Global Witness ​បញ្ចេញ​​សំណុំ​​ទិន្នន័យ​​ក្រុមហ៊ុន​​នៅ​​កម្ពុជា ​ដើម្បី​​ឲ្យ​​សា​ធារ​ណ​ជន​​អាច​​តាមដាន​​ពី​​អំពើ​ពុករលួយ​

ដោយ វណ្ណ សុគន្ធា
26/04/2018
RFI

media
ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន ​ដែល​ធ្លាប់​ត្រូវ​បាន​អង្គការ Global ​Witness​ អះអាង​ថា​ក្តោប​ក្តាប់​សេដ្ឋកិច្ច​កម្ពុជា​
@Samdech Hun Sen, Cambodia Prime Minister


អង្គការ Global Witness និង Open Corporates នៅ​ថ្ងៃទី២៥ មេសា​ម្សិលមិញ​នេះ បាន​បញ្ចេញ​នូវ​សំណុំ​ទិន្នន័យ​ថ្មី​នៃ​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​កម្ពុជា។ តាម​ស្ថាប័ន​ទាំងពីរ សំណុំ​ទិន្នន័យ​ថ្មី​នេះ​នឹង​ជួយ​ដល់​អ្នកសារព័ត៌មាន និង​សកម្មជន​សិទ្ធិមនុស្ស​អាច​ដឹង​ពី​ប្រភេទ​នៃ​អំពើពុករលួយ និង​ការបំពានច្បាប់​នានា​ដែលជា​ការជួយ​ពូន​ជ្រុំ​ឲ្យ​រដ្ឋអំណាច​ខ្មែរ​កាន់អំណាច​បាន​ជាង៣០ឆ្នាំ​មកនេះ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ចាត់ទុក​ការលើកឡើង​របស់​អង្គការ Global Witnessនេះ​ថា​ជាការ​យាយី​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​កម្ពុជា។

សំណុំ​ទិ​នុ្ន​ន័យ​ថ្មី​នៃ​ក្រុមហ៊ុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺមាន​បង្ហាញ​លម្អិត​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន ប្រភេទ​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន អ្នកគ្រប់គ្រង​ក្រុមហ៊ុន និង​រយៈពេល​នៃ​ដំណើរការ​របស់​ក្រុមហ៊ុន​ជាដើម។ អង្គការ Global Witness បាន​អះអាង​ឲ្យ​ដឹងថា សំណុំ​ទិន្នន័យ​ថ្មី​នេះ ត្រូវបាន​ក្រុមហ៊ុន Open Corporate ទាញយក​ទិន្នន័យ​ចេញពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដោយ​រកឃើញ​ព័ត៌មាន​នៃ​ក្រុមហ៊ុនថ្មីៗជាង១ម៉ឺន​ក្រុមហ៊ុន។ សំណុំ​ទិន្នន័យ​នៃ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ ត្រូវ​បានដាក់​បង្ហាញ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Open Corporate។

លោកស្រី Emma Burnett មន្ត្រី​ផ្នែក​ធ្វើ​យុទ្ធនាការ​របស់​អង្គការ Global Witness បាន​លើកឡើងថា សំណុំ​ទិន្នន័យ​ថ្មី​នេះ គឺមាន​សារៈសំខាន់​ក្នុងការ​ស្វែងរក​នូវ​ការពិត​ក្នុងពេលដែល​វា​ពិបាក​ក្នុងការ​ទុកចិត្ត​ទៅលើ​ការចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់​កម្ពុ​ជានា​នា។ អង្គការ Global Witness សង្ឃឹមថា សំណុំ​ទិន្នន័យ​នេះ​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ចង់​រាយការណ៍​ពី​ភាពអយុត្តិធម៌​នានា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វា​នឹងមិន​ត្រូវបាន​ប្រើប្រាស់​តែ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ប្រើប្រាស់​ជា​លក្ខណៈ​សាកល។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានចាត់ទុក​ការបញ្ចេញ​ទិន្នន័យ​និង​ការលើកឡើង​របស់​អង្គការ Global Witness នេះ​ថា គ្រាន់តែ​ជា​ល្បិចកល​មួយ​ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា។ សម្រាប់​លោក​សុខ ឥសាន ក្រុមហ៊ុន​រកស៊ី​ទាំងអស់​នៅ​កម្ពុជា​ត្រូវបាន​គ្រប់គ្រង​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ហើយ​ប្រសិនបើ​មាន​អំពើពុករលួយ និង​បំពាន​ច្បាប់​ណាមួយ​កើតឡើង​នោះ វា​មិនមែន​អាស្រ័យ​ទៅតាម​ការអះអាង​របស់​អង្គការ Global Witness ឬ​អ្នក​ណាមួយ​ឡើយ។

ទោះបីជា​យ៉ាងណាក៏ដោយ អង្គការ Global Witness បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ទាំងឡាយ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា។ សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដែល​អង្គការ​នេះ​ចាត់ទុកថា បាន​លួច​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង បានធ្វើ​ឲ្យ​ខូច​នូវ​លទ្ធិប្រជាធិបតេយ្យ ដោយ​រារាំង​កុំ​ឲ្យ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​របស់ខ្លួន ឬ​ធ្វើ​វិនិយោគ​ជាដើម។ សម្រាប់​អង្គការ Global Witness ទិន្នន័យ​ស្តីពី​ភាពជា​ម្ចាស់​នៃ​ក្រុមហ៊ុន គឺជា​គន្លឹះ​សំខាន់​ក្នុងការ​តាមដាន​នូវ​ទ្រព្យសម្បត្តិ​របស់​ឥស្ស​ជន​ពុករលួយ​នៅ​កម្ពុជា។

ជាការ​កត់សម្គាល់ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​អង្គការ Global Witness បញ្ចេញ​ទិន្នន័យ​បែប​វាយប្រហារ​មកលើ​រដ្ឋាភិបាល​កម្ពុជា។ កន្លងមក អង្គការ​មួយ​នេះ​ធ្លាប់​បានធ្វើ​របាយការណ៍​ស្តីពី​ការកាប់​ព្រៃឈើ​នៅ​កម្ពុជា ក៏ដូចជា​របាយការណ៍​ស្តីពី​ក្រុមគ្រួសារ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្តោប​ក្តាប់​សេដ្ឋកិច្ចកម្ពុជា ព្រមទាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការចាប់ខ្លួន​លោក​កឹម សុខា​ជាដើម។ សម្រាប់​លោក​សុខ ឥសាន អ្វីៗដែល​អង្គការ Global Witness ធ្វើ​កន្លងមក​រហូតមក​ទល់​ពេលនេះ មាន​គោលបំណង​តែមួយគត់ គឺ​ដើម្បី​យាយី​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន និង​ដើម្បី​បង្ខូច​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ៕

What Next?

Related Articles

13 Responses to "Global Witness ​បញ្ចេញ​​សំណុំ​​ទិន្នន័យ​​ក្រុមហ៊ុន​​នៅ​​កម្ពុជា ​ដើម្បី​​ឲ្យ​​សា​ធារ​ណ​ជន​​អាច​​តាមដាន​​ពី​​អំពើ​ពុករលួយ​"

  1. so socheath says:

    ហេ ! ស្អីអញ្ចេះ Global Witness អាកំពូជឆ្កែ
    បើស្តាប់អ្ហែងព្រុស មិនក្រោមម៉ារយទេ
    ហាស ! អាពូជឆ្កែ ទែអ្ហែងព្រុសខ្យល់ ។

  2. Anonymous says:

    ខ្មាស់គេណាស់ដែលឃើញកូនចោរតែងខំការពារមេចោររបស់វា។ ការពិតនៅតែជាការពិតដដែល មិនបាច់ប្រឹងដោះសារនោះទេ។

  3. Anonymous says:

    The truth is always true!!!!!!! This report shown that HUN’s families involved with coruption within HUN SEN government. Cambodians must see why majority of us are still living under the poor codition while Hun’s families are living in luxury lives. Time to change is on people hands.
    Do we still need HUN SEN????????????????????
    So Socheath or So Sochet (dead) is getting mad because he carried a mad cow disease, please pay no attention to this street analysis. He just gets sober once in awhile.
    Messages of Voice From America 🐘🇺🇸🐴
    Thanks every one who believes in real democracy🇺🇸🇺🇸

  4. Anonymous says:

    ក្រុមគ្រួសារចោរក្បត់ជាតិ សប្បាយចិត្តនឹងអំពើបាបកម្មរបស់ពួកវាលើប្រជាជនស្លូតត្រង់។

  5. Anonymous says:

    នេះជារូបភាពជប់លៀងយ៉ាងសប្បាយក្រោយឃាតកម្មលើបណ្ឌិត កែម ឡី ។

  6. people says:

    veitcong mafia dictator and his families are the blood suckers ‘ they are mafia ‘ they take cambodia and her people as their hostage and show fake democracy to the world ‘ GOD will punish them soon’ GOD bless all good people’

  7. Free Cambodia says:

    We need jobs and money. If Global Witness can produce them, we welcome you. Stop complaining and start investing so we can improve our standard of living!

    Jelousy does not make us better, only job creation does.

  8. Anonymous says:

    Mission of Global Witness does not produce money and job. It is role of government to produce jobs, money and investments.

  9. so socheath says:

    លិខិតមិត្តអ្នកអាន៖ បកស្បែកចៀមពីឆ្កែចចក
    (ភ្នំពេញ)៖ ក្រោយពីមានការបកស្បែក មុខពិតនៃអង្គការសមាគមមួយចំនួនដែលជាឆ្កែចចកបន្លំខ្លួនធ្វើជាសត្វ ចៀមដូចជា អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ប្រធានអង្គការសមាគមទាំងនេះបានចេញមុខមក បកស្រាយនៅតាមប្រព័ន្ធ ទំនាក់ទំនងសង្គមបង្ហាញពីភាពស្លូតត្រង់របស់ខ្លួន នៅចំពោះមុខសាធារណជន ដោយធ្វើពុតជាអ្នកជួយកម្ពុជាពិត និងធ្វើពុតជាជនរងគ្រោះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
    ល្បិចកលរបស់អង្គការសមាគមទាំងនេះ ពិតជាលែងមានប្រសិទ្ធភាពទៀតហើយ ព្រោះសកម្មភាពរបស់ពួកគេដែលបានរៀបចំក្រឡាយ៉ាងល្អិត និងមានផែនការច្បាស់លាស់ ទិសដៅក្រោមការកំណត់ ចង្អុលបង្ហាញបញ្ជានិងទទួលលុយពីបស្ចឹមប្រទេសមួយចំនួន ដែលប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា ត្រូវបានបកអាក្រាត ជាបន្តបន្ទាប់ហើយប្រជាពលរដ្ឋខ្មែរក៏កាន់តែលែងជឿអ្វីផ្តេសផ្តាស តាមការលាបពណ៌ឱ្យអាជ្ញាធររដ្ឋាភិបាលថា ជាតួកំណាចផ្តាច់ការទៀតដែរ។
    ពួកគេបានត្រឹមតែយកនូវខ្លឹមសារ នៃបេសកកម្មនៅលើតែក្រដាសរបស់ខ្លួនមកបង្ហាញប៉ុណ្ណោះថា ខ្លួនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ លើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រូបភាពទាំងនេះគ្រាន់តែជាការប្រើប្រាស់ធ្វើជាឡប់ឡែដើម្បីបិទបាំងនូវទង្វើទុច្ចរិតរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេបានព្យាយាមបង្ហាញពីសំបកក្រៅ របស់ខ្លួនថាជាជនស្លូតត្រង់ ប៉ុន្តែពួកគេបានព្យាយាមលាក់បាំងនូវអំពើអាក្រក់ ស្មោគគ្រោក និងការឃុបឃិតជាមួយជនបរទេសដើម្បីបំផ្លាញជាតិរបស់ខ្លួន។
    ពួកគេពិតជារីករាយដែល ទទួលបានជំនួយហិរញ្ញវត្ថុដើម្បីធ្វើសកម្មភាពរបស់ខ្លួន ប៉ុន្តែពួកគេបានបម្រើដោយផ្ទាល់ និងដោយប្រយោលនូវគោលនយោបាយទុច្ចរិត និងឧបាយកល របស់បរទេសមួយចំនួនដែលមិនសប្បាយចិត្ត នឹងការរីកចម្រើនរបស់កម្ពុជា មិនសប្បាយចិត្តនឹងឃើញកម្ពុជា មានសុខសន្តិភាពដែលរកបាន ដោយបាតដៃខ្លួនឯងតាមរយៈ នយោបាយឈ្នះឈ្នះ និងមិនចង់ឃើញកម្ពុជាមានការឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍព្រោះ អាចធ្វើឱ្យពួកគេបាត់បង់ឥទ្ធិពល ឬអំណាច នៅក្នុងតំបន់។
    ដូច្នេះហើយបានជាពួកគេត្រូវប្រើប្រាស់បាតដៃ និងមនុស្សក្នុងក្រុមអង្គការ សង្គមស៊ីវិលមួយចំនួននៅក្រោមរូបភាពជួយជំរុញសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីកកូរកកាយ និងបង្កភាព ចលាចលក្នុងសង្គមងាយស្រួល ពួកគេលូកដៃជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីស្របតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ។
    បរទេសដែលជាម្ចាស់ជំនួយនៃអង្គការសង្គមស៊ីវិលស៊ីឈ្មួលទាំងនេះពិតជាបានដឹងច្បាស់ថា តើគេត្រូវប្រើប្រាក់ជំនួយរបស់គេដើម្បីអ្វីឱ្យពិតប្រាកដ ចំណែកសង្គមស៊ីវិលស៊ីឈ្មួល ដោយផ្ទាល់ និងដោយប្រយោលបន្តគ្នានេះ ខ្លះបានដឹង និងខ្លះត្រូវចាញ់បោក បរទេសទាំងនោះ ដោយមិនដឹងខ្លួន និងបាននិងកំពុងធ្វើសកម្មភាពប្រឆាំងនឹងជាតិ និងប្រជាជនខ្លួនឯង។ ប្រធានអង្គការសង្គមស៊ីវិលមួយចំនួនបាន ព្យាយាមបិទបាំងនូវទង្វើលក់ខ្លួន បម្រើផលប្រយោជន៍បរទេស និងងប់ងល់នឹងនុយជាប្រាក់របស់បរទេស។
    ពួកគេធ្វើសកម្មភាព ហាក់ដូចជា ចង់ជួយជាតិ ប៉ុន្តែមានទិសដៅផ្សេងគឺបម្រើឱ្យគោលនយោបាយការបរទេស របស់ប្រទេសម្ចាស់ជំនួយរបស់ពួកគេផ្ទាល់។ ដើម្បីរក្សាបានការងារធ្វើ និងមានចំណូលខ្ពស់ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានព្យាយាមធ្វើរបាយការណ៍ មិនពិតអំពីស្ថានភាពនយោបាយសិទ្ធិមនុស្សនិងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។
    ប្រសិនបើពួកគេសរសើរពីគោលនយោបាយដ៏ត្រឹមត្រូវ ដែលរាជរដ្ឋាភិបាលបានដាក់ចុះដើម្បីកំណើនការងារ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និយាយពីការគោរពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិសេរីភាព សារព័ត៌មាន និងពលរដ្ឋមានភាពរីករាយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% និងសុខសន្តិភាព ទំនងពួកគេនឹង ប្រឈមមុខចំពោះការបាត់បង់នូវចំណូលដ៏ខ្ពស់ និងមុខរបបដ៏កាក់កបនេះ ព្រោះថាមានប្រធានអង្គការខ្លះមានទាំងផ្ទះ និងរថយន្តសម្រាប់ជួលឱ្យអង្គការរបស់ខ្លួនថែមទៀត ដើម្បីកុំឱ្យបែកទឹកលុយជំនួយ។ ពួកគេនឹងមិនហ៊ានសរសេររបាយការណ៍ ល្អពីកម្ពុជាឡើយព្រោះពួកគេនឹងដាច់អាជីព។
    ហេតុដូច្នេះហើយបានជារូបភាពកម្ពុជាមានពីរ គឺកម្ពុជានៅលើរបាយការណ៍របស់សង្គមស៊ីវិល និងសារព័ត៌មានបរទេសមួយចំនួនជាកម្ពុជាអាក្រក់ ពោរពេញដោយការរំលោភ សិទ្ធិមនុស្សផ្តាច់ការ គ្មានលទ្ធិប្រជាធិបតេយ្យ និងគ្មានសេរីភាពពេញលេញ។ ប៉ុន្តែកម្ពុជាពិតគឺជាកម្ពុជាដែលពោរពេញដោយសុខសន្តិភាពការអភិវឌ្ឍប្រជាពលរដ្ឋមាន សេចក្តីសុខ និងកំពុងទទួលផលចំណេញពីសន្តិភាព និងរីករាយក្នុងភាពជាម្ចាស់វាសនារបស់ខ្លួន ក្នុងនាមជារដ្ឋអធិបតេយ្យ។
    អ្វីដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយនាយករដ្ធមន្ត្រី ហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរចង់បាន គឺគ្មានអ្វីក្រៅពីការគោរពគ្នា ក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាព និងការបម្រើជាតិ មួយដោយស្មោះសរ និងដោយការគោរព។ សង្គមស៊ីវិលមួយចំនួនដូចជាអង្គការ ខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែន រដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា បាននិងកំពុងតែធ្វើប្រាសចាកនូវបេសកកម្មរបស់ ខ្លួន និងបានលូកដៃយ៉ាងជ្រៅកកូរកកាយបង្កាត់ភ្លើងទំនាស់ និងចិញ្ចឹមទំនាស់ នៅកម្ពុជា។ សង្គមស៊ីវិលទាំងនេះបានអនុវត្តយ៉ាងល្អនូវផែនការដែលក្រុមស្ថាបនិកបដិវត្តន៍ពណ៌ បានលើកឡើង នៅក្នុងសៀវភៅមគ្គុទ្ទេសក៍បដិវត្តន៍ពណ៌ ដើម្បីគោលដៅបម្រើឱ្យ ការផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំតាមបែបមិន ប្រជាធិបតេយ្យដូច ដែលចៅហ្វាយនាយបរទេសរបស់ខ្លួនធ្លាប់បានធ្វើនៅតាមបណ្តាប្រទេសមួយចំនួនដូចជាស៊ីរី លីប៊ី ជាដើម ដែលរហូតមកទល់ពេលនេះ លទ្ធផលនៃបដិវត្តន៍ពណ៌របស់ខ្លួន បានបង្កវិនាសសកម្មសម្រាប់មនុស្សជាតិដ៏ច្រើនក្រាសក្រែលមិននឹកស្មានដល់។
    អង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជាត្រូវបានគេរកឃើញថា គឺបានធ្វើសកម្មភាពបម្រើឱ្យបដិវត្តន៍ ពណ៌ដែលមានអតីតគណបក្សសង្គ្រោះជាតិជាអ្នកអនុវត្តជាពិសេសនៅអំ ឡុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ និងការបន្តអនុវត្តផែនការ ជាបន្តបន្ទាប់មកទៀតតាមការបញ្ជានិង ផែនការរបស់ម្ចាស់ជំនួយរបស់ខ្លួនដែលមាននិន្នាការគាំទ្រក្រុមអ្នកនយោបាយប្រឆាំងដោយបំភ្លៃការមិនពិតអំពីភាពមិន ប្រក្រតីនៃការបោះឆ្នោត ញុះញង់ និងបង្កចលាចលតាមរយៈការញុះញង់ប្រជាពលរដ្ឋ កម្មករ កសិករ បះបោរប្រឆាំងនឹងរដ្ឋអំណាច និងទាមទារសំណងផ្សេងៗ។
    ពួកគេមិនព្យាយាមរួមចំណែកជួយដោះស្រាយទំនាស់ដីធ្លី ដីកសិកម្ម និងបញ្ហាបរិស្ថានធនធានធម្មជាតិដោយ សុទ្ធចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវីញគឺគេបែរជាភ័យស្លន់ស្លោពេល ដែលអាជ្ញាធរ និងប្រជាពលរដ្ឋស្រុះស្រួលគ្នាក្នុងការដោះស្រាយទំនាស់តាមវិធីសាស្ត្រឈ្នះឈ្នះទាំងអស់គ្នា ព្រោះអាចធ្វើឱ្យពួកគេបាត់ ប្រភពហិរញ្ញវត្ថុដើម្បីបន្តនិរន្តរភាព អង្គការសមាគមរបស់ខ្លួនពោលគឺយុទ្ធសាស្ត្ររបស់គេគឺ «បង្កាត់ភ្លើង ចាក់សាំងបន្ថែម និងចិញ្ជឹមទំនាស់»។
    ឥឡូវនេះការពិតក៏បានដឹង យ៉ាងច្បាស់ដែរថាតើអង្គការ សង្គមស៊ីវិលជាច្រើនពាន់ដែលត្រូវបានបង្កើតឡើងដែលខ្លះមានសកម្មភាព និងខ្លះទៀតមិនមានសកម្មភាពបង្កើតឡើង ក្នុងគោលបំណងអ្វីពិតប្រាកដ។ បរទេសខ្លះបានប្រើអង្គការសង្គមស៊ីវិលមួយចំនួនដែលជាឆ្កែចចកមកសម្លាប់ជីវិត ប្រជាពលរដ្ឋខ្មែរ និងមកកកូរកកាយបញ្ហាកម្ពុជា ដើម្បីងាយស្រួលដល់ពួកគេចូល ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា បម្រើគោលនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ក្រោយពីការពិតត្រូវបានលាតត្រដាង ពលរដ្ឋខ្មែរសង្ឃឹមថាអង្គការ សង្គមស៊ីវិលទាំងនោះ ជាពិសេសអង្គការខុមហ្វ្រែល អាន់ហ្វ្រែល វេទិកាទូទៅនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា ។ល។ អាចនឹងកែប្រែនូវឥរិយាបថរបស់ខ្លួន បម្រើជាតិឲ្យពិតប្រាកដតាមអ្វីដែលខ្លួនបានលើកឡើង និងព្យាយាមការពារខ្លួន ហើយ មាត់មិនក្បត់ចិត្ត ទង្វើពិតជាក់ស្តែងគឺជួយខ្មែរ មិនមែនសម្ងំលាក់ខ្លួនក្នុងអង្គការសង្គមស៊ីវិល បំផ្លាញផលប្រយោជន៍កម្ពុជាឡើយ ជាពិសេសនឹងលះបង់នូវទង្វើទុច្ចរិត ផែនការអាក្រក់ទាំងឡាយដែលពួកគេកំពុងរៀបចំ ក្នុងការរំខានបង្ខូច និងបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ព្រោះបើតាមប្រភពស្និទ្ធ ពីអង្គការសង្គមស៊ីវិលនានា បរទេសម្ចាស់ជំនួយបានទម្លាក់ថវិកាជាច្រើនដើម្បីបំផ្លាញការបោះឆ្នោតនាខែកក្កដា ចោល ព្រោះពួកគេមិនអាចជួយស្រោចស្រង់អាយ៉ង នយោបាយខ្លួនគឺខ្មោចគណបក្សសង្គ្រោះជាតិឱ្យ រស់ឡើងវិញ បានឡើយ និងក៏មិនអាចជួយ ស្តារនីតិសម្បទាអ្នកនយោបាយ១១៨នាក់ នៃបក្សនេះពីការ ដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ដែលកើតចេញពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ឡើយ។ បើពួកគេនៅតែបន្តបំពាន កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ដែលមានជាធរមានដើម្បីការពារភាព ស្របច្បាប់នៃការបោះឆ្នោត ការពារសន្តិសុខសណ្តាប់ធ្នាប់ ការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបាន ដោយពិបាកនេះឡើយ៕

  10. Anonymous says:

    អានអត្ថបទដ៏វែងអន្លាយនេះទៅទើបយល់ថាជាអត្ថបទលាបពណ៏ គ្មានន័យ មិនឆ្លុះបញ្ចាំងការពិត។ ស្ថានភាពនិងលក្ខណៈដឹកនាំប្រទេសកម្ពុជាជិត៤០ឆ្នាំ សូម្បីកូនក្មេងក៏ដឹងដែរ។ ការពិតនៅតែជាការពិតដដែល កុំកុហក់ខ្លួនឯង រួចយកមកកុហក់ បោកប្រាស់ប្រជាជនកម្ពុជា។ សួរថាតើ បើការដឹកនាំប្រទេសបានត្រឹមត្រូវ ហេតុអីក៏អន្តរសភាមាន១៧៣ប្រទេសថ្កោលទោសអ្នកដឹកនាំប្រទេសកម្ពុជាថាមិនត្រឹមត្រូវតាមនីតិរដ្ឋ? តើពួកគេល្ងង់ ភ្នែកខ្វាក់ ត្រចៀកថ្លង់ ខូចខួរក្បាលទាំងអស់ហើយឬបានជាវាយតម្លៃយ៉ាងដូចនេះ។ តើប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់នៅបាតតារាងជាប្រទេសទីប៉ុន្មានខាងគ្មានសេរីភាពពិតប្រាកដ រំលោភសិទ្ធិមនុស្ស តុលាកាមិនឯករាជ្យ។ល។ ធនធានធម្មជាតិក៏វិនាស ទ្រព្យសម្បត្តិរដ្ឋក៏លក់ដូរហិនហោច។ បើអ្នកឯងភ្នែកមិនទាន់ខ្វាក់ ត្រចៀកមិនទាន់ថ្លង់ទេ សូមដើរសួរប្រជាជនឲ្យបាន១០០នាក់ថា តើតុលាការប្រទេសកម្ពុជាមានឯករាជ្យ កាត់ក្តីដោយយុត្តិធម៏ដែរទេ? តើ ប្រទេសកម្ពុជាមានយុត្តិធម៏សង្គមពិតប្រាកដឬទេ? បើខ្លាចចាញ់ឆ្នោតសារភាពទៅ កុំប្រើល្បិចស្វាស៊ីបាយលាបមាត់ពពែ។ បើខ្លាចលទ្ធិប្រជាធិបតេយ្យពិតប្រាកដ កុំលាបពណ៏ កុំរកលេសរំលាយបក្សគេ កុំចាប់គេ កុំសម្លាប់គេ ដោយអយុត្តិធម៏ និងកុំលួច កុំប្លន់ កៅអីសភានិងក្រុមប្រឹក្សាឃុំសង្កាត់។ អ្នកឯងត្រូវយល់ឲ្យច្បាស់ថា ទោះក្នុងតម្លៃណាក៏ដោយប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ គេមិនហ៊ានលួចប្លន់កៅអីតំណាងរាស្ត្រនិងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សផ្សេងនោះទេ។ ទង្វើលួចប្លន់ធ្វើដូចនេះបានមានតែប្រទេសកុម្មុយនីសផ្តាច់ការឬប្រទេសដឹកនាំដោយក្រុមចោរអន្ធពាលប៉ុណ្ណោះដែលអាចហ៊ានធ្វើដូចនេះបាន។ ជនឬក្រុមណាដែលលួចឆក់ប្លន់ឆន្ទះរាស្ត្រត្រូវជាប់ឈ្មោះស្អុយអសោចក្នុងប្រវត្តិសាស្ត្រ។

  11. Anonymous says:

    So Socheat,
    Too long to read, briefly common is more appropriation if you want to express.
    We all know how hot or cold the weather is. If you exaggerate the fact, lightning can be witnessing 💥💥💧🔥💭💥💥

  12. Free Cambodia says:

    Any business needs employees and we need to work just like any of you. Thanks to the Hun’s family who are the real entrepreneurs for creating jobs for us. No need to worry about corruption, look at America is more corrupt than us.

  13. Bob says:

    It’s so shameful to compare Cambodia with US.