អ្នក​រាយការណ៍​ពិសេស​ ​អ.ស.ប.​ចាត់​ទុក​ការ​បោះឆ្នោត​ខែ​កក្កដា​ថា​ ​«មិន​ពិតប្រាកដ»​ ​បើ​គ្មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម

ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​​២០១៨


រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នាទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)


01 ឧសភា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​អ្នកស្រី រ៉ូណា ស្មីត បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ លុបចោល​បម្រាម​ហាម​ឃាត់​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​១១៨​នាក់​ មិន​ធ្វើ​នយោបាយ​ និង​សង្កត់​ធ្ងន់​ថា​ ការ​បោះឆ្នោត​ខាង​មុខ​នេះ​គឺជា​ការ​បោះឆ្នោត​បោក​បញ្ឆោត​ បើ​គ្មាន​គណបក្សប្រឆាំង​ចូល​រួម​ទេ​នោះ។​ ប៉ុន្តែ មន្ត្រី​អ្នក​នាំ​ពាក្យ​គ.ជ.ប.​ បាន​ថ្លែង​ថា ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ទោះបី​មិន​មាន​វត្តមាន​របស់​​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ។

មេ​ដឹក​នាំ​កម្ពុជា​និង​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​(អ.ស.ប.​) បាន​ប្រកាស​ជំហរ​ផ្ទុយ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ ចំពោះ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៨​ ​ដែល​កាន់តែ​ខិត​ចូល​មក​ដល់។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​ថា​ ការ​បោះឆ្នោត​មិន​អាច​ពន្យារពេល​បាន​ទេ ខណៈ​ដែល​អ្នកស្រី ​រ៉ូណា ស្មីត​ (Rhona Smith)​ ប្រេសិត​ពិសេស​របស់​អ.ស.ប.​បានអំពាវ​នាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ពិតប្រាកដ​មួយ​ ពោល​គឺ​ត្រូវ​មានការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៧។​

អ្នកស្រី រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ដែល​បាន​បន្ត​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​កម្ពុជា​យ៉ាង​ដិតដល់​នោះ​ បានថ្លែង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ការ​បោះឆ្នោតនៅ​ពេល​ខាង​មុខ​ គឺជា​ការ​បោះឆ្នោត​មិន​ពិត​ប្រាកដ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ត្រូវ​បាន​ផាត់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ។

អ្នកស្រី​ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​

«​ការ​បោះឆ្នោត​មួយ​មិន​អាច​ក្លាយ​ជា​ការ​បោះឆ្នោត​ពិតប្រាកដ​បាន​ទេ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម»។

អ្នក​ស្រី​ ស្មីត ​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​ និង​លុបចោល​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ឧត្ដម​ស្នងការ​អ.ស.ប.​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​យប់​ថ្ងៃ​ចន្ទ។

អ្នកស្រី​ ស្មីត ​បាន​បញ្ជាក់​បន្ថែម​តាម​ន័យ​ដើម​ថា៖​

«អ្នក​ដែល​គ្រប់​គ្រង​ប្រទេស​បច្ចុប្បន្ន​នៅ​មាន​ឱកាស​ចុង​ក្រោយ​មួយ​ ដើម្បី​បង្វែរទិសដៅ​បច្ចុប្បន្ន​ ហើយ​ងាក​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ពហុបក្ស​ និង​ការ​បោះឆ្នោត​ពិតប្រាកដ​ដែល​មាន​ចែង​ដោយ​រដ្ឋ​ធម្មនុញ្ញ ដោយ​ធានា​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់»។

​ការ​អំពាវនាវ​របស់​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ចន្ទ​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​តែ​មួយ​ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)​ ប្រកាស​ទទួល​ពាក្យ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​និង​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។​ តាម​ការ​បញ្ជាក់របស់​គ.ជ.ប. ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​និង​បេក្ខជន ​នឹង​ត្រូវ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៤​ ​ខែ​ឧសភា​ខាង​មុខ។

យ៉ាង​ណា​មិញ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​គាំទ្រ​ដំណើរ​ការ​រៀប​ចំ​ការ​បោះឆ្នោតដោយ​ គ.ជ.ប.​ ដោយ​លោក​ថ្លែង​ថា​ នឹង​មិន​មាន​ការ​ប្រែប្រួល​ជា​ដាច់ខាត។ ការ​អធិប្បាយ​របស់​លោក​ ហ៊ុន សែន​ បាន​ធ្វើ​ឡើង​មុន​ប៉ុន្មាន​ម៉ោង​នៃ​ការ​ចេញសេចក្ដី​ប្រកាស​របស់​អ្នកស្រី​ស្មីត។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​ លោក ហ៊ុន​ សែន​ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​និង​ជា​មេដឹកនាំ​របស់​កម្ពុជា​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​បាន​មាន​ប្រសាសន៍​ថា​ បើ​ចង់​មានការ​ពន្យារពេល​បោះឆ្នោត​លុះ​តា្រ​តែ​មាន​ការ​កែ​ច្បាប់​រដ្ឋធម្មនុញ្ញ។​

«បើ​ចង់​ពន្យារ​ទៅ​កែ​រដ្ឋធម្មនុញ្ញ​ បើ​ចង់​ពន្យារ​ទៅ​កែ​ច្បាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​គ្មាន​សិទ្ធិ​ និង​ពន្យារ​ទេ​ព្រោះ​ នីតិវិធី​នេះ ​គាត់ដាក់​ចេញ​ដោយ​ផ្អែក​លើ​ច្បាប់​ដែល​យើង​ចេញ»។

លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​ថ្លែង​ចំ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ​ តែ​លោក​បាន​ថ្លែង​ក្នុង​ន័យ​ធៀប​ថា​ ខ្មោច​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ មិន​អាច​រស់​រាន​មាន​ជីវិត​វិញ​បាន​ទេ។

លោក ហ៊ុន សែន​ ថ្លែង​ថា៖​

«ខ្មោច​ដែល​វា​ងាប់​ហើយ​នោះ​ គេ​យក​ទៅ​កប់​ដុត​ មិន​ដឹង​ឆ្អឹង​នៅ​ឯណា​ វា​មិន​រស់​ឡើង​វិញ​ទេ។ វា​មាន​តែ​អ្នក​ដែល​បក្ស​នយោបាយ​ពិតប្រាកដ​តែ​ប៉ុណ្ណោះ​ ដែល​ឈរ​ឈ្មោះ​បោះឆ្នោត​ពិត​ប្រាកដ​នោះ។ ​អីចឹង​ស​ ខ្មៅ​វា​បាន​ឃើញ​ហើយ»។

លោក​ ហ៊ុន សែន​ បាន​ច្រាន​ចោល​ការ​ឃោសនា​ថា​ ប្រសិន​បើ​លោក​មិន​ពន្យារពេល​ការ​បោះឆ្នោត​នោះ​ លោក​នឹង​ត្រូវ​បាន​គេ​ចាប់​ខ្លួន។​ លោក​បាន​គំរាមបញ្ជា​កងទ័ព​ប្រឆាំង​នឹង​ជន​ណា​ដែល​មាន​ចេតនា​ចង់​ចាប់​ខ្លួន​លោក​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រសិន​បើ​លោក​មិន​ព្រម​លើក​ពេល​ការ​បោះឆ្នោត។

​សេចក្ដីប្រកាស​របស់​ការិយាល័យ​ឧត្តម​ស្នងការអ.ស.ប.​ទទួល​បន្ទុកសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បានពណ៌នា​ពី​ការ​បង្ក្រាប​ខាង​នយោបាយ​កាល​ឆ្នាំ​មុន​ថា​ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ត្រូវ​បាន​រំលាយ​ហើយ​សមាជិក​ចំនួន​១១៨​នាក់​នៃ​គណ​បក្ស​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាពនយោបាយ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំ។​

អាសនៈ​ទាំង​អស់​របស់​គណបក្ស​នេះ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​សមាជិកមក​ពី​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ផ្សេង​ទៀត ដែល​មិន​ត្រូវ​បាន​ពល​រដ្ឋ​បោះឆ្នោត​ឲ្យ​នោះ​ទេ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ​បាន​រៀបរាប់​បន្ត​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​ គឺ​លោក​ កឹម សុខា​ ត្រូវ​បាន​ឃុំ​ខ្លួន​ តាំង​ពី​ខែ​កញ្ញា​ ហើយ​បច្ចុប្បន្ន​គាត់​នៅ​បន្តជាប់​ពន្ធនាគារ​នៅ​ឡើយ​ពី​បទ​អំពើ​ក្បត់​ជាតិ​ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ដែល​លោក​និយាយ​នៅ​ក្នុង​ឆ្នាំ​២០១៣​ ​ស្ដីពី​យុទ្ធ​សាស្ត្រ​នយោបាយ​ថ្នាក់​មូលដ្ឋាន​របស់​គាត់ ដើម្បី​ប្រជែង​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន។​ អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​នេះ​ម្នាក់​ទៀត​ គឺ​លោក​សម រង្ស៊ី​ កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ប្តឹង​ចោទប្រកាន់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។

សេចក្ដីប្រកាស​របស់​អ្នកស្រី ស្មីត បាន​បន្ថែម​ថា​ សមាជិក​គាំទ្រ​ជាច្រើន​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ភៀសខ្លួន​ផង​ដែរ​ទៅ​ក្រៅ​ប្រទេស​ ដោយ​ភ័យ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​និង​ការ​បៀតបៀន​ផ្សេងៗ។​ អ្នក​ខ្លះ​បាន​ជាប់​ពន្ធនាគារ​ផង​ដែរ​ ​ជាមួយ​អតីតមេដឹកនាំ​គណបក្ស​នយោបាយ​ដទៃ​ទៀត​ រាប់​ទាំង​លោក ​ញឹក​ ប៊ុនឆៃ​ ​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ)​ ​និង​លោក​ ​សួន សេរីរដ្ឋា​ ​នៃ​គណបក្ស​អំណាច​ខ្មែរ។​ ​ក៏​ប៉ុន្តែ​លោក​ ​ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ស្ថិតក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ ដោយ​តុលាការ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ដោះលែង​នេះ​ឡើយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។

​លោក​ ហង្ស ពុទ្ធា ​អ្នកនាំពាក្យ​គ.ជ.ប.​មាន​ប្រសាសន៍​ប្រាប់​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ្នកស្រី​ ស្មីត​ ទំនង​មិន​យល់​ពី​ទិដ្ឋភាព​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​មាន​ច្បាប់​ណា​ចែងថា​ បើ​គ្មាន​គណ​បក្ស​ប្រឆាំង​ឈ្មោះ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មួយ​បាត់​សុពលភាព​របស់​ខ្លួន​នោះ​ឡើយ។

«ក្នុង​ច្បាប់​ហ្នឹង​គឺ​អត់​មាន​ទេ​ នែ៎!​ ថា​ទាល់​តែ​មាន​គណបក្ស​នេះ គណបក្ស​នោះ​ចូលរួម​បាន​អាចជា​ការ​បោះឆ្នោត​ត្រឹម​ត្រូវ។​ ចឹង​ខ្ញុំ​គិត​ថា​ រាល់​ការ​លើក​ឡើង​របស់​លោក​ស្រី​ គឺ​គ្រាន់តែ​ជា​ទស្សនៈ​ដោយ​ឡែក​មួយ​ដែល​មិនបាន​ឆ្លុះ​បញ្ចាំង​នូវ​ទិដ្ឋភាព​ច្បាប់​ហ្នឹង​ស្ថានភាព​សង្គម​ជាក់​ស្ដែង​ដែល​ប្រជាពលរដ្ឋ​ កំពុង​តែ​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​គ្រប់​ៗគ្នា​ ហើយ​គណបក្ស​នយោបាយ​យ៉ាងហោចណាស់​ ១០​ហើយ​បាន​ បង្ហាញ​ឆន្ទៈ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បាទ»។

លោក​ ​ហង្ស ពុទ្ធា​ បាន​បន្ថែម​ទៀត​ថា​ ការ​ពន្យារពេល​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ ដោយ​ហេតុ​ថា​គ.ជ.ប.​ ​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ពន្យារពេល​ការបោះឆ្នោត​ ដែល​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ទៅតាម​ច្បាប់។

នៅ​ពេល VOA​ ​សួរ​លោក​អំពី​ការ​បារម្ភ​នៃ​ការ​ថយ​ចុះ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ ​លោក ហង្ស ពុទ្ធ​ បាន​រំពឹង​ទុក​ថា​ អ្នកបោះឆ្នោត​នឹង​តែ​មាន​ បើ​ផ្អែក​ទៅ​លើ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ដែល​រួមមាន​គណបក្ស​កាន់​អំណាច។​ ​

លោក​លើក​ឡើង​ថា​ ក៏​គ្មាន​ច្បាប់​ណា​ចែង​ថា ការ​បោះឆ្នោត​មួយ​មិន​អាច​យក​ជា​បាន​ប្រសិន​បើ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​មិន​លើស​ពី​៥០​ភាគរយ​នោះ។

បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ ចាប់​ខ្លួន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ​លោក​ ​កឹម សុខា​ ​ក្រោម​ការ​សង្ស័យ​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ការ​គាប​សង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​និង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧​ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ដែល​រួមមាន​ស៊ុយអែត អាល្លឺម៉ង់​ ព្រមទាំង​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​និង​ប្រទេស​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ ដោយ​បាន​សម្ដែង​ក្ដី​បារម្ភ​ពី​ការ​ដើរ​ថយក្រោយ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅ​មុន​ពេល​មាន​ប្រតិកម្ម​ពីលោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​អ្នកស្រី​ ស្មីត​ ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នា​ពេល​ខាងមុខនេះ​ ក្រុម​អ្នក​នយោបាយ​មកពី​គណបក្ស​កាន់​អំណាច​ និង​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ បាន​ផ្ដល់​ទស្សនៈ​ផ្សេង​គ្នា​ ដោយ​ខាង​បក្ស​កាន់​អំណាច​ថា​គ្មាន​ការចរចា​ ដើម្បី​សម្រួល​ឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នោះ​ឡើយ​ ហើយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​គំនាប​សេដ្ឋកិច្ច​ ប្រសិន​បើ​ការ​បោះឆ្នោត​ខែ​កក្កដា​នេះ​ មិនបាន​ផ្ដល់​សេរីភាព​ឲ្យ​ម្ចាស់​ឆ្នោត​សម្ដែង​មតិ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​សម្រាប់​ការ​ដឹកនាំ​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​គ្នា​នោះ៕​

What Next?

Related Articles

14 Responses to "អ្នក​រាយការណ៍​ពិសេស​ ​អ.ស.ប.​ចាត់​ទុក​ការ​បោះឆ្នោត​ខែ​កក្កដា​ថា​ ​«មិន​ពិតប្រាកដ»​ ​បើ​គ្មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម"

  1. Anonymous says:

    Without participate of CNRP, there is no free and fair election. That is why Hun Sen got rid of CNRP party.
    Hun Sen knows that CPP supports getting tired to see the same thing happens on and on.
    CPP is no longer trust because of Hun Sen in power. Cambodians want to change their leaders, not Hun Sen.
    Everyone needs to see real democracy, not the fake one and not dictatorship.

  2. 😈omen😈 says:

    ច្រកចេញសម្រាប់ ក្រុម ហ៊ុនសែន គឺមានតែមួយគត់ទទួលស្គាល់គណបក្សសង្គ្រោះជាតិអោយចូលរួមការបោះឆ្នោតឬមួយពន្យាពេលការបោះឆ្នោត បើសិន ហ៊ុនសែន មិនចង់អោយរបបដឹកនាំរបស់ខ្លួនខ្លាយជារបបមិនស្របច្បាប់ប្រឈមនិងមហាអំណាចមួយចំនួនត្រូវគឹតគូរអោយបានច្បាស់មុនពេលស្ដាយក្រោយ។

  3. Free Cambodia says:

    Rainsy is a convict and Sokha is in jail, they are not allowed to participate in our election. The law is clear. No on is above the law including Rhonda Smith. Every peaceful country always respect the law and order. Cambodia first, not Rainsy.

  4. Anonymous says:

    គោរពច្បាប់ព្រៃឬ? ច្បាប់ព្រៃបម្រើផលប្រយោជន៏ឲ្យតែក្រុមចោរ ជាច្បាប់ដែលគ្មានតម្លៃសម្រាប់ជាតិទាំងមូល។ ច្បាប់ព្រៃផ្ទុយពីរដ្ឋធម្មនុញ្ញជាតិនិងច្បាប់អន្តរជាតិ។

  5. so socheath says:

    យ៉ាប់មែនមីសំញិញរ៉ូណាស្មីត !
    តើបក្សផ្សេងដែលមិនស្ថិត ក្នុងរដ្ឋាភិបាល គេមិនរាប់ថាជាបក្សជំទាស់ ឬហៅម៉្យាងទៀត
    ថាជាបក្សប្រឈាំងទេឬ ?
    មីនេះល្ងង់យ៉ាងនេះ មិនគួរនាឲ្យវាទៅអង្គុយក្នុងកៅអី អង្គការសហប្រជាជាតិទេ !
    តែថាមិនបានដែរ ក្រុមសិទ្ធិមនុស្សវា សុទ្ធិតែជាកូនជឹងអាមេរិក ជាក្រុមការពារចោរស្មោះ !

  6. Anonymous says:

    អ្នកឯងមិនទាំងស្គាល់តម្លៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពិតប្រាកដជាស្អីផង ហ៊ានជេគេផងឬ? អង្គការ សហប្រជាជាតិមិនដែលយកមនុស្សមិនចេះច្បាប់ មិនស្គាល់ការពិតនៃប្រទេសកម្ពុជាឲ្យមកធ្វើនោះទេ។ កុំរស់ដូចកង្កែបក្នុងអណ្តូង។

  7. Anonymous says:

    So Socheath is infected with a mad cow disease. He always starts with angry words with his analysis. One of the street drinking underneath of the Palm tree. When getting sober he would climb up to the top of the Palm tree and thinking of getting drunk for another round. So we should ignore him any strategies.

  8. people says:

    Dear’ ms smith’ cambodia and her people is in the hand of Veitcong mafia dictator since 1997 and never respected PARISH ACCORD ‘and they did the coup and killing khmer and gave back all illegal treaties to Youn-hanoi and Veitcong mafia dictator do anything for his benefit and his boss Youn hanoi ‘ now he never care about illegal veitnames in cambodia and he dissolve opposition party without respected the constitution or law&order ‘ he said law but his mafia law are the worse law in this planet so please don’t except the fake vote in cambodia because NEC are the mafia groups too so they are all fake in cambodia ‘they capture people as their hostage ‘. Remember Veitcong mafia dictator have a lot of criminals ‘. GOD bless all good people’

  9. so socheath says:

    មើលអាល្ងង់Anonymous អែងហ្នឹង ចេញមហាទ្រឹស្តី បន្តិចមើល ?
    តើបក្សដែលមិននៅក្នុងរដ្ឋាភិបាល គេមិនហៅថាបក្សជំទាស់ ឬបក្សប្រឆាំងទេឬ ?
    បើតាមគំនឹតអាល្ងង់ Anonymous អែងវិញ
    វាទាល់តែយ៉ាងម៉េចបានហៅថាបក្សប្រឆាំង ?
    កុំភ្លេចឆ្លើយអាល្ងង់ ! កុំចេះតែព្រុសចោលម្សៀត !

  10. Anonymous says:

    So Socheath or So Sochet,
    If you talk just to favor A Kvak 😜, then you should talk in your house, not in public.
    Kon Khmers know, international countries are well aware that A Kvak tries to lead Cambodia to Communist or to dictatorship, if your dumb analysis make yourself looks happy, then be fair to the lightning, it can strike you or your allies in the day light at anytime, ⚡️⚡️💥⚡️⚡️

  11. Free Cambodia says:

    Rainsy should have stayed in the parliament to help implementing the law, but no he took the law in his own hands by going to the street causing social unrest. And now MS. Smith is trying to help the criminals? Think first before you act next time if there one. Blame Rainsy, not us. There are many opposition parties now and we discriminate. We will exercise our rights to vote regardless.

  12. Anonymous says:

    អ្នកឯងមិនទាន់ស្គាល់អ្វីជាបក្សប្រឆាំងឬបក្សជំទាស់ពិតប្រាកដនៅឡើយទេ។ អ្នកឯងកំពុងយល់ច្រឡំថារាល់បក្សនៅក្រៅរដ្ឋាភិបាលសុទ្ធតែជាបក្សប្រឆាំងឬបក្សជំទាស់។ តាមពិតទៅមិនមែនរាល់បក្សមិនបានចូលក្នុងរដ្ឋាភិបាលទើបហៅថាបក្សប្រឆាំងឬបក្សជំទាស់នោះឡើយ។ សព្វថ្ងៃមានបក្សជាច្រើនដែលមិនចូលក្នុងរដ្ឋាភិបាល បក្សជាច្រើនទាំងនោះមិនដែលហ៊ានចេញមុខដើរតួជាបក្សប្រឆាំងពិតប្រាកដនោះទេ បក្សមួយចំនួនទាំងនោះគ្រាន់តែជាបក្សលម្អ បក្សរណប បក្សសម្ព័នដៃគូ បក្សបង្កើតឡើងឲ្យមានឈ្មោះត្រឹមតែជាបក្សនឹងគេដែរ ដែលបក្សកាន់អំណាចចង់បានដើំម្បីកំដរល្បែងប្រជាធិបតេយ្យក្លែងក្លាយប៉ុណ្ណោះ រីឯបក្សប្រឆាំងពិប្រាកដត្រូវបានក្រុមរបស់អ្នកឯងរំលាយចោលបាត់ទៅហើយ ដោយសារខ្លាចចាញ់ឆ្នោត។ ដូច្នេះអ្នកឯងអាចហៅបក្សដែលកំពុងមានសព្វថ្ងៃថាត្រឹមតែជាបក្ស មិនទាន់ហ៊ានប្រឆាំង បានត្រឹមតែរកសន្លឹកឆ្នោត រកលាភសក្ការៈ។ ព្រោះបក្សប្រឆាំងឬមិនប្រឆាំង ប្រជាជនគេស្គាល់ច្បាស់ជាងអ្នកឯងទៅទៀត។ យល់ច្បាស់ហើយឬនៅ? ល្មមឈប់ប្រើពាក្យជេមិនសមរម្យដូចជា អាល្ងង់ មី អែង ចោលម្សៀត ព្រុស …តទៅទៀត ព្រោះនេះវាបង្ហាញថាអ្នកឯងខ្លួនជាមនុស្សចិត្តហឹង្សា ខ្វះការអប់រំ គ្មានសីលធម៏ ។

  13. Free Cambodia says:

    Please tell Me. Smith and those foreigners that we don’t need CNRP and it’s leaders in our country. We have been living here before you were born. We know our country better than those foreigners who know only talk and talk, but we are here talk and walk at the same time. Cambodia will succeed without these talking heads who have done nothing to benefit us. Our country is better now because of Hun Sen. We love Cambodia and our only leader.

  14. people says:

    Who born before and long time?? how many khmer leaders the bloody dictatorship like king si hak nouk leaded cambodia to disaster ‘ 3 million gone and Tral island gone and this administration is followed the order from Angka lour ‘ all forest gone’ all resource gone and all khmer youth gone to next door countries ‘ and intake illegal veitnameses ‘What a beast regime” everybody knew that hun family have billion dollars ‘ What a blood suckers’