ក្រសួង​បរិស្ថាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ស្ត្រី​ម្នាក់​ដែល​សម្លាប់​សត្វព្រៃ​បង្ហោះ​តាម​យូធូប

ដោយ យន់ សាមៀន
2018-05-09
RFA

រូបភាព​ស្ត្រី​ថត​វីដេអូ​បង្ហាញ​ពី​ការ​ចម្អិន​សត្វ​ព្រៃ តាម​យូធូប (Youtube)។ Screenshot
រូបភាព​ស្ត្រី​ថត​វីដេអូ​បង្ហាញ​ពី​ការ​ចម្អិន​សត្វ​ព្រៃ តាម​យូធូប (Youtube)។ Screenshot


ប្តី​ប្រពន្ធ​ដែល​ផលិត​វីដេអូ​សម្លាប់​សត្វព្រៃ​ធ្វើ​ម្ហូប​ចេញ​មុខ​សុំទោស​ជា​សាធារណៈ


ក្រសួង​បរិស្ថាន​កំពុង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ស្ត្រី​ម្នាក់ ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម យូធូប (Youtube) បង្ហោះ​ពី​របៀប​ចម្អិន​សត្វ​កម្រ​រួមមាន ឆ្មា​ព្រៃ និង​ពស់វែក​ជាដើម។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា នេះ​ថា ក្រសួងបរិស្ថាន​កំពុង​ប្រមូល​ព័ត៌មាន​នានា ទាក់ទង​ទៅ​នឹង​សកម្មភាព​របស់​ស្ត្រី​រូប​នោះ។

លោក សៅ សុភាព បន្ត​ថា ក្នុង​ករណី​រក​ឃើញ​ថា ការ​សម្លាប់​សត្វ​តិចតួច​គឺ​ក្រសួង​គ្រាន់តែ​កោះហៅ​ស្ត្រី​រូប​នោះ​មក​អប់រំ​ណែនាំ​ទេ ប៉ុន្តែ​បើ​ការ​សម្លាប់​សត្វ​នេះ​មាន​កម្រិត​ធ្ងន់ធ្ងរ​នឹង​ឈាន​ទៅ​ចាត់ការ​តាមច្បាប់។

វិធានការ​របស់​ក្រសួង​ពេលនេះ ដោយ​សារ តែ​ស្ត្រី​ម្នាក់ ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ «Natural Life TV» ហើយ​បាន​បង្ហាញ​សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ​មក​ចម្អិន​ជា​អាហារ ស្រី្ត​នេះ មាន​គោលបំណង​ស្វែងរក​ការ​មើល​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​ថវិកា​ពី​ការផ្សាយពាណិជ្ជកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ក្រសួង​បរិស្ថាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ស្ត្រី​ម្នាក់​ដែល​សម្លាប់​សត្វព្រៃ​បង្ហោះ​តាម​យូធូប"

  1. Lassie says:

    Don’t forget to arrest illegal loggers and those who destroy Tunlee Sap Lake and the Mekong River as well.