បក្ស​កាន់​អំណាច​ថា​កុំ​យក​លទ្ធផល​បោះឆ្នោត​នៅ​​ម៉ាឡេស៊ី​មក​ប្រៀបធៀប​នឹង​កម្ពុជា

ដោយ អាស៊ីសេរី
2018-05-11

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន ប្រាប់​ទៅ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ​ថា កុំ​ឲ្យ​យក​លទ្ធផល​បោះឆ្នោត​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នោះ​មក​ប្រៀបធៀប នឹង​ការបោះឆ្នោត​នៅ​កម្ពុជា ព្រោះ​ទិដ្ឋភាព​នយោបាយ​របស់​ប្រទេស​ទាំងពីរ​គឺ​ខុសគ្នា។ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​៩​ឧសភា អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​អស់សង្ឃឹម​ក្នុង​ការ​យក​ជ័យជំនះ​លើ​គណបក្ស​កាន់អំណាច ព្រោះ​សន្ទុះ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​កំពុង​កើន​ឡើង ដូច្នោះ​គណបក្សប្រឆាំង​នៅ​កម្ពុជា នឹង​អាច​បោះឆ្នោត​ដូច​បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន និយាយ​ថា បក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ស្លាប់​បាត់​ហើយ ដូច្នេះ​ពួកគេ​គ្មាន​លទ្ធភាព​ចូលរួម​ការប្រកួត ប្រជែង​នយោបាយ​ដូច​បក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើយ។ លោក​និយាយ​ថា លោក សម រង្ស៊ី ឲ្យ​តែ​ឃើញ​គណបក្សប្រឆាំង​ប្រទេស​ណា​ឈ្នះ​ឆ្នោត​គឺ​យក​លទ្ធផល​នោះ​មក​ប្រៀបធៀប​ជាមួយ​ប្រទេស​កម្ពុជា​ហើយ៖ «អ្នកណា​ឈ្នះ​អញ​ឈ្នះ​ដែរ មិនមែន​តាម​ពាក្យ​ថា​ទេ​ណា តាម​ការ​ខិតខំ​ធ្វើតាម​គុណសម្បត្តិ តាម​ស្នាដៃ ហី​ចុះបើ សម រង្ស៊ី ដើរ​តែ​ញុះញង់ ដើរ​អុចអាល ធ្វើ​ទៅៗ​កាន់តែ​មានគុណ​វិបត្តិ»

កាលពី​ថ្ងៃ​ទី​៩ ឧសភា ពលរដ្ឋ​ប្រទេស​ម៉ាឡេស៊ី​បាន​បោះឆ្នោត​ទម្លាក់ គណបក្ស​កាន់អំណាច​គឺ​គណបក្សBarasan National របស់​លោក ណាជីប រ៉ូហ្សាក់ (Najib Rozak)។ លោក ណាជីប រ៉ូហ្សាក់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​រង​ការ​ចោទ​ប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្រោយ​ពី​លោក​បាន​ដឹកនាំ​ប្រទេស​ពី​ឆ្នាំ​២០០៩មក។

លោក សម រង្ស៊ី លើកឡើង​នៅ​ពេល​លោក​ជួប​អ្នកគាំទ្រ​នៅ​រដ្ឋ Virginia សហរដ្ឋអាមេរិក​ថា ស្ថានភាព គណបក្សប្រឆាំង​នៅ​ម៉ាឡេស៊ី គឺ​ស្រដៀង​គ្នា​ទៅ​នឹង​គណបក្សប្រឆាំង​នៅ​កម្ពុជា​ដែរ ព្រោះ​មេ​បក្ស​ប្រឆាំង​ជាប់​ក្នុង​គុក​ដូចគ្នា ហើយ​កត្តា​នេះ​បាន​នាំ​ឲ្យ​គណបក្ស​នេះ ឈ្នះ​ឆ្នោត ព្រោះ​មាន​ការ​រួបរួមសាមគ្គី​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត។ លោក សម រង្ស៊ី ស្នើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​កុំ​បោះចោល​ការ​តស៊ូ ព្រោះ​គណបក្ស​ប្រឆាំង​អាច​នឹង​ទទួល​បាន​លទ្ធផល​ដូច​គណបក្សប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ៖ «យើង​ខិតខំ​តស៊ូ​យ៉ាង​ស្មោះត្រង់ ច្បាស់លាស់ ប្រជារាស្ត្រ​កាន់តែ​ច្រើន​ឡើង​នៅ​ខាងយើង​អត់​ទៅ​ណា គ្នា​យើង​ទាំងអស់​គ្នា​ច្បាស់លាស់ មិន​យូរ​មិន​ឆាប់​កម្ពុជា​នឹង​ដូច​ម៉ាឡេស៊ី​អ៊ីចឹង»

អតីត​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​កិច្ចការ​បោះឆ្នោត លោក យឿង សុធារ៉ា ឲ្យ​ដឹង​ថា បើ​សិន​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ មាន​គណបក្សប្រឆាំង​ចូលរួម គណបក្ស​ប្រឆាំង​នឹង​អាច​ទទួល​បាន​លទ្ធផល​ប្រហាក់ប្រហែល​នឹង​ការបោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

អស់​ជាង​៦០​ឆ្នាំ។

ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​ទី​​៤ ដែល​មាន​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​លើ​គណបក្ស​កាន់អំណាច ហើយ​ប្រទេស​ដែល​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត គឺ​មាន​ប្រទេស​ភូមា ឥណ្ឌូណេស៊ី និង​ហ្វីលីពីន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "បក្ស​កាន់​អំណាច​ថា​កុំ​យក​លទ្ធផល​បោះឆ្នោត​នៅ​​ម៉ាឡេស៊ី​មក​ប្រៀបធៀប​នឹង​កម្ពុជា"

  1. so socheath says:

    អាតិរច្ឆាន ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ប្រចាំរដ្ឋវីកតូរៀ ដើមកំណើតខ្មែរថា ជាជនដែលមាន
    ពិតចរិតតិរច្ឆាន ដែលចង់ទៅបញ្ចុះបញ្ចូលជប៉ុន ឱ្យផ្តាច់ជំនួយដល់ការបោះឆ្នោតកម្ពុជា។
    អាជនតិរច្ឆាននេះ បានចេញមុខមកដាក់សំណូមពរ ឲ្យប្រទេសជប៉ុនឈប់ផ្តល់ជំនួយឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បើសិនជាបក្សក្បត់ ជាតិ សាងគ្រោះជាតិមិនបានចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ខាងមុខនេះ។
    គំនិតរបស់អាតិរច្ឆាន ហុង លីម បែបនេះគឺពិតជាមានចេតនាបំផ្លាញផលប្រយោជន៍ជាតិខ្មែរ បំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងរំលោភសិទ្ធិសម្រេចប្រទេសជប៉ុន និងជ្រៀតជ្រែកឯករាជ្យ និងអធិបតេយ្យប្រទេសជប៉ុនផងដែរ។
    «នេះជាចរិតតិរច្ឆានរបស់ ហុង លីម ទោះរំលោភសិទ្ធិប្រទេសដទៃ ក៏អាតិរច្ឆាននេះនៅមុខក្រាស់ដែរ»
    សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានប្រកាសជំហរឥតងាករេ បន្តផ្តល់ជំនួយដល់ការបោះឆ្នោត
    នៅកម្ពុជា៕

  2. Chourn says:

    Socheat I knew you very well, please use better words if you think we are the Khmer. In a democratic society we need diverse opinions to improve our society.

  3. Anonymous says:

    So Sochet,
    You are infected with mad cow disease!!!!!!!!!!
    Copy and paste is the only your style.
    so Socheat= So Sochet= Number, number, death.

  4. so socheath says:

    យ៉ាប់ណាស់អាមូស(Anonymous) អាឆ្កែសំគិះ
    សុទ្ធអញកូពី ដេញអញឃ្វាលគោ
    ដូចអ្ហែងណាស់សារ អ្ហែងចង់សាកទេ
    សាកជាមួយអញ ។
    ទាំងផ្នែកនយោបាយ គំនឹតអភិប្រាយ
    តាមបែបវិចារ(វិចារណកថា) អត្ថានយោបាយ (បទអត្ថាធិប្បាយ)
    អ្ហែងចង់សាកទេ កុំព្រុសដូចឆ្កែ
    បើខ្លាំងចូលមក ៕

  5. Anonymous says:

    So Socheat,
    I will pay your round trip ticket from Cambodia to New York for debate with me in public forum if you want to come overseas ?????????
    West Point don’t train chicken to talk, 👉🇺🇸👈

  6. so socheath says:

    កុំអួត អាមូស (Anonymous)
    អាមេរិកដីជុះអាចម៏ផស់អញទេ
    សម្បុរអ្ហែងនៅអាមេរិក ? វាទាល់តែយូរឯណោះ !
    អ្ហែងមានស្អីសម្អាងថានៅអាមេរិក !
    ពួកអាបក្សសង្គ្រោះក្តិតពូកែអួត ពូកែភូតភរ បោកប្រាសមែន ! អាល្ងង់

  7. Anonymous says:

    I’m republican party, not CNRP nor CPP.
    I used to fight against communist along side Khmer-Thai border in the 1980.
    I’m In the US just about more than 33 years and having education just like other few good men.
    Fair and honest is my faith, I see something then I say.
    I’m red white and blue but my mind is still cambodians.