លោក ហ៊ុន សែន ប្រតិកម្ម​ជា​ថ្មី​ទៀត​ចំពោះ​ការ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា

ដោយ ​តាំង សារ៉ាដា
2018-05-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


លោក ហ៊ុន សែន ថា​ការ​អំពាវ​នាវ​បរទេស​ឱ្យ​ផ្ដាច់​ជំនួយ​មក​កម្ពុជា​ជា​ទង្វើ​គ្មាន​គុណធម៌


លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​អំពាវនាវ​ឲ្យ​បរទេស​ឈប់​ទិញ​ទំនិញ ឬ​ឈប់​ផ្តល់​ជំនួយ​មក​កម្ពុជា​នោះ គឺជា​ការ​បោក​ឆ្នាំងបាយ​ប្រជាជន និង​ជា​ទង្វើ​គ្មាន​គុណធម៌។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​ថ្លែង​បែបនេះ ក្នុង​ឱកាស​ជួប​ជាមួយ​ក្រុម​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១០ ឧសភា នេះ។

នៅ​ក្នុង​ឱកាស​ជួប​កម្មករ​ម្តងៗ លោក ហ៊ុន សែន មិន​ភ្លេច លើក​តម្កើង​ស្នាដៃ​កសាង​ក្នុង​របប​លោក មាន​ដូចជា​ផ្លូវថ្នល់ និង​រោងចក្រ​ជាដើម ប៉ុន្តែ​លោក​ក៏​មិន​ភ្លេច​វាយប្រហារ​ទៅលើ​គណបក្សប្រឆាំង​ឡើយ បើ​ទោះ​បី​ជា​លោក​បាន​រំលាយ​ចោល​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​យ៉ាង​ណា​ក្តី។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៨​នេះ រោងចក្រ​បាន​កើន​ឡើង ប្រមាណ​៥០​រោងចក្រ និង​ផ្តល់​ការងារ​បន្ថែម​ដល់​ប្រជាពលរដ្ឋ ប្រមាណ​៣​ម៉ឺន​កន្លែង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​ថា​សមិទ្ធផល​ទាំងនេះ មិនមែន​បាន​មក​ដោយសារ​បក្ស​ប្រឆាំង​នោះ​ឡើយ៖ «គេ​ប្រកាស​ថា គេ​នឹង​ទទួល​បាន​ជោគជ័យ ប្រើ​សិន បើ​សហគមន៍​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា តើ​នេះ​ជា​អ្វី​..? វា​មិនមែន​ស្លាប់ ហ៊ុន សែន ទេ តែ​វា​ស្លាប់​កម្មករ បើ​សិន​រោងចក្រ​ត្រូវ​បិទទ្វារ​…..​តើ​ទង្វើ​នេះ​សមជា​មេដឹកនាំ​ប្រទេស​ទេ…?»

ទោះបី​លោក ហ៊ុន សែន ថ្លែង​ទម្លាក់កំហុស​ទៅលើ​បក្ស​ប្រឆាំង ថា​ជា​អ្នក​នាំអាទិ៍ ឲ្យ​មាន​វិបត្តិ​នយោបាយ​បច្ចុប្បន្ន នេះ​ក៏ដោយ ក៏​សហគមន៍​អន្តរជាតិ ចាត់​ទុក​លោក ហ៊ុន សែន និង​របប​លោក​ឯណោះ​ទៅវិញ​ទេ ដែល​ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រហូតដល់​ប្រទេស​លោក​សេរី​ជាច្រើន បាន​ដាក់​ទណ្ឌកម្ម​ជា​បណ្តើ​រៗ និង​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​ជាច្រើន​ទៀត បើ​លោក ហ៊ុន សែន នៅតែ​មិន​ពន្លត់​ភ្នក់ភ្លើង នៃ​ស្ថានការណ៍​អាក្រក់ ដែល​របប​លោក ជា​អ្នក​បង្កាត់​នោះ​ទេ។

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ធ្លាប់​បាន​អះអាង​ថា ជាច្រើនលើក​ច្រើន​សា​ថា គណបក្ស​សង្គ្រោះជាតិ គឺជា​ជនរងគ្រោះ មិនមែន​ជា​ជន​ដៃដល់​ទេ ដូច្នេះ ការណ៍​ដែល​អន្តរជាតិ ដាក់ទណ្ឌកម្ម​កម្ពុជា គឺ​ត្រូវ​បន្ទោស​លោក ហ៊ុន សែន មិនមែន​បន្ទោស​អ្នករងគ្រោះ ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ ពី​របប​លោក​នោះ​ឡើយ។

ចំណែក​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃទី៩ ខែ​ឧសភា បាន​ថ្លែង​នៅ​ចំពោះ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន នៅ​រដ្ឋ​វើជិនញ៉ា (Virginia) ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថា​គណបក្ស​កាន់អំណាច គឺ​ជា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ព្រោះ​បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាម​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជាដើម។ ប្រការ​ទាំងអស់​នេះឯង ដែល​របប​លោក ហ៊ុន សែន ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ចំពោះ​ទណ្ឌកម្ម​អន្តរជាតិ ព្រោះ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដែល​ស្របច្បាប់​តាម​ការ​បោះឆ្នោត ក្លាយ​ជា​រដ្ឋាភិបាល មិន​ស្របច្បាប់៖ «អីចឹង​អ្នកណា ដែល​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ គឺ​បាត់បង់​ភាព​ស្របច្បាប់។ ឥឡូវ​លោក ហ៊ុន សែន គាត់​ភ័យ​ណាស់ ព្រោះ​គាត់​ដឹង​ថា គាត់​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ គឺ​មិន​ខុស​ពី​រដ្ឋប្រហារ​យោធា​ទេ។ គាត់​នឹង​បាត់បង់​ភាព​ស្របច្បាប់»

កាលពីដើម​សប្ដាហ៍​នេះ តំណាងរាស្ត្រ​អាមេរិក​ប្រកាស​ថា នឹង​បន្ត​ស្វែងរក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា បើ​លោក ហ៊ុន សែន នៅតែ​រឹងទទឹង មិន​ព្រម​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​បោះឆ្នោត និង​ឲ្យ​ប្រទេស​កម្ពុជា មាន​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​ឡើងវិញ ដោយ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ប្រតិកម្ម​ជា​ថ្មី​ទៀត​ចំពោះ​ការ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា"

  1. thean says:

    H.S do not have anything to sell.
    If boycot, more people go to find job everywhere.
    What S.R hope? Big demonstration?

  2. so socheath says:

    អាតិរច្ឆាន ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ប្រចាំរដ្ឋវីកតូរៀ ដើមកំណើតខ្មែរថា ជាជនដែលមាន
    ពិតចរិតតិរច្ឆាន ដែលចង់ទៅបញ្ចុះបញ្ចូលជប៉ុន ឱ្យផ្តាច់ជំនួយដល់ការបោះឆ្នោតកម្ពុជា។
    អាជនតិរច្ឆាននេះ បានចេញមុខមកដាក់សំណូមពរ ឲ្យប្រទេសជប៉ុនឈប់ផ្តល់ជំនួយឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បើសិនជាបក្សក្បត់ ជាតិ សាងគ្រោះជាតិមិនបានចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ខាងមុខនេះ។
    គំនិតរបស់អាតិរច្ឆាន ហុង លីម បែបនេះគឺពិតជាមានចេតនាបំផ្លាញផលប្រយោជន៍ជាតិខ្មែរ បំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងរំលោភសិទ្ធិសម្រេចប្រទេសជប៉ុន និងជ្រៀតជ្រែកឯករាជ្យ និងអធិបតេយ្យប្រទេសជប៉ុនផងដែរ។
    «នេះជាចរិតតិរច្ឆានរបស់ ហុង លីម ទោះរំលោភសិទ្ធិប្រទេសដទៃ ក៏អាតិរច្ឆាននេះនៅមុខក្រាស់ដែរ»
    សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានប្រកាសជំហរឥតងាករេ បន្តផ្តល់ជំនួយដល់ការបោះឆ្នោត
    នៅកម្ពុជា៕

  3. so socheath says:

    សេចក្តីអំពាវនាវ
    សូម ប្រជាពលរដ្ឋ កម្ពុជា កុំចាញ់បោក អតីតសកម្មជន ថ្នាក់ដឹកនាំគណបក្សសាងគ្រោះជាតិដែលប្រព្រឹត្តអំពើក្បត់ជាតិ ដែលឃោសនាបោកប្រាស មូលបង្កាច់មកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារដ្ឋបុរសដឹកនាំជាតិ ពិសេសអាក្បត់ជាតិសមរង្សី វាបំផុសប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត។
    អតីតសកម្មជនខ្មោចបក្សក្បត់ជាតិសាងគ្រោះជាតិមួយក្តាប់តូច កំពុងញុះញង់ បំផុសថា ការចាប់ខ្លួនកឹម សុខា ជាមេកើយរបស់ខ្លួនជាចេតនានយោបាយ ដើម្បីលុបបំបាត់ បក្សរបស់ខ្លួន មិនឱ្យ ចូលរួមបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋមេត្តាដឹងកាន់តែច្បាស់ថា ការចាប់ខ្លួនកឹម សុខា និងការហាមឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ គឺធ្វើតាមច្បាប់ដែលបានកំណត់ ដោយសារតែអតីតមេបក្សរូបនេះ បានឃុបឃិតជាមួយបរទេស មានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់តាមរយះបដិវត្តនីពណ៏ គឺជាទោសក្បត់ជាតិ ។
    ដូចនេះសូមជនរួមជាតិកុំចាញ់បោកនូវការឃោសនានានារបស់ក្រុមក្បត់ជាតិ បក្សសាងគ្រោះជាតិ ដោយនាំគ្នាចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេជាតិ ឱ្យរីកចម្រើន លើគ្រប់វិស័យ ដូចបច្ចុប្បនេះ៕

  4. Anonymous says:

    Cambodians know and feel hot or cold for real democracy or fake democracy.
    Hun’s dynasty will be over, new chapter of real democracy is waiting for all cambodians to open.
    Good luck!!!!!!
    Message from 🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸