អ.ស.ប ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា ជា​បន្ទាន់

ដោយ តាំង សារ៉ាដា
2018-05-10
RFA

លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​អះអាង​ថា ការ​ឃុំខ្លួន​លោក កឹម សុខា កំពុង​ធ្វើ​ឡើង​តាម​ទំនើងចិត្ត ហើយ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។

ភា្នក់ងារ​របស់​អង្គការសហប្រជាជាតិ​ដែល​ឃ្លាំមើល​ការ​ឃុំ​ឃាំង​ដោយ​អយុត្តិធម៌ ហៅ​ជា​អង់គ្លេស​ថា WGAD បាន​ចាត់​ទុក​ការ​ចាប់ខ្លួន និង​ការ​ឃុំឃាំង លោក កឹម សុខា ថា ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ ដែល​នាំ​ឲ្យ​មាន​ការ​ឡើង​នៃ​ការ​កៀប​សង្កត់​លើ​ក្រុម​អ្នក​រិះគន់​របស់​រដ្ឋាភិបាល​មុន​ការ បោះឆ្នោត សកល នៅ​ខែ​កក្កដា​ឆ្នាំ ២០១៨។

សមត្ថកិច្ច​របស់​លោក ហ៊ុន សែន បាន​សម្រុក​ចាប់ខ្លួន​លោក កឹម សុខា ដល់​ក្នុង​ផ្ទះ​កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ដោយ​មាន​ការ​គាំទ្រ ពី​សហរដ្ឋអាមេរិក។ តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី៧ ឧសភា បាន​បន្ត​ឃុំខ្លួន កឹម សុខា ចំនួន ៦​ខែ​ទៀត ពាក់ព័ន្ធ​នឹង​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​មេធាវី។

អង្គការ WGAD បាន​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ផ្ដល់​សំណង​ដល់​លោក កឹម សុខា និង​សំណង​ផ្សេងៗ​ទៀត​សម្រាប់​ការ​ឃុំ​ឃាំង​ដោយ​បំពាន​ស្របតាម​ច្បាប់​អន្តរជាតិ។ ក្រុម​នេះ​ក៏បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាព របស់​លោក កឹម សុខា ដែល​កំពុង​ទទួលរង​ការឈឺចាប់​ធ្ងន់ធ្ងរ​ពី​ការ​ត្បៀត​សរសៃ​ស្មា​របស់​គាត់ ក៏ដូចជា​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​លើស​ឈាម​ជាដើម។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​ឱ្យ​លោក កឹម សុខា ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ស្តង់ដារ​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "អ.ស.ប ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា ជា​បន្ទាន់"

  1. Free Cambodia says:

    Who has the authority to release Sokha and under what ground? WGAD is an organization and has no power to demand such release. What happens to our law and order.
    You must be stupid or crazy to demand the sovereign Cambodia to follow your order. Don’t act like the US.

  2. people says:

    What kind of law?? in cambodia’ mafia law?? or communist law?? Is mr So kha betray the country?? who sign&gave Tral island to Youn-hanoi?? who betray the country?? Who did the coup and killing a lot of people (1997) and destroyed a lot of properties in capital city?? Who committed crime?? if mr so kha killing any body?? GOD will punish who ever committed crime ‘ Remember KARMA ” if they don’t get in this life ‘ wel when they die they will be in hell and pay back what ever they do ‘ .GOD bless all good people’

  3. so socheath says:

    អាតិរច្ឆាន ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ប្រចាំរដ្ឋវីកតូរៀ ដើមកំណើតខ្មែរថា ជាជនដែលមាន
    ពិតចរិតតិរច្ឆាន ដែលចង់ទៅបញ្ចុះបញ្ចូលជប៉ុន ឱ្យផ្តាច់ជំនួយដល់ការបោះឆ្នោតកម្ពុជា។
    អាជនតិរច្ឆាននេះ បានចេញមុខមកដាក់សំណូមពរ ឲ្យប្រទេសជប៉ុនឈប់ផ្តល់ជំនួយឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បើសិនជាបក្សក្បត់ ជាតិ សាងគ្រោះជាតិមិនបានចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ខាងមុខនេះ។
    គំនិតរបស់អាតិរច្ឆាន ហុង លីម បែបនេះគឺពិតជាមានចេតនាបំផ្លាញផលប្រយោជន៍ជាតិខ្មែរ បំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងរំលោភសិទ្ធិសម្រេចប្រទេសជប៉ុន និងជ្រៀតជ្រែកឯករាជ្យ និងអធិបតេយ្យប្រទេសជប៉ុនផងដែរ។
    «នេះជាចរិតតិរច្ឆានរបស់ ហុង លីម ទោះរំលោភសិទ្ធិប្រទេសដទៃ ក៏អាតិរច្ឆាននេះនៅមុខក្រាស់ដែរ»
    សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានប្រកាសជំហរឥតងាករេ បន្តផ្តល់ជំនួយដល់ការបោះឆ្នោត
    នៅកម្ពុជា៕

  4. ?? says:

    HUN SEN said I’m not a dictator but I just stay in powers YOU TAR . listening to that word every one should know what going on in your country. since 1979 up till now I see Cambodia have no bloody war but the war of word and the war of politic have been murder so many Cambodian life. some thing have to change in Cambodia if not this poor nation will end soon . I knew some HUN SEN supporter did not know clearly about world wide political situation. the only way to save Cambodia is>>> a real Democracy my question to HUN SEN supporter is>>> do you know the word real is???????????????????????? I knew it is so hart to educated some one who did not know and he is pretending he knew every thing and he is awaking pretending he is sleeping . but please watch those guy when the time come he is the first guy that you can see escaping from any kind of bloody. at last I want to say to those guy please be yourself guy do not lei to yourself speak something that was true . not thing last for ever every one should earning some blessing from GOD by not committed crime again humanity . GOD bless Cambodia and all Cambodia people that including you too to changing your mind in GOD way

  5. so socheath says:

    អាឆ្ងល់អើយ ! ( ??) ការសរសេរផស់អ្ហែង វាអាដែលៗ ដូចដុះក្អែលក្រោមក្តទេអាអើយ ! អាល្ងង់

  6. Anonymous says:

    So Sochet(number, number death),
    Fair and Honest are the only way to fit in the world society.
    Hun Sen and allies are the cancer in society because they would ordered the red code(killing) against their wills.
    Higher you go up, faster is coming down. Gravity is the nature of physical laws.
    Message from one of few good men ❤️👤💗

  7. ?? says:

    SO SOCHEATH my word is good I did not humiliated you . I knew and Anonymous knew how high your education is. even you write in Khmer in a short sentencing I already see some thing wrong. sorry AH CHESS but all AH CHESS in Cambodia can not make a comparison to AH LNGOUNG that can speak three languages. GOD bless Cambodia and all Cambodian people include you too AH CHESS

  8. so socheath says:

    ហាស ! ហាស អ្ហែងកុំឆាប់ឆេះកន្ទុយពេកអាល្ងង់ ! អាឆ្ងល់ ( ?? )