សមាជិក​សភា​អាមេរិក​ដាក់​សំណើ​ច្បាប់​ដើម្បី​ចាត់​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​លោក ហ៊ុន សែន

ដោយ តាំង សារ់ាដា
2018-05-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ថិត យ៉ូហូ សមាជិក​សភា​អាមេរិក ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨។ RFA
លោក ថិត យ៉ូហូ សមាជិក​សភា​អាមេរិក ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨។ RFA


តំណាងរាស្ត្រ​អាមេរិក​នឹង​ស្វែង​រក​ការ​លប់​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា


តំណាងរាស្ត្រ​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​កាន់​អំណាច បាន​ឡើង បក​ស្រាយ សេចក្ដីព្រាង​ច្បាប់ របស់​លោក​ដើម្បី​ដាក់ទណ្ឌកម្ម ដល់​ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ដល់​សមាជិកសភា​អាមេរិក​ផ្សេងទៀត​ដើម្បី​គាំទ្រ​សេចក្ដីព្រាង​ច្បាប់​នេះ កាលពី​ថ្ងៃ​ទី​១១ ឧសភា។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា សេចក្ដីព្រាង​ច្បាប់​របស់​អាមេរិក ជា​ច្បាប់​មួយ​ដែល​ធ្វើឡើង​ក្នុង​បំណង​ទុច្ចរិត​ប៉ុណ្ណោះ។

ប្រធាន​អនុ​គណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លោក ថិត យ៉ូហូ (Ted Yoho) កំពុង​ពន្លឿន ការ​អនុម័ត​សេចក្ដីព្រាង​ច្បាប់​របស់​លោក​មួយ​ស្ដីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៨ ក្នុង​បំណង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ធ្វើ​ដំណើរ ដល់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០ ឧសភា ក្រោយ​ពេល​លោក​ឡើង​ធ្វើ​ការ​បកស្រាយ​នៅ ក្នុង​សវនាការ​នៃ​រដ្ឋសភា​រួច លោក​បាន​ព្រមាន​ដល់​របប​លោក ហ៊ុន សែន ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​ឆ្នាំ​២០១៨ នេះ​ធ្វើឡើង​ក្នុង​គោលបំណង ប្រឆាំង​នឹង​អំពើ​បំផ្លិចបំផ្លាញ​ប្រជាធិបតេយ្យ និង​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស នៃ​របប​លោក ហ៊ុន សែន។

លោក​បន្ត​ថា​ច្បាប់​នេះ​នឹង​ចាត់វិធានការ ម៉ឺងម៉ាត់​ទៅលើ​បុគ្គល​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ទាំងនេះ។

សេចក្ដីថ្លែងការណ៍​របស់លោក ថិត យ៉ូហូ (Ted Yoho) ដដែល​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បង្កើត​ច្បាប់​នេះ ឡើង​ដើម្បី​ប្រើ​វិធានការ​ផ្នែក​រដ្ឋបាល​ដែល​មាន​ស្រាប់​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន ដែល​ចូលរួម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស។

លោក​បន្ត​ថា ច្បាប់​នេះ នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានលទ្ធភាព​ក្នុង​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ពីព្រោះ​វិធានការ​ច្បាប់​នេះ នឹង​អាច​បំបែក​អំណាច​ប្រមូល​ផ្តុំ​នៃ​របប​លោក ហ៊ុន សែន បាន។

ទោះជា​យ៉ាងណាក៏ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការប៉ុនប៉ង​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ក្នុង​ការ​ធ្វើ​ច្បាប់​ដាក់​សម្ពាធ​មក​លើ​កម្ពុជា អាច​ជា​ការរំលោភ​លើ​ដែន អធិបតេយ្យ​របស់​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ហៅ ដំណើរការ​ធ្វើ​ច្បាប់​របស់​តំណាងរាស្ត្រ​អាមេរិក​ថា កំពុង​បង្ហាញ​ពី មហិច្ឆតា​ត្រួតត្រា​អំណាច​របស់​ខ្លួន​លើ​ពិភពលោក​ប៉ុណ្ណោះ៖ «ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ប្រទេស​ណា គេ​ធ្វើ​ច្បាប់​សម្រាប់​ឲ្យ​ប្រទេស​នោះ​គេ​ប្រើប្រាស់ ហើយ​ហេតុ​អី​បានជា គាត់​ធ្វើ​ច្បាប់​គាបសង្កត់ មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅវិញ។ អាហ្នឹង​វា​មាន​ការ​ឆ្ងល់​មួយ។ អាហ្នឹង​បើ​មិន​ស្ថិត​នៅ​ក្នុង​បរិបទ​សហរដ្ឋអាមេរិក​ទេ បាន​សេចក្ដី​ថា គាត់​ធ្វើ​ច្បាប់​ហ្នឹង​ដើម្បី​រំលោភ​លើ​ឯករាជ្យភាព និង​អធិបតេយ្យភាព របស់​ប្រទេស​ផង​គ្នា នៅ​លើ​ពី​ភព​លោក​ហើយ។ វា​ហាក់​ដូច​ជា​គាត់​ធ្វើ ជា​មេ​កាង​នៅ​លើ​ពិភពលោក។ អាហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ ហើយក៏​មិន ស្រប​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ដែរ»

ទោះជា​យ៉ាងណាក៏ដោយ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​បង្កើត​ច្បាប់ របស់​សហរដ្ឋអាមេរិក​មិនបាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ប្រទេស​ណាមួយ​នោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ច្បាប់​នោះ​ធ្វើឡើង ក្នុង​ដែន​សមត្ថកិច្ច​របស់​អាមេរិក​ដើម្បី​ប្រើប្រាស់​វិធានការ ឬ​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ​កិច្ចការ​បរទេស​តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សេចក្ដីព្រាង​ច្បាប់​របស់​តំណាងរាស្ត្រ​អាមេរិកាំង​លោក ថិត យ៉ូហូ (Ted Yoho) នឹង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​បុគ្គល ឬ​មន្ត្រី​ទាំងឡាយ​ណា​ដែល​គគ្រឹកគគ្រេង​ចូល​ដៃ​ចូល​ជើង​ជាមួយ​លោក ហ៊ុន សែន ក្នុង​ការ​រំលោភ​អំណាច រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ៖ «អាច​ជា​ជំហាន​មួយទៀត​ដែរ​ដើម្បី​ចាត់វិធានការ​ថែមទៀត​ដែល​គេ​ធ្លាប់​បាន​ប្រើប្រាស់​ហើយ ដូចជា​ការ​ដាក់ទណ្ឌកម្ម​ទៅ​លើ​របប​យោធា នៅ​ភូមា​អី​ជាដើម​ហ្នឹង។ គេ​ក៏​មាន​វិធានការ​ថែមទៀត​ទៅ​ដល់​អ្នក​ដឹកនាំ​នៃ​របប​យោធា​ហ្នឹង​ឯកោ​ក្នុង​ឆាក​អន្តរជាតិ។ អាហ្នឹង​ក៏​ធ្ងន់ធ្ងរ​ដែរ»

រហូត​មក​ទល់​ពេលនេះ​របប​លោក ហ៊ុន សែន នៅតែ​ច្រាន​ចោល​ការ​ទាមទារ របស់​សហគមន៍​អន្តរជាតិ​ដើម្បី​គណបក្ស​សង្គ្រោះជាតិ​អាច​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាងមុខ​ដដែល។ មេដឹកនាំ​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​រូបនេះ បាន​ប្រកាស​ម្តង​ហើយ​ម្ដងទៀត​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​គ្មាន​ថ្ងៃ​អាច​រស់​ឡើងវិញ​បាន​នោះ​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ​ចោល កាល​ពី​ចុង ឆ្នាំ​២០១៧ ក្រោយពី​គណបក្សប្រឆាំង​មួយ​នេះ​បាន​ទទួល សំឡេង​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧។

ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា សល់​តែ​រយៈពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ចាប់​ដំណើរការ ហើយ​រហូត​មក​ទល់​ពេល​នេះ​យ៉ាង​ហោច ណាស់​មាន​គណបក្ស ចំនួន ៩​ហើយ បាន​ចុះបញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..)

ទោះជា​យ៉ាង​ណា​ដោយ តំណាងរាស្ត្រ​រាស្ត្រ​អាមេរិក​លោក ថិត យ៉ូហូ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ប្រសិន​បើ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ទេ​នោះ ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន គ្រាន់តែ​ជា​បោះឆ្នោត​បែប​បោកប្រាស់​ប៉ុណ្ណោះ៖ «ខ្ញុំ​គិត​ថា វា​គ្រាន់តែ​ជា​ការ​អួតអាង​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ ដែល​បើក​ឲ្យ​មាន​គណបក្ស​ផ្សេងៗ ទៀត​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​វា​ជា​ការ​បោះឆ្នោត​ដ៏​អាម៉ាស់​ជាទីបំផុត។ យើង​ដឹង ហើយ​ថា​ការបោះឆ្នោត​នោះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដោយសារ របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ដែល​មាន​អាសនៈ ជាច្រើន នៅ​ក្នុង​រដ្ឋសភា និង​មាន​ចលនា​គាំទ្រ​គណបក្ស​នេះ​ដ៏​ច្រើន សន្ធឹកសន្ធាប់។ លោក ហ៊ុន សែន បាន​ទាត់​គណបក្សប្រឆាំង​ដ៏​ធំ​នេះ ចេញ ហើយ​ឲ្យ​គណបក្ស​តូចតាច​ជាច្រើន​ទៀត​ចូលរួម​ការបោះឆ្នោត ដើម្បី​ប្រកាស​ថា​ខ្លួន​បើក​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ប៉ុន្តែ​អ្នកណា​ក៏​ដឹង​ថា​ការបោះឆ្នោត​បែបនេះ​គឺជា​បោះ​ឆ្នោត​បោក​បញ្ឆោត និង​ជា​ការ​បោះឆ្នោត បែប​កំប្លុកកំប្លែង​មិន​អាច យក​ជា​ការ​បាន​នោះ​ទេ។ អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​ដូច្នេះ​គឺ ដោយសារ​គាត់​ខ្លាច គាត់​មិន​ទុកចិត្ត​ខ្លួនឯង ជាពិសេស​ខ្លាច​បាត់បង់​អំណាច​តែម្ដង។ ដូច្នេះ​គាត់​ធ្វើ​អ្វី​ដែល​ធ្វើ​ទៅ​បាន​ដើម្បី​បន្ត ក្ដោបក្ដាប់​អំណាច​តទៅទៀត»

លោក​បន្ត​ថា​ប្រសិនបើ​​របប​លោក ហ៊ុន សែន មិន​អនុញ្ញាត ឲ្យ​គណបក្ស​នេះ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ទេ នោះ​ជម្រើស ដ៏​ល្អ​បំផុត​គឺ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​តែម្ដង ពេល​នោះ​ពលរដ្ឋ ខ្មែរ​ទៅវិញ​ទេ​ដែល​ជា​អ្នក​ដកហូត យក​ភាព​ស្របច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ថិត យ៉ូហូ អះអាង​ថា មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​កំណត់​ជោគវាសនា នៃ​ភាព​ស្របច្បាប់​សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "សមាជិក​សភា​អាមេរិក​ដាក់​សំណើ​ច្បាប់​ដើម្បី​ចាត់​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​លោក ហ៊ុន សែន"

  1. Free Cambodia says:

    Don’t get delusional on the US trying to punish Cambodia. It’s only fantasy and pure politics. I can tell you again, US and others won’t break Cambodia. Just wait and see.

  2. so socheath says:

    អាតិរច្ឆាន ហុង លីម តំណាងរាស្រ្តអូស្រ្តាលី ប្រចាំរដ្ឋវីកតូរៀ ដើមកំណើតខ្មែរថា ជាជនដែលមាន
    ពិតចរិតតិរច្ឆាន ដែលចង់ទៅបញ្ចុះបញ្ចូលជប៉ុន ឱ្យផ្តាច់ជំនួយដល់ការបោះឆ្នោតកម្ពុជា។
    អាជនតិរច្ឆាននេះ បានចេញមុខមកដាក់សំណូមពរ ឲ្យប្រទេសជប៉ុនឈប់ផ្តល់ជំនួយឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បើសិនជាបក្សក្បត់ ជាតិ សាងគ្រោះជាតិមិនបានចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ខាងមុខនេះ។
    គំនិតរបស់អាតិរច្ឆាន ហុង លីម បែបនេះគឺពិតជាមានចេតនាបំផ្លាញផលប្រយោជន៍ជាតិខ្មែរ បំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងរំលោភសិទ្ធិសម្រេចប្រទេសជប៉ុន និងជ្រៀតជ្រែកឯករាជ្យ និងអធិបតេយ្យប្រទេសជប៉ុនផងដែរ។
    «នេះជាចរិតតិរច្ឆានរបស់ ហុង លីម ទោះរំលោភសិទ្ធិប្រទេសដទៃ ក៏អាតិរច្ឆាននេះនៅមុខក្រាស់ដែរ»
    សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានប្រកាសជំហរឥតងាករេ បន្តផ្តល់ជំនួយដល់ការបោះឆ្នោត
    នៅកម្ពុជា៕

  3. so socheath says:

    សេចក្តីអំពាវនាវ
    សូម ប្រជាពលរដ្ឋ កម្ពុជា កុំចាញ់បោក អតីតសកម្មជន ថ្នាក់ដឹកនាំគណបក្សសាងគ្រោះជាតិដែលប្រព្រឹត្តអំពើក្បត់ជាតិ ដែលឃោសនាបោកប្រាស មូលបង្កាច់មកលើ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារដ្ឋបុរសដឹកនាំជាតិ ពិសេសអាក្បត់ជាតិសមរង្សី វាបំផុសប្រជាពលរដ្ឋ កុំឱ្យទៅបោះឆ្នោត។
    អតីតសកម្មជនខ្មោចបក្សក្បត់ជាតិសាងគ្រោះជាតិមួយក្តាប់តូច កំពុងញុះញង់ បំផុសថា ការចាប់ខ្លួនកឹម សុខា ជាមេកើយរបស់ខ្លួនជាចេតនានយោបាយ ដើម្បីលុបបំបាត់ បក្សរបស់ខ្លួន មិនឱ្យ ចូលរួមបោះឆ្នោត នៅចុងខែកក្កដាខាងមុខនេះ។ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋមេត្តាដឹងកាន់តែច្បាស់ថា ការចាប់ខ្លួនកឹម សុខា និងការហាមឃាតថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ គឺធ្វើតាមច្បាប់ដែលបានកំណត់ ដោយសារតែអតីតមេបក្សរូបនេះ បានឃុបឃិតជាមួយបរទេស មានចេតនាផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់តាមរយះបដិវត្តនីពណ៏ គឺជាទោសក្បត់ជាតិ ។
    ដូចនេះសូមជនរួមជាតិកុំចាញ់បោកនូវការឃោសនានានារបស់ក្រុមក្បត់ជាតិ បក្សសាងគ្រោះជាតិ ដោយនាំគ្នាចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេជាតិ ឱ្យរីកចម្រើន លើគ្រប់វិស័យ ដូចបច្ចុប្បនេះ៕

  4. Anonymous says:

    Sadam Husain is waiting for his friend, Sadam Hun Sen……..
    Hun Sen must go!!!!!!!!!!👉💥😜💥 👈
    Message from 🐘🇺🇸🐴

  5. canard laqué says:

    especially do not punish the Khmer but what to do
    FREEZE ALL THE HUN SEN FAMILY AND ALL THESE VOYOUCRATIES OF WHITE COLLAR KNOW THAT THEY HAVE BEEN PLACED IN THE AMERICAN BANKS
    ALL DO NOT BREAK THEIR OTHERS OR IN CHINA IN RUSSIA, DO NOT TALK ABOUT VIETNAM
    IN THE TAX PARADISE LITTLE CHANCE
    We know that money is the nerve of war
    TOTAL OR LATER THESE ARE THE SURROUNDINGS OF HUN SEN WILL VIRT HUN SEN THE OPPONENT HAS NO MEDIUM HARDWARE
    TAKING THE OCCIDENTALS FOR CRETINS IT IS EVIL UNDER ESTIMATE

  6. people says:

    Fake democracy and leaded by former veitcong khmer-rough killer and his mafia groups need to be sanction ‘ because they are the mafia groups and suck all money from cambodian people and keep telling the world democracy ‘but the fact is real communist ‘ they capture cambodia and her people as their hostage since 1997 coup’ . GOD bless all good people’