គណបក្ស​សង្គ្រោះជាតិ សុំឲ្យ​ប្រទេសជប៉ុន​ផ្តាច់​ជំនួយ​ គជប និង អំពាវនាវឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត

ដោយ មួង ណារ៉េត
2018-05-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


គណបក្ស​សង្គ្រោះជាតិ ស្នើឲ្យ​ប្រទេសជប៉ុន​ផ្តាច់​ជំនួយ​ដល់ គជប និង អំពាវនាវឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោតជាតិ នាថ្ងៃទី ២៩ ខែ កក្កដា ខាង​មុខនេះ ដោយសារ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុងការ​បោះឆ្នោត។

ក្រៅពីស្នើឲ្យ​ប្រទេសជប៉ុន​ផ្តាច់​ជំនួយ​ និង អំពាវនាវ ឲ្យសហគមន៍​អន្តរជាតិ កុំទទួល​ស្គាល់​លទ្ធផល​បោះឆ្នោតនោះ គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អាសនៈស្រប​ច្បាប់​ក្នុង​រដ្ឋសភា ​និងមាន​ប្រជាពលរដ្ឋ​គាំទ្រជាង ៣ លាន់នាក់ ក៏បានអំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ធ្វើ​ពហិការ​ កុំ​ចូលរួម​ការបោះឆ្នោត​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ នៅថ្ងៃទី ១៤ ខែ ឧសភា ម្សិលមិញ ចេញ​តែប៉ុន្មានម៉ោង ក្រោយ​ថ្ងៃផុតកំណត់​ នៃកា​រ​ចុះបញ្ជីគណបក្សនយោបាយ និង បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះ ឆ្នោត​ជាតិ គណបក្សសង្គ្រោះជាតិ ចាត់​ទុកការ​មិន​ទៅបោះឆ្នោត គឺមាន​ន័យ​ថា គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ចិត្ត​។

នេះជាលើក​ទីមួយហើយ តាំងតែពីក្រោយ​ការរម្លាយ​គណបក្ស​ប្រឆាំង កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៧ ដែល​គណបក្សសង្គ្រោះជាតិ ចេញ​សេចក្តីថ្លែងការណ៍​ជាផ្លូវការ បញ្ជាក់​ជំហរ អំពាវ នាវ ឲ្យ​ពលរដ្ឋធ្វើពហិការ មិន​ទៅ​ចូលរួម​បោះឆ្នោត។ កន្លងមក មានតែ​ប្រធានចលនា សង្គ្រោះជាតិ គឺលោក សម រង្ស៊ី ប៉ុណ្ណោះ ដែល​ប្រកាស​ជំហរ​បែបនេះ ជាញឹកញាប់។

ការ​ចុះ​បញ្ជី​គណបក្សនយោបាយ សម្រាប់ចូលរួមប្រកួត​ប្រជែង ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ​ត្រូវ​បានបិទបញ្ចប់​​​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភាម្សិលមិញនេះ វេលា​ម៉ោង​ ៥:៣០ ល្ងាច បន្ទាប់​ពី​បាន​បើក​ទទួល​ពាក្យ​អស់​រយៈពេល ១៥ ថ្ងៃ គិតចាប់​តាំង​ពី​ថ្ងៃ​ទី​ ៣០ ខែ​មេសា រួចមក។

អ្នកនាំពាក្យគ..ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា នៅថ្ងៃចុងក្រោយនេះ មានគណបក្ស ចំនួន ២០ បានចុះបញ្ជីរួចរាល់ ប៉ុន្តែមានតែគណបក្សចំនួន៤ប៉ុណ្ណោះ ដែលគ..ប បានទទួល ស្គាល់ជាផ្លូវការ។ ចំណែកគណបក្សចំនួន ១៦ ទៀត កំពុងតែពិនិត្យឯកសារ។ លោកបន្តថា គ..ប បានសម្រេច ទុកពេល៥ថ្ងៃទៀត សម្រាប់គណបក្សទាំង ១៦ បំពេញបែបបទបន្ថែម <<ថ្ងៃនេះ គឺជាថ្ងៃបិទបញ្ចប់។ ប៉ុន្តែ គណបក្សដែលបានមកចុះហើយ បើសិនជា​ខ្វះ​ឯកសារអី គឺមាន​រយៈពេល​ ៥ថ្ងៃ ដែលតាម​នីតិវិធី គឺខាង​គាត់​ត្រូវ​យកមកបំពេញ​ឲ្យ​បានគ្រប់​ជ្រុងជ្រោយ។ បើ​ ៥ថ្ងៃនេះ គាត់​បំពេញ​អត់​បាន នោះ គជប នឹង​ចេញលិខិត​បដិសេធ>>

អ្នកនាំពាក្យ​មួយរូបទៀត របស់​ គជប ដែរ គឺលោក ឌឹម សុវណ្ណារុំ បានថ្លែងនៅចំពោះ​មុខ​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី ១៤ ខែ ឧសភា ម្សិលមិញនេះ ដោយ​បញ្ជាក់ថា គណបក្សដែល បានបំពេញ​ត្រឹមត្រូវ​ តាម​តម្រូវការ​របស់​ គជប ទើ​ប គជប ទទួល​ស្គាល់ជាផ្លូវការ <<មានន័យថាម៉េច​ទទួលស្គាល់ជាផ្លូវការ។ មានន័យថា គណបក្ស​ទាំងនោះបានបំពេញបែបបទ​ត្រឹមត្រូវ។ ឯកសារ​ទាំងអស់​ដែល​គាត់​ដាក់​មក ត្រឹមត្រូវ។ ក្រុម​បច្ចេកទេស​ពិនិត្យ​មើល គ្រប់គ្រាន់។ ក្រុម​បច្ចេកទេស ក៏បាន​ពិនិត្យ​មើល​ ឲ្យ​មានការ​កែតម្រូវ​ផងដែរ ប្រសិនបើ​មានការ​ខ្វះខាត។ ដូច្នេះ គណបក្ស​ទាំងនេះ បាន​បំពេញ​លក្ខខណ្ឌ​ទាំង ១០ រួច​រាល់​អស់​ហើយ។ គជប បានទទួល​ស្គាល់​ចុះបញ្ជី​គណបក្ស​ទាំងបួននេះ ជាផ្លូវការ។ ដូច្នេះ គណបក្សនយោបាយ​ទាំងនេះ នឹង​ត្រៀម​ទៅ​ប្រកួត​ប្រជែងការបោះឆ្នោត​ជាតិ នាពេល​ខាងមុខ>>

គណបក្ស​ ៤ ​ដែល​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជាផ្លូវ​ការ​ ដោយ​ គ... ក្នុង​នោះ​រួមមាន​ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គណបក្ស​យុវជន​កម្ពុជា​ គណបក្ស​សញ្ជាតិ​កម្ពុជា​ និង​គណបក្ស​ខ្មែរ​រួប​រួមជាតិ​របស់​លោក​ ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវបាន​ដោះ​លែង​ពី​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ ​កន្លង​ទៅ​នេះ។

គណបក្ស​នយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រហូតមកដល់ពេលនេះ មានចំនួន៤១​ ប៉ុន្តែមិនបានចុះបញ្ជីនៅ គ..បទាំងអស់នោះទេ។ ក្នុង​ចំណោម​គណបក្ស នយោបាយ ទាំង ៤១ នេះ គឺ​គ្មាន​​ឈ្មោះគណបក្ស​សង្គ្រោះជាតិទេ ដោយសារ​តែ​របបលោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​នេះចោល កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះ និង បាន​ហាម​ឃាត់​សិទ្ធិធ្វើ​នយោបាយ ចំពោះតំណាងរាស្រ្ត​ជាប់​ឆ្នោតទាំង ៥៥ រូប និង​មន្រ្តី​ជាន់ខ្ពស់ ដែលជាក្បាលម៉ាស៊ីន​​បក្ស​ប្រឆាំងនេះសរុប ១១៨ រូបណោះ។

លោកហង្ស ពុទ្ធា បញ្ជាក់ថា សម្រាប់គណបក្សផ្សេងទៀត ដែលមិនបានចុះបញ្ជី តាម ការកំណត់របស់ គ..ប គឺមិនមានឱកាស បានចូលរួមប្រគួតប្រជែង ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា នោះឡើយ។

ការ​បាត់បង់​ឱកាស ដោយសារ​តែការ​មិនព្រម​​ផ្តល់នីតិសម្បទាឲ្យ​គណបក្សសង្គ្រោះជាតិ និង មន្រ្តី​គណបក្សនេះ អាច​ចូលរួម​ក្នុងជីវភាពនយោបាយ ឡើងវិញ ដើម្បី​អាច​ចូលរួម​ប្រកួត ប្រជែងក្នុងការបោះឆ្នោះតខាង​មុខដូច្នេះ គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្កោលទោសរបបលោក ហ៊ុន សែន និង គណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត (គជប) ព្រោះ​បាន​ដកជម្រើសរបស់​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត និង បង្ហាញ​ច្បាស់​ ថា​ការ​បោះឆ្នោត​ជាតិ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នោះ គឺជាការបោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះបញ្ចាំងឆន្ទៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ និង ជាការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។

ក្រៅពីគណបក្សសង្គ្រោះជាតិ មាន​គណបក្ស​នយោបាយ​ចំនួន ៥ ផ្សេងទៀត បាន​ប្រកាស​ធ្វើពហិការ មិន​ចូលរួមការបោះខាង​មុខនេះទេ។ គណបក្ស​ដែល​ប្រកាស​មិនចូលរួម​ ការ​បោះឆ្នោត​ទាំងនោះ​ រួមមាន គណបក្សអំណាចខ្មែរ, គណបក្សភ្លើងទៀន (ដែលកើតចេញពី​គណបក្ស​ សម រង្ស៊ី) គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សសិទ្ធិមនុស្ស (របស់លោក កឹម សុខាកាលពីមុន) និង គណបក្សជាតិនិយម។ មូលហេតុ​នៃ​ការប្រកាសធ្វើពហិកានេះ រួមមាន ការ​ចោទប្រកាន់ ថា គ..បថា មិនឯករាជ្យ ហើយ ធ្វើការមិនបានល្អ និងស្ថានភាព នយោបាយច្របូកច្របល់ គ្មានការដោះស្រាយ ឬ បើចូលរួម​បោះឆ្នោត គឺគ្រាន់តែមក លម្អឆាកល្ខោន ឲ្យរបបផ្តាច់ការរៀបចំការ បោះឆ្នោតក្លែងក្លាយ ដើម្បីបន្តកាន់អំណាច របស់ខ្លួនតែប៉ុណ្ណោះ ជាដើម។

ទោះបីជាកាលបរិច្ឆេទឈប់ចុះបញ្ជីគណបក្ស​នយោបាយ និង បេក្ខជនឈរឈ្មោះបោះឆ្នោត បាន​បិទបញ្ចប់​កាលពីថ្ងៃទី ១៤ ខែ ឧសភា ម្សិលមិញនេះ ទៅហើយក្តី សង្គមស៊ីវិលនៅតែ អំពាវនាវឲ្យ គ..ប និង របបលោកហ៊ុន សែន បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ចូលរួម ការបោះឆ្នោត ព្រោះបើគ្មានវត្ត​មាន​គណបក្សប្រឆាំងនេះ លទ្ធផលឆ្នោតនឹងគ្មានការ ទទួលស្គាល់ជាផ្លូវការឡើយ ទោះបីជាមានគណបក្សនយោបាយតូចៗចូលរួម ច្រើនយ៉ាង​ក្តី។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ ខុមហ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាស ន៍ថា ការទុកពេល ៥ ថ្ងៃសម្រាប់គណបក្ស ដែលបានចុះបញ្ចី តែមិនទាន់បំពេញឯកសារគ្រប់គ្រាន់នេះ គឺមិនមែនជារឿងថ្មី និងគ្មានបញ្ហាឡើយ ប៉ុន្តែសម្គាល់ឃើញថា គណបក្សដែលបានចុះបញ្ជីទាំងនេះ មិនមានកម្លាំង ស្មើជាមួយគណបក្ស កាន់អំណាចនោះឡើយ <<យើង​មិន​ធ្វើការ​វាយ​តម្លៃ និង​សន្និដ្ឋាន​បន្ត​ទៀត​ទេ គ្រាន់តែ​ឲ្យ​តម្លៃការ​សន្និដ្ឋាន​មួយ ត្រង់​ចំណុច​ថា គណបក្ស​ដែល​ធ្វើការ​ប្រកួត​ប្រជែង​ ក្នុងការ​ចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ មកត្រឹមថ្ងៃដែលបាន​ប្រកាស​នេះ គឺថាគ្មាន​គណបក្សណាមួយ​ ដែល​មានកម្លាំង​អាច​ប្រកួត​ប្រជែង​ស្មើនឹងគណបក្សកាន់អំណាចទេ។ នេះគឺអ្វី​ដែល​យើង​មើល​ឃើញ>>

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(Human Rights Watch) ប្រចាំ​តំបន់​អាស៊ី​ លោក Phil Robertson ​ថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍​ថា​ គ..ប គួរ​តែ​ធ្វើ​អ្វី ដែលខ្លួន​អាច​ធ្វើ​ទៅបាន ដើម្បីអនុញ្ញាត​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ អាចចូលរួម​ប្រកួត​ប្រជែង​ ក្នុងការ​បោះឆ្នោត ព្រោះពលរដ្ឋ​មាន​សិទ្ធិចូលរួមក្នុងជីវភាព​នយោបាយ និង សិទ្ធិសម្រេច​ជ្រើសរើសមេដឹកនាំ ទៅតាម​ការពេញចិត្ត​របស់​ខ្លួន។

សហគមន៍អន្តរជាតិ រួមមានសហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិកផង សុទ្ធតែ​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួច​ទៅហើយ ថានឹង​មិន​ទទួលស្គាល់ការ​បោះឆ្នោត​ជាតិ​ខាង​មុខនេះទេ បើ​មិន​អនុញ្ញាត​ឲ្យ​គណបក្សសង្គ្រោះជាតិ ចូលរួមការ​បោះឆ្នោតខាងមុខនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "គណបក្ស​សង្គ្រោះជាតិ សុំឲ្យ​ប្រទេសជប៉ុន​ផ្តាច់​ជំនួយ​ គជប និង អំពាវនាវឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត"

  1. so socheath says:

    SoCheath, [15.05.18 14:51]
    ទីបំផុតប្រវត្តិសាស្ត្រជាតិ បានកប់ឈ្មោះគណបក្សតិរច្ឆាន
    ក្បត់ជាតិឈ្មោះបក្សសង្គ្រោះជាតិចោល ដោយកប់ទាំងឈ្មោះ
    អ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្តអំពើក្បត់ជាតិក្នុង
    បក្សនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់

    ទីបំផុតទៅ នៅពេលដែលឃើញ គណបក្សនយោបាយចំនួនដល់ទៅ២០ បានចុះបញ្ជីរួចរាល់ជា
    មួយ គ.ជ.ប ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដាខាងមុខ។ សម្រាប់ខ្មោចបក្សសង្គ្រោះជាតិ ដែលត្រូវបានដុតរលាយក្លាយទៅជាផេះទៅហើយនោះ បានប្រើវាចារពីឋាននរក ស្រែកសុំចូលរួមប្រកួតប្រជែងជាមួយគេដែរ ។ តែដោយ ការងាប់តៃហោងនេះវាបណ្តាលមកពីកំហុសធ្ងន់ធ្ងរពេកនោះ គឺមិនអាចយកឥសីឯណាមកស្តោះផ្លុំប្រោសបក្សនេះ ដែលរលាយសាបសូន្យពីឆាកនយោបាយហើយនោះ ឲ្យរស់ឡើងវិញបានឡើយ ។
    សេចក្តីថ្លែងការណ៍ដែលទំនងចេញពីឋាននរករបស់ ខ្មោចបក្សសង្គ្រោះជាតិ បានថ្កោលទោសគេ
    ឯងរាប់ទាំង គ.ជ.ប ផង ថាម៉េចមិនបានអនុញ្ញាតឲ្យបក្សរបស់ខ្លួន ដែលងាប់តៃហោង ទៅជាខ្មោចទៅហើយនោះ ចូលរួមប្រកួតប្រជែងជាមួយគេផង។
    អ្វីដែលគួរឲ្យអស់សំណើចនៅត្រង់ថា សេចក្តីថ្លែងការណ៍ខ្មោចមួយនេះ ហាក់ដូចជាមមីងមមាំង មិនដឹងច្បាប់ទម្លាប់អ្វីទាំងអស់។ ជាធម្មតា នរណាក៏ដឹងដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់។ ស្ថាប័នមួយនេះគ្មានសិទ្ធិអំណាចអ្វីទៅសម្រេចឲ្យបក្សនេះ ឬ មិនឲ្យគណបក្សនោះចូលរួមបោះឆ្នោត តាមតែចិត្តនឹកឃើញបាននោះទេ តែ គ.ជ.ប គ្រាន់តែជាអ្នកអនុវត្តតាមច្បាប់ និងនីតិវិធីដែលបានចែងតែប៉ុណ្ណោះ។
    រាល់គណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយ ដែលក្រសួងមួយនេះទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួនជាមួយ គ.ជ.ប បាន។
    បន្ទាប់ពីបានបំពេញបែបបទត្រឹមត្រូវ តាមនីតិវិធីច្បាប់គ្រប់គ្រាន់ហើយនោះ គ.ជ.ប នឹងប្រកាសទទួលស្គាល់គណបក្សនោះថា បានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែងរបស់ខ្លួន តាមនីតិវិធីច្បាប់ហើយ។ នេះជាតួនាទីរបស់ គ.ជ.ប ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលបានកំណត់ ហើយដែលសូម្បីពលរដ្ឋសាមញ្ញ ក៏បានដឹងអំពីនីតិវិធីបែបនេះដែរ លើកលែងតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយ
    ប៉ុណ្ណោះដែលមិនដឹង។
    គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនរបស់ខ្លួនរួចរាល់នៅ គ.ជ.ប ទាន់ពេលវេលាតាមប្រតិទិន ដែលបានកំណត់សុទ្ធតែបានដឹងច្បាស់ អំពីនីតិវិធីច្បាប់ ហើយបានខិតខំបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយគ្មានខ្វះចន្លោះឡើយ ទើប គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ ហើយដែលមានតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយនេះទេ បែរជាចេញសេចក្តីថ្លែងការណ៍ ដ៏គួរឲ្យអស់សំណើចបែបនេះទៅវិញ។ សេចក្តីថ្លែងការណ៍នេះ គឺពិតជាមានន័យយ៉ាងច្បាស់ថាបក្សខ្មោចតៃហោង CNRP មានការវង្វេងវង្វាន់ ថាបាយបិណ្ឌ គឺជាបាយបាតតែម្តង។
    តាំងពីដើមរៀងមក គណបក្សដែលដឹកនាំដោយអាក្បត់ជាតិសម រង្ស៊ី និងអាក្បត់ជាតិ កឹម សុខា គិតតែពីរឿងកេងចំណេញនយោបាយ ដោយមើលរំលងទាំងស្រុងនីតិវិធីច្បាប់។ និយាយរួមពួកវា
    ចង់ដេកលើច្បាប់ នឹងអង្គុយលើច្បាប់ ទុកច្បាប់ជាតិជាសម្រាមនៅក្រោមបាតជើងពួកវា ។
    ហេតុដូច្នេះហើយបានជាទីបំផុតគណបក្សតិរច្ឆានក្បត់ជាតិមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ដោយសារតែកំហុសធំធេងរបស់មេដឹកនាំ គណបក្សនេះដែលហ៊ានរហូតដល់ទៅធ្វើនយោបាយ តាមខ្សែញាក់របស់បរទេស ដោយមិនគិតអំពីច្បាប់របស់ប្រទេស បានប្រព្រឹត្តនូវអំពើក្បត់ជាតិ ។
    អាសម រង្ស៊ី ទាំងអា កឹម សុខា សុទ្ធតែមានទោសជាច្រើនករណីជាប់នឹងខ្លួន។ ប៉ុណ្ណឹងហើយពួកអាតិរច្ឆាននេះ នៅតែមិនភ្ញាក់រលឹកហើយ នៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ ត្រដរចេញសេចក្តីថ្លែងការណ៍ពីឋាននរកទាំងងងឹតងងុល។
    អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាំងពីមុនពេល គ.ជ.ប ចាប់ផ្តើមដំណើរការនីតិវិធីរបស់ខ្លួនម៉្លេះ អាក្បត់
    ជាតិ សម រង្ស៊ី បានឃោសនាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ។ អាក្បត់ជាតិនេះថា សហគមន៍អន្តរជាតិ នឹងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទទួលយកខ្មោចតៃហោងគណបក្សសង្គ្រោះជាតិមកវិញ។ ក្រោយមកនៅពេល ដែលការធ្វើសកម្មភាពទាំងឡាយរបស់អាក្បត់ជាតិសម រង្ស៊ី និងបក្សពួកវា គឺមិនទទួលបានលទ្ធផលអ្វី ទាំងអស់ដោយសារតែសហគមន៍អន្តរជាតិ មិនស្តាប់តាម ។ ក្នុងភាពទ័លច្រក
    អាក្បត់ជាតិ សម រង្ស៊ី បែរមករិះរកវិធីគ្រប់យ៉ាង ធ្វើយ៉ាងណាដើម្បីរារាំងកុំឲ្យបក្សនយោបាយផ្សេងៗ ទៅចូលរួមបោះឆ្នោតដោយលើកហេតុផលថា គ្មានវត្តមានបក្សសង្គ្រោះជាតិ គ្មានប្រជាធិបតេយ្យ។
    ប៉ុន្តែ ការឃោសនាបោកប្រាសនេះ ក៏ទទួលបរាជ័យទាំងស្រុងទៀត ដោយសារតែគណបក្សនយោបាយផ្សេងៗ មិនស្តាប់តាមការឃោសនារបស់អាក្បត់ជាតិសម រង្ស៊ី ។

    SoCheath, [15.05.18 14:51]
    ផ្ទុយទៅវិញ ពួកគេគិតថា ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ នឹងផ្តល់ជាជម្រើសយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ ហើយពួកគេក៏យល់ទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនអាស្រ័យលើគណបក្សមួយ ដែលបំពានច្បាប់ និងដែលបានស្លាប់បាត់ទៅហើយនោះឡើយ។ ទីបំផុត គណបក្សចំនួនដល់ទៅ២០ បានចូលរួមប្រកួត។ ចំនួនគណបក្សដ៏ច្រើនហួស ពីការរំពឹងទុកបែបនេះ រឹតតែធ្វើឲ្យអាក្បត់ជាតិ សម រង្ស៊ី និងមន្ត្រីគណបក្សខ្មោចតៃហោង សង្គ្រោះជាតិ ក្រពុលមុខកាន់តែខ្លាំងរហូតដល់ចេញសេចក្តីថ្លែងការណ៍ វង្វេងស៊ុងមិនដឹងខុសត្រូវបែបនេះ។
    ចំណែកឯសហគមន៍អន្តរជាតិវិញ ពួកគេកំពុងសាទរ និងស្ងប់ស្ងែងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលបាត់បក្សមួយនៅមានបក្ស២០ចូលរួមប្រកួតប្រជែង ។ ដូច្នេះ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានយល់ច្បាស់ហើយថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងមិនដូចការឃោសនាអកុសលរបស់អាក្បត់ជាតិ
    សម រង្ស៊ី នោះឡើយ។
    សរុបទៅ សំឡេងរបស់អាក្បត់ជាតិសម រង្ស៊ី សំឡេងរបស់មន្ត្រីគណបក្សខ្មោចតៃហោងសង្គ្រោះជាតិក្តី លែងមានន័យសម្រាប់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិទៀតហើយ។ វាគ្រាន់តែជាសំឡេងខ្មោចទារពែ និងជាសម្លេងឆ្កែព្រុសយន្តហោះតែប៉ុណ្ណោះ ។
    វាជាទីបំផុតនៃប្រវត្តិសាស្ត្រជាតិហើយដែលបានកប់ឈ្មោះគណបក្សតិរច្ឆានក្បត់ជាតិឈ្មោះ
    បក្សសង្គ្រោះជាតិនេះចោល ដោយកប់ទាំងឈ្មោះអ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្ត
    អំពើក្បត់ជាតិទាំងនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់ ៕

  2. Free Cambodia says:

    If you follow the news, Japan has already told Rainsy that it rejects his request because he is not the representative of Cambodia.
    Recently Japan has already made commitment to help the current government for the upcoming election.
    Rainsy is concocted the story and repeatedly lied to us. What is wrong with this man.

Leave a Reply

Submit Comment