ជប៉ុនរំឭកកម្ពុជា​ម្ដង​ទៀត​ឲ្យ​រៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្ដិធម៌

| |
http://vodhotnews.com

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ និងលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុងជំនួប បំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៨មេសា២០១៨ (រូបថត៖ ទំព័រហ្វេសប៊ុក ហ៊ុន សែន)


ជប៉ុន​បាន​បន្ត​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ​កម្ពុជារៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី ​ត្រឹម​ត្រូវ និង​យុត្តិធម៌ ប៉ុន្តែ អ្នក​នាំ​ពាក្យ​បន្ត​កាន់​អំណាច​យល់​ថា ការ​ជំរុញ​នេះ គឺ​ជា​រឿង​ធម្មតា និង​មិន​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​នោះ​ទេ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន តំណាងក្រសួងការបរទេសរបស់ជប៉ុន បានជួបជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរាជធានីភ្នំពេញ ដែលកិច្ចពិភាក្សានោះ ផ្ដោតសំខាន់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំ អគ្គនាយករងការិយាល័យគោលនយោបាយកិច្ចការបរទេស នៃក្រសួងការបរទេសជប៉ុន លោក Masato OTAKA បានលើកឡើងអំពីការរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល ការចាប់ខ្លួនប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្ដាលយប់ ការរំលាយអតីតគណបក្សប្រឆាំង និងការហាមឃាត់អតីតមន្ដ្រីបក្សប្រឆាំង ១១៨រូប មិនឲ្យធ្វើនយោបាយជាដើម។ នេះដោយយោងតាមសារព័ត៌មានជប៉ុន NHK។

សារព័ត៌មាន NHK ចុះផ្សាយថា លោក Masato OTAKA ក៏បន្ដក្រើនរំលឹករដ្ឋាភិបាលកម្ពុជា ធានារៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ និងឆ្លុះបញ្ចាំងឆន្ទៈពលដ្ឋពិតប្រាកដ។

ប៉ុន្ដែ ក្នុងកិច្ចប្រជុំនោះដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែ រ៉េមី បានឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា បាន និងកំពុងពង្រឹងការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ និងថា នៅមានគណបក្សច្រើនទៀត ដែលនឹងចូលរួមប្រកួតប្រជែង ទោះបីជាគ្មានអតីតគណបក្សសង្គ្រោះជាតិក៏ដោយ។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ជប៉ុន គឺជាប្រទេសមានវិន័យ និងមិនដែលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ លោកថា អ្វីដែលជប៉ុនលើកឡើងជាថ្មីនេះ គឺគ្រាន់ជាការបង្ហាញកង្វល់ទូទៅ ចង់ឲ្យការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជា ប៉ុន្ដែ មិនមានន័យថា ជប៉ុន​ចង់ឲ្យការដោះលែងប្រធានអតីតបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា ឬចង់ឲ្យអតីតបក្សប្រឆាំង វិលមកចូលរួមការបោះឆ្នោតឡើយ។

លោកថា៖ «អាហ្នឹង បានសេចក្ដីថា គាត់គោរពកិច្ចការផ្ទៃក្នុងរបស់កម្ពុជា មិនលូកដៃជ្រៀតជ្រែកចូលកិច្ចការកម្ពុជា បានសេចក្ដីថា រឿងគណបក្សប្រឆាំង ដែលត្រូវបានរំលាយចោលដោយតុលាការកំពូល អាហ្នឹង​ជាការអនុវត្តច្បាប់ ផ្អែកទៅលើអំពើល្មើសច្បាប់ធ្ងន់ធររបស់អតីតបក្សប្រឆាំង អញ្ចឹងគឺជប៉ុន គាត់គោរពកិច្ចការផ្ទៃក្នុងរបស់យើងណា គាត់អត់មានដាក់បន្ទុកថា អ្នកឯងធ្វើចេះ អ្នកឯងធ្វើអញ្ចុះ ​[…] មិនដែលលឺថា ហ្អេស សុំឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា ឯណាអត់ដែលលឺ»។

ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ផ្សេងថា ការក្រើនរំលឹករបស់ជប៉ុននេះ កំពុងដាស់តឿនដល់កម្ពុជាថា ការបោះឆ្នោតខាងមុខ នឹងគ្មានការទទួលស្គាល់ឡើយ បើគ្មានអតីតបក្សប្រឆាំងចូលរួម។ លោកបន្ដថា រដ្ឋាភិបាលត្រូវពិចារណាសំណើនានាពីអន្ដរជាតិ មុននឹងស្ថានការណ៍ធ្លាក់ដល់ដំណាក់កាលចុងក្រោយ ពិបាកនឹងកែខៃឡើងវិញ។

លោកថា៖ «ជប៉ុន គាត់បានមើលឃើញស្ថានភាពមិនសូវស្រួលនេះហើយ គាត់បានរំលឹក ហើយក៏ស្នើសុំដល់ភាគីរដ្ឋាភិបាល ខាងផ្នែកសិទ្ធិមនុស្ស ក៏ដូចជា គ.ជ.ប ធ្វើយ៉ាងម៉េច ដើម្បីឲ្យការបោះឆ្នោត វាទទួលយកបាន ដោយសារជប៉ុន គាត់បារម្ភពីលទ្ធផលនៃការបោះឆ្នោត ខ្លាចអត់មានអ្នកទទួលស្គាល់។ អញ្ចឹង បើអត់មានអ្នកទទួលស្គាល់ ទោះខំយ៉ាងម៉េច ក៏វាអត់ជោគជ័យ មានន័យថា ក្រោយការបោះឆ្នោត រដ្ឋាភិបាលនឹងត្រូវធ្វើការងារធ្ងន់មែនទែន ឆ្លើយតបនឹងការរិះគន់របស់អន្ដរជាតិ»។​

ស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវ​បាន​វាយតម្លៃដោយ​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា កាន់តែអាក្រក់ទៅនៅមុនការបោះឆ្នោតខែកក្កដាខាងមុខ។

ប្រទេសលោកសេរីមួយចំនួន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិជាដើម បានព្រមានថា ការបោះឆ្នោតខាងមុខ ពុំអាចទទួលយកបានឡើយ បើគ្មានគណបក្សសង្គ្រោះជាតិ ដែលអតីតបក្សប្រឆាំងដ៏ធំនោះ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

4 Responses to "ជប៉ុនរំឭកកម្ពុជា​ម្ដង​ទៀត​ឲ្យ​រៀបចំការបោះឆ្នោតត្រឹមត្រូវ និងយុត្ដិធម៌"

  1. Anonymous says:

    We want stronger and tougher law to stop these lunatics from running wild. Justice will prevail only when they respect our law and order. CNRP is not important for us because they took the law in their own hands and these international countries want to letsecond chance them have freedom same like us. eep them out.

  2. Anonymous says:

    We support stronger and tougher law to punish and these violators out of the country.
    They should know why every country do have law and order. We support our government not them.

  3. people says:

    This country can’t do anything because everything is under control of veitcong mafia dictator since he did the coup 1997′ so everything are fake’ don’t believe in this fake democracy’ all controlled by veitcong mafia dictator’. GOD bless all good people’

  4. so socheath says:

    សន្លឹកឆ្នោតយើងក្នុងម្នាក់តែ១សន្លឹក ប៉ុន្តែមានតម្លៃជាងសេណារីយោ នយោបាយភូតភរ រាប់លានដង
    (តាកែវ)៖ កម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ និងក៏ជាការបន្តជ្រើសរើស នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ផងដែរ។ ឥឡូវនេះ ប្រជាជនកម្ពុជា ដែលជាម្ចាស់ប្រទេស បង្ហាញឆន្ទៈនិងការតាំងចិត្តទៅបោះឆ្នោតក៏កាន់តែច្រើនឡើង។
    ចាប់តាំងពីឆ្នាំ១៩៩៣មក កម្ពុជាគ្មានប្រវត្តិសាស្ត្រលើកពេលបោះឆ្នោតនោះទេ។ កម្ពុជា បានរៀបចំការបោះឆ្នោតជាទៀងទាត់ ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជាគ្រប់ៗរូបដែលមានសិទ្ធិបោះឆ្នោត មានឱកាសប្រើសិទ្ធិតាមរយៈសន្លឹកឆ្នោត ជ្រើសរើសមេដឹកនាំរបស់ខ្លួន។
    ជាបន្តបន្ទាប់មកនេះ ប្រជាជនកម្ពុជា ភាគច្រើន បានសម្រេចបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេស ដែលមាន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺកម្ពុជា បន្តដំណើរអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរដោយស្វាហាប់និងដោយកិត្តិយស ទាំងនៅឆាកជាតិនិងអន្តរជាតិ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាធានាបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រជាជនគ្រប់និន្នការនយោបាយនិងគ្រប់ៗរូប អាចរួមរស់នៅជាមួយគ្នា អនុវត្តសិទ្ធិសេរីភាពបានគ្រប់យ៉ាង អាចប្រកបរបរចិញ្ចឹមជីវភាព និងអាចធ្វើពាណិជ្ជកម្មទាំងក្នុងស្រុកនិងក្រៅស្រុកដោយសេរី។ ជាមួយគ្នានេះ មោទនភាពជាតិនៃកម្ពុជាតាមរយៈវិស័យ វប្បធម៌ សិល្បៈ អប់រំ កីឡា បានលេចឡើងជាបន្តបន្ទាប់គួរជាទីមោទនបំផុត។ ពេលនេះ យើងមិនត្រូវមើលរំលងទេថា ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចការនឿយហត់របស់ សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជា កសាងបាននូវគ្រឹះយ៉ាងរឹងមាំ សម្រាប់ការធ្វើដំណើរលើផ្លូវវែងឆ្ងាយយូរអង្វែងឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរទាំងបច្ចុប្បន្ននិងតទៅកូនចៅជំនាន់ក្រោយនៃកម្ពុជា។
    ពិតណាស់ ស្របគ្នានឹងការដើរទៅមុខ ជ្រុងម្ខាងទៀតនៃកម្ពុជា ក៏ត្រូវបានព្យាយាមទាញបង្អាប់បង្អោនដោយ «ក្រុមប្រឆាំង» ទាំងស្របច្បាប់ និងមិនស្របច្បាប់នោះផងដែរ។ បក្សប្រឆាំងនៅកម្ពុជា មានវត្តមាននៅក្នុងការបោះឆ្នោតចាប់ពីឆ្នាំ១៩៩៨មក ក៏ប៉ុន្តែ បក្សប្រឆាំងចាញ់ឆ្នោតទាំង៤លើកជាប់ៗគ្នារហូតមកដល់សព្វថ្ងៃ។ បញ្ហារបស់ពួកប្រឆាំងនិងបក្សប្រឆាំងគឺនៅត្រង់៖
    ទី១៖ មាត់ពួកគេទាមទារឲ្យមានការបោះឆ្នោត ក៏ប៉ុន្តែ សកម្មភាពពួកគេមិនដែលទទួលយកលទ្ធផលការបោះឆ្នោតនោះទេ។
    ទី២៖ មាត់ពួកគេចង់បានដំណោះស្រាយ ក៏ប៉ុន្តែ ទង្វើពួកគេមិនដែលគោរពអង្គព្រះមហាក្សត្រនោះទេ និងមិនដែលទទួលយកដំណោះស្រាយខ្មែរនិងខ្មែរនោះទេ ពីព្រោះបក្សប្រឆាំងក៏ជាឧបករណ៍មនោគមន៍វិជ្ជាត្រជាក់របស់បរទេស។
    ទី៣៖ មាត់ពួកគេនិយាយអំពីអធិបតេយ្យជាតិ ក៏ប៉ុន្តែ សម្មភាពពួកគេត្រុកៗ ថ្វាយបង្គំ យកបរទេសធ្វើជាគ្រូ ពីព្រោះចៅហ្វាយគេ គឺបរទេស។
    ទី៤៖ មាត់ពួកគេនិយាយពីចង់បាននីតិរដ្ឋ ក៏ប៉ុន្តែ សកម្មភាពពួកគេ គឺបែបឧទ្ទាម មិនគោរពច្បាប់ និងប្រមាថបំពានតួនាទីអាជ្ញាធរ។
    ទី៥៖ មាត់ពួកគេប្រកូកប្រកាសអាណិតប្រជាកសិករ ក៏ប៉ុន្តែ សកម្មភាពគេគឺបោកកសិករប្រមូលលុយ និងបោកកសិករឲ្យឡើងមកធ្វើបាតុកម្មតថ្លៃអំណាច ខាតពេល កសិករធ្វើស្រែចម្ការ។
    ទី៦៖ ពួកគេនិយាយអំពីរកការងារឲ្យយុវជន ប៉ុន្តែសកម្មភាពគេបង្រៀនយុវជនឲ្យប្រើហិង្សា ជេរប្រមាថ ធ្វើឲ្យខូចសីលធម៌សង្គម។
    ទី៧៖ ពួកគេមានអំនួនជាអ្នកទ្រឹស្តីសេដ្ឋកិច្ច តែចរិតរាក់កំផែល ដើរវាយឆ្នាំងបាយកម្មករគ្រប់ទីកន្លែង និងស្រែកអំពាវនាវកុំឲ្យគេទិញផលិតផលខ្មែរ និងផ្តាច់ទីផ្សារខ្មែរ។
    ទី៨៖ ពួកគេមានអំនួតលើទ្រឹស្តីអភិវឌ្ឍន៍ ក៏ប៉ុន្តែ ពួកគេរស់នឹងមុខរបរនយោបាយ ហើយសូម្បីសង់សំយាបផ្ទះឲ្យប្រជាជនម្នាក់ ក៏គេនឹកមិនដល់ផង។
    ទី៩៖ ពួកគេនិយាយពីសិទ្ធិនិងប្រជាធិបតេយ្យ ប៉ុន្តែ សកម្មភាពពួកគេរារាំងសិទ្ធិប្រជាជនមិនឲ្យទៅបោះឆ្នោត។
    បញ្ហារបស់ពួកប្រឆាំងនៅមានច្រើនជាងនេះ ហើយនេះជាមូលហេតុដែល កម្ពុជា មិនអាចផ្ញើវាសនាលើបក្សប្រឆាំងបានទេ។ គេគ្មានភាពទទួលខុសត្រូវ។ គេគ្មានស្មារតីបង្រួបបង្រួមជាតិទេ។ ភាសារបស់គេគឺគំនុំ គុំគួន និងការសងសឹក។ លើសពីនេះ ពួកគេគ្មានសមត្ថភាពទ្រទ្រង់សភាពការណ៍សន្តិសុខប្រទេសជាតិបាននោះទេ។ បើសភាពការណ៍វឹកវរក្នុងប្រទេសជាតិកើតឡើង នោះពួកគេនឹងរត់ចោប្រទេសជាតិនិងប្រជាជនដូចដែល លន់ នល់ ធ្លាប់រត់ចោលអញ្ចឹង។ ហើយបើគេមានអំណាចក្នុងដៃ បើប្រជាជនមិនធ្វើតាមបង្គាប់គេ នោះច្បាស់ណាស់ពួកប្រឆាំងដែលពោរពេញដោយគំនុំ និងកំហឹង នឹងហ៊ានសម្លាប់ប្រជាជនឯងដូច ប៉ុល ពត។
    ឥឡូវនេះ ដោយសារកំហឹងនិងគំនុំផ្ទាល់ខ្លួន គេ ទណ្ឌិត សម រង្ស៊ី បានប្រកាសរារាំងសិទ្ធិប្រជាជនមិនឲ្យទៅបោះឆ្នោត។ គេមិនខ្វល់ពីប្រជាជនទេ ប៉ុន្តែ គេគ្មានភាពអៀនខ្មាសើនឹងធ្វើអំពើបំពានបែបនេះ។ ប៉ុន្តែ នេះក៏មិនចម្លែកទេ ហើយសេណារីយោបោកប្រាស់បែបនេះ ក៏នឹងបរាជ័យ ដូចដែលគេបានបរាជ័យយ៉ាងអាម៉ាស់គ្រប់យ៉ាងជាបន្តបន្ទាប់មកហើយ។
    ប្រជាជនកម្ពុជាសុំផ្ញើសារខ្លីទៅកាន់អ្នកនយោបាយទាំងអស់៖ ទាំងអ្នកនយោបាយវ័យឆ្លាត, អ្នកនយោបាយចាញ់ឆ្នោតចាស់វស្សា, អ្នកនយោបាយរត់ចោលស្រុក, អ្នកនយោបាយត្រូវច្បាប់ដកសិទ្ធិនយោបាយ, អ្នកនយោបាយខ្ចីបទពិសោធន៍ ទាំងឡាយសូមមេត្តាជ្រាបថា គ្មាននយោបាយ ឬសេនារីយោទុច្ចរិតណាអាចបំភ័ន្តឆន្ទៈប្រជាជនកម្ពុជាបានទេ។
    «យើងខ្ញុំគ្មាន ទ្រឹស្តី សេណារីយោ នយោបាយ ១-២-៣- អីទេ ប៉ុន្តែយើងខ្ញុំមានឆ្នោតម្នាក់១សន្លឹក។ សន្លឹកឆ្នោត១សន្លឹកនេះ ខ្លាំងជាងសេណារីយោនយោបាយ ភូតភររាប់លានក្បាច់ទៅទៀត។ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺយើងខ្ញុំនឹងទៅបោះឆ្នោត ហើយបោះឲ្យអ្នកណា គឺអ្នកហ្នឹងដឹងតែជាប់ហើយ។ យើងរួមគ្នាបោះឆ្នោតឲ្យ គណបក្សដែលធ្វើជីវភាពយើងកាន់តែប្រសើរឡើង។ យើងរួមគ្នាបោះឆ្នោតឲ្យគណបក្សដែលមានសមត្ថភាព លទ្ធភាពរក្សាការពារសុខសន្តិភាពនៅកម្ពុជា។ យើងរួមគ្នាបោះឆ្នោតឲ្យគណបក្សដើម្បីកម្ពុជា នោះគឺបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា»៕

    ហាស! ហាស
    យល់ឬនៅ ពួកអាល្ងង់ !

Leave a Reply

Submit Comment