តើ​បទ​ចោទ “ផលិត​រូបភាព​អាសអាភាស” ប្រឆាំង​​អតីត​បុគ្គលិក​អាស៊ីសេរី​២​រូប​ត្រូវ​ច្បាប់​ទេ?

ដោយ ជី វិតា
2018-05-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ Photo: RFA
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ Photo: RFA


តើ​បទចោទ ​«ផលិតរូបភាពអាសអាភាស»​ លើ​អតីត​បុគ្គលិក​អាស៊ីសេរី​យក​ជា​ការ​បាន​ឬ​ទេ​?


គិត​មកដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីររូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឃុំខ្លួន​អស់​រយៈពេល ៦​ខែ​ហើយ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្តី​ពី​បទ «​ផ្ដល់​ព័ត៌មាន ដែល​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ទៅ​អោយ​រដ្ឋ​បរទេស»

នៅ​ខណៈ​បទចោទប្រកាន់​ចាស់ មិន​ទាន់​បាន​កាត់​សេចក្ដី​ផង ទំនង​ដោយសារ​គ្មាន​ភស្តុតាង​គួរ​អោយ​ជឿជាក់​បាន​នោះ ស្រាប់តែ​សាលាដំបូង​ក្រុងភ្នំពេញ​ដដែល បាន​ចេញ​បទចោទប្រកាន់​ថ្មី​មួយ​បន្ថែម​ទៀត គឺ “ការផលិត​រូបភាព​អាសអាភាស” ប្រឆាំង​នឹង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

តើ​បទ​ចោទ​ប្រកាន់​ថ្មី​នេះ មាន​សុពលភាព​ស្របច្បាប់​ដែរ​ឬទេ?

លោក ជី វិតា មាន​សេចក្ដីរាយការណ៍​មួយ​ដោយ​ពិនិត្យមើល​ទិដ្ឋភាព​ច្បាប់​ជុំវិញ​រឿង​នេះ។

ស្ដាប់​សំឡេង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment