វិភាគ៖ អ្វីជាកត្តារារាំងដល់ការវិលត្រឡប់របស់បក្សប្រឆាំង?

| |
http://vodhotnews.com

គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការលើកបដាទាមទារដោះលែងលោក កឹម សុខា


នៅថ្ងៃទី១៤ខែឧសភានេះ ជាថ្ងៃដែល គ.ជ.ប. ឈប់ទទួលពាក្យចុះបញ្ជីគណបក្សនយោបាយ សម្រាប់ចូល​រួមប្រកួតប្រ​ជែ​​ង​កា​រ​បោះ​​ឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។

ប៉ុន្តែ គិតត្រឹមរសៀល​ថ្ងៃបិទបញ្ជីនេះ អតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយចោល​កាលពីចុងឆ្នាំ២០១៧​នោះ គ្មានឈ្មោះ​ក្នុង​បញ្ជី​​ឈរឈ្មោះថ្មី ដើម្បីចូល​រួម​ប្រកួតប្រជែងទេ។

បើគ្មានអ្វីប្រែប្រួល​ទេ គណបក្សប្រឆាំងដ៍ធំមួយនេះ នឹង​បាត់ឱកាសចូលរួមប្រកួតប្រជែង​ដណ្តើមអំណាចពី​ដៃគូដ៏មានឥទ្ធិពលរ​ប​​ស់​ខ្លួន គឺ​គណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែ បើគេក្រឡេកទៅមើលជ្រុងមួយ​របស់ក្រុមប្រទេសលោកសេរី បានហៅ​ចំណាត់ការនេះ​ថា ជាចេតនានយោបាយ​របស់​បក្ស​កាន់អំណាច រុញកម្ពុជាឲ្យដើរចេញពីគន្លងប្រ​ជា​​ធិ​​បតេយ្យ បន្តគ្រប់គ្រងអំណាច។

ក្រៅពីថ្កោលទោស ក្រុមប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសភាពអឺរ៉ុបផងនោះ បានគំរាមថា នឹងពិ​ចារណាផ្តាច់​ទំ​ទា​ក់​ទំ​​​ន​ងពា​ណិជ្ជកម្មជាមួយរដ្ឋាភិបាលកម្ពុជា បើរដ្ឋាភិបាលកម្ពុជាមិនបើកផ្លូវឲ្យបក្ស​ប្រឆាំង បានចូ​លរួម​ប្រកួ​តកា​​រ​បោះ​ឆ្នោ​តឡើងវិ​ញ​នោះ​។​ ប៉ុន្តែ មហា​អំណាចចិន បានប្រកាសគាំទ្រចំណាត់ការ​របស់រដ្ឋាភិបាល។

ខណៈដែលមហាអំណាចកុម្មុយនីស្តចិន និងមហាអំណាចលោកសេរី បង្ហាញជំហរផ្ទុយគ្នា​ពីកម្តៅនយោបាយនៅកម្ពុជានេះ គេសង្កេតឃើញស្ថានការណ៍នយោបាយមកដល់ពេលនេះ គ្មានសញ្ញាណាមួយបង្ហាញ​ថា វិល​ទៅរក​ស្ថាន​ភាព​ដើម ដើម្បី​ស្តារ​​ប្រ​​ជា​ធិបតេយ្យឡើងវិញតាមការចង់បាន​របស់ប្រទេសលោកសេរី ដែលចង់ឃើញបក្សប្រឆាំងបានប្រ​កួតប្រជែងការ​បោះ​​ឆ្នោ​តឡើ​ងវិញនោះទេ។

តើអ្វីជាកត្តារារាំងដល់ការវិលត្រឡប់របស់បក្សប្រឆាំង?

អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា មាន​បញ្ហាចម្បងពីរ ដែលជំរុញឲ្យប​ក្សកាន់អំណាច​ទប់ស្កាត់​មិនឲ្យអ​តីតបក្ស​ប្រឆាំ​ងបា​ន​ចូលរួ​ម​​ប្រកួតប្រជែងការបោះឆ្នោតអា​ណត្តិទី៦នេះ។

លោ​ក ហង្ស វិទូ វិភាគថា ការកើនឡើងប្រជាប្រិយភាព​របស់បក្សប្រឆាំង នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ ជាសញ្ញា​ភ័យ​​ខ្លាចមួយ​របស់បក្សកាន់អំណាចក្នុងការបោះឆ្នោត​​ឆ្នាំ​២០១៨។ លោកថា រលកប្រជាធិបតេយ្យនេះ ជាស្រមោល​ភ័យខ្លាច​រប​​ស់​ប​​ក្សកាន់អំណាច ជំរុញឲ្យមេដឹកនាំបក្សនោះ​​​រ​កវិធីទប់ស្កាត់ មិនឲ្យមានវត្តមានបក្សប្រឆាំងនៅលើទីលានប្រកួត។

លោក ហង្ស វិទូ វិភាគទៀតថា ការដែលរដ្ឋាភិបាលយកមហាអំណាច​ចិនធ្វើជាបង្អែកខ្លាំង ក៏ជាកត្តាមួយទៀ​តរារាំងដល់​ការជំ​រុញ​​ប្រ​ជា​ធិបតេយ្យដែរ ដោយថា ពេលរដ្ឋាភិបាលមានបង្អែកចិន រដ្ឋាភិបាលក៏អាចទប់ទល់​នឹងឥទ្ធិពលមហា​អំណា​ច​លោក​សេរីបា​ន​ដែរ ដោយមិនសូវខ្វល់ពីការដាក់សម្ពាធ ហើយងាកមកបន្តប្រើឥទ្ធិពលក្នុងស្រុក យកប្រៀបលើដៃគូប្រកួតបាន​តាមយុ​ទ្ធ​សា​ស្ត្រ​​ឈ្នះ​។

លោកថា៖ «គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាល គាត់មិនឈឺក្បាល ឬក៏មិនខ្វល់អីទេ ពីព្រោះអីចិនជាមហាអំណាចដ៏ធំ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយ គឺចិនមិនដែលខ្វល់ពិសិទ្ធិមនុស្ស មិនដែលខ្វល់ពីប្រជាធិបតេយ្យនិតិរដ្ឋអីទេ ឲ្យតែបានប្រយោជន៍ដល់​គេ គេគាំទ្ររដ្ឋាភិបាលហើយ មិនថា ពលរដ្ឋកើតទុក្ខ និងរងគ្រោះយ៉ាងម៉េចទេ។ នេះជារឿងមួយដែលយើងសោកស្តាយមែនទែន»

ប៉ុន្តែ លោក ហង្ស វិទូ វិភាគថា ស្នៀតចុងក្រោយនេះ បក្សកាន់អំណាចនឹងឈ្នះទៀតក្នុងរយៈពេលខ្លី ដោយថា ព្រោះ​កា​របោះ​ឆ្នោ​​​តមិនបានគោរពឆន្ទៈពលរដ្ឋពាក់កណ្តាលប្រទេស។ លោកថា ពេលនោះវិបត្តិផ្ទៃក្នុង និងសម្ពាធពីសហ​គមន៍​អន្តរ​ជាតិ​នឹង​កើតឡើង។

លោកថា៖ «មិនមែនត្រឹមអ្នកនយោបាយសម័យនេះទេ អ្នកនយោបាយពីដើម ដែលគាត់ក្រាញអំណាច គាត់ចង់បានអំណាចហ្នឹង គាត់តែងតែប្រើល្បែងនយោបាយប្រជាធិបតេយ្យ ជាពិសេសសម័យនេះតែម្តង រដ្ឋធម្មនុញ្ញខ្មែរ មានចែងពីប្រជាធិបតេយ្យ គាត់​​កអាល្បែងប្រជាធិបតេយ្យហ្នឹង​យកមកលេងតែម្តង។ តាមពិតទៅការគ្រប់គ្រងអំណាចកន្លងទៅ ខ្ញុំឃើញថា គណ​​ក្សប្រជានកម្ពុជា គេក្តោបអំណាចតែក្នុងដៃគេ។ គេមិនដែលខ្វល់ពីគណបក្សប្រឆាំងទេតាំងពីដើមមក»

ប៉ុន្តែ សម្រាប់មេដឹកនាំបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីផងនោះ លោក ហ៊ុន សែន អះអាងក្នុ​ងពិធីជួប​កម្ម​ករកាលពី​ចុង​សប្តា​ហ៍​មុនថា ការទប់ស្កាត់ក្រុមប្រឆាំង គឺ​ដើម្បីការពារសន្តិភាព ដែលកម្ពុជារកបានដោយកម្រ។

លោកថា៖ «ពួកប្រឆាំងទាំងប៉ុន្មានប្រមូលផ្តុំគ្នាវាយពូទាំងអស់ដោយសារពូរារាំងនូវសកម្មភាពបំផ្លាញជាតិរបស់គេ»

សម្រាប់អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូណា ស្មីត បាន​សម្ដែង​កង្វល់​យ៉ាងខ្លាំង​ពីរបត់នយោបាយដែលឈានទៅ​រឹតត្បិត​លើ​ប្រព័ន្ធ​ផ្ស​ព្វផ្សា​យ សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ នៅមុន​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខា​ងមុខ ដោ​យ​អំ​​ពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជ្រើសរើស​ដើរ​តាម​មាគ៌ា​សិទ្ធិមនុស្ស​ឡើងវិញ។

ប្រទេស​កម្ពុជា​បានមក​ដល់​ផ្លូវបំបែក​ដ៏​សំខាន់​មួយ ហើយ​ត្រូវតែ​ចាប់យក​សិទ្ធិម​នុ​ស្ស​​ដែ​​ល​ចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុងការ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ និង​សន្តិភាព ដែល​រកបាន​ដោយ​ពិបាក។

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា

អ្នកជំនាញអន្តរជាតិ​រូបនេះ បាន​រិះគន់​ទៅលើ​ការអនុម័ត​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នាពេលថ្មីៗនេះ​ថា មិន​ស្រប​នឹង​ច្បាប់​អន្ត​រជា​តិ​នោះទេ។

ស​រុ​បជារួមអ្នកវិភាគ និងអ្នកឃ្លាំមើលថា ការដែលប្រព័ន្ធច្បាប់មិនឯករាជ្យ បង្អែកពីមហាអំណាចចិន កម្លាំងប្រ​ដាប់អាវុ​ធមិ​ន​ទា​ន់​ជា​មនុស្សអព្យាក្រឹត និងការភ័យខ្លាចចាញ់ឆ្នោតរបស់បក្សកាន់អំណាច ជាដើមចម​រារាំងដល់កា​រវិលត្រ​ឡ​ប់រប​ស់​បក្ស​ប្រឆាំ​​​​ងក្នុ​ងការចូលរួមប្រកួតការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

3 Responses to "វិភាគ៖ អ្វីជាកត្តារារាំងដល់ការវិលត្រឡប់របស់បក្សប្រឆាំង?"

  1. so socheath says:

    ស្អីគេអាពូជឆ្កែអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ !
    អ្ហែងមិនដឹងថា អាបក្សសង្គ្រោះផេះ សង្គ្រោះតែក្តិត ហ្នឹងក្បត់ជាតិទេឬ ?
    អាកឹមសុខា + អាសមរង្សី គឺជាជនក្បត់ជាតិ
    ដើរតាម អនុវត្តន៏តាមការបង្គាប់បញ្ជាររបស់អាក្បត់ជាតិ គឺជាជនក្បត់ជាតិ
    កម្ពុជាមិនត្រូវការជនក្បត់ជាតិ បក្សក្បត់ជាតិទេ ។
    នេះហើយជាបញ្ហា ដែលកម្ចាត់ជនក្បត់ជាតិ និងបក្សក្បត់ជាតិនោះ ។
    មិនមែននិយាយបែបយល់សប្តិដូចអ្ហែងថាគេខ្លាចទេ ។
    បើវាពូកែ ប៉ុន្មានអាណត្តិហើយដែលពួកអាក្បត់ជាតិទាំងនេះ ប្រជែងដណ្តើមអំណាច ?
    តែលទ្ធផលយ៉ាងម៉េច ក្រៅតែពីដេកបៀមអាចម៏ និងសុំលិឍគូថនោះ !
    យ៉ាប់អាពូជឆ្កែ ចេះយល់សប្តិ៏បែបឆ្កួតទៅកើត ?

  2. ?? says:

    I do not know what else to say all Cambodian but just one request >> by having been born as human being we should knowing what is black and what is white . I understood that gold still be gold no matter what . the action of nation’s traitor every level of innocent people can understanding clearly . no matter you stating yourself as a good GOD but your action was not you can not convincing no one to believing in you . sorry to tell you about me but the true was I never have been living like all those unfortunate Cambodian . just about the rest of my life I knew what is peace and what was not peace like . at last I want to say every one have right to live and the right to speak that is DEMOCRACY . I knew Cambodian is facing the war of politic it is very dangerous it can coming into a bloody war if international community not take their intervention ahead of time . I do not care about some of those who mad command to supported any political leaders but at last you will see what going on . my warning to all of those is>> please do not love too much then when you hate you will kill them that is not the way every one should do. GOD bless Cambodia and all Cambodian

  3. so socheath says:

    SoCheath, [15.05.18 14:51]
    ទីបំផុតប្រវត្តិសាស្ត្រជាតិ បានកប់ឈ្មោះគណបក្សតិរច្ឆាន
    ក្បត់ជាតិឈ្មោះបក្សសង្គ្រោះជាតិចោល ដោយកប់ទាំងឈ្មោះ
    អ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្តអំពើក្បត់ជាតិក្នុង
    បក្សនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់
    ******************

    ទីបំផុតទៅ នៅពេលដែលឃើញ គណបក្សនយោបាយចំនួនដល់ទៅ២០ បានចុះបញ្ជីរួចរាល់ជា
    មួយ គ.ជ.ប ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដាខាងមុខ។ សម្រាប់ខ្មោចបក្សសង្គ្រោះជាតិ ដែលត្រូវបានដុតរលាយក្លាយទៅជាផេះទៅហើយនោះ បានប្រើវាចារពីឋាននរក ស្រែកសុំចូលរួមប្រកួតប្រជែងជាមួយគេដែរ ។ តែដោយ ការងាប់តៃហោងនេះវាបណ្តាលមកពីកំហុសធ្ងន់ធ្ងរពេកនោះ គឺមិនអាចយកឥសីឯណាមកស្តោះផ្លុំប្រោសបក្សនេះ ដែលរលាយសាបសូន្យពីឆាកនយោបាយហើយនោះ ឲ្យរស់ឡើងវិញបានឡើយ ។
    សេចក្តីថ្លែងការណ៍ដែលទំនងចេញពីឋាននរករបស់ ខ្មោចបក្សសង្គ្រោះជាតិ បានថ្កោលទោសគេ
    ឯងរាប់ទាំង គ.ជ.ប ផង ថាម៉េចមិនបានអនុញ្ញាតឲ្យបក្សរបស់ខ្លួន ដែលងាប់តៃហោង ទៅជាខ្មោចទៅហើយនោះ ចូលរួមប្រកួតប្រជែងជាមួយគេផង។
    អ្វីដែលគួរឲ្យអស់សំណើចនៅត្រង់ថា សេចក្តីថ្លែងការណ៍ខ្មោចមួយនេះ ហាក់ដូចជាមមីងមមាំង មិនដឹងច្បាប់ទម្លាប់អ្វីទាំងអស់។ ជាធម្មតា នរណាក៏ដឹងដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់។ ស្ថាប័នមួយនេះគ្មានសិទ្ធិអំណាចអ្វីទៅសម្រេចឲ្យបក្សនេះ ឬ មិនឲ្យគណបក្សនោះចូលរួមបោះឆ្នោត តាមតែចិត្តនឹកឃើញបាននោះទេ តែ គ.ជ.ប គ្រាន់តែជាអ្នកអនុវត្តតាមច្បាប់ និងនីតិវិធីដែលបានចែងតែប៉ុណ្ណោះ។
    រាល់គណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយ ដែលក្រសួងមួយនេះទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួនជាមួយ គ.ជ.ប បាន។
    បន្ទាប់ពីបានបំពេញបែបបទត្រឹមត្រូវ តាមនីតិវិធីច្បាប់គ្រប់គ្រាន់ហើយនោះ គ.ជ.ប នឹងប្រកាសទទួលស្គាល់គណបក្សនោះថា បានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែងរបស់ខ្លួន តាមនីតិវិធីច្បាប់ហើយ។ នេះជាតួនាទីរបស់ គ.ជ.ប ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលបានកំណត់ ហើយដែលសូម្បីពលរដ្ឋសាមញ្ញ ក៏បានដឹងអំពីនីតិវិធីបែបនេះដែរ លើកលែងតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយ
    ប៉ុណ្ណោះដែលមិនដឹង។
    គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនរបស់ខ្លួនរួចរាល់នៅ គ.ជ.ប ទាន់ពេលវេលាតាមប្រតិទិន ដែលបានកំណត់សុទ្ធតែបានដឹងច្បាស់ អំពីនីតិវិធីច្បាប់ ហើយបានខិតខំបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយគ្មានខ្វះចន្លោះឡើយ ទើប គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ ហើយដែលមានតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយនេះទេ បែរជាចេញសេចក្តីថ្លែងការណ៍ ដ៏គួរឲ្យអស់សំណើចបែបនេះទៅវិញ។ សេចក្តីថ្លែងការណ៍នេះ គឺពិតជាមានន័យយ៉ាងច្បាស់ថាបក្សខ្មោចតៃហោង CNRP មានការវង្វេងវង្វាន់ ថាបាយបិណ្ឌ គឺជាបាយបាតតែម្តង។
    តាំងពីដើមរៀងមក គណបក្សដែលដឹកនាំដោយអាក្បត់ជាតិសម រង្ស៊ី និងអាក្បត់ជាតិ កឹម សុខា គិតតែពីរឿងកេងចំណេញនយោបាយ ដោយមើលរំលងទាំងស្រុងនីតិវិធីច្បាប់។ និយាយរួមពួកវា
    ចង់ដេកលើច្បាប់ នឹងអង្គុយលើច្បាប់ ទុកច្បាប់ជាតិជាសម្រាមនៅក្រោមបាតជើងពួកវា ។
    ហេតុដូច្នេះហើយបានជាទីបំផុតគណបក្សតិរច្ឆានក្បត់ជាតិមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ដោយសារតែកំហុសធំធេងរបស់មេដឹកនាំ គណបក្សនេះដែលហ៊ានរហូតដល់ទៅធ្វើនយោបាយ តាមខ្សែញាក់របស់បរទេស ដោយមិនគិតអំពីច្បាប់របស់ប្រទេស បានប្រព្រឹត្តនូវអំពើក្បត់ជាតិ ។
    អាសម រង្ស៊ី ទាំងអា កឹម សុខា សុទ្ធតែមានទោសជាច្រើនករណីជាប់នឹងខ្លួន។ ប៉ុណ្ណឹងហើយពួកអាតិរច្ឆាននេះ នៅតែមិនភ្ញាក់រលឹកហើយ នៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ ត្រដរចេញសេចក្តីថ្លែងការណ៍ពីឋាននរកទាំងងងឹតងងុល។
    អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាំងពីមុនពេល គ.ជ.ប ចាប់ផ្តើមដំណើរការនីតិវិធីរបស់ខ្លួនម៉្លេះ អាក្បត់
    ជាតិ សម រង្ស៊ី បានឃោសនាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ។ អាក្បត់ជាតិនេះថា សហគមន៍អន្តរជាតិ នឹងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទទួលយកខ្មោចតៃហោងគណបក្សសង្គ្រោះជាតិមកវិញ។ ក្រោយមកនៅពេល ដែលការធ្វើសកម្មភាពទាំងឡាយរបស់អាក្បត់ជាតិសម រង្ស៊ី និងបក្សពួកវា គឺមិនទទួលបានលទ្ធផលអ្វី ទាំងអស់ដោយសារតែសហគមន៍អន្តរជាតិ មិនស្តាប់តាម ។ ក្នុងភាពទ័លច្រក
    អាក្បត់ជាតិ សម រង្ស៊ី បែរមករិះរកវិធីគ្រប់យ៉ាង ធ្វើយ៉ាងណាដើម្បីរារាំងកុំឲ្យបក្សនយោបាយផ្សេងៗ ទៅចូលរួមបោះឆ្នោតដោយលើកហេតុផលថា គ្មានវត្តមានបក្សសង្គ្រោះជាតិ គ្មានប្រជាធិបតេយ្យ។
    ប៉ុន្តែ ការឃោសនាបោកប្រាសនេះ ក៏ទទួលបរាជ័យទាំងស្រុងទៀត ដោយសារតែគណបក្សនយោបាយផ្សេងៗ មិនស្តាប់តាមការឃោសនារបស់អាក្បត់ជាតិសម រង្ស៊ី ។
    ផ្ទុយទៅវិញ ពួកគេគិតថា ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ នឹងផ្តល់ជាជម្រើសយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ ហើយពួកគេក៏យល់ទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនអាស្រ័យលើគណបក្សមួយ ដែលបំពានច្បាប់ និងដែលបានស្លាប់បាត់ទៅហើយនោះឡើយ។ ទីបំផុត គណបក្សចំនួនដល់ទៅ២០ បានចូលរួមប្រកួត។ ចំនួនគណបក្សដ៏ច្រើនហួស ពីការរំពឹងទុកបែបនេះ រឹតតែធ្វើឲ្យអាក្បត់ជាតិ សម រង្ស៊ី និងមន្ត្រីគណបក្សខ្មោចតៃហោង សង្គ្រោះជាតិ ក្រពុលមុខកាន់តែខ្លាំងរហូតដល់ចេញសេចក្តីថ្លែងការណ៍ វង្វេងស៊ុងមិនដឹងខុសត្រូវបែបនេះ។
    ចំណែកឯសហគមន៍អន្តរជាតិវិញ ពួកគេកំពុងសាទរ និងស្ងប់ស្ងែងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលបាត់បក្សមួយនៅមានបក្ស២០ចូលរួមប្រកួតប្រជែង ។ ដូច្នេះ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានយល់ច្បាស់ហើយថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងមិនដូចការឃោសនាអកុសលរបស់អាក្បត់ជាតិ
    សម រង្ស៊ី នោះឡើយ។
    សរុបទៅ សំឡេងរបស់អាក្បត់ជាតិសម រង្ស៊ី សំឡេងរបស់មន្ត្រីគណបក្សខ្មោចតៃហោងសង្គ្រោះជាតិក្តី លែងមានន័យសម្រាប់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិទៀតហើយ។ វាគ្រាន់តែជាសំឡេងខ្មោចថ្ងូចថ្ងូរឲ្យគេអាណិត និងជាសម្លេងឆ្កែព្រុសយន្តហោះតែប៉ុណ្ណោះ ។
    វាជាទីបំផុតនៃប្រវត្តិសាស្ត្រជាតិហើយដែលបានកប់ឈ្មោះគណបក្សតិរច្ឆានក្បត់ជាតិឈ្មោះ
    បក្សសង្គ្រោះជាតិនេះចោល ដោយកប់ទាំងឈ្មោះអ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្ត
    អំពើក្បត់ជាតិទាំងនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់ ៕

Leave a Reply

Submit Comment