បក្ស​ប្រឆាំង​ចោទ​ គ.ជ.ប. ថា សម្លាប់​ប្រជាធិបតេយ្យ​ក្រោយ​បិទ​ការ​ចុះ​ឈ្មោះ​បក្ស

| |
http://vodhotnews.com

រូបភាព៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប (២០១៧)


អតីតគណបក្សសង្គ្រោះជាតិ បានចេញថ្លែងការណ៍មួយថ្កោលទោសរដ្ឋាភិបាល​ដែលដឹកនាំដោយលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយពី​ស្ថាប័ន គ.ជ.ប. បិទការ​ចុះបញ្ជីគណបក្សនយោបាយ​ដោយពុំមានបក្សប្រឆាំងដ៏ធំមួយនេះចូលរួម។

ដំណើរការចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ គ.ជ.ប. បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​មាន​គណបក្ស​ចំនួន ៤​ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ជា​ផ្លូវការ ខណៈ​សំណើ​របស់​គណបក្ស​ ១៦​ទៀត​​ ត្រូវ​បាន​ គ.ជ.ប. អះ​អាង​ថា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ប៉ុន្តែ គ្មាន​ទេ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

ក្នុងសេចក្តីថ្លែងការណ៍កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ អតីតបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បន្ត​អំពាវនាវទៅប្រជាពលរដ្ឋ​កុំ​ឲ្យចូលរួមការ​បោះឆ្នោត​ខាង​មុខ​នេះ ដោយបក្ស​នេះចាត់ទុកថា ការបោះឆ្នោតដែលពុំឲ្យគណបក្សប្រឆាំងមានពលរដ្ឋ​គាំទ្រកន្លះប្រទេសចូលរួមនោះ គឺជាការបោះឆ្នោតក្លែងក្លាយ មិនឆ្លុះបញ្ជាំងឆន្ទៈពលរដ្ឋ និងថា ជាការបោះ​ឆ្នោតសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។


ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ គឺ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ និង​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

អតីតគណបក្សសង្គ្រោះជាតិ


អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​សហគមន៍​អន្តរជាតិ កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ផង​ដែរ ដោយ​ចាត់​ទុក​ថា​ ការ​បោះ​ឆ្នោត​នោះ​មិន​ត្រឹម​ត្រូវ និង​មិន​ស្រប​ច្បាប់។

​អ្នក​នាំ​ពាក្យ​ គ.ជ.ប. លោក ហង្ស ពុទ្ធា អះ​អាង​ថា អ្វី​ដែល​ គ.ជ.ប.កំពុង​ធ្វើ គឺ​ស្រប​តាម​ច្បាប់ ហើយ​អ្វី​ដែល​អតីត​បក្ស​ប្រឆាំង​លើក​ឡើង គឺ​ជា​សិទ្ធិ​របស់​បក្ស​នេះ​តែ​ប៉ុណ្ណោះ។


ខ្ញុំសូមជម្រាប​ជូនថា ស្ថាប័ន គ.ជ.ប. ជាស្ថាប័នអនុវត្តច្បាប់។ បើមានការចោទប្រកាន់ថា ជាការបោះឆោតក្លែងក្លាយ ហើយដាក់លក្ខខណ្ឌ​ទាល់តែ​គណប្សនេះ ទាល់តែមានគណបក្សនោះចូលរួមបានអត់ថា ក្លែងក្លាយ នោះគឺជាការបំប៉ោងព័ត៌មាន ឬក៏ជា​ការមិនអនុវត្តច្បាប់ ហើយបង្ហាញភាពផ្តាច់មុខខាងនយោបាយ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោះ (គ.ជ.ប)


អតីតគណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវទៅប្រទេសជប៉ុនឲ្យបញ្ឈប់ផ្តល់ជំនួយទៅ គ.ជ.ប. ដែរ ដោយថា ពេលនេះ ស្ថាប័ន​មួយ​នេះ មិន​អាចរៀបចំដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

ខណៈ​ដែល​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​នោះ ប្រទេស​ជប៉ុន​ បាន​ជំរុញ​កម្ពុជា​ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដោយ​ថា ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​បញ្ជាក់​ថា ជប៉ុន​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​វិវត្តន៍​នៅ​កម្ពុជា​។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​មេដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ ក្រោយ​ពី​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

6 Responses to "បក្ស​ប្រឆាំង​ចោទ​ គ.ជ.ប. ថា សម្លាប់​ប្រជាធិបតេយ្យ​ក្រោយ​បិទ​ការ​ចុះ​ឈ្មោះ​បក្ស"

  1. so socheath says:

    SoCheath, [15.05.18 14:51]
    ទីបំផុតប្រវត្តិសាស្ត្រជាតិ បានកប់ឈ្មោះគណបក្សតិរច្ឆាន
    ក្បត់ជាតិឈ្មោះបក្សសង្គ្រោះជាតិចោល ដោយកប់ទាំងឈ្មោះ
    អ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្តអំពើក្បត់ជាតិក្នុង
    បក្សនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់

    ទីបំផុតទៅ នៅពេលដែលឃើញ គណបក្សនយោបាយចំនួនដល់ទៅ២០ បានចុះបញ្ជីរួចរាល់ជា
    មួយ គ.ជ.ប ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដាខាងមុខ។ សម្រាប់ខ្មោចបក្សសង្គ្រោះជាតិ ដែលត្រូវបានដុតរលាយក្លាយទៅជាផេះទៅហើយនោះ បានប្រើវាចារពីឋាននរក ស្រែកសុំចូលរួមប្រកួតប្រជែងជាមួយគេដែរ ។ តែដោយ ការងាប់តៃហោងនេះវាបណ្តាលមកពីកំហុសធ្ងន់ធ្ងរពេកនោះ គឺមិនអាចយកឥសីឯណាមកស្តោះផ្លុំប្រោសបក្សនេះ ដែលរលាយសាបសូន្យពីឆាកនយោបាយហើយនោះ ឲ្យរស់ឡើងវិញបានឡើយ ។
    សេចក្តីថ្លែងការណ៍ដែលទំនងចេញពីឋាននរករបស់ ខ្មោចបក្សសង្គ្រោះជាតិ បានថ្កោលទោសគេ
    ឯងរាប់ទាំង គ.ជ.ប ផង ថាម៉េចមិនបានអនុញ្ញាតឲ្យបក្សរបស់ខ្លួន ដែលងាប់តៃហោង ទៅជាខ្មោចទៅហើយនោះ ចូលរួមប្រកួតប្រជែងជាមួយគេផង។
    អ្វីដែលគួរឲ្យអស់សំណើចនៅត្រង់ថា សេចក្តីថ្លែងការណ៍ខ្មោចមួយនេះ ហាក់ដូចជាមមីងមមាំង មិនដឹងច្បាប់ទម្លាប់អ្វីទាំងអស់។ ជាធម្មតា នរណាក៏ដឹងដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់។ ស្ថាប័នមួយនេះគ្មានសិទ្ធិអំណាចអ្វីទៅសម្រេចឲ្យបក្សនេះ ឬ មិនឲ្យគណបក្សនោះចូលរួមបោះឆ្នោត តាមតែចិត្តនឹកឃើញបាននោះទេ តែ គ.ជ.ប គ្រាន់តែជាអ្នកអនុវត្តតាមច្បាប់ និងនីតិវិធីដែលបានចែងតែប៉ុណ្ណោះ។
    រាល់គណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយ ដែលក្រសួងមួយនេះទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួនជាមួយ គ.ជ.ប បាន។
    បន្ទាប់ពីបានបំពេញបែបបទត្រឹមត្រូវ តាមនីតិវិធីច្បាប់គ្រប់គ្រាន់ហើយនោះ គ.ជ.ប នឹងប្រកាសទទួលស្គាល់គណបក្សនោះថា បានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែងរបស់ខ្លួន តាមនីតិវិធីច្បាប់ហើយ។ នេះជាតួនាទីរបស់ គ.ជ.ប ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលបានកំណត់ ហើយដែលសូម្បីពលរដ្ឋសាមញ្ញ ក៏បានដឹងអំពីនីតិវិធីបែបនេះដែរ លើកលែងតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយ
    ប៉ុណ្ណោះដែលមិនដឹង។
    គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនរបស់ខ្លួនរួចរាល់នៅ គ.ជ.ប ទាន់ពេលវេលាតាមប្រតិទិន ដែលបានកំណត់សុទ្ធតែបានដឹងច្បាស់ អំពីនីតិវិធីច្បាប់ ហើយបានខិតខំបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយគ្មានខ្វះចន្លោះឡើយ ទើប គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ ហើយដែលមានតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយនេះទេ បែរជាចេញសេចក្តីថ្លែងការណ៍ ដ៏គួរឲ្យអស់សំណើចបែបនេះទៅវិញ។ សេចក្តីថ្លែងការណ៍នេះ គឺពិតជាមានន័យយ៉ាងច្បាស់ថាបក្សខ្មោចតៃហោង CNRP មានការវង្វេងវង្វាន់ ថាបាយបិណ្ឌ គឺជាបាយបាតតែម្តង។
    តាំងពីដើមរៀងមក គណបក្សដែលដឹកនាំដោយអាក្បត់ជាតិសម រង្ស៊ី និងអាក្បត់ជាតិ កឹម សុខា គិតតែពីរឿងកេងចំណេញនយោបាយ ដោយមើលរំលងទាំងស្រុងនីតិវិធីច្បាប់។ និយាយរួមពួកវា
    ចង់ដេកលើច្បាប់ នឹងអង្គុយលើច្បាប់ ទុកច្បាប់ជាតិជាសម្រាមនៅក្រោមបាតជើងពួកវា ។
    ហេតុដូច្នេះហើយបានជាទីបំផុតគណបក្សតិរច្ឆានក្បត់ជាតិមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ដោយសារតែកំហុសធំធេងរបស់មេដឹកនាំ គណបក្សនេះដែលហ៊ានរហូតដល់ទៅធ្វើនយោបាយ តាមខ្សែញាក់របស់បរទេស ដោយមិនគិតអំពីច្បាប់របស់ប្រទេស បានប្រព្រឹត្តនូវអំពើក្បត់ជាតិ ។
    អាសម រង្ស៊ី ទាំងអា កឹម សុខា សុទ្ធតែមានទោសជាច្រើនករណីជាប់នឹងខ្លួន។ ប៉ុណ្ណឹងហើយពួកអាតិរច្ឆាននេះ នៅតែមិនភ្ញាក់រលឹកហើយ នៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ ត្រដរចេញសេចក្តីថ្លែងការណ៍ពីឋាននរកទាំងងងឹតងងុល។
    អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាំងពីមុនពេល គ.ជ.ប ចាប់ផ្តើមដំណើរការនីតិវិធីរបស់ខ្លួនម៉្លេះ អាក្បត់
    ជាតិ សម រង្ស៊ី បានឃោសនាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ។ អាក្បត់ជាតិនេះថា សហគមន៍អន្តរជាតិ នឹងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទទួលយកខ្មោចតៃហោងគណបក្សសង្គ្រោះជាតិមកវិញ។ ក្រោយមកនៅពេល ដែលការធ្វើសកម្មភាពទាំងឡាយរបស់អាក្បត់ជាតិសម រង្ស៊ី និងបក្សពួកវា គឺមិនទទួលបានលទ្ធផលអ្វី ទាំងអស់ដោយសារតែសហគមន៍អន្តរជាតិ មិនស្តាប់តាម ។ ក្នុងភាពទ័លច្រក
    អាក្បត់ជាតិ សម រង្ស៊ី បែរមករិះរកវិធីគ្រប់យ៉ាង ធ្វើយ៉ាងណាដើម្បីរារាំងកុំឲ្យបក្សនយោបាយផ្សេងៗ ទៅចូលរួមបោះឆ្នោតដោយលើកហេតុផលថា គ្មានវត្តមានបក្សសង្គ្រោះជាតិ គ្មានប្រជាធិបតេយ្យ។
    ប៉ុន្តែ ការឃោសនាបោកប្រាសនេះ ក៏ទទួលបរាជ័យទាំងស្រុងទៀត ដោយសារតែគណបក្សនយោបាយផ្សេងៗ មិនស្តាប់តាមការឃោសនារបស់អាក្បត់ជាតិសម រង្ស៊ី ។

    SoCheath, [15.05.18 14:51]
    ផ្ទុយទៅវិញ ពួកគេគិតថា ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ នឹងផ្តល់ជាជម្រើសយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ ហើយពួកគេក៏យល់ទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនអាស្រ័យលើគណបក្សមួយ ដែលបំពានច្បាប់ និងដែលបានស្លាប់បាត់ទៅហើយនោះឡើយ។ ទីបំផុត គណបក្សចំនួនដល់ទៅ២០ បានចូលរួមប្រកួត។ ចំនួនគណបក្សដ៏ច្រើនហួស ពីការរំពឹងទុកបែបនេះ រឹតតែធ្វើឲ្យអាក្បត់ជាតិ សម រង្ស៊ី និងមន្ត្រីគណបក្សខ្មោចតៃហោង សង្គ្រោះជាតិ ក្រពុលមុខកាន់តែខ្លាំងរហូតដល់ចេញសេចក្តីថ្លែងការណ៍ វង្វេងស៊ុងមិនដឹងខុសត្រូវបែបនេះ។
    ចំណែកឯសហគមន៍អន្តរជាតិវិញ ពួកគេកំពុងសាទរ និងស្ងប់ស្ងែងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលបាត់បក្សមួយនៅមានបក្ស២០ចូលរួមប្រកួតប្រជែង ។ ដូច្នេះ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានយល់ច្បាស់ហើយថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងមិនដូចការឃោសនាអកុសលរបស់អាក្បត់ជាតិ
    សម រង្ស៊ី នោះឡើយ។
    សរុបទៅ សំឡេងរបស់អាក្បត់ជាតិសម រង្ស៊ី សំឡេងរបស់មន្ត្រីគណបក្សខ្មោចតៃហោងសង្គ្រោះជាតិក្តី លែងមានន័យសម្រាប់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិទៀតហើយ។ វាគ្រាន់តែជាសំឡេងខ្មោចទារពែ និងជាសម្លេងឆ្កែព្រុសយន្តហោះតែប៉ុណ្ណោះ ។
    វាជាទីបំផុតនៃប្រវត្តិសាស្ត្រជាតិហើយដែលបានកប់ឈ្មោះគណបក្សតិរច្ឆានក្បត់ជាតិឈ្មោះ
    បក្សសង្គ្រោះជាតិនេះចោល ដោយកប់ទាំងឈ្មោះអ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្ត
    អំពើក្បត់ជាតិទាំងនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់ ៕

  2. 😈omen😈 says:

    មហាជនខ្មែរទូទាំងប្រទេសមានការខកចិត្តជាខ្លាំងចំពោះលោក ហង្ស ពុទ្ធា ដែលយើងទាំងអស់គ្នាបានគឹតថាលោកជាមនុស្សម្នាក់ដែលអាចយល់អំពីលទ្ធិប្រជាធិបតេយ្យដឹងអីគាត់បានខ្លាយទៅជាអាយ៉ងរបស់ក្រុមតិរច្ឆាន ហ៊ុនសែន ហ៊ានចេញមកនិយាយទាំងទទឹងទិសដើម្បីការពាផលប្រយោជន៍ឲ្យរបប ហ៊ុនសែន ដោយគ្មានការខ្មាស់អៀន ហង្ស ពុទ្ធា គឺជាជនចូលរួមបំផ្លាញ់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដូច្នេះយើងជាខ្មែរសូមដកសេចក្ដឺខុក្ខចិត្តពីក្រុម គជប ដែលបានចូលដៃចូលជើងជាមួយនិងពួកអាតិរច្ឆានហ៊

  3. canard laqué says:

    xin chào đồng chí san sochết
      ý kiến của bạn là chính xác Tôi nói rõ việc xử lý ngôn ngữ của tỉnh mới của chúng tôi, tôi có nghĩa là cambodia
    Một ngày nào đó chúng ta sẽ nướng thịt chó

  4. 😈omen😈 says:

    មហាជនខ្មែរទូទាំងប្រទេសមានការខកចិត្តជាខ្លាំងចំពោះលោក ហង្ស ពុទ្ធា ដែលយើងទាំងអស់គ្នាបានគឹតថាលោកជាមនុស្សម្នាក់ដែលអាចយល់អំពីលទ្ធិប្រជាធិបតេយ្យដឹងអីគាត់បានខ្លាយទៅជាអាយ៉ងរបស់ក្រុមតិរច្ឆាន ហ៊ុនសែន ហ៊ានចេញមកនិយាយទាំងទទឹងទិសដើម្បីការពាផលប្រយោជន៍ឲ្យរបប ហ៊ុនសែន ដោយគ្មានការខ្មាស់អៀន ហង្ស ពុទ្ធា គឺជាជនចូលរួមបំផ្លាញ់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាដូច្នេះយើងជាខ្មែរសូមដកសេចក្ដឺខុក្ខចិត្តពីក្រុម គជប ដែលបានចូលដៃចូលជើងជាមួយនិងពួកអាតិរច្ឆាន ហ៊ុនសែន ។យើងសូមជំរាបដល់អស់លោកដែលតែងតែហៅគណបក្សសង្គ្រោះជាតិជាអតីតគណបក្សសូមបញ្ឈប់ជាបន្ទាន់គណបក្សសង្គ្រោះជាតិនៅមានជារៀងរហូតមានតែគណបក្សប្រឆាំងទេដែលរបប ហ៊ុនសែន បានរំលាយចោល នេះគឺជាអតីតបក្សប្រឆាំងមិនមែនអតីតបក្សសង្គ្រោះជាតិទេសូមជ្រាប ។

  5. Free Cambodia says:

    Before we used “Cambodian time,” but now we use the “American time.” The date and time are posted. When the time is up, we must respect it. No more delay and no more excuses.
    If you are late, don’t cry about it. Learn to respect the time and the law if you want to participate in the public mandate. Cambodia is moving forward. There are many law abiding citizens that the government must protect. Law and order, peace through strength, listen to Donald Trump.
    As long as we have 3 branches of the government (legislative, Judicial, and Executive) we call it “Democracy.”
    We love Cambodia.

  6. people says:

    NEC is the illegal department in fake democracy of cambodia’ . This department and this group are bunch of veitcong mafia dictator and this department should not work for cambodian people or county’ this department should terminate and must create a new one and let all monks and U-N workers work in this department ‘then it would be fair for cambodian people’ .This department share the robbers ‘and rob all the seats from CNRP and gave to illegal parties so this department sharing criminal too’ What a robber” they are all robbers ‘ so cambodian people never trust this bunch of veitcong mafia dictator ‘ they are all robber ‘ . GOD bless all good people’

Leave a Reply

Submit Comment