បទ​សម្ភាសន៍ VOA៖ គណបក្ស​សង្គ្រោះជាតិ​នៅ​អាមេរិក​ថា​បាន​បង្រួប​បង្រួម​សាខា​បក្ស​ចំនួន​៥០​ជា​ផ្លូវការ

បទ​សម្ភាសន៍

រូបឯកសារ៖ លោក អ៊ុង រិទ្ធី (ស្តាំ) ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក និង​លោក ​ជា គឹមលី អនុប្រធាន​ថ្លែង​នៅ​ក្នុង​ពិធី​ជ្រើសរើស​តែងតាំង​លោក អ៊ុង រិទ្ធី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ២០១៦ មុន​ពេល​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក។ (រូបថត៖ ផ្តល់ឲ្យ)


15 ឧសភា 2018
សុខ ខេមរា
វីអូអេខ្មែរ

ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឯ​នាយសមុទ្រ​ បាន​ជួប​ប្រជុំគ្នា​ក្នុង​មហា​សន្និបាត រយៈពេល​មួយ​ថ្ងៃ ​នៅថ្ងៃសៅរ៍​ ទី១២ ​ខែឧសភា​កន្លង​ទៅ ​ដើម្បី​ដាក់​បញ្ចូល​គ្នា​ជា​ផ្លូវការ ​និង​បង្កើត​ជា​រចនា​សម្ព័ន្ធ​មួយ​ មុនពេល​បោះឆ្នោតជាតិ​ខែកក្កដា​ខាងមុខ ទោះ​ជា​គេ​មើល​ឃើញ​ពី​ក្តី​សង្ឃឹម​តិចតួច​ដែល​ថា​ គណបក្ស​នេះ​អាចរស់​ឡើងវិញ​ និងអាច​ចូលរួម​ក្នុងការ​បោះ​ឆ្នោត​ខាងមុខ​ក៏​ដោយ។​ លោក​ សុខ ខេមរា​ នៃ VOA ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ លោក​ អ៊ុង រិទ្ធី​ ជា​ប្រធាន​ និង ​លោក ​ជា គឹមលី ​ជា​អនុប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក ​ហៅថា​ CNRPA​ កាលពី​ថ្ងៃច័ន្ទ ​អំពីលទ្ធផល​ដែល​សាខា​គណបក្ស​នេះ​សម្រេចបាន​ បន្ទាប់ពី​មហា​សន្និបាត​បាន​បញ្ចប់។​ សូម​ស្តាប់​បទសម្ភាសន៍​ទាំង​ស្រុង​នេះ​ដូចតទៅ៕

What Next?

Recent Articles

Leave a Reply

Submit Comment