អតីតមេបក្សអំណាចខ្មែរផ្ញើលិខិតសុំឲ្យលោក ហ៊ុន សែន លើកលែងទោស

| |
http://vodhotnews.com

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ (ប្រភពពីបណ្ដាញសង្គម)


អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានផ្ញើលិខិតមួយសុំទោសលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន​ បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារជាង ៩ខែមកហើយ ក្រោមការចោទប្រកាន់ថា ប្រមាថដល់កងទ័ពជាតិ។

ក្នុងលិខិតមួយចុះថ្ងៃទី៣០មេសា ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ លោក សួន សេរីរដ្ឋា បានសុំទោសដល់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ មេទាហាន និងមេបញ្ជាការកងទ័ព ដោយថា លោកមានការសោកស្ដាយ ដោយបានសរសេរសារនយោបាយលើបណ្ដាញសង្គម ប្រមាថដល់កងទ័ពជាតិ។

ក្នុងលិខិតដដែលនេះ លោក សួន សេរីរដ្ឋា បានស្នើទៅលោក ហ៊ុន សែន ឲ្យលើកលែងទោសដល់រូបលោក និងថា លោកនឹងឈប់សរសេរ ឬបញ្ចេញយោបល់ណាមួយប៉ះពាល់ដល់កងទ័ពជាតិ​ទៀតហើយ។

លោក សួន សេរីរដ្ឋា ត្រូវបានអាជ្ញាធរចាប់ខ្លួនត្រង់ចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ​កាលពីខែ​សីហា​ឆ្នាំ​មុន បន្ទាប់ពីលោកបានសរសេរបង្ហោះលើហ្វេសប៊ុកថា៖


កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យសក្ដិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីយ៉ាងគគ្រឹកគគ្រេង

សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "អតីតមេបក្សអំណាចខ្មែរផ្ញើលិខិតសុំឲ្យលោក ហ៊ុន សែន លើកលែងទោស"

  1. Chipmonk says:

    Finally the sound bombabya of mighty Lion roaming the jungle become the sleeping lion’s sound of “MEAOW” tonight.

  2. people says:

    Sound funny’ now he must kneel down in front of veitcong mafia dictator haha’