អតីត​​បក្ស​​សង្គ្រោះ​ជាតិ​​ថ្កោលទោស​​រដ្ឋាភិបាល​​និង​​គ.ជ.ប​​ដែល​​មិន​​អនុញ្ញាត​​ឲ្យ​​ខ្លួន​​ចូល​រូ​​ម​ការ​បោះឆ្នោត​

ដោយ វណ្ណ សុគន្ធា
15/05/2018
RFI

media
លោក​ សម រង្ស៊ី អតីតប្រធាន​អតីតគណបក្ស​សង្រ្គោះជាតិ


គណៈកម្មាការ​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) បាន​បិទ​ការចុះបញ្ជី​គណបក្សនយោបាយ​ហើយ​កាលពី​ល្ងាច​មិញ​នេះ ដោយមាន​គណបក្ស​ចំនួន២០បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ក្នុង​ខែកក្កដា​ខាងមុខ។ ភា្លមៗ អតីត​បក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​របស់ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​គ.ជ.ប ដែល​មិន​អនុញ្ញាត​ឲ្យ​អតីត​បក្សប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត​នាពេលខាងមុខ។

តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី១៤ ឧសភា អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការមិន​អនុញ្ញាត​ឲ្យ​អតីត​បក្សប្រឆាំង​ចូលរួម​ក្នុងការ​បោះឆ្នោត​ថា ជា​ការដក​ជម្រើស​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់ឆ្នោត។ ដូច្នេះហើយ​សម្រាប់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ការបោះឆ្នោត​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​បិទ​ការទទួល​ពាក្យស្នើសុំ​ចុះ​ប​ញ្ចី​គណបក្ស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយមាន​បក្សនយោបាយ​ចំនួន២០បាន​ចុះ​ប​ញ្ចី​ចូលរួម​ការបោះឆ្នោត​ក្នុង​ខែកក្កដា។ ប៉ុន្តែ​ក្នុងចំណោម​នេះ មិនមាន​សោះឡើយ​អតីត​បក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​គណបក្សកាន់អំណាច ការដែល​មាន​បក្ស​ច្រើន​បាន​ចុះឈ្មោះ​បោះឆ្នោត​បែបនេះ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ពិតជា​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ ហើយ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​ត្រូវបាន​បើកទូលាយ និង​មាន​សក្តានុពល។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច។

ក៏ប៉ុន្តែ​សម្រាប់​អតីត​គណបក្សប្រឆាំង​វិញ ការដែល​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​បែបនេះ គឺជា​ការសម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅវិញ​ទេ។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើពហិការ​ការបោះឆ្នោត​នាពេល​ខាងមុខនេះ។ ចំពោះ​អតីត​គណបក្សប្រឆាំង ការមិន​ទៅ​បោះឆ្នោត គឺ​មានន័យថា គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ត ហើយ​ចង់​ឲ្យ​អតីត​គណបក្ស​នេះ​មក​ដឹកនាំ​ប្រទេស ដើម្បី​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន។

បន្ថែម​លើ​នេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​ថ្ងៃទី២៩កក្កដា​ខាងមុខ ដោយ​ចាត់ទុកថា ការបោះឆ្នោត​នោះ​មិន​ត្រឹមត្រូវ និង​មិន​ស្របច្បាប់។ ក្រៅពីនេះ អតីត​បក្សប្រឆាំង​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ជប៉ុន បញ្ឈប់​ជំនួយ និង​ការគាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចាត់ទុកថា បាន​បាត់បង់​ឯករាជ្យភាព និង​សុក្រឹតភាព មិនអាច​រៀបចំ​ដំណើរការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ជឿជាក់​បានឡើយ៕

What Next?

Recent Articles

4 Responses to "អតីត​​បក្ស​​សង្គ្រោះ​ជាតិ​​ថ្កោលទោស​​រដ្ឋាភិបាល​​និង​​គ.ជ.ប​​ដែល​​មិន​​អនុញ្ញាត​​ឲ្យ​​ខ្លួន​​ចូល​រូ​​ម​ការ​បោះឆ្នោត​"

  1. so socheath says:

    SoCheath, [15.05.18 14:51]
    ទីបំផុតប្រវត្តិសាស្ត្រជាតិ បានកប់ឈ្មោះគណបក្សតិរច្ឆាន
    ក្បត់ជាតិឈ្មោះបក្សសង្គ្រោះជាតិចោល ដោយកប់ទាំងឈ្មោះ
    អ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្តអំពើក្បត់ជាតិក្នុង
    បក្សនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់

    ទីបំផុតទៅ នៅពេលដែលឃើញ គណបក្សនយោបាយចំនួនដល់ទៅ២០ បានចុះបញ្ជីរួចរាល់ជា
    មួយ គ.ជ.ប ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដាខាងមុខ។ សម្រាប់ខ្មោចបក្សសង្គ្រោះជាតិ ដែលត្រូវបានដុតរលាយក្លាយទៅជាផេះទៅហើយនោះ បានប្រើវាចារពីឋាននរក ស្រែកសុំចូលរួមប្រកួតប្រជែងជាមួយគេដែរ ។ តែដោយ ការងាប់តៃហោងនេះវាបណ្តាលមកពីកំហុសធ្ងន់ធ្ងរពេកនោះ គឺមិនអាចយកឥសីឯណាមកស្តោះផ្លុំប្រោសបក្សនេះ ដែលរលាយសាបសូន្យពីឆាកនយោបាយហើយនោះ ឲ្យរស់ឡើងវិញបានឡើយ ។
    សេចក្តីថ្លែងការណ៍ដែលទំនងចេញពីឋាននរករបស់ ខ្មោចបក្សសង្គ្រោះជាតិ បានថ្កោលទោសគេ
    ឯងរាប់ទាំង គ.ជ.ប ផង ថាម៉េចមិនបានអនុញ្ញាតឲ្យបក្សរបស់ខ្លួន ដែលងាប់តៃហោង ទៅជាខ្មោចទៅហើយនោះ ចូលរួមប្រកួតប្រជែងជាមួយគេផង។
    អ្វីដែលគួរឲ្យអស់សំណើចនៅត្រង់ថា សេចក្តីថ្លែងការណ៍ខ្មោចមួយនេះ ហាក់ដូចជាមមីងមមាំង មិនដឹងច្បាប់ទម្លាប់អ្វីទាំងអស់។ ជាធម្មតា នរណាក៏ដឹងដែរថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់។ ស្ថាប័នមួយនេះគ្មានសិទ្ធិអំណាចអ្វីទៅសម្រេចឲ្យបក្សនេះ ឬ មិនឲ្យគណបក្សនោះចូលរួមបោះឆ្នោត តាមតែចិត្តនឹកឃើញបាននោះទេ តែ គ.ជ.ប គ្រាន់តែជាអ្នកអនុវត្តតាមច្បាប់ និងនីតិវិធីដែលបានចែងតែប៉ុណ្ណោះ។
    រាល់គណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃហើយ ដែលក្រសួងមួយនេះទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ខ្លួនជាមួយ គ.ជ.ប បាន។
    បន្ទាប់ពីបានបំពេញបែបបទត្រឹមត្រូវ តាមនីតិវិធីច្បាប់គ្រប់គ្រាន់ហើយនោះ គ.ជ.ប នឹងប្រកាសទទួលស្គាល់គណបក្សនោះថា បានចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះប្រកួតប្រជែងរបស់ខ្លួន តាមនីតិវិធីច្បាប់ហើយ។ នេះជាតួនាទីរបស់ គ.ជ.ប ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលបានកំណត់ ហើយដែលសូម្បីពលរដ្ឋសាមញ្ញ ក៏បានដឹងអំពីនីតិវិធីបែបនេះដែរ លើកលែងតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយ
    ប៉ុណ្ណោះដែលមិនដឹង។
    គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជី និងចុះឈ្មោះបេក្ខជនរបស់ខ្លួនរួចរាល់នៅ គ.ជ.ប ទាន់ពេលវេលាតាមប្រតិទិន ដែលបានកំណត់សុទ្ធតែបានដឹងច្បាស់ អំពីនីតិវិធីច្បាប់ ហើយបានខិតខំបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយគ្មានខ្វះចន្លោះឡើយ ទើប គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការ ហើយដែលមានតែគណបក្សខ្មោចតៃហោងសង្គ្រោះជាតិមួយនេះទេ បែរជាចេញសេចក្តីថ្លែងការណ៍ ដ៏គួរឲ្យអស់សំណើចបែបនេះទៅវិញ។ សេចក្តីថ្លែងការណ៍នេះ គឺពិតជាមានន័យយ៉ាងច្បាស់ថាបក្សខ្មោចតៃហោង CNRP មានការវង្វេងវង្វាន់ ថាបាយបិណ្ឌ គឺជាបាយបាតតែម្តង។
    តាំងពីដើមរៀងមក គណបក្សដែលដឹកនាំដោយអាក្បត់ជាតិសម រង្ស៊ី និងអាក្បត់ជាតិ កឹម សុខា គិតតែពីរឿងកេងចំណេញនយោបាយ ដោយមើលរំលងទាំងស្រុងនីតិវិធីច្បាប់។ និយាយរួមពួកវា
    ចង់ដេកលើច្បាប់ នឹងអង្គុយលើច្បាប់ ទុកច្បាប់ជាតិជាសម្រាមនៅក្រោមបាតជើងពួកវា ។
    ហេតុដូច្នេះហើយបានជាទីបំផុតគណបក្សតិរច្ឆានក្បត់ជាតិមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ដោយសារតែកំហុសធំធេងរបស់មេដឹកនាំ គណបក្សនេះដែលហ៊ានរហូតដល់ទៅធ្វើនយោបាយ តាមខ្សែញាក់របស់បរទេស ដោយមិនគិតអំពីច្បាប់របស់ប្រទេស បានប្រព្រឹត្តនូវអំពើក្បត់ជាតិ ។
    អាសម រង្ស៊ី ទាំងអា កឹម សុខា សុទ្ធតែមានទោសជាច្រើនករណីជាប់នឹងខ្លួន។ ប៉ុណ្ណឹងហើយពួកអាតិរច្ឆាននេះ នៅតែមិនភ្ញាក់រលឹកហើយ នៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ ត្រដរចេញសេចក្តីថ្លែងការណ៍ពីឋាននរកទាំងងងឹតងងុល។
    អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាំងពីមុនពេល គ.ជ.ប ចាប់ផ្តើមដំណើរការនីតិវិធីរបស់ខ្លួនម៉្លេះ អាក្បត់
    ជាតិ សម រង្ស៊ី បានឃោសនាបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ នឹងមានវត្តមាននៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខនេះ។ អាក្បត់ជាតិនេះថា សហគមន៍អន្តរជាតិ នឹងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យទទួលយកខ្មោចតៃហោងគណបក្សសង្គ្រោះជាតិមកវិញ។ ក្រោយមកនៅពេល ដែលការធ្វើសកម្មភាពទាំងឡាយរបស់អាក្បត់ជាតិសម រង្ស៊ី និងបក្សពួកវា គឺមិនទទួលបានលទ្ធផលអ្វី ទាំងអស់ដោយសារតែសហគមន៍អន្តរជាតិ មិនស្តាប់តាម ។ ក្នុងភាពទ័លច្រក
    អាក្បត់ជាតិ សម រង្ស៊ី បែរមករិះរកវិធីគ្រប់យ៉ាង ធ្វើយ៉ាងណាដើម្បីរារាំងកុំឲ្យបក្សនយោបាយផ្សេងៗ ទៅចូលរួមបោះឆ្នោតដោយលើកហេតុផលថា គ្មានវត្តមានបក្សសង្គ្រោះជាតិ គ្មានប្រជាធិបតេយ្យ។
    ប៉ុន្តែ ការឃោសនាបោកប្រាសនេះ ក៏ទទួលបរាជ័យទាំងស្រុងទៀត ដោយសារតែគណបក្សនយោបាយផ្សេងៗ មិនស្តាប់តាមការឃោសនារបស់អាក្បត់ជាតិសម រង្ស៊ី ។

    SoCheath, [15.05.18 14:51]
    ផ្ទុយទៅវិញ ពួកគេគិតថា ការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ នឹងផ្តល់ជាជម្រើសយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋ ហើយពួកគេក៏យល់ទៀតថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនអាស្រ័យលើគណបក្សមួយ ដែលបំពានច្បាប់ និងដែលបានស្លាប់បាត់ទៅហើយនោះឡើយ។ ទីបំផុត គណបក្សចំនួនដល់ទៅ២០ បានចូលរួមប្រកួត។ ចំនួនគណបក្សដ៏ច្រើនហួស ពីការរំពឹងទុកបែបនេះ រឹតតែធ្វើឲ្យអាក្បត់ជាតិ សម រង្ស៊ី និងមន្ត្រីគណបក្សខ្មោចតៃហោង សង្គ្រោះជាតិ ក្រពុលមុខកាន់តែខ្លាំងរហូតដល់ចេញសេចក្តីថ្លែងការណ៍ វង្វេងស៊ុងមិនដឹងខុសត្រូវបែបនេះ។
    ចំណែកឯសហគមន៍អន្តរជាតិវិញ ពួកគេកំពុងសាទរ និងស្ងប់ស្ងែងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលបាត់បក្សមួយនៅមានបក្ស២០ចូលរួមប្រកួតប្រជែង ។ ដូច្នេះ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធតែបានយល់ច្បាស់ហើយថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរីកលូតលាស់យ៉ាងខ្លាំងមិនដូចការឃោសនាអកុសលរបស់អាក្បត់ជាតិ
    សម រង្ស៊ី នោះឡើយ។
    សរុបទៅ សំឡេងរបស់អាក្បត់ជាតិសម រង្ស៊ី សំឡេងរបស់មន្ត្រីគណបក្សខ្មោចតៃហោងសង្គ្រោះជាតិក្តី លែងមានន័យសម្រាប់ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិទៀតហើយ។ វាគ្រាន់តែជាសំឡេងខ្មោចទារពែ និងជាសម្លេងឆ្កែព្រុសយន្តហោះតែប៉ុណ្ណោះ ។
    វាជាទីបំផុតនៃប្រវត្តិសាស្ត្រជាតិហើយដែលបានកប់ឈ្មោះគណបក្សតិរច្ឆានក្បត់ជាតិឈ្មោះ
    បក្សសង្គ្រោះជាតិនេះចោល ដោយកប់ទាំងឈ្មោះអ្នកនយោបាយតិរច្ឆានដែលចូលរួមប្រព្រឹត្ត
    អំពើក្បត់ជាតិទាំងនោះចោល ដោយគ្មានអ្នកណានឹងនឹកនាដល់ ៕

  2. canard laqué says:

    đồng chí sansochết
    bạn làm việc rất tốt, chúng tôi sẽ tổ chức tiệc tùng với các cô gái của chúng tôi từ Hà Nội sau khi chúng tôi sẽ ăn kebab của chó với nước sốt của các hòn đảo Đà Nẵng

  3. Free Cambodia says:

    Rainsy can break the law and I cannot? That’s not fair. Should I grill a dog and eat the meat? In the US you would have gone to jail by doing that.
    So Rainsy thinks that he can break the law in Cambodia and expect to go free without any responsibility?
    Rainsy cannot discern right from wrong.

  4. people says:

    Why need to joint illegal vote in cambodia?? mr SY ‘ let them vote and just tell U S and U N not to accept the result of vote and not let them joint U N seat ‘ that wait and see’ Why you need to go and joint to hold power for mr sen??

Leave a Reply

Submit Comment