គ.ជ.ប ស្នើចាត់វិធានការអ្នកអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត

| |
http://vodhotnews.com

រូបភាព៖ លោក ទេព នីថា អគ្គលេខាធិការ គជប


មន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា ស្ថាប័នខ្លួនបានដាក់លិខិតជាផ្លូវការហើយទៅក្រសួងមហាផ្ទៃ ដើម្បីសុំអ​ន្តរាគមន៍ចា​ត់វិធា​នកា​រ​ទៅ​​​លើ​អ្នក​​ដែ​លបានអំពាវនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន កាលពីម្សិលមិញ បានសរសេររិះគន់ អតី​តមេដឹកនាំបក្សប្រ​ឆាំង​លោ​ក សម រង្ស៊ីថា ជាអ្នក​បំ​ផ្លាញ​​​លទ្ធិប្រ​ជា​ធិប​​​​តេយ្យ​នៅកម្ពុជា ដោយសារតែលោក សម រង្ស៊ី បានអំពាវនាវម្តងហើយម្តងទៀត លើទំព័រហ្វេសប៊ុក របស់​លោ​​​ក​កុំឲ្យ​ពលរដ្ឋទៅ​បោះឆ្នោ​តបើច​ង់ផ្លាស់ប្តូរ។

នៅ​​ថ្ងៃព្រ​ហស្បតិ៍នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅស្នា​​ក់ការកណ្តាលថា ដើម្បី​កុំ​​​​ឲ្យ​គ​ណបក្សនយោបាយ ដែលបានចុះឈ្មោះប្រ​​កួត​កា​របោះឆ្នោត ព្រួយបារម្ភពីការអំ​ពាវនាវ កុំឲ្យ​ពលរដ្ឋ​ទៅ​​បោះ​ឆ្នោតនេះ លោ​​កថា គជប បានស្នើក្រ​សួ​ងមហាផ្ទៃរួចហើយ ឲ្យជួយស​ហការ​ ​ចាត់​​វិធា​ន​កា​រច្បាប់។​


តាមពិតទៅមានការបកស្រាយច្រើនណាស់ទាំងអ្នកនយោបាយ ទាំងរដ្ឋាភិបាល ទាំងអ្នកធ្វើអត្ថាធិប្បា​យផ្សេង​ៗចំ​ពោះ​​​​​​ការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត..ទោះយ៉ាងណាក៏ដោយ គជប បានធ្វើលិខិតទៅ​ក្រសួងមហាផ្ទៃ​ដើម្បីឲ្យចា​ត់វិធា​ន​កា​​​រនេះហើយ

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប


មិនមែនមានតែលោក សម រង្ស៊ី ទេ ដែលបានអំពាវនាវ កុំឲ្យពលរដ្ឋទៅបោះឆ្នោតនោះ អ្នក​ប្រើ​​ប្រាស់បណ្តាញសង្គមមួយចំនួន ក៏បានសរសេរសារអំពាវនាវបែបនេះដែរ និងខ្លះ​ទៀត​សរ​សេរពាក្យស្លោកថា«នៅផ្ទះឈ្នះឯង» ខណៈគណបក្សសង្គ្រោះជា​តិគ្មា​ន​ឈ្មោះ​​ចូ​ល​​​រួ​មប្រកួតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ។

អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន ពន្យល់ថា បើពិនិត្យទៅលើស្មារតីរដ្ឋធម្មនុញ្ញ ការអំពាវនាវ ជាសេរីភា​ពបញ្ចេ​ញមតិ ប៉ុន្តែលោកថា ករណីនេះ អ្នកអំពាវនាវអាចប្រឈមផ្លូវច្បាប់បើ គជប ប្តឹង។


ក្នុងច្បាប់យើងគេមានបទល្មើសមួយ ដល់អញ្ចឹងទៅវាមានបញ្ហាថាយ៉ាងម៉េ​ចទៅហៅថារារាំង។ព្រោះកន្លងមក​ពេល​ដែល​យើងធ្វើច្បាប់យើងគិតថាក្លាចប្រើកម្លាំងទ័ពកម្លាំងអីរារាំងការបោះឆ្នោតទេ មិនសំដោះទៅលើអ្នកអំពាវនាវអញ្ចឹងទេ ប៉ុន្តែបើ​មា​ន​ពាក្យប្តឹងផ្តល់អីទៅ មិនដឹងតុលាការគេកាត់បែបម៉េច!។បើយើងមើលរដ្ឋធម្មនុញ្ញវាជាសេរីភាពបញ្ចេញមតិទេ ពីព្រោះកា​រមិន​ទៅ​បោះឆ្នោតមិនមែនជាបទល្មើសទេ

លោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់


ជាការកត់សម្គាល់ សង្គ្រាមពាក្យសម្តីរបស់អ្នកនយោបាយ បានបង្កឲ្យពលរដ្ឋក្លាយជាជនរងគ្រោះពីរទ្រួត ទី១បើពួកគេ​មិន​ទៅ​​​​បោះ​ឆ្នោត ពួកគេត្រូវបានអ្នកនយោបាយកាន់អំណាច ផាត់ពណ៌ថា ជាអ្នកគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ ប៉ុន្តែ​បើពួកគេទៅ​បោះ​ឆ្នោ​​​​តវិញ ត្រូវបានគេលាភពណ៌ថា គាំទ្រឲ្យរបបដឹកនាំបែបផ្តាច់ការ បន្តដឹកនាំតទៅទៀត។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "គ.ជ.ប ស្នើចាត់វិធានការអ្នកអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត"

  1. people says:

    This guy is the bunch of robber ‘ he used to rob the vote and help veitcong mafia dictator so this guy is the criminal ‘ he can’t do anything against the people’will ‘ it no law ‘ to shut people up ‘ and no law from parliament to treat people likt shit’ .