អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ប្ដូរ​មក​សង្កេតការណ៍ ​ខាង​ក្រៅ​ការិយាល័យវិញ

ដោយ មួង ណារ៉េត
2018-05-17
RFA

ស្ដាប់ ឬទាញយកសំឡេង
ស្តាប់សំឡេងថតសំឡេង

សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
សន្និសីទ​កាសែត​របស់​ក្រុម​បន្ទប់​ស្ថានការណ៍ ដែល​ធ្វើ​នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


អង្គការ​និកហ្វិច និង​ខុមហ្វ្រែល ដែល​ជា​បណ្ដុំ​នៃ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការងារ​បោះឆ្នោត ឲ្យ​ដឹង​ថា ខ្លួន​នៅតែ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ប៉ុន្តែ​ប្ដូរ​ពី​ការ​សង្កេតការណ៍​នៅ​តាម​ការិយាល័យ​បោះឆ្នោត មក​ជា​ការសង្កេត​ការណ៍​បោះឆ្នោត​នៅ​ក្រៅ​ការិយាល័យ​វិញ​ម្ដង។

ការ​បញ្ជាក់​ពី​ការចូលរួម​សង្កេតការណ៍​បោះឆ្នោត របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ពេល​នេះ ក្រោយពេល​គណបក្ស​កាន់អំណាច និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ចោទ​ប្រកាន់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ថា មាន​ទំនោរ​ទៅ​រក​បក្ស​ប្រឆាំង។

ប្រធាន​អង្គការ​អង្គការ​និកហ្វិច លោក សំ គន្ធាមី បញ្ជាក់​ថា ការ​ឃ្លាំមើល​ការបោះឆ្នោត​ក្រៅ​ការិយាល័យ​បោះឆ្នោត​នេះ គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​របស់​លោក មិន​បាន​ផ្ញើ​ឈ្មោះ​អ្នកសង្កេតការណ៍​ទៅ​គ..ប នោះ​ទេ។ លោក​បញ្ជាក់​​ថា មូលហេតុ​ដែល​ប្ដូរ​មក​សង្កេតការណ៍ នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត​ដូចនេះ ព្រោះ​អង្គការ​សង្គម​ស៊ីវិល យល់ថា​ការបោះឆ្នោត​អាណត្តិ​នេះ នឹង​គ្មាន​បញ្ហា​ណាមួយ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​នោះ​ទេ ហើយ​មូលហេតុ​មួយទៀត គឺ​មកពី​អ្នកសង្កេតការណ៍​មួយ​ចំនួន​លាឈប់«យើងអត់បានផ្ញើឈ្មោះអង្កេតការណ៍ទៅ គ..ប ដើម្បីសុំកាត់ឲ្យគាត់ទេ យើង​ឈរខាងក្រៅបរិវេណនៃមណ្ឌលបោះឆ្នោត បានន័យថាក្រៅផ្លូវការ ប៉ុន្តែ​សកម្មភាព​​គឺឃ្លាំមើលការបោះឆ្នោតដដែលទេបាទ»

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ឲ្យ​អាស៊ីសេរី​ដឹង​ថា អង្គការ​ខុមហ្វ្រែល ក៏​មិន​បាន​ដាក់​អ្នកសង្កេតការណ៍ ទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ដែរ ប៉ុន្តែ លោក​ថា អង្គការ​របស់​លោក​បាន​រក​ពលរដ្ឋ​ស្ម័គ្រចិត្ត ដើម្បី​ជួយ​សង្កេត​ករណី នៅ​តាម​មូលដ្ឋាន ទាក់ទង​និង​ការ​គំរាមកំហែង​ពលរដ្ឋ ការ​បង្ខិតបង្ខំ និង​ការទិញ​សន្លឹក​ជាដើម។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អង្គការ​ខុមហ្វ្រែល មិន​ដាក់​អ្នកសង្កេតការណ៍ នៅ​ការិយាល័យ​បោះឆ្នោត ព្រោះ​របប​លោក ហ៊ុន សែន បាន​ហាម​លែង​ឲ្យ​បង្កើត​បន្ទប់​ស្ថានការណ៍ ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត តទៅទៀត«យើងឃើញថា កន្លងមកមានការចោទប្រកាន់ថា អតីតបន្ទប់ស្ថានការណ៍​ដែល​ជាបណ្តុំអង្គការសង្គមស៊ីវិលចូល​ទៅក្នុងសៀវភៅសដែលទាក់ទង​ទៅនឹង​ការ​ចូលរួម​ធ្វើបដិវត្តន៍ពណ៌ គឺចំណុចនេះហើយដែល​ធ្វើឲ្យប្រជាពលរដ្ឋ សង្គមស៊ីវិល​ដែលជាអ្នក​អង្កេតការណ៍កន្លងមានភ័យ​ខ្លាចធ្វើឲ្យយើង​ពិបាកជ្រើស​រើសអ្នក​សង្កេតការណ៍​ដើម្បីចូលរួម»។

បន្ទប់​ស្ថានការណ៍​សម្រាប់​ការបោះឆ្នោត ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​សង្គម ស៊ីវិល​ជិត ៤០ នៅ​កម្ពុជា បង្កើត​ឡើង​ដើម្បី​ឃ្លាំមើល និង​វាយតម្លៃ​ការបោះឆ្នោត ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​ឲ្យ​លែង​មាន​តទៅទៀត នៅ​ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ ២០១៧ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​អាសនៈ ជា​ប្រធាន​ឃុំ និង ចៅសង្កាត់ ជិត ៥០០ ឃុំ​-​សង្កាត់ និង​ជាប់​ជា​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​រហូតដល់ ជាង ៥០០០ នាក់ (.០០៧) ដែល​មាន​អ្នកបោះឆ្នោត​គាំទ្រ ជាង ៣ លាន​នាក់ ឬ​ស្មើនឹង ៤៤% នៃ​អ្នក​ចេញទៅ​បោះឆ្នោត​សរុប។ ការ​បញ្ជា​ឲ្យ​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នេះ គឺ​ក្រោយ​ពេល​បណ្ដុំ​អង្គការ​នេះ បាន​រក​ឃើញ អំពី​ភាព​មិន​ប្រក្រតី​ជាច្រើន ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នោះ។ លោក ហ៊ុន សែន ចោទ​បន្ទប់​ស្ថានការណ៍​នេះ ថា​បាន​ចេញ​របាយការណ៍​លម្អៀង​ទៅ​ខាង​គណបក្សប្រឆាំង និង​ថា​ជា​ក្រុម​បដិវត្តន៍​ពណ៌ ចង់​ផ្ដួល​រំលំ​របប​លោក។

ស្រប​ពេល​ដែល​ក្រសួងមហាផ្ទៃ ចោទ​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​នេះ ថា​ផ្ទុយ​ពី​ច្បាប់ រំលោភ​មាត្រា ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ការចោទប្រកាន់​ទាំងនេះ ត្រូវ​បាន​តំណាង​បន្ទប់​ស្ថានការណ៍ បដិសេធ និង​ស្នើ​ឲ្យ​ក្រសួង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ។ ប៉ុន្តែ ក្រសួង​មហាផ្ទៃ នៅតែ​បញ្ជា​ឲ្យ​បិទ​ជា​ស្ថាពរ។ ហេតុផល​មួយ ក្នុងចំណោម​ហេតុផល​ជាច្រើន ដែល​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត ធ្វើ​ពហិការ មិន​ចូលរួម​សង្កេត​ការបោះឆ្នោត ជា​ផ្លូវការ គឺ​រួមមាន​ទាំង​ការ​មិន​អនុញ្ញាត​ឲ្យ​បើក​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នេះឯង។

ការ​ប្រកាស​មិន​ចូលរួម​សង្កេត​ការបោះឆ្នោត​ជា​ផ្លូវការ​នេះ រង​ការ​និយាយ​ចំអក ពី​ខាង​មន្ត្រី​អ្នកនាំពាក្យ​របស់​គ..ប និង​ពី​ខាង​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកនាំពាក្យ គ..ប លោក ឌឹម សុវណ្ណារុំ និយាយ​ចំអក​តាម​សារ​លើ​ប្រព័ន្ធ​តេឡេក្រាម​ថា អង្គការ​ខុមហ្វ្រែល (Comfrel) និង​អង្គការ និកហ្វិច (Necfec) គ្រាន់តែ​ជា​អង្គការ​តូចតាច​ប៉ុណ្ណោះ ដូច្នេះ អវត្តមាន​របស់​អង្គការ​ទាំងពីរ​នេះ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ អាណត្តិ​ទី​៦ នេះ​ឡើយ។ អ្នកនាំពាក្យ​រូប​នេះ​សរសេរ​បន្ថែម​ថា នៅ​ពេល​នេះ មាន​សមាគម គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា ដែល​មាន​ទីតាំង​គោល និង​សាខា​នៅ​គ្រប់ ២៥​ខេត្ត​ក្រុង បាន​ប្រកាស​បញ្ជូន​សមាជិក​ប្រមាណ ២.០០០ នាក់ ដើម្បី​ចូលរួម​ធ្វើ​ជា​អ្នក​សង្កេតការណ៍ បោះឆ្នោត​នៅ គ..ប រួចហើយ។

ចំណែក​ឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​មិន​ខ្វល់ នឹង​ការប្រកាស​មិន​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​នោះ​ដែរ ព្រោះ​លោក​គោរព​សិទ្ធិ​សម្រេច​ផ្ទាល់ខ្លួន របស់​អង្គការ​ទាំងនេះ។ លោក សុខ ឥសាន សរសេរ​ក្នុង​បណ្ដាញ​តេឡេក្រាម​នោះ ដោយ​ឌឺដង​ឡង​សម្ដី​ទៅវិញ​ថា ប៉ុន្តែ បើ​អង្គការ​ណា​បាន​ប្រកាស​ខ្លួនឯង​ហើយ ថា​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត គឺ​មានន័យ​អង្គការ​នោះ បាន​បោះបង់​សិទ្ធិ​និយាយ​រាល់​បញ្ហា ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ចាប់​តាំងពី​ដំណាក់កាល​ដំបូង​នៃ​ការបោះឆ្នោត រហូតដល់​ចប់​ការបោះឆ្នោត និង​ក្រោយ​ការបោះឆ្នោត ទោះបី​ធ្វើ​ការ​ព្យាករណ៍ ការ​ទស្សន៍ទាយ ការវិភាគ ការ​លើក​ឡើងជា​មតិ អនុសាសន៍ ក៏ដូចជា​ការ ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ជាដើម​ក៏​អត់​អាច​មាន​ដែរ។ លោក សុខ ឥសាន ថែម​ទាំង​ថ្លែង​បែប​ផ្ចាញ់ផ្ចាល និង​ព្រមាន​ថា បើ​បែរជា​ថ្ងៃក្រោយ អង្គការ​ទាំងនេះ ដូរ​ចិត្ត​មក​ជា​ចង់​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​វិញ នោះ​អង្គការ ទាំងនេះ ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​ការសម្រេចចិត្ត​របស់​ខ្លួន ដោយ​ជៀស​មិន​រួច។ លោក សុខ ឥសាន ថែមទាំង​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ តាមដាន អង្គការ​ទាំងនេះ ឲ្យ​ដិតដល់ តើ​មាន​ប្រព្រឹត្ត​ល្មើស​សម្ដី​របស់​ខ្លួន​ឬទេ?

ប៉ុន្តែ ប្រធាន​អង្គការ​អង្គការ​និកហ្វិច លោក សំ គន្ធាមី យល់ថា ប្រហែលជា​អ្នកនាំពាក្យ​ទាំងនេះ យល់​ច្រឡំ​ថា អង្គការ​របស់​លោក ធ្វើ​ពហិការ​មិន​ចូលរួម​សង្កេតការណ៍​នៃ​ការបោះឆ្នោត«អ្នកនាំពាក្យគាត់(គ..ប)ឯកឧត្តម ឌឹម សុវណ្ណរុំ លើកឡើងថាអង្គការ​ពីរហ្នឹង​មិនចូលរួម ប្រហែលគាត់យល់ច្រណំថាយើងធ្វើពហិកា ខ្ញុំសូមជម្រាបថា អង្គការនិចហ្វិចមិនបានធ្វើពិហិកាទេ។ ត្រង់ឯកឧត្តមលើកឡើងថា អង្គការ​តូចអង្គការធំគឺស្រេចតែងឯកឧត្តម »។

ខណៈ​របប​ក្រុងភ្នំពេញ​នឹង​រៀបចំ​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខនេះ គណបក្ស​សង្គ្រោះជាតិ​ដែល​មិន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ដោយ​ពួកគេ​លើកឡើង​នូវ​ពាក្យស្លោក​មួយ​ឃ្លា​ថា ដេក​ផ្ទះ​ឈ្នះ​ឆ្នោត។

ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​ខាងមុខ គឺជា​លើកទីមួយ​ហើយ​ដែល​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត​មិន​ចូលរួម​សង្កេតការណ៍ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត ស្រប​ពេល​ដែល​គណបក្ស​នយោបាយ ដែល​ចុះបញ្ជី​រួច​ចំនួន​៥ រួម​ទាំង​គណបក្ស​សង្គ្រោះជាតិ​ផង ប្រកាស​ធ្វើ​ពហិការ បោះឆ្នោត​នោះ។ ចំណែក​ឯ​សហគមន៍​អន្តរជាតិ រួមមាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ព្រមាន​រួចហើយ ថា​នឹង​មិន​ទទួលស្គាល់ ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នោះ​ទេ ក្នុង​ស្ថានភាព​គ្មាន​ដំណោះស្រាយ​នយោបាយ​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ប្ដូរ​មក​សង្កេតការណ៍ ​ខាង​ក្រៅ​ការិយាល័យវិញ"

  1. kh says:

    why you never do follow the law? how you win?

  2. kh says:

    1ហេតុផល​មួយ ក្នុងចំណោម​ហេតុផល​ជាច្រើន ដែល​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត ធ្វើ​ពហិការ មិន​ចូលរួម​សង្កេត​ការបោះឆ្នោត ជា​ផ្លូវការ.
    2 អ្នកនាំពាក្យគាត់(គ.ជ.ប)ឯកឧត្តម ឌឹម សុវណ្ណរុំ លើកឡើងថាអង្គការ​ពីរហ្នឹង​មិនចូលរួម ប្រហែលគាត់យល់ច្រណំថាយើងធ្វើពហិកា ខ្ញុំសូមជម្រាបថា អង្គការនិចហ្វិចមិនបានធ្វើពិហិកាទេ។ ត្រង់ឯកឧត្តមលើកឡើងថា អង្គការ​តូចអង្គការធំគឺស្រេចតែងឯកឧត្តម »។

  3. so socheath says:

    អាឆ្កែឆ្កួត (kh) !
    អ្នកណាយល់ច្រឡំពីពួកអាឆ្កែឆ្កួតអង្គការ និចហ្វិច ខុមហ្វ្រែលអ្ហែងហ្នឹង ?
    មាត់អ្ហែងគឺជាអ្នកព្រុសចេញមក សូម្បីតែ camnews ក៏ចុះផ្សាយការសម្រេចចិត្តរបស់ អាអង្គការ
    ឆ្កែឆ្កួតអ្ហែងទាំងពីរហ្នឹងដែរ ។
    សង្កេតការណ៏ក្រៅ ?
    តិចត្រូវសំពងក្បាលដោយកងការពារសន្តិសុខការពារការបោះឆ្នោត !
    នៅឡេមឡឺមម៉្រាយអ្ហែងស្អីទៀត !
    ស្តាយដុល្លារ មែនទេ ?
    ពួកអាពូជឆ្កែ ! ព្រុសស្រេចតែចិត្តមែន !
    អញ្ចឹងទេពួកវាថា អត់មានសេរីភាពផង ?

Leave a Reply

Submit Comment