សហរដ្ឋ​អាមេរិក​ខក​ចិត្ត​ដែល​​រដ្ឋាភិបាល​កម្ពុជា​​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត

នយោបាយ


រូបឯកសារ៖ លោកស្រី Heather Nauert ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។


18 ឧសភា 2018
ភី សុភាដា
វីអូអេខ្មែរ

ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កើត​មាន ឡើង​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បិទបញ្ចប់​ការចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​សោកស្ដាយ «យ៉ាង​ខ្លាំង» ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល VOA ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី Heather Nauert ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​បាន​បញ្ជាក់​បន្ថែម​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ទី១៧ ខែ​ឧសភា​នេះថា៖

«ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​រារាំង​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​រាប់​លាន​នាក់ មិន​ឲ្យ​មាន​លទ្ធភាព​បោះ​ឆ្នោត​ឲ្យ​បេក្ខជន​ដែល​ខ្លួន​ពេញ​ចិត្ត និង​ធ្វើ​ឲ្យមាន​មន្ទិល​សង្ស័យចំពោះ​សុចរិត​ភាព​នៃ​ដំណើរការ​បោះ​ឆ្នោត»។

ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កើត​មាន ឡើង​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បិទបញ្ចប់​ការចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា​ដោយ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។

ក្រសួង​ការបរទេស​បាន​បន្ថែម​ថា៖​ «យើង​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​សិទ្ធិ​ឲ្យ​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ជាបន្ទាន់»។

សហរដ្ឋ​អាមេរិកក៏គាំទ្រ​ការ​សម្រេច​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ដែល​បាន​បញ្ជាក់​ថា «ការ​ឃុំ​ខ្លួន​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អំពើ​ខុស​ច្បាប់‍» ហើយ​សហរដ្ឋ​អាមេរិក «អំពាវនាវ​សារ​ជា​ថ្មី​ឲ្យ​មាន​ការ​ដោះលែង​រូប​លោក​ជា​បន្ទាន់‍»។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ដោយសារ​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។

ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ខាង​មុខ​នេះ៕

What Next?

Recent Articles

15 Responses to "សហរដ្ឋ​អាមេរិក​ខក​ចិត្ត​ដែល​​រដ្ឋាភិបាល​កម្ពុជា​​រារាំង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត"

  1. Free Cambodia says:

    Please tell Miss. Heather to stop pretending in her statement by stating that “We urge the Cambodian government to immediately re-grant the CNRP candidates,”
    We all know that CNRP is resolved by the court. No government can reinstate it after the court has ruled. It ain’t happened.
    Her statement is a joke and double standard. Remember lady, Trump always said, “Law and order,” “these are animals,” after they have violated the law and deported.

  2. people says:

    U S A need to suspend the seat at U N because cambodia is a fake democracy since Veitcong mafia dictator and his groups did the coup 1997 and killing a lot of khmer and killing Parish Accord ‘. U S and EUROPE need to study about veitcong and communist china that help khmer rough rise up and killing khmer people 3 million since decade 1970- 1980 then communist veitcong made puppet to get profit then siphon all resource &everything to their country’ and keep killing democracy and khmer people’so this country is in the cage of veitcong mafia dictator ‘ no real democracy ‘everything are fake under this beast regime’ leaded by former veitcong khmer rough killer’ and his group’ so U N need to suspend the seat ‘. GOD bless all good people’

  3. Takeo says:

    Court?

  4. ?? says:

    who is going to believe what you are saying Mr . sorry Mr jail Cambodia you just talking like you are the only human on art. can you swear that you speak is all the true the lightning right now is so intent because you have no forest if you can swear just tell every one.

  5. Anonymous says:

    Cambodians need free and fair election. CNRP is the only opposition party to compete with CPP.
    Without CNRP & CPP, this 2018 election is meaningless.

  6. Anonymous says:

    Free Cambodia = dumb deal liar= So Sochet

  7. Free Cambodia says:

    “POLITICS
    05/17/2018 06:24 pm ET
    Trump’s ICE Is Increasingly Arresting Immigrants Without Criminal Convictions.”
    Read the Huffington Post and be educated.
    How can you tell Hun Sen to release these criminals when the US arrests anyone indiscriminately. You will be next.

  8. so socheath says:

    what ! Anonymous ?
    CNRP is the only opposition party to compete with CPP ?
    not greeting CNRP !
    Ah Anonymous ! you speak not conclusive , oh ! not at all , you speak mad

  9. thean says:

    Don’t disappointed, USA can continu to send
    Khmer gang to Kampuchea and find his missing
    Soldat in this Country.

  10. Anonymous says:

    So Sochet( number death),
    You disagree is your rights, let others people share their thoughts.

  11. so socheath says:

    លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត
    *******

    តំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណបក្ស ប្រជាធិបតេយ្យ អាឡាន ឡូវែនថល (Alan Lowenthal)
    និងថិត យូហូ (Ted Yoho) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ដែលចង់បង្កើតច្បាប់
    ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ហើយដែលការអនុម័តច្បាប់ ចង់ដាក់បន្ទុកលើ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលធ្វើឡើងដោយសមាជិកសភាអាមេរិកពីរបីនាក់
    នេះវានឹងមិនអាចចេញជាលទ្ធផលឡើយ។
    ការធ្វើច្បាប់ដែលហៅថា ដើម្បីដាក់គំនាបមកលើកម្ពុជានេះ គ្រាន់តែជាការបង្ហាញកាន់តែច្បាស់ នូវការកាន់ជើងអាយ៉ងបដិវត្តន៍ពណ៏របស់ខ្លួន ដែលប្រព្រឹត្តល្មើសច្បាប់ក្បត់ជាតិខ្លួនឯងតែប៉ុណ្ណោះ។ សម្រាប់ការចង់ធ្វើច្បាប់បែបនេះ វាជាទង្វើរំលោភឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ដែលមិនអាចលាក់បាំងបាន។ការជួយអាយ៉ងរបស់ខ្លួនក្នុងទង្វើរំលោភបំពាន ដែលមិនសមទម្រង់ វាពិតជាគ្មានប្រសិទ្ធភាព និងវិសាលភាពអ្វី មកលើកម្ពុជា នោះទេ ។
    វាជាការពិតអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ គឺជាពួកមេក្លោង និងពួកអាយ៉ង
    របស់ Alan Lowenthal និង Ted Yoho ដែលធ្វើបដិវត្តន៍ពណ៌ ហើយត្រូវបរាជ័យនៅកម្ពុជាទេ ដែលជាអ្នកអនុវត្តផែនការនេះ ហើយកំពុងទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា។
    ជំហររបស់អាឡាន់ ឡូវែនថល (Alan Lowenthal) និងលោក ថិត យូហូ (Ted Yoho) គឺផ្ទុយនឹងជំហររបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្សេងៗដែលមិនចង់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការ
    ផ្ទៃក្នុងរបស់កម្ពុជា។
    លោកឌូក អេរិកសិន Doug Ericksen សមាជិកព្រឹទ្ធសភា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចាត់ទុកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធ្វើប្រទេសជាតិ មានសន្តិភាព និងស្ថិរភាព ជាគំរូដ៏ល្អប្រសើរសម្រាប់ប្រទេសផ្សេងៗទៀត ដើម្បីរៀនសូត្រ ដកពិសោធន៍ ពិសេសបណ្ដាប្រទេសមួយចំនួន ដែលមានសង្រ្គាមបែកបាក់ផ្ទៃក្នុងរហូតមកដល់សព្វថ្ងៃនេះ។
    លោកបានបន្តថា ពិភពលោកទាំងមូល ពោលគ្មាន ប្រទេសណាមួយនៅលើលោក អាចមកបញ្ជាឲ្យកម្ពុជាដែលជារដ្ឋអធិបតេយ្យ ធ្វើអ្វីតាមការបញ្ជារបស់ពួកគេបាន
    ឡើយ ។ផ្ទុយទៅវិញកម្ពុជាជាអ្នកកំណត់ផ្លូវដើរដោយខ្លួនឯង សម្រាប់ជោគវាសនារបស់ប្រជាជាតិ និងប្រជាពលរដ្ឋទាំងមូល។ លោកបានបន្ថែមថា ប្រជាជនកម្ពុជាគឺជាមិត្តរបស់សហរដ្ឋអាមេរិក មិនមែនជាសត្រូវនោះទេ ពិសេសជាងនោះទៀតគឺគណបក្សប្រជាជនកម្ពុជា គឺមិត្តរបស់អាមេរិក៕

  12. Anonymous says:

    This is called democracy and it is different from dictatorship. All can express their opinions and unanimously vote is the final decision to reject or pass the bill into the laws.
    Not just for one man can make a storm.

  13. Anonymous says:

    ចេះតែជួយជឿព័ត៌មាននឹងទៅ បន្តិចទៀតល្ងីល្ងឺហើយ

  14. so socheath says:

    ហាស! ហាស
    ភាសាអ្ហែង ចេះត្រឹម ​ ដើម្បី គឺថា គឺថា ដើម្បី សេចក្តីន័យនេះ ទេ អាមូស ( Anonymous) អាល្ងើ !
    អានេះ ល្ងង់ចុយតាម៉្រាយ ​ចង់ធ្វើនយោបាយដែរ វ៉ី ?

  15. Free Cambodia says:

    Here is in the news today from the US claiming Democracy, “Daniel Ramirez Medina, a man who has lived in the U.S. since he was a child, was almost deported because of a tattoo.”
    Becarefull the US law has changed to “shoot first talk later.” Don’t show your tattoo in the plain view. We don’t want to see you being deported back to Cambodia.

Leave a Reply

Submit Comment