“បក្ស​ប្រឆាំង​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ភ័យខ្លាច ទោះ​ត្រូវ​បាន​រំលាយ​ក្ដី”

ដោយ ទីន ហ្សាការីយ៉ា
2018-05-23
RFA

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


លោក​ ហ៊ុន សែន​ បន្ដ​ព្រួយ​បារម្ភ​​ប្រជាប្រិយភាព​បក្ស​ប្រឆាំង


អ្នកវិភាគ​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ទទួលជោគជ័យ​លើ​ការ​អំពាវនាវ​ឲ្យ​កម្មករ ពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​លោក ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ ទោះបីជា​លោក នាយករដ្ឋមន្ត្រី អះអាង​ថា គណបក្ស​របស់​លោក មាន​អ្នក​សមាជិក​ប្រមាណ ៥​លាន​នាក់​ហើយ​ក្ដី ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មិន​អាច​រក្សា​សមាជិក​របស់​ខ្លួន​៥​លាន​នាក់​នេះ​បាន​ឡើយ។

អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ភ័យខ្លាច​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​តាម​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ទោះបីជា​លោក​អះអាង​ថា សមាជិក​បក្ស​របស់​លោក​មាន​៥​លាន​នាក់​ហើយ​ក្ដី។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា របប​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ នឹង​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ថ្ងៃទី​២៩ កក្កដា​បានសម្រេច​ក្ដី ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​ខ្លាច​ស្រមោល​សង្គ្រោះ​ជាតិ ដែល​លោក​កំពុង នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​របស់លោក​បន្តទៀត​។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា គណបក្ស​តូចៗ ដែល​ចូលរួម​ការបោះឆ្នោត​នោះ មិនមែន​ជា​ដៃគូ​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ យ៉ាង​នេះ​ក្ដី លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា គណបក្សប្រឆាំង​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ទោះបីជា គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ហើយ​ក្ដី៖ «មិន​ច្បាស់​ថា​រំលាយ​នោះ រលាយ​សាបសូន្យ​នោះ​ទេ គឺ​នៅ​មាន​ឥទ្ធិពល​អ្នក​ខាងក្រៅ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​កម្មករ​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ខែត្រ​កំពង់ស្ពឺ អំពាវនាវ​ឲ្យ​កម្មករ​បោះឆ្នោត​ជូន​ជូន​គណបក្ស​របស់​លោក​បន្ត​ទៀត។ ជាងនេះទៀត លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ហើយ​លោក អះអាង​ថា គណបក្ស​របស់​លោក មាន​សមាជិក​ប្រមាណ​៥​លាន​នាក់ ក្នុងចំណោម​ពលរដ្ឋ​បាន​ទៅ​ចុះ​ឆ្នោត​ជាង​៨​លាន​នាក់៖ «ពួក​អ្នក​បក្ស​ប្រឆាំង​ទៅ​បោះឆ្នោត​កាន់តែ​តិច សន្លឹកឆ្នោត​កាន់តែ​ល្អ​សម្រាប់​បក្ស​កាន់អំណាច បក្ស​ដែល​ឈ្នះ​ឆ្នោត ដូច្នេះ​អ្នក​ដែល​មិន​ពេញចិត្ត​បក្ស​ប្រជាជន​កម្ពុជា​មិន​បាច់​ទៅ​បោះឆ្នោត​ទេ»

មិន​ត្រឹមតែ​ឃោសនា​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​លោក​នោះ​ទេ។ លោក ហ៊ុន សែន ថែមទាំង​ឃោសនា​ឲ្យ​កម្មករ​បោះឆ្នោត​ឲ្យ​កូនប្រុស​លោក គឺ​លោក ហ៊ុន ម៉ានី ដែល​បាន​ចាញ់​ឆ្នោត​កាល​បោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ខេត្ត​កំពង់ស្ពឺ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​លោក ពេលខ្លះ​លោក ថែមទាំង​អង្វរ​កម្មករ​ថែមទៀត។ លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា លោក​គ្មាន​ចង់បាន​អ្វី​ក្រៅពី​ការ​បោះ​ជូន​លោក​បន្ត​ដឹកនាំ​ទៀត​ឡើយ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥​លាន​នាក់​នោះ មិន​ប្រាកដ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ព្រោះ​ថា ការបោះឆ្នោត​កន្លងមក​ជា​ឧទាហរណ៍​ស្រាប់។ លោក​បន្ថែម​ថា អ្វី​ដែល​លោក ហ៊ុន សែន ភ័យ​នៅ​ពេល​នេះ គឺ​ខ្លាច​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ច្រើន ហើយ​រដ្ឋាភិបាល​របស់​លោក​នឹង​ក្លាយ​ជា​រដ្ឋាភិបាល​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ៖ «៥​លាន​នាក់ ដូចជា​ការបោះឆ្នោត​លើក​មុនៗ បក្ស​ប្រជាជន​កម្ពុជា​បាន​តែ​ជាង ៣​លាន​នាក់​ទេ»

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ថ្លែង​នៅ ក្នុង​វេទិកា​ជួបជុំ​អ្នកគាំទ្រ​បក្ស​ប្រឆាំង នៅ​ទីក្រុង​វែនឃូវើ (Vancouver ) ប្រទេស​កាណាដា កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា សម្រាប់​អ្នកស្នេហាជាតិ ដែល​បាន​ធ្វើ​ដំណើរ​មកដល់​ផ្លូវបំបែក គឺ​ត្រូវ​បត់​ស្តាំ​តាម​ផ្លូវ​សង្គ្រោះជាតិ ដើម្បី​សុវត្ថិភាព​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គមជាតិ។ លោក​បន្ថែម​ថា កុំ​បត់​ឆ្វេង​តាម ហ៊ុន សែន ចង់​បាន ត្រូវ​បត់​ស្តាំ​វិញ គឺ​បត់​ចូល​ផ្ទះ​វិញ ដោយ​មិន​ទៅ​បោះឆ្នោត​ក្លែងក្លាយ នៅ​ថ្ងៃ​ទី ២៩ ខែ​កក្កដា ខាងមុខនេះ។ ក្រៅ​ពី​នេះ​ទៀត លោក សម រង្ស៊ី អះអាង​ថា មាន​តែ​ការ​រួបរួម​គ្នា​ទេ ដែល​ទទួល​បាន​ជោគជ័យ​លើ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន៖ «គេ​នឹង​មើល​ថា​មាន​អ្នកបោះឆ្នោត​ប៉ុន្មាន? អ្នក​ទៅ​បោះឆ្នោត​គឺ​បោះ​អោយ ហ៊ុន សែន ទាំងអស់ ប៉ុន្តែ​បើ​អ្នក​មិន​ទៅ​បោះឆ្នោត​ច្រើនជាង​អ្នក​ទៅ​បោះឆ្នោត គឺ​សង្គ្រោះ​ជាតិ​ឈ្នះ​ហើយ​បងប្អូន»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា គ..ប បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​គណបក្ស​នយោបាយ​សម្រាប់​ការប្រកួតប្រជែង​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ គ្រប់​ចំនួន​២០​គណបក្ស​ហើយ។ គណបក្ស​ដែល​គ..ប​ទទួលស្គាល់ ២​ទៀត​ចុង​ក្រោយ​នេះ គឺ​គណបក្ស​រស្មីខេមរា និង​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា។​

ទោះបីជា​យ៉ាង​នេះ​ក្ដី នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រេដ អាដាម (Brad Adams) ចាត់​ទុក​ការបោះឆ្នោត ខាងមុខ​ថា មាន​ភាព​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ ហើយ​ថា ការបោះឆ្នោត​នេះ ជា​រឿង​កំប្លែង និង​ឆាកល្ខោន​បិទបាំង​ការពិត ដែល​លោក ហ៊ុន សែន កំពុង​ចង់​បំភ្លៃ​តែប៉ុណ្ណោះ ព្រោះថា គ្មាន​នរណា​ទុកចិត្ត​ការបោះឆ្នោត​នេះ​ទេ។ ហើយ​រដ្ឋាភិបាល​ជាច្រើន ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ ក៏​បាន​បញ្ជាក់​ជំហរ​មិន​គាំទ្រ​រួចទៅ​ហើយ​ដែរ៖ «គ្មាន​នរណា​ទុកចិត្ត​ការបោះឆ្នោត​នេះ​នោះ​ទេ។ រដ្ឋាភិបាល​ជាច្រើន ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ បាន​បញ្ជាក់​ជំហរ​មិន​គាំទ្រ​រួចទៅ​ហើយ។ អ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិ ក៏​មើល​ឃើញ​បញ្ហា​នេះ​ដែរ។ គ្មាន​ការបោះឆ្នោត​ណាមួយ សេរី ត្រឹម​ត្រូវ និង យុត្តិធម៌ ទៅ​រួច​ទេ បើ​របប​មួយ​រម្លាយ​គណបក្សប្រឆាំង​ស្របច្បាប់ ដែល​វិះ​តែ​នឹង​យកឈ្នះ​បក្ស​កាន់អំណាច ក្នុង​ការ​បោះឆ្នោត​កន្លង​មក ដោយសារ​ការ​ប្រឌិត​បទចោទប្រកាន់​ក្លែងក្លាយ។ យុត្តិធម៌​យ៉ាងម៉េច បើ​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​និរទេស​ខ្លួន លោក កឹម សុខា ជាប់ពន្ធនាគារ ដោយសារ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន។ យុត្តិធម៌​យ៉ាងម៉េច បើ​របប​នេះ បញ្ជា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងស្រុង និង ប្រើ​មន្ត្រី​នគរបាល និង​តុលាការ ដើម្បី​ប្រយោជន៍​នយោបាយ​បក្ស​កាន់អំណាច។ យុត្តិធម៌​យ៉ាងម៉េច បើ​មេទ័ព​គ្រាក់ៗ ដើរ​ឃោសនា​រក​សំឡេងឆ្នោត ឲ្យ​បក្ស​កាន់អំណាច ដែល​តាមពិត​អ្នក​ទាំងនោះ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ។ យុត្តិធម៌​យ៉ាងម៉េច បើ​ក្រុមប្រឹក្សា​ធម្មនុញ្ញ កាន់ជើង​បក្ស​ម្ខាង គឺ​បក្ស​កាន់អំណាច ហើយ​មន្ត្រី​តុលាការ ក៏​កាន់ជើង​បក្ស​តែ​ម្ខាង​ដែរ។ មិនតែប៉ុណ្ណោះ បើ​និយាយ​ពី​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​វិញ ក៏​គ្មាន​អព្យាក្រឹត្យ​ដែរ គឺ​កាន់ជើង​តែ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ ភ័យខ្លាច​អំណាច​ផ្ដាច់ការ​របស់​លោក»

អ្នកវិភាគ​លើក​ឡើង​ថា របប​លោក ហ៊ុន សែន នឹង​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ​ក្រោយ​ការបោះឆ្នោត គឺ​វិបត្តិ​នឹង​ការ​រើ​បម្រាស​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​វិបត្តិ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ហ៊ុមព័ទ្ធ​ដោយ​សហគមន៍​អន្តរជាតិ បើសិនជា​នៅតែ​គ្មាន​គណបក្សប្រឆាំង​ធំ​ជាងគេ​មិន​បាន​ចូលរួម​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

13 Responses to "“បក្ស​ប្រឆាំង​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ភ័យខ្លាច ទោះ​ត្រូវ​បាន​រំលាយ​ក្ដី”"

  1. Free Cambodia says:

    Mong Hay is entitled to his opinion. He does not live here in the country. He knows nothing about our people.
    We are also analysts and have doctorate degree. We already know that there are businesses, government employees, and farmers will vote for Hun Sen. Smart campaign does announce positive information. Opposition does announce negative information. Definitely, our people will be voting for Hun Sen as predicted.

  2. Sam says:

    ត្រីអណ្តែតស្លាប់តែនៅមានពិសថ្មុងស្រួច

  3. VV says:

    The result of Cambia election now down to voting paticipation. Normally in a normal democratic election, every participant political party waiting for the result of the vote count, but Cambodian’s election 2018, the winner or loser will decited at the number of people go to vote. It doesn’t mater how they do to the voting paper. It is really sad. Why the leader of this country like to do something that destroy the hope of their people and subsequently destroy their own country. And it is not the first time that the leaders of this country has done such destruction. Is it the Human Spirite? Or Animal Spirite?

  4. so socheath says:

    ហាស ! ហាស អាឡប់សតិឡៅម៉ុងហៃ អស់ធម៏និយាយ បែរជាយក អាខ្មោងតៃហោង
    បក្សសង្គ្រោះផេះ យកមកបន្លាចគេអែង ?

  5. Free Cambodia says:

    Here, ordinary people don’t complaint about our government. Only some of those who wish to take power but no ability.
    Don’t believe what Mong Hay and foreigners say. You can Google earth to see how we have modernized our country and to see how we go on with our lives each day.
    No leader can satisfy all the people. Look at the US, Republican and Democrat are fighting every day to take the power.
    Do you know how old is Nancy Pelosi?

  6. James says:

    Here, ordinary people don’t complaint about our government. Only some of those who wish to take power but no ability.
    Don’t believe what Mong Hay and foreigners say. You can Google earth to see how we have modernized our country and to see how we go on with our lives each day.
    No leader can satisfy all the people. Look at the US, Republican and Democrat are fighting every day to take the power.
    Do you know how old is Nancy Pelosi?

  7. Anonymous says:

    Ordinary people of cambodia living like in the cage of veitcong mafia dictator and his groups’ If somebody talk about corruption or above the law these mafia groups jail them or kill them so the good living everyday life are good for all mafia and crooks people but ordinary people struggle to get justice and struggle to survive everyday like hell’ so all crooks people living in happy in the tear of ordinary people ‘ What a beast regime’ GOD will punish crooks people soon

  8. Anonymous says:

    Freedom of speech, Human Rights….. Have been enforced to use in Cambodia, the country that can passes the laws so fast speed when Hun Sen orders.

  9. so socheath says:

    (មើល ឲ្យច្បាស់ អាកញ្ចាស់ ឡៅ ម៉ុងហៃ កុំភ្លើពេក )
    *******
    ស៊ុយអែត កោតសរសើរពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ !
    ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ ឯ/ឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ចូហាណេស អូលជេលុន Johannes Oljelund អគ្គនាយក បានសម្ដែងនូវការកោតសរសើរពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
    កិច្ចជំនួបពិភាក្សាការងារខាងលើនេះ ផ្តោតលើគម្រោង ដើម្បីជំរុញបន្តពង្រឹងសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក ចូហាណេស អូលជេលុន Johannes Oljelund មកបំពេញបេសកកម្មការងារ នៅក្នុងកម្ពុជា។
    បន្ទាប់ពីសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់លោក ចូហាណេស អូលជេលុន Johannes Oljelund មកកាន់កម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះប្រជាជន និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានបំពេញតួនាទីយ៉ាងសកម្ម ចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។
    ដោយផ្តោតជាក់ស្តែង ទៅលើការកែទម្រង់គន្លឺះជាសារវ័ន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) និង កម្មវិធី កែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (D&D Reform) ជាដើម។
    ឯ/ឧអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបភាគីមិត្ត ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើន សេដ្ឋកិច្ចរឹងមាំក្នុងរង្វង់ ៧% ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។
    ក្នុងនោះដែរ, រដ្ឋបាលសាធារណៈកាន់តែខិតទៅជិតប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ, គណនេយ្យភាព និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាមុន។ ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេស ការដាក់ចេញឲ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក៏ដូចជាយុទ្ធសាស្រ្តកែទម្រង់សំខាន់ៗ និង ស៊ីជម្រៅផ្សេងៗទៀត ផងដែរ។
    ជាមួយគ្នានេះដែរ, ក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិបន្ត, ដោយការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, កម្ពុជា កំពុងចំរបៀបវារៈ គោល នយោបាយរបស់ រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផ្សេងទៀត ក្នុងការជំរុញឲ្យមានការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត សំដៅលើកកម្ពស់កំណើន, បង្កើតការងារ, ធានាការ បែងចែកដោយសមធម៌ និងការលើកកម្ពស់ប្រសិទ្ធិភាពនៃអភិបាលកិច្ច នៅក្នុងពេលខាងមុខបន្តទៀត។
    របៀបវារៈគោលនយោបាយបន្តនោះ នឹងផ្តោតលើការបន្តកសាង អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងវិជ្ជាជីវៈ, លើកតម្កើងភាពប្រកួតប្រជែងរបស់កម្ពុជា និងការចូល រួមពីវិស័យឯកជនកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍។ លោក ចូហាណេស អូលជេលុន Johannes Oljelund បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់ កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
    លោកក៏បានបញ្ជាក់បន្ថែមថា ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែត សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ (Strategy for Sweden International Cooperation in Cambodia 2014-2018) នឹងត្រូវចប់អាណត្តិជាពេលខាងមុខ, ស៊ុយអែត ក៏គ្រោងត្រៀមផ្តល់កិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលបន្ទាប់ (២០១៨-២០២២) តាមរយៈការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ហើយយុទ្ធសាស្រ្តនោះ នឹងស្របគ្នាជាមួយកម្មវិធីជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។
    ជាមួយគ្នានេះដែរ, លោក ក៏បានបង្ហាញពីការបន្តការគាំទ្រដល់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត បន្ថែមទៀត។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលតែងតែ ផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការ នេះ ឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ៕

  10. Anonymous says:

    I can’t believe that KAM POUCH CHEA after POL POT regime have change 100 degree .in sometime I think it may came from the B52 had bombed those VIETCONG guy along the border Cambodia and Vietnam. even the Khmer language was also change in some time there are some word that I never been hearing for many decade. I believing in the old Cambodian prediction said >> the quash was sunken and fragile pot and pan are flooding <> in what so ever Cambodian have to change the leader . HUN SEN have to go other wide this nation going to be disappear from the world. GOD bless Cambodia and all innocent Cambodian

  11. Samy says:

    Tell the kids they may believe in your propaganda

  12. so socheath says:

    អាឆ្កែ កញ្ចាស់ ឡៅម៉ុងហៃ មើលឲ្យច្បាស់ ងាថោកជាងឆ្កែ !

    អាថោកជាងឆ្កែសមរង្សី បែបស្មានថាប្រជាពលរដ្ឋខ្មែរល្ងង់ ដឹង ?
    *******

    នៅក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ វា គ្មានប្រទេសណាមួយដែលមាន អ្នកចេញទៅបោះឆ្នោត ១០០%ឡើយ រាប់ទាំងប្រទេសដែលមានច្បាប់ចាប់បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតដូចជាអូស្ត្រាលីជាដើមផង។ ហេតុដូច្នេះហើយបានជានៅលើលោកនេះ គេមិនដែលយកអត្រាអ្នកបោះឆ្នោតដើម្បី
    ទៅឆ្លុះបញ្ចាំងពីលទ្ធផលនៃការបោះឆ្នោតឡើយ។
    អាក្បត់ជាតិ សម រង្ស៊ី បានធ្វើយុទ្ធនាការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃ ២៩ កក្កដា ខាងមុខ ដោយវានិយាយនិយាយបែបឡប់សតិថា អ្នកមិនទៅបោះឆ្នោតមានន័យថា ជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ។ អាក្បត់ជាតិ សម រង្ស៊ី ប្រហែលវា ភ្លេចគិតថា ជាសិទ្ធិសេរីភាពរបស់
    ប្រជាពលរដ្ឋ ហើយកុំភ្លេចថាក្នុងចំណោមសមាជិកគណបក្សប្រជាជនកម្ពុជា៥លាននាក់ ក៏មានខ្លះលោកមិនបានទៅបោះឆ្នោតដោយសារមូលហេតុផ្សេងៗខានមិនបានដែរ។
    អាក្បត់ជាតិ សម រង្ស៊ី ភូតច្រើនពេកហើយ អាថោកជាងឆ្កែនេះ ភូតរហូតដល់អស់អ្នកជឿ។
    ជាក់ស្តែងអាក្បត់ សម រង្ស៊ី វាភូតថា សហគមន៍អន្តរជាតិនឹងអន្តរាគមន៍ និងជួយអាបក្សងាប់តៃហោងបក្សសង្គ្រោះជាតិឲ្យចូលរួមការបោះឆ្នោតខែកក្កដាបាន។
    ទីបំផុតវាគ្មានអ្នណាជួយដូចអាក្បត់ជាតិនេះស្រែកបោកប្រាសឡើយ ។
    អង្ករក្លាយវាបានក្លាយបាយហើយ។
    អាក្បត់ជាតិ សម រង្ស៊ី ល្មមឈប់វង្វេង ថា អ្នកមិនទៅបោះឆ្នោតជាអ្នកគាំទ្របក្សងាប់តៃហោងសាងគ្រោះជាតិហើយ ។
    អាថោកជាងឆ្កែនេះបែបស្មានថាប្រជាពលរដ្ឋខ្មែរល្ងង់ ដឹង ? ។ ពលរដ្ឋខ្មែរសម័យតេជោសែន មិនល្ងង់ទេអាថោកជាងឆ្កែចាំឲ្យច្បាស់ ! ។

  13. so socheath says:

    មើលទៅ ! អាថោកជាងឆ្កែ ឡៅម៉ុងហៃ
    ប៉ុណ្ណឹង ល្មមបាត់ឡប់ឬនៅអាឡប់ !

    ********

    ស៊ុយអែត ជាប្រទេសដែលប្រកាសផ្ដាច់ជំនួយ មកកម្ពុជាមុនគេ ក្រោយពីអាជ្ញាធរកម្ពុជា បានចាប់ខ្លួន កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ដាក់ពន្ធនាគារក្រោម បទចោទ
    ឮប្រកាន់ ជាប់ពាក់ព័ន្ធបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលមានបរទេស នៅពីក្រោយខ្នង ប៉ុន្តែឥឡូវនេះ
    រដ្ឋាភិបាលស៊ុយអែត បានប្រកាសឡើងវិញ ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការជួយកម្ពុជា ជាបន្តទៀត ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈការធ្វើបច្ចុប្បន្នភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ។
    សូមរំលឹកថា ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ប្រទេសស៊ុយអែត សហគមន៍និងសហរដ្ឋអាមេរិក ប្រកាសផ្ដាច់ជំនួយ ខណៈប្រទេសចិន និងជប៉ុននៅតែផ្ដល់
    ជំនួយមកកម្ពុជា ។
    លោក ចូហាណេស អូលជេលុន Johannes Oljelund អគ្គនាយកនៃក្រសួងការបរទេស ស៊ុយអែត បានបង្ហាញពីការបន្តការគាំទ្រ ដល់ការអភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត ឱ្យបានកាន់តែ ខ្លាំងក្លាបន្ថែមទៀត ។
    ក្នុងជំនួបពិភាក្សាការងារ ជាមួយឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
    និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង សេដ្ឋកិច្ចលោក
    ចូហាណេស អូលជេលុន Johannes Oljelund បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិ ការនេះ
    ឱ្យកាន់តែស្អិត រមួតបន្ថែមទៀត ដើម្បីជាឧត្តម ប្រយោជន៏ សម្រាប់ប្រទេស និងប្រជា ជន
    នៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។
    លោក អគ្គនាយកបានបន្ថែមថា ថ្វីត្បិតតែកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍
    អន្តរជាតិ របស់ស៊ុយអែត សម្រាប់កម្ពុជាឆ្នាំ ២០១៤-២០១៨ នឹងត្រូវ ចប់អាណត្តិ
    ជាពេលខាងមុខ ប៉ុន្តែស៊ុយអែត ត្រៀមជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀត ។
    ឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស៊ុយអែតដែលបានបំពេញ តួនាទីយ៉ាងសកម្មចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដោយផ្តោតជាក់ស្តែងទៅលើការកែ ទម្រង់គន្លឹះជាសារវ័ន្ដ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជាកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់
    ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិជាដើម ។
    ចូហាណេស អូលជេលុន បានលើកឡើង ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋ កិច្ចថ្មីនៅអាស៊ី ។
    ទន្ទឹមនេះ រដ្ឋបាលសាធារណៈ កាន់តែខិតទៅជិត ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ គណនេយ្យភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរ
    ឡើងជាងមុន ។
    ចូហាណេស អូលជេលុន ថា ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំ របស់រាជរដ្ឋាភិបាល
    កម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសការ ដាក់ចេញឱ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ក៏ដូចជាយុទ្ធសាស្រ្ត កែទម្រង់សំខាន់ៗ និងស៊ីជម្រៅផ្សេងៗទៀតផងដែរ ៕

Leave a Reply

Submit Comment