“របប​ក្រុង​ភ្នំពេញ​នឹង​គ្មាន​សង្ឃឹម​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ុយអែត​បន្ត​ទៀត​ឡើយ”

ដោយ មួង ណារ៉េត
2018-05-24
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អគ្គរាជទូត​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ប្រទេស​ស៊ុយអ៊ែត អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) (ឆ្វេង) និង​​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​កម្ពុជា អ្នកស្រី អ៊ឹង កន្ថាផាវី នៅ​រាជធានី​ភ្នំពេញ នៅ​ខែ​តុលា ឆ្នាំ​២០១៧។ Photo courtesy of Embassy of Sweden in Phnom Penh's Facebook page
អគ្គរាជទូត​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ប្រទេស​ស៊ុយអ៊ែត អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) (ឆ្វេង) និង​​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​កម្ពុជា អ្នកស្រី អ៊ឹង កន្ថាផាវី នៅ​រាជធានី​ភ្នំពេញ នៅ​ខែ​តុលា ឆ្នាំ​២០១៧។ Photo courtesy of Embassy of Sweden in Phnom Penh’s Facebook page


អ្នកវិភាគ​មើល​ឃើញ​ថា ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដូច​ពេល​បច្ចុប្បន្ន​នេះ នឹង​មិន​អាច​បន្ទន់​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត ប្ដូរ​ចិត្ត​មក​បន្ត​ផ្ដល់​ជំនួយ ដល់​របប​លោក ហ៊ុន សែន តទៅទៀត​នោះ​ទេ។ ប៉ុន្តែ មន្ត្រី​បក្ស​កាន់អំណាច អះអាង​ថា ស្ថានភាព​នយោបាយ​ខ្មែរ​មិន​អាក្រក់​នោះ​ទេ និង​ស្នើ​កុំអាល​វាយតម្លៃ​សភាពការណ៍​ទុក​មុន​ដូច្នេះ ត្រូវ​រង់​ចាំ​មើល​បន្តិច​សិន។អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញ​ថា រដ្ឋាភិបាល​ស៊ុយអែត ច្បាស់​ជា​មិន​បន្ត​ផ្តល់​ជំនួយ​ដល់​របប​លោក ហ៊ុន សែន ក្នុង​ស្ថានភាព​នយោបាយ​អាក្រក់​បែបនេះនោះ​ឡើយ។ ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៤ ខែ ឧសភា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការណ៍​ដែល​លោក​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​ស៊ុយអែត នឹង​មិន​ប្ដូរ​ចិត្ត រឿង​ឈប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នេះ គឺ​មកពី​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្សប្រឆាំង​ស្របច្បាប់ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

ការ​លើកឡើង​បែបនេះ គឺ​ស្រប​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​ស៊ុយអែត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងយល់ អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន។ ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ស៊ុយអែត ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ អំពី​វត្តមាន​របស់​អគ្គនាយក​ទទួលបន្ទុក​កិច្ច​សហការ​អភិវឌ្ឍ​អន្តរជាតិ នៃ​ក្រសួងការបរទេស​ស៊ុយអែត លោក ចូហាណេស អូលីលុន (Johannes Oljelund) ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ​។ លោក ចូហាណេ​ស អូលីលុន បញ្ជាក់​ថា ការ​ចុះ​ទៅ​ប្រទេស​កម្ពុជា​នេះ គឺ​ដើម្បី​ស្វែងយល់ អំពី​ការ​វិវត្ត​ផ្នែក​នយោបាយ​នៅ​កម្ពុជា និង​ពិនិត្យមើល​គោលនយោបាយ​ផ្នែក​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ស៊ុយអែត។ លោក​អះអាង​ថា នេះ​ជា​ដំណាក់កាល ដែល​រដ្ឋាភិបាល​ស៊ុយអែត ត្រូវ​ពិនិត្យមើល​ឡើង​វិញ នូវ​គោលនយោបាយ​អភិវឌ្ឍ​របស់​ស៊ុយអែត និង​ថា​តើ​យើង​ត្រូវ​បន្ត​ជួយ​កម្ពុជា តទៅទៀត​ឬ​យ៉ាងណា ក្រោយ​ដំណាក់កាល​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្ដល់​ជំនួយ​នេះ ត្រូវ​បញ្ចប់​នៅ​ឆ្នាំនេះ៖ «ទស្សនកិច្ច​នេះ មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​រដ្ឋាភិបាល​ស៊ុយអែត ក្នុង​ការ​ពិចារណា ថា​តើ​ត្រូវ​បន្ត​ចូលរួម​ឲ្យ​បាន​ស៊ីជម្រៅ យ៉ាង​ដូចម្ដេច​តទៅទៀត ក្នុង​ប្រទេស​កម្ពុជា ព្រោះ​មាន​មូលហេតុ​ជាច្រើន ដែល​យើង​ព្រួយបារម្ភ អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​នេះ។ រឿង​នេះ យើង​ត្រូវ​យកចិត្តទុកដាក់ យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។ យើង​ចង់​បន្ត​ជួយ​ដល់​សង្គម​កម្ពុជា រួមមាន​ជំនួយ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​តួអង្គ​ដែល​ជួយ​កិច្ចការ​សង្គម​ដទៃ​ទៀត»

រដ្ឋាភិបាល​ស៊ុយអែត កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បានសម្រេច​ផ្ដាច់​ជំនួយ​មួយ​ចំនួន ដែល​ធ្លាប់​ផ្ដល់​ឲ្យ​ប្រទេស​កម្ពុជា ដោយសារ​មិន​ពេញចិត្ត ទៅ​នឹង​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ដែល​បំបិទ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សាយ​ឯករាជ្យ។ ជំនួយ​ដែល​ប្រទេស​ស៊ុយអែត កាត់ផ្ដាច់​ទាំងនោះ គឺ​ទុក​តែ​ជំនួយ​ផ្នែក​វិស័យ​អប់រំ និង​ស្រាវជ្រាវ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ស៊ុយអែត ចាត់​ទុក​​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ថា​ជា​ការ​ដើរ​ថយក្រោយ នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហេតុដូច្នេះ​ហើយ​ទើប​ប្រទេស​ស៊ុយអែត មិន​អាច​បន្ត​ជំនួយ​ផ្នែក​ការកែទម្រង់​ផ្នែក​វិមជ្ឈការ ក្នុង​ស្ថានភាព​បែបនេះ​នោះ​ឡើយ។

តាំងពី​ពេល​ដាក់ទណ្ឌកម្ម​ដំបូង​មក មាន​រយៈពេល​ពេល​ជាង ៥ខែ​ហើយ និង​ដល់ពេល​ឆ្នាំ​សារពើពន្ធ ដែល​រដ្ឋាភិបាល​ស៊ុយអែត ត្រូវ​ពិនិត្យ​ឡើងវិញ ថា​តើ​ត្រូវ​បន្ត​ជំនួយ ឬ​ត្រូវ​បន្ត​ផ្តាច់​ជំនួយ​ផ្នែក​នេះ​តទៅទៀត។

ទោះបី​ពេលវេលា​កន្លង​ផុត​ទៅ ជិត​កន្លះ​ឆ្នាំ​ទៅ​ហើយ​ក្តី ក៏​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​បច្ចុប្បន្ន គ្មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ វា​រឹត​តែ​អាក្រក់ ថែមទៀត ដោយសារតែ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ផាត់​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ទាំង​២០ ដែល​ទទួលស្គាល់​ដោយ​គ..ប សម្រាប់​ការប្រកួតប្រជែង ក្នុង​ការ​បោះឆ្នោត​ជាតិ នា​ខែ​កក្កដា ខាងមុខនេះ។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុខ ឥសាន មើល​មិន​ឃើញ​ថា ស្ថានការណ៍​នយោបាយ​ស្រុក​ខ្មែរ​បច្ចុប្បន្ន អាក្រក់​ដូច​អ្នកដទៃ​មើល​ឃើញ​នោះ​ទេ។ លោក សុខ ឥសាន ថា​កម្ពុជា​ស្វាគមន៍​មន្ត្រី​ការបរទេស​ស៊ុយអែត ក្នុង​ការ​ចុះ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង ដោយ​ខ្លួនឯង​ផ្ទាល់ ដើម្បី​ងាយ​ស្រាយ​ស្រួល ក្នុង​ការ​វាយតម្លៃ​សភាពការណ៍​ពិត ដោយ​លោក​អះអាង​ថា​ល្អ។ ទោះជា​យ៉ាង​នេះ​ក្តី​លោក សុខ ឥសាន មិន​ទាន់​ហ៊ាន​ថា​ស៊ុយអែត នឹង​បន្ត​ជំនួយ​ដល់​កម្ពុជា​ទៀត ឬ​យ៉ាងណា​នោះ​ដែរ ដោយ​ទុក​អ៊ុត​មើល ក្រោយ​ចប់​ទស្សនកិច្ច​របស់​មន្ត្រី​ស៊ុយអែត​រូប​នេះ៖ «យើង​មិន​អាច​នឹង​សន្និដ្ឋាន សម្រេចចិត្ត​ជំនួស​ម្ចាស់​បានទេ។ យើង​ទុក​ឲ្យ​គាត់​សម្រេចចិត្ត និង​វាយតម្លៃ​យ៉ាងណា បន្ទាប់ពី​គាត់​បាន​មក​ពិនិត្យ​សភាពការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា ព្រោះ​សភាពការណ៍​នៅ​កម្ពុជា​នេះ យើង​មិន​មាន​អ្វី​ជា​ការ​លាក់បាំង ឬ​បំបិទ​ដោយ​ប្រការ​ណាមួយ​នោះ​ឡើយ»

គ្រាន់តែ​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​នៅមុន​ប្រកាស​ផ្ដាច់​ជំនួយ ប្រទេស​ស៊ុយអែត បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា គិត​ជា​ទឹកប្រាក់​ប្រមាណ ១០០ លាន​ដុល្លារ។ ប៉ុន្តែ ប្រទេស​ស៊ុយអែត មាន​ភាព​សកម្ម​ក្នុង​ការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។ កាលពី​ខែ​មីនា កន្លង​ទៅ​នេះ ប្រទេស​ស៊ុយអែត បាន​ចូលរួម​ជាមួយ​ប្រទេស ៤៤ ផ្សេងទៀត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ថ្កោលទោស​របប​ក្រុង​ភ្នំពេញ រឿង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

9 Responses to "“របប​ក្រុង​ភ្នំពេញ​នឹង​គ្មាន​សង្ឃឹម​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ុយអែត​បន្ត​ទៀត​ឡើយ”"

  1. thean says:

    With or less help, we go on!

  2. Free Cambodia says:

    Cambodia today is totally different from the last decades. We have new roads and bridges. The infrastructure of each city is much better improved. The crime rate has been reduced.
    The new investor is coming to invest in the country by hundreds. Factories and manufacture are creating daily. Shopping malls are being built continually. 133 story twin building is being constructed.
    Millions of us have jobs and better standard of living. We are satisfied.
    Why are these foreigners trying to break us none stop?
    Who knows the country better than us living in it? This is our home and we will defend it.

  3. Sam says:

    That’s,right. Any choice for the Hun Sen government to choose. Only option left is to drag self onward. Forget about China used to help Khmer Rouge and brush aside Hun Sen used to accuse China was above “all devils known” when he was flesh blood sharing bed with VN brotherhood in arm. China now is the best comrade in arm at the time of desparation and need. It is called the marriage-of-convenience.
    Who will be next bed sharing fiancee with him? Only next time?

  4. so socheath says:

    has!has អាអ្នកវិភាគស្រាថ្នាំ ក្លែមស្រីបោយដៃ តាមច្រកឌៀងហែម ឡៅម៉ុងហៃ ឆ្កួតសុទ្ធ !
    អ្ហែងហានភ្នាល់និងអញទេ ? សុតអែត គេមិនយកកេរ្តិ៍ឈ្មោះប្រទេសគេ មកដូរជាមួយជនក្បត់ជាតិ
    អែង ដូចជាអាក្បត់ជាតិ សមរង្សី កឹមសុខា និងបក្សពួកបក្សសាងគ្រោះជាតីទែ អាល្ងង់ !

  5. Anonymous says:

    The beast regime start to have spread bad smell around the world now’ It will be isolate soon after that the U N seat will be FREE” and let them kneel down with communist china and veitcong who used to killed khmer republic ‘.May all the world punish this beast regime and the power of GOD punish dictator who have a lot of crimes ‘ .GOD bless all good people

  6. so socheath says:

    អាឆ្កែឆ្កួតមួយនេះចេញម៉ោឡប់ទៀតហើយអាឡប់ !
    រស្សី+ចិន វាយ៉ាងម៉េចអ្ហា ? អាមេរិកមិនមែនចេះតែធ្វើអ្នីដោយមិនពិចារណានោះទេ ។
    អាមេរិកក៏ស្អប់ជនក្បត់ជាតិ ដូចតែខ្មែរដែរហ្នឹង ។ ជាមួយដូណាល់ ត្រាំស្មោះអាល្អង់ !

  7. so socheath says:

    (មើល ឲ្យច្បាស់ អាកញ្ចាស់ ឡៅ ម៉ុងហៃ កុំភ្លើពេក )
    *******
    ស៊ុយអែត កោតសរសើរពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ !
    ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ ឯ/ឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ចូហាណេស អូលជេលុន Johannes Oljelund អគ្គនាយក បានសម្ដែងនូវការកោតសរសើរពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
    កិច្ចជំនួបពិភាក្សាការងារខាងលើនេះ ផ្តោតលើគម្រោង ដើម្បីជំរុញបន្តពង្រឹងសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក ចូហាណេស អូលជេលុន Johannes Oljelund មកបំពេញបេសកកម្មការងារ នៅក្នុងកម្ពុជា។
    បន្ទាប់ពីសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់លោក ចូហាណេស អូលជេលុន Johannes Oljelund មកកាន់កម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅចំពោះប្រជាជន និងរាជរដ្ឋាភិបាលស៊ុយអែត ដែលបានបំពេញតួនាទីយ៉ាងសកម្ម ចូលរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។
    ដោយផ្តោតជាក់ស្តែង ទៅលើការកែទម្រង់គន្លឺះជាសារវ័ន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជា កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) និង កម្មវិធី កែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (D&D Reform) ជាដើម។
    ឯ/ឧអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបភាគីមិត្ត ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើន សេដ្ឋកិច្ចរឹងមាំក្នុងរង្វង់ ៧% ក្នុងរយៈពេល២ទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។
    ក្នុងនោះដែរ, រដ្ឋបាលសាធារណៈកាន់តែខិតទៅជិតប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ, គណនេយ្យភាព និង ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាមុន។ ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេស ការដាក់ចេញឲ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក៏ដូចជាយុទ្ធសាស្រ្តកែទម្រង់សំខាន់ៗ និង ស៊ីជម្រៅផ្សេងៗទៀត ផងដែរ។
    ជាមួយគ្នានេះដែរ, ក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិបន្ត, ដោយការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, កម្ពុជា កំពុងចំរបៀបវារៈ គោល នយោបាយរបស់ រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផ្សេងទៀត ក្នុងការជំរុញឲ្យមានការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត សំដៅលើកកម្ពស់កំណើន, បង្កើតការងារ, ធានាការ បែងចែកដោយសមធម៌ និងការលើកកម្ពស់ប្រសិទ្ធិភាពនៃអភិបាលកិច្ច នៅក្នុងពេលខាងមុខបន្តទៀត។
    របៀបវារៈគោលនយោបាយបន្តនោះ នឹងផ្តោតលើការបន្តកសាង អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងវិជ្ជាជីវៈ, លើកតម្កើងភាពប្រកួតប្រជែងរបស់កម្ពុជា និងការចូល រួមពីវិស័យឯកជនកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍។ លោក ចូហាណេស អូលជេលុន Johannes Oljelund បានទទួលស្គាល់ពីការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់ កម្ពុជា ជាមួយការអភិវឌ្ឍ និងសុខសន្តិភាពពេញលេញ។
    លោកក៏បានបញ្ជាក់បន្ថែមថា ដោយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ អន្តរជាតិរបស់ស៊ុយអែត សម្រាប់កម្ពុជា ឆ្នាំ ២០១៤-២០១៨ (Strategy for Sweden International Cooperation in Cambodia 2014-2018) នឹងត្រូវចប់អាណត្តិជាពេលខាងមុខ, ស៊ុយអែត ក៏គ្រោងត្រៀមផ្តល់កិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលបន្ទាប់ (២០១៨-២០២២) តាមរយៈការធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ហើយយុទ្ធសាស្រ្តនោះ នឹងស្របគ្នាជាមួយកម្មវិធីជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។
    ជាមួយគ្នានេះដែរ, លោក ក៏បានបង្ហាញពីការបន្តការគាំទ្រដល់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត បន្ថែមទៀត។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលតែងតែ ផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការ នេះ ឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ៕

  8. Anonymous says:

    I knew your country is a riches country in the whole world but please do not bagging for help any more. do whatever you always wanted Mr I do not care any more . I knew that was the attitude of those animal when they have no food they are bagging for ,too bad when their stomach full they are trying to kill who ever gave them . keep go on in two moth I will see what going on . I may have a change to go there when Cambodian need help . GOD bless Cambodia

  9. so socheath says:

    ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៤ ខែ ឧសភា​ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា ការណ៍​ដែល​លោក​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​ស៊ុយអែត នឹង​មិន​ប្ដូរ​ចិត្ត រឿង​ឈប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា​នេះ គឺ​មកពី​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្សប្រឆាំង​ស្របច្បាប់ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។ (????)

    has ! has តើគួរហៅអ្ហែង ថាអាថោកជាងឆ្កែទេ អាឡៅម៉ុងហៃ
    ********

    ស៊ុយអែត ជាប្រទេសដែលប្រកាសផ្ដាច់ជំនួយ មកកម្ពុជាមុនគេ ក្រោយពីអាជ្ញាធរកម្ពុជា បានចាប់ខ្លួន កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ដាក់ពន្ធនាគារក្រោម បទចោទ
    ឮប្រកាន់ ជាប់ពាក់ព័ន្ធបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលមានបរទេស នៅពីក្រោយខ្នង ប៉ុន្តែឥឡូវនេះ
    រដ្ឋាភិបាលស៊ុយអែត បានប្រកាសឡើងវិញ ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការជួយកម្ពុជា ជាបន្តទៀត ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈការធ្វើបច្ចុប្បន្នភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ។
    សូមរំលឹកថា ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ប្រទេសស៊ុយអែត សហគមន៍និងសហរដ្ឋអាមេរិក ប្រកាសផ្ដាច់ជំនួយ ខណៈប្រទេសចិន និងជប៉ុននៅតែផ្ដល់
    ជំនួយមកកម្ពុជា ។
    លោក ចូហាណេស អូលជេលុន Johannes Oljelund អគ្គនាយកនៃក្រសួងការបរទេស ស៊ុយអែត បានបង្ហាញពីការបន្តការគាំទ្រ ដល់ការអភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត ឱ្យបានកាន់តែ ខ្លាំងក្លាបន្ថែមទៀត ។
    ក្នុងជំនួបពិភាក្សាការងារ ជាមួយឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
    និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង សេដ្ឋកិច្ចលោក
    ចូហាណេស អូលជេលុន Johannes Oljelund បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិ ការនេះ
    ឱ្យកាន់តែស្អិត រមួតបន្ថែមទៀត ដើម្បីជាឧត្តម ប្រយោជន៏ សម្រាប់ប្រទេស និងប្រជា ជន
    នៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។
    លោក អគ្គនាយកបានបន្ថែមថា ថ្វីត្បិតតែកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍
    អន្តរជាតិ របស់ស៊ុយអែត សម្រាប់កម្ពុជាឆ្នាំ ២០១៤-២០១៨ នឹងត្រូវ ចប់អាណត្តិ
    ជាពេលខាងមុខ ប៉ុន្តែស៊ុយអែត ត្រៀមជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀត ។
    ឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស៊ុយអែតដែលបានបំពេញ តួនាទីយ៉ាងសកម្មចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដោយផ្តោតជាក់ស្តែងទៅលើការកែ ទម្រង់គន្លឹះជាសារវ័ន្ដ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជាកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់
    ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិជាដើម ។
    ចូហាណេស អូលជេលុន បានលើកឡើង ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋ កិច្ចថ្មីនៅអាស៊ី ។
    ទន្ទឹមនេះ រដ្ឋបាលសាធារណៈ កាន់តែខិតទៅជិត ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ គណនេយ្យភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរ
    ឡើងជាងមុន ។
    ចូហាណេស អូលជេលុន ថា ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំ របស់រាជរដ្ឋាភិបាល
    កម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសការ ដាក់ចេញឱ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ក៏ដូចជាយុទ្ធសាស្រ្ត កែទម្រង់សំខាន់ៗ និងស៊ីជម្រៅផ្សេងៗទៀតផងដែរ ៕