តុលាការ​​បន្ត​សាក​សួរ​លោក ​មឿន ​តុលា ​ទោះបី​ជាមាន​ការ​ស្នើ​សុំ​ទម្លាក់​បទ​ចោទ​ពី​ក្រសួង​ការងារ​

| |
https://vodhotnews.com

លោក មឿន តុលា បានចូលទៅសាលាដំបូងរាជធានីភ្នំពេញ តាមដីការកោះហៅរបស់ចៅក្រមស៊ើបសួរ នៅថ្ងៃនេះកាលពីម៉ោង ៨:៣០នាទីព្រឹក (២៥ ឧសភា ២០១៨)


សាលាដំបូងរាជ​ធានីភ្នំពេញ​​បាន​បន្ត​សាក​សួរ​លោក ​មឿន តុលា បន្តទៀតបើ​ទោះបី​ជា​មាន​ការ​ស្នើ​សុំ​ឲ្យទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ពីរដ្ឋាភិបាល​ក៏​ដោយ។

នៅព្រឹក​ថ្ងៃ​ទី​២៥ ឧសភា នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ត​សាក​សួរ​លោក មឿន តុលា ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ លើទំនុកចិត្ត ដែល​ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦កន្លងមក ក្នុង​​រឿង​បច្ច័យ​បុណ្យ​សព​លោក​កែម ឡី ដែល​បានប្តឹង​ដោយ​ប្រធាន​បក្សយុវជន​កម្ពុជាលោក ពេជ្រ ស្រស់។

កាលថ្ងៃទី៤ខែមករាឆ្នាំ២០១៨ លោក មឿន តុលា​ និង​គណកម្ម​ការ​បុណ្យ​លោក​កែម ឡី ២​រូប​ទៀតគឺ​លោក ប៉ា ងួនទៀង និង​ព្រះតេជគុណ​ប៊ុត ប៊ុនតិញ ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញបានសម្រេចចោទប្រកាន់ និងស្នើ​ឲ្យ​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ការ​សាក​សួរ​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក មឿន តុលា​ បាន​ឲ្យ​ដឹងថា​ តុលាការ​មិន​ទាន់​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​នៅឡើយ​ទេ តែ​បាន​អនុញ្ញាត្តិ​ឲ្យ​លោក​ត្រលប់​ទៅផ្ទះ​វិញ។


ពេល​នេះ​តុលាការ​គាត់​ឲ្យ​ត្រលប់​មក​វិញ មិន​ទាន់​ដឹង​ថា​ការ​សម្រេច​យ៉ាង​មិច​ទេ

លោក មឿន តុលា នាយកប្រតិបតិ្ត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់


ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៃ​អង្គការ​លីកាដូលោក អំ សំអាត មាន​ប្រសាសន៍ថា​តុលាការ​គួរ​តែ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ចំពោះ​ករណី ​លោក​ មឿន តុលា ក៏​ដូច​ជា​បុគ្គល​ពីរ​រូប​ទៀត​របស់​គណកម្មការ​បុណ្យ​លោក​កែម​ឡីដោយថា​តាម​ការ​សង្កេត​​គឺ​ពុំ​ឃើញ​មាន​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​បន្ថែម​ទៀត​ថា​ករណី​របស់​លោក​ មឿន តុលា គឺ​មាន​សង្ឃឹម​ច្រើន​ដោយ​សាររដ្ឋាភិបាល​បាន​ប្រកាសថា​ខ្លួន​បាន​ចាត់នីតិវិធី​តាម​ផ្លូវ​តុលាការដើម្បី​លើក​លែង​ការ​ចោ​ទ​ប្រកាន់​លើ​រូប​លោក​ផង​ដែរ។


បើ​សិន​ជាមិន​ឃុំ​ទេ​រឿង​ហ្នឹង​គេ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទៅប៉ុន្តែ​ព្រឹក​មិញ​យើងអត់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ​ ចឹង​យើង​ចាំ​មើល​ថា​តុលាការ​នឹង​មាន​វិធាន​ការ​យ៉ាង​ណា​បន្តទៀត។ ប៉ុន្តែ​ការ​សង្ឃឹម​របស់​យើង​នៅ​តែ​សង្ឃឹម​ព្រោះ​ថា​ក្រសួង​ការ​ងារ​គាត់​ថា​គាត់​បាន​ស្វះ​សែង​រក​កិច្ច​អន្តរាគមន៍ ឲ្យ​អស់​ពី​លទ្ធ​ភាព​ដើម្បី​ទម្លាក់​ចោល​ការ​ចោទប្រកាន់

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​​នៃ​អង្គការ​លីកាដូ


កាលពី​ថ្ងៃ​ទី២៧ ខែ​មេសា ក្រសួង​ការ​ងា​របាន​ប្រកាស​ថា​ដើម្បី​ធានា​ដល់​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជា​ជីវៈ រាជ​រដ្ឋា​ភិបាល​​បាន​ចាត់​វិធានការតាមនីតិវិធីតុលាការ ក្នុងការលើកលែងការចោទប្រកាន់ លោក មឿន តុលា។

កាលពី​ថ្ងៃ​ទី១៩ កុម្ភៈ អង្កការ​សមាគមអន្តរជាតិ​ជាង​៣០​ស្ថាប័ន​ដែល​រួម​មាន Human right Watch សម្ព័ន្ធ​សិទ្ធិ​ការ​ងារ​អន្តរជាតិ កម្មករ​សំណង់ និង​ឈើ​អន្តរជាតិ អង្គការ​សេវា​កម្ម​សាធារណៈ​អន្តរជាតិជាដើម​ បានទាម​ទារឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ​លោក​ មឿន តុលា និង​បុគ្គល​២​រូប​ទៀត​នៃគណកម្មាការ​​បុណ្យ​លោក​កែម ឡី ​ដោយ​អង្គការ​ទាំង​នោះ​លើក​ឡើង​ថា ​តុលាការ​កម្ពុជា​ជា​ស្ថាប័ន​មួយ​ដែល​មិន​ឯក​រាជ្យ និង​ត្រូវ​បាន​ប្រើ​ប្រាស់​តាម​ការ​ចង់បាន​របស់​​គណបក្សប្រជា​ជន ហើយ​ការ​ចោទ​ប្រកាន់​អ្នក​ទាំង​បី​នោះទៀត​សោត​ជា​​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ធ្វើឡើង​ក្រោម​ហេតុ​ផល​នយោបាយ​៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "តុលាការ​​បន្ត​សាក​សួរ​លោក ​មឿន ​តុលា ​ទោះបី​ជាមាន​ការ​ស្នើ​សុំ​ទម្លាក់​បទ​ចោទ​ពី​ក្រសួង​ការងារ​"

  1. so socheath says:

    ហាស! ហាស
    ថោកទាប ច្រាសច្រំលុយខ្មោច មិនមែនស្រួលប៉ុន្មានទេអាវ៉ា !
    អូហូ ! បើអញវិញ ទោះអត់ងាប់ ក៏អញមិនប៉ះពាល់លុយខ្មោចដែរ ​ ។
    ភាពស្មោះត្រង់មិនចេះអត់បាយទេអាវ៉ា !

  2. Free Cambodia says:

    The donated money was clearly missing, only the question is who took it and why?
    This question is easy to solve, “follow the money.”
    Instead of questioning him, the court needs to subpoena the financial statement because any transaction always has the paper trail that can be easily traced.
    The court needs hard evidence, not hearsay.
    The Ministry of Labor is displaying incompetent and therefore these charges should be dropped.

Leave a Reply

Submit Comment