ក្រសួងកសិកម្មផ្អាកការនាំចូលនិងចែកចាយថ្នាំកំចាត់ស្មៅជាបណ្ដោះអាសន្ន

| |
https://vodhotnews.com

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ដាក់បំរាមឲ្យ​ម្ចាស់អាជីវម្មនិងដេប៉ូចែកចាយ​ថ្នាំកសិកម្មទាំងអស់ត្រូវផ្អាកការនាំ ចូលនិង​ចែក​ចាយថ្នាំកំចាត់ស្មៅគ្រប់​ប្រភេទជាបណ្ដោះអាសន្ន។

យោងតាមសេចក្តីជូនដំណឹង​ដែល​ក្រសួងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយ​កាលថ្ងៃទី២៥ ខែឧសភា ម្សិលមិញ ដេប៉ូចែកចាយថ្នាំកសិកម្មកំចាត់ស្មៅទាំងអស់ត្រូវផ្អាកការចែកចាយមួយរយៈហើយរងចាំការត្រួតពិនិត្យពីមន្ទីរ​កសិកម្មរាជធានី-ខេត្ត។ ក្រសួងនេះ ក៏បានណែនាំឲ្យអាជ្ញាធរតាមព្រំដែន​ត្រូវទប់ស្កាត់ការនាំចូលខុសច្បាប់នូវផងដែរ ថ្នាំកសិកម្មគ្រប់ប្រភេទ។

តាមសេចក្តីជូនដំណឹងដដែលនេះ បើមាន​ការប្រើប្រាស់ថ្នាំកំចាត់ស្មៅមន្ត្រីក្រសួងនេះ​មានតួនាទីធ្វើការណែនាំដល់ អ្នកប្រើប្រាស់​ទៅតាម​វិធាន​បច្ចេកទេសដើម្បីជៀសវាងនូវថ្នាក់ជាយថាហេតុ។

សេចក្តីជូនដំណឹងនេះធ្វើឡើងស្របពេល​ដែល​ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិង​ថា​មពល និង ក្រសួង​សុខា​ភិបាល បានចេញសេចក្តីប្រកាសរួមគ្នាបំភ្លឺថាករណីពលរដ្ឋ១៣នាក់ស្លាប់និងពលរដ្ឋ២៣៤នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​នៅខេត្តក្រចេះកាលពីថ្ងៃទី៧ខែឧសភាកន្លងទៅបណ្ដាលមកពីស្រាសដែលផលិតឬលក់​ក្នុងមូលដ្ឋាន​មាន​សារ​ធាតុ​មេតាណុលកម្រិតខ្ពស់​និងទឹកព្រែកដែលពួកគាត់ប្រើប្រាស់​មានសារធាតុគីមីមានកំហាប់ខ្ពស់​ដែលបណ្ដាល​មកពី​ថ្នាំ​សម្លាប់​សត្វល្អិតនិងថ្នាំសម្លាប់ស្មៅ។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles