សម្ភាស​មេធាវី​អន្តរជាតិ ជុំវិញ​ប្រសិទ្ធភាព​ នៃ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2018-05-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean
មេធាវី​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​បន្ទប់​ផ្សាយ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។ RFA/Yun Samean


មេធាវី​អន្តរជាតិ អះអាង​ថា ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​ការ​ដាក់​សំពាធ​លើ​លោក ហ៊ុន សែន និង​មន្រ្តី​ក្នុង​របប​នេះ ដោយ​សារ​ច្បាប់​នេះ ត្រូវ​បាន​ឯកភាព​ស្នើសុំ​ឡើង​ ដោយ​សមាជិក​សភា​អាមេរិក ពី​ខាង​បក្ស​កាន់​អំណាច​ផង និង​ពី​ខាង​បក្ស​ប្រឆាំង​ផង។

សូម​លោក​អ្នក​នាង ស្ដាប់​បទ​សម្ភាសន៍​របស់​លោក មួង ណារ៉េត ជាមួយ​លោក Richard Rogers ជុំវិញ​រឿង​នេះ​ដូច​តទៅ៖

មួង ណារ៉េត៖ សំណើច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន នេះ បាន​ដល់​ដៃ​រដ្ឋសភា​អាមេរិក​ កាល​ពី​ថ្ងៃ​ទី១០ ខែសភា ដែល​ត្រូវ​បន្ត​នីតិវិធី​មួយ​ចំនួន មុន​នឹង​បញ្ជូន​ទៅ​ប្រធានាធិបតី​អាមេរិក ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើប្រាស់។ តើ​ច្បាប់​នេះ នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ដែរ លើ​របប​លោក ហ៊ុន សែន?

រីឆាត រ៉ជ័រ៖ ពេល​ដែល​សំណើច្បាប់​នេះ ត្រូវ​បាន​អនុម័ត និង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​រួច​ ច្បាស់​ណាស់ វា​នឹង​មាន​ឥទ្ធិពល​ខ្លាំង។ ប៉ុន្តែ​ឥទ្ធិពល​នេះ គឺ​ចាំ​រហូត​ដល់ ១៨០​ថ្ងៃ​ក្រោយ​ចេញ​ច្បាប់​នេះ​សិន ទើប​ឃើញ​ច្បាស់។ ពេល​នោះ​ យើង​នឹង​ឃើញ​បញ្ជី​រាយ​នាម​បុគ្គល ដែល​ត្រូវ​រង​ទណ្ឌកម្ម។ ទណ្ឌកម្ម​ទាំង​នោះ​រួម​មាន ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ទាំង​នោះ ដែល​មាន​នៅ​សហរដ្ឋអាមេរិក ទាំង​ជា​ទ្រព្យ​បុគ្គល ឬ​ជា​ក្រុមហ៊ុន និង​ការ​ហាមឃាត់​ទិដ្ឋាការ​ធ្វើដំណើរ​មក​កាន់​ទឹក​ដី​អាមេរិក។ មានន័យថា មន្ត្រី​របប​លោក ហ៊ុន សែន មិន​អាច​ជាន់​ដី​អាមេរិក​បាន​ទេ លើកលែង​តែ​ក្នុង​ករណី​មក​ប្រជុំ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។ ទណ្ឌកម្ម​នេះ គឺ​ដាក់​លើ​ជន​ទាំង​ឡាយ​ណា ដែល​បាន​ចូល​ដៃ​ចូល​ជើង ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជន​ដែល​រំលោភ​សិទ្ធិមនុស្ស ដែល​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​ដែរ។ បើ​និយាយ​ពី​ជន​ដែល​ជាប់​ពាក់ព័ន្ធ​វិញ គឺ​មាន​ច្រើន​ស្អេកស្កះ​ នៅ​ស្រុក​ខ្មែរ។ ដូច្នេះ បញ្ជី​ខ្មៅ​ច្បាស់​ជា​វែង​ខ្លាំង​ណាស់​ហើយ។

មួង ណារ៉េត៖ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ កាន់​តែ​កៀក​ណាស់​ហើយ។ គណបក្ស​ប្រឆាំង​ត្រូវ​បាន​ផាត់​ចេញពី​ការ​បោះឆ្នោត​ ដោយសារ​របប​លោក ហ៊ុន សែន រម្លាយ​ចោល។ ឥឡូវ​សំណើ​ច្បាប់​នេះ ទើប​ទៅ​ដល់​ត្រឹម​រដ្ឋសភា ហើយ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ទៀត មុន​នឹង​ចេញ​ជា​ច្បាប់។ តើ​លោក​យល់​ថា នេះ​វា​មិន​យឺត​ពេល​ពេក​ទេ?

រីឆាត រ៉ជ័រ៖ មិន​យឺត​ពេល​ពេក​ទេ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​យឺត​ពេល​ណាស់​ហើយ​ក្នុង​ការ​ទប់​ទណ្ឌកម្ម​នេះ ព្រោះ​បើ​ទោះបី​ជា​បក្ស​កាន់​អំណាច​បែរ​ជា​ដូរ​ចិត្ត​មក​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​បោះ​ឆ្នោត​ក្នុង​ដំណាក់​កាល​នេះ ក៏​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​នោះ​ដែរ។ នេះ​ដោយ​សារ​តែ​ការ​បោះ​ឆ្នោត ជិត​ដល់​ណាស់​ហើយ។ ម្យ៉ាង​ទៀត​បើ​​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​ប្រកួត​ក្នុង​ពេល​កៀក​ការ​​បោះ​ឆ្នោត​បែប​នេះ តើ​បក្ស​នេះ​នឹង​មាន​ពេល​ឯណា​ត្រៀម​ខ្លួន​ចូលរួម​ឲ្យ​ស្មើភាព​គ្នា​បាន​នោះ? ម្ល៉េះ​ហើយ ខ្ញុំ​យល់​ថា លោក ហ៊ុន សែន ច្បាស់​ជា​បន្ត​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស និង​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​នេះ ជាក់ជា​មិន​ខាន។

មួង ណារ៉េត៖ ចុះ​បើ​របប​លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​នេះ តើ​នឹង​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​លោក ហ៊ុន សែន និង មន្ត្រី​របស់​លោក?

រីឆាត រ៉ជ័រ៖ ទណ្ឌកម្ម​នេះ នឹង​មាន​ផល​ប៉ះពាល់​ធំ​ធេង​ណាស់​ សម្រាប់​មន្ត្រី​របប​លោក ហ៊ុន សែន មាន​ទាំង​មន្ត្រី​យោធា និង មន្ត្រី​ឯទៀត​ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួកគាត់​ផង ជាពិសេស​អ្នក​ដែល​មាន​មុខ​របរ និង ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​ក្រៅ​ប្រទេស។ សូម​កុំ​ភ្លេច​ថា រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ​លើ​ពិភព លោក​ចៀស​មិន​ផុត​ពី​ឆ្លង​កាត់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​នោះ​ឡើយ។ ទណ្ឌកម្ម​នេះ គឺ​នឹង​ធ្វើឲ្យ​​អ្នក​ទាំង​នេះ លែង​អាច​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​បាន។ ពួកគាត់​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​រកស៊ី ដូចជា​ការ​ទិញ​ភាគហ៊ុន ឬ​ប្រតិបត្តិការ​ជំនួញ​សព្វ​បែប​យ៉ាង។ ម្យ៉ាង​ទៀត មន្ត្រី​របប​លោក ហ៊ុន សែន ក៏​មាន​បញ្ជូន​កូន​ចៅ​មក​រៀន​នៅ​សាលា​នៅ​អាមេរិក​ដែរ។ ទណ្ឌកម្ម​នេះ នឹង​ធ្វើ​ឲ្យ​អាក់​ខាន​ដល់​ការ​បញ្ជូន​កូនចៅ​ពួកគាត់​មក​រៀន​តទៅ​ទៀត។ ទីបំផុត មន្ត្រី​របប​លោក ហ៊ុន សែន នឹង​រង​ការ​ឈឺ​ចាប់ ដោយសារ​ទណ្ឌកម្ម​ទាំង​នេះ។

មួង ណារ៉េត៖ សហរដ្ឋ​អាមេរិក មាន​ច្បាប់​ស្រាប់​ទៅ​ហើយ សម្រាប់​ដាក់ទណ្ឌកម្ម​មន្រ្តី​បរទេស ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​មនុស្ស​ធ្ងន់ធ្ងរ​នេះ។ ច្បាប់​នោះ​គឺ​ហៅ​ថា​ច្បាប់ the US Global Magnitsky Act។ តើ​ហេតុ​អ្វី​អាមេរិក ចាំបាច់​ស្នើច្បាប់​ថ្មី​នេះ​ធ្វើ​អ្វី​ទៀត?

រីឆាត រ៉ជ័រ៖ ច្បាប់​ Global Magnitsky Act ដែល​ជា​វិធានការ​ដាក់ទណ្ឌកម្ម​សាកល​នេះ ដែល​មាន​ស្រាប់​នេះ គឺ​មិន​ខុស​ពី​ច្បាប់​ថ្មី​នេះ​ប៉ុន្មាន​ទេ ខុស​គ្នា​ត្រង់​តែ​ថា វា​ប្រើ​សម្រាប់​ដាក់​ទណ្ឌកម្ម​ប្រទេស​ណា​មួយ​ក៏​បាន ពេលណា​ក៏បាន។ ច្បាប់​ចាស់ និង សំណើ​ច្បាប់​ថ្មី​នេះ ដែល​ហៅ​ថា​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៨ នេះ គឺ​មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ តែ​លើ​របប​លោក ហ៊ុន សែន មួយ។ ប៉ុន្តែ ច្បាប់​ទាំង​ពីរ​នេះ ជួយ​បំពេញ​គ្នា​ទៅ​វិញ​ទៅមក។ អ្វី​ដែល​គួរ​កត់​សម្គាល់ ចំពោះ​សំណើ​ច្បាប់​ថ្មី​នេះ គឺ​ការ​បង្ហាញ​នូវ​ឆន្ទៈ​រួម​គ្នា​ របស់​សមាជិក​សភា​អាមេរិក​ ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ ដែល​សុទ្ធតែ​មាន​បំណង​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ដូច្នេះ នៅ​ពេល​ច្បាប់​ថ្មី​នេះ​ចេញ រដ្ឋាភិបាល​អាមេរិក នឹង​ប្រើ​គួប​គ្នា​ជាមួយ​ច្បាប់​មាន​ស្រាប់ ដើម្បី​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ និង ប៉ះពាល់​ដល់​មន្ត្រី​របប​នេះ កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បីឲ្យ​របប​នេះ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​តទៅទៀត។

មួង ណារ៉េត៖ កន្លង​មក​សហគមន៍​អន្តរជាតិ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង សុទ្ធតែ​បាន​ដាក់ទណ្ឌកម្ម​ខ្លះ​ហើយ និង ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​របប​លោក ហ៊ុន សែន។ ប៉ុន្តែ ស្ថានការណ៍​អាក្រក់​នៅ​កម្ពុជា នៅ​តែ​ដដែល។ តើ​លោក​គិត​ថា ច្បាប់​ទាំងនេះ​ នឹង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ប្រែចិត្ត​ឬទេ?

រីឆាត រ៉ជ័រ៖ ខ្ញុំ​មិន​ជឿ​ថា លោក ហ៊ុន សែន ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​នេះ​ទេ។ ប៉ុន្តែ សូម​កុំ​ភ្លេច​ថា ទណ្ឌកម្ម​បែបនេះ អាមេរិក និង សហភាព​អឺរ៉ុប ធ្លាប់​ធ្វើ​បាន​ជោគជ័យ​ រួច​មក​ហើយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្ស៊ី។ ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​ទាំង​នេះ វា​ធំធេង នៅ​ពេល​វា​ចូលជាធរមាន។ ប៉ុន្តែ ​បើ​លោក ហ៊ុន សែន និង មន្ត្រី​របស់​លោក កែប្រែ ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​បែបនេះ​តទៅទៀត នោះ​ពួកគាត់​ នឹង​​អាច​រួច​ផុត​ពី​ទណ្ឌកម្ម​ទាំង​នេះ​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

11 Responses to "សម្ភាស​មេធាវី​អន្តរជាតិ ជុំវិញ​ប្រសិទ្ធភាព​ នៃ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន"

  1. so socheath says:

    អាមុខស្រដៀងឆ្កែ (Richard Rogers) នេះ បើវាហានភ្នាល់ជាមួយខ្ញុំ
    ក៍ខ្ញុំសាកមួយក្តារជាមួយវាដែរ ។
    ខ្ញុំហាននិយាយយថា អាច្បាប់ឡប់ ដែលវាត្រៀមធ្វើនេះ វាមិនមានន័យស្មើសំបុកមាន់ផងទេ ។
    វាចេះតែស្រែក ជួយព្រុសឲ្យក្រុមឆ្កែ NDI IRI canvas រួមទាំងក្រុមឆ្កែក្បត់ជាតិបក្សសង្គ្រោះផេះ
    ផស់វា ដើម្បីស្តារភាពអាម៉ាស់របស់ពួកវា ដែលជាអ្នកបញ្ជារដឹកនាំបដិវត្តពណ៍ហ្នឹងហ្អី !

  2. VV says:

    What is really interesting is that, there are many foreigners care about the well being of the democracy in Cambodia, while the Cambodian themself busy destroy and kill each other.

  3. Free Cambodia says:

    1. The proposed said law will not be approved.
    2. If it’s approved the law is ineffective because the sanction is applied only in the US.
    3. Yes these foreigners like to speak of democracy and try to separate us. But we are living in the country are trying to unite our people.
    4. We are living in peace and security now. What have they done to help us?

  4. Anonymous says:

    They have done ✅ and it was good on Paris Peace agreement in 1991. Hun Sen taking back power by coup data, grabbed back the power and terrorized Cambodians into pieces. Democracy in Cambodia now is a fake. Democracy and also peace is not real. Real peace is not in all people’s mind, laws enforced people not to talk against personal who have higher positions and so on .,……time for Hun Sen to step down. Hun must go…..,’ go to hell.!!!

  5. Anonymous says:

    I have following Cambodian leadership the strong man HUN SEN vary closely. I knew HUN SEN have been insulting SAM RANSY as well as Richard Rogers since the stared . the reason why ???? all these guy they spend just about their whole life studied until they got their degree and when some one doing some thing not right they just complaint them to change to the right way. too bad so sad when it come to HUN SEN the jungle educated man felling deference way if there are wrong doing in his leadership he need no one to tell him . instate he solving any problem from his threatening used violence act or used his court whit his own law to prosecute some one. after all HUN SEN is just only strong in his own hole when it come to outside world no one even look and concentred this gut at all . GOD bless Cambodia

  6. James says:

    Hun Sen cannot go yet. No one can replace Hun Sen at this time, not Rainsy, not Sokha.
    Cambodians will kill each other just like Thailand, the Red and the Yellow Shirt. It’s civil war that could lead us back to Khmere Rouge regime.
    No other foreigners know better than us who live and speak to ordinary Cambodians every day.
    Some of you don’t like Hun Sen, but we need him now to keep peace. We are tired of killing each other, do not try to break us again!!!

  7. so socheath says:

    យ៉ាប់់ពួកអាខួរឆ្កែ (Anonymous )

  8. so socheath says:

    ah ! dog Anonymous Look !

    អាថោកជាងឆ្កែសមរង្សី បែបស្មានថាប្រជាពលរដ្ឋខ្មែរល្ងង់ ដឹង ?
    *******

    នៅក្នុងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ វា គ្មានប្រទេសណាមួយដែលមាន អ្នកចេញទៅបោះឆ្នោត ១០០%ឡើយ រាប់ទាំងប្រទេសដែលមានច្បាប់ចាប់បង្ខំពលរដ្ឋឲ្យទៅបោះឆ្នោតដូចជាអូស្ត្រាលីជាដើមផង។ ហេតុដូច្នេះហើយបានជានៅលើលោកនេះ គេមិនដែលយកអត្រាអ្នកបោះឆ្នោតដើម្បី
    ទៅឆ្លុះបញ្ចាំងពីលទ្ធផលនៃការបោះឆ្នោតឡើយ។
    អាក្បត់ជាតិ សម រង្ស៊ី បានធ្វើយុទ្ធនាការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃ ២៩ កក្កដា ខាងមុខ ដោយវានិយាយនិយាយបែបឡប់សតិថា អ្នកមិនទៅបោះឆ្នោតមានន័យថា ជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ។ អាក្បត់ជាតិ សម រង្ស៊ី ប្រហែលវា ភ្លេចគិតថា ជាសិទ្ធិសេរីភាពរបស់
    ប្រជាពលរដ្ឋ ហើយកុំភ្លេចថាក្នុងចំណោមសមាជិកគណបក្សប្រជាជនកម្ពុជា៥លាននាក់ ក៏មានខ្លះលោកមិនបានទៅបោះឆ្នោតដោយសារមូលហេតុផ្សេងៗខានមិនបានដែរ។
    អាក្បត់ជាតិ សម រង្ស៊ី ភូតច្រើនពេកហើយ អាថោកជាងឆ្កែនេះ ភូតរហូតដល់អស់អ្នកជឿ។
    ជាក់ស្តែងអាក្បត់ សម រង្ស៊ី វាភូតថា សហគមន៍អន្តរជាតិនឹងអន្តរាគមន៍ និងជួយអាបក្សងាប់តៃហោងបក្សសង្គ្រោះជាតិឲ្យចូលរួមការបោះឆ្នោតខែកក្កដាបាន។
    ទីបំផុតវាគ្មានអ្នណាជួយដូចអាក្បត់ជាតិនេះស្រែកបោកប្រាសឡើយ ។
    អង្ករក្លាយវាបានក្លាយបាយហើយ។
    អាក្បត់ជាតិ សម រង្ស៊ី ល្មមឈប់វង្វេង ថា អ្នកមិនទៅបោះឆ្នោតជាអ្នកគាំទ្របក្សងាប់តៃហោងសាងគ្រោះជាតិហើយ ។
    អាថោកជាងឆ្កែនេះបែបស្មានថាប្រជាពលរដ្ឋខ្មែរល្ងង់ ដឹង ? ។ ពលរដ្ឋខ្មែរសម័យតេជោសែន មិនល្ងង់ទេអាថោកជាងឆ្កែចាំឲ្យច្បាស់ ! ។

  9. so socheath says:

    អាខួរឆ្កែ មូស ! ( Anonymous ) មើលឲ្យច្បាស់ កុំចេះតែឡប់តាមអាថោកជាងឆ្កែឡៅម៉ុងហៃ !

    ****************

    ស៊ុយអែត ជាប្រទេសដែលប្រកាសផ្ដាច់ជំនួយ មកកម្ពុជាមុនគេ ក្រោយពីអាជ្ញាធរកម្ពុជា
    បានចាប់ខ្លួន កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ដាក់ពន្ធនាគារក្រោម បទចោទ
    ឮប្រកាន់ ជាប់ពាក់ព័ន្ធបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលមានបរទេស នៅពីក្រោយខ្នង ប៉ុន្តែឥឡូវនេះ
    រដ្ឋាភិបាលស៊ុយអែត បានប្រកាសឡើងវិញ ត្រៀមផ្តល់កិច្ចសហប្រតិបត្តិការជួយកម្ពុជា ជាបន្តទៀត ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈការធ្វើបច្ចុប្បន្នភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បច្ចុប្បន្ន ។
    សូមរំលឹកថា ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ ប្រទេសស៊ុយអែត សហគមន៍និងសហរដ្ឋអាមេរិក ប្រកាសផ្ដាច់ជំនួយ ខណៈប្រទេសចិន និងជប៉ុននៅតែផ្ដល់
    ជំនួយមកកម្ពុជា ។
    លោក ចូហាណេស អូលជេលុន Johannes Oljelund អគ្គនាយកនៃក្រសួងការបរទេស ស៊ុយអែត បានបង្ហាញពីការបន្តការគាំទ្រ ដល់ការអភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ស៊ុយអែត ឱ្យបានកាន់តែ ខ្លាំងក្លាបន្ថែមទៀត ។
    ក្នុងជំនួបពិភាក្សាការងារ ជាមួយឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
    និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង សេដ្ឋកិច្ចលោក
    ចូហាណេស អូលជេលុន Johannes Oljelund បានសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិ ការនេះ
    ឱ្យកាន់តែស្អិត រមួតបន្ថែមទៀត ដើម្បីជាឧត្តម ប្រយោជន៏ សម្រាប់ប្រទេស និងប្រជា ជន
    នៃប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។
    លោក អគ្គនាយកបានបន្ថែមថា ថ្វីត្បិតតែកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍
    អន្តរជាតិ របស់ស៊ុយអែត សម្រាប់កម្ពុជាឆ្នាំ ២០១៤-២០១៨ នឹងត្រូវ ចប់អាណត្តិ
    ជាពេលខាងមុខ ប៉ុន្តែស៊ុយអែត ត្រៀមជួយអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀត ។
    ឯ/ឧអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស៊ុយអែតដែលបានបំពេញ តួនាទីយ៉ាងសកម្មចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដោយផ្តោតជាក់ស្តែងទៅលើការកែ ទម្រង់គន្លឹះជាសារវ័ន្ដ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តន៍ ដូចជាកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់
    ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិជាដើម ។
    ចូហាណេស អូលជេលុន បានលើកឡើង ពីការរីកចម្រើនរបស់កម្ពុជា នាបច្ចុប្បន្ន ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក និងជាខ្លាសេដ្ឋ កិច្ចថ្មីនៅអាស៊ី ។
    ទន្ទឹមនេះ រដ្ឋបាលសាធារណៈ កាន់តែខិតទៅជិត ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអភិបាលកិច្ច កាន់តែល្អប្រសើរ គណនេយ្យភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែប្រសើរ
    ឡើងជាងមុន ។
    ចូហាណេស អូលជេលុន ថា ការសម្រេចបានទាំងនេះ បានកើតមកពីការខិតខំ របស់រាជរដ្ឋាភិបាល
    កម្ពុជា ដែលមានកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសការ ដាក់ចេញឱ្យអនុវត្តន៍នូវ យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ក៏ដូចជាយុទ្ធសាស្រ្ត កែទម្រង់សំខាន់ៗ និងស៊ីជម្រៅផ្សេងៗទៀតផងដែរ ៕

  10. Anonymous says:

    Veitcong mafia dictator still do everything against the people ‘swill ‘ After he did the coup1997 killing more khmer then he grape the power ,bury Parish Acoord and gave Tral island to Youn-hanoi ‘ and now he scaring CNRP and dissolve CNRP ‘ so he do everything to hold power because he suck too much money and killing too much khmer and he have too much criminals that why he so scare of losing power and he knew he will end up like sa-dam and gaddafee ‘ .The former veitcong khmer rough never love people or democracy he only think about himself and his mafia groups’. The bury Parish Accord’ the coup(1997) the giving Tral island to Youn-hanoi’ the permitted to Youn- illegal ,the lease land 99ys to Youn’ the lease Angkor to Youn ,bogor etc ‘are the betraying of khmer nation so who support Veitcong mafia dictator are the betraying country too ‘and betray democracy ‘. GOD bless all good people’

  11. so socheath says:

    អញវាដូចជាមិនឃើញ ប្រាសាទអង្គរវត្ត រម្មណីយដា្ឋនបូកជារបស់យួន ដូចអាមាត់់អ្ហែង
    ព្រុសទេអាមូស ? ( Anonymous )
    អានេះម្ង៉ៃៗ ដេកអេះតែស្រែងក្តសោះ ដឹងដល់ប្រាសាទអង្គរវត្ត រម្មណីយដា្ឋនបូកជារបស់
    យួនទៀត ?
    គឹតទៅយ៉ាប់មែន ពួកអាពូជឆ្កែបក្សសង្គ្រោះផេះ !
    ឡប់អញ្ចឹងទេចង់ដឹងនាំប្រទេសផង ?
    ដាំកំប្លោក ដាំត្រគួនយកទៅលក់នៅអាមេរិកទៅ អាពូជឆ្កែ ! អាក្បត់ជាតិមេអ្ហែង អាកឹមសុខា
    ទ្រឹស្តីដឹកនាំជាតិវាបែបនេះ ។ អ្ហែងកុំអាលភ្លេចឲ្យសោះ អាមូស !