កម្មករជិត​៦០នាក់​ដួល​សន្លប់​នៅខេត្ត​កណ្តាល​ពុល​ក្លិន​ថ្នាំ​ផ្សារ​ដែក

| |
https://vodhotnews.com

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ កាលពីវេលាម៉ោង ០៨ និង ០០នាទី មានករណីកម្មករដួលសន្លប់ចំនួន ៥៩នាក់ នៅរោងចក្រ Starite(Cambodia) Co., Ltd (រូបភាព៖ បសស)


កម្ម​ករ​​ជិត ​៦០នាក់​​នៅ​រោង​ចក្រមួយ​ក្នុងស្រុកអង្គស្នួល​ ខេត្ត​កណ្តាល បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ដោយ​សារ​ពុល​ក្លិន​ថ្នាំ​ដែល​ភាយ​ចេញ​ពី​រោងចក្រ។

របប​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្មការិនី​​ចំនួន ៥៩នាក់​នៅ​រោងចក្រ​​ស្តា​រី​ច​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ នៅ​ក្នុង​ភូមិ​ត្រ​យឹ​ង​ ឃុំ​ពើក​ ​ បាន​ដួល​សន្លប់នៅ​​ព្រឹក​ថ្ងៃ​នេះ ដោយ​ថា ​បណ្តាល​មក​ពីធុំក្លិនថ្នាំបាញ់ចេញពីរោងចក្រផ្សេងដែលនៅក្បែរកន្លែងកើតហេតុ។

បើ​តាម​ ប.ស.ស. ក្រុម​កម្មការិនី​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​អស់​ហើយ ខណៈ​ដែល​ក្រុម​កម្មការិនី​មួយ​ចំនួន បាន​ធូរ​ស្បើយ និង​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​វិញ​ហើយ។

ប.ស.ស. បាន​ឲ្យ​ដឹង​ថា ​រោងចក្រ​​ស្តា​រី​ចនេះ​​ មាន​កម្មករធ្វើ​ការ​​សរុបទាំង​អស់​ ៧៤៥នាក់​៕

កម្មករកម្មការិនីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ព្រឹកថ្ងៃទី​២៨ ឧសភា ២០១៨ (រូបភាព៖ ប.ស.ស)


កម្មករកម្មការិនីដែលពុលក្លិនផ្សារដែក ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកអង្គស្នួល ថ្ងៃទី ២៨ ឧសភា ២០១៨ (រូបភាព៖ ប.ស.ស)


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles