មន្រ្តី​អូស្រ្តាលី​ព្រមាន​បិទ​ទិដ្ឋាការ​មន្រ្តី​កម្ពុជា និង​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត

ដោយ អ៊ឹង ប៊ុនថន
01/06/2018
RFI

media
លោក​ស្រី ជូលី ហិចឆ័រ (Julie Heckscher) មន្រ្តី​នាយកដ្ឋាន​កិច្ចការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ក្រសួង​ការ​បរទេស​អូស្រ្តាលី
@សហការី


មន្រ្តី​ក្រសួង​ការ​បរទេស​អូស្រ្តាលី​កាល​ពី​ម្សិល​មិញ បាន​ព្រមាន​ថា រដ្ឋាភិបាល​អូស្រ្តាលី កំពុង​ពិចារណា​បិទ​ទិដ្ឋាការ​ចំពោះ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ព្រមាន​នេះ​គឺ​​ជា​ការ​ឆ្លើយ​តប​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស ការពារ​ជាតិ​និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា​អូស្រ្តាលី ដែល​ចោទ​សួរ​មន្រ្តី​ក្រសួង​ការ​បរទេស​របស់​ខ្លួន​ចំពោះ​វិធានការណ៍​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

លោក​ស្រី ជូលី ហិចឆ័រ (Julie Heckscher) មន្រ្តី​នាយកដ្ឋាន​កិច្ចការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ក្រសួង​ការ​បរទេស​អូស្រ្តាលី បាន​អះអាង​ថា រដ្ឋាភិបាល​អូស្រ្តាលី​នៅ​តែ​បារម្ភ​ខ្លាំង​អំពី​វិបត្តិ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​អាច​ប៉ះ​ទង្គិច​ដល់​លទ្ធផល​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។

នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ច​ការ​បរទេស ការពារ​ជាតិ និង​ពាណិជ្ជកម្ម​នៃ​ព្រឹទ្ធសភា​អូស្រ្តាលី ថ្ងៃ​ទី​៣១ ​ខែ​ឧសភា ម្សិល​មិញ លោក​ស្រី ជូលី ហិចឆ័រ បាន​ព្រមាន​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ពេល​ខាង​មុខ​នឹង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ ដរាប​ណា​គណបក្ស​ប្រឆាំង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ធ្ងន់​ធ្ងរ​នោះ។ លោក​ស្រី​បន្ត​ថា រដ្ឋាភិបាល​អូស្រ្តាលី​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ នា​ខែ​កក្កដា ខាង​មុខ​នេះ។

បើ​តាម​លោក​ស្រី ជូលី ហិចឆ័រ រដ្ឋាភិបាល​អូស្រ្តាលី កំពុង​ពិចារណា​បិទ​ទិដ្ឋាការ​ចំពោះ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក៏​ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ស្រី ជូលី ហិចឆ័រ ថា​ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា និង​ថា​វា​គ្រាន់​តែ​មតិ​របស់​មន្រ្តី​ថ្នាក់​ទាប​ប៉ុណ្ណោះ មិន​មែន​ជា​ជំហរ​របស់​ក្រសួង​ការ​បរទេស​អូស្ត្រាលី​នោះ​ទេ។

តាម លោក សុខ ឥសាន ប្រសិន​បើ​អូស្ត្រាលី​បិទ​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​មែន លោក​យល់​ថា ជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។

រហូត​មក​ទល់​ពេល​នេះ មាន​តែ​សហរដ្ឋ​អាមេរិក​ទេ​ដែល​ចេញ​មុខ មុន​គេ​ក្នុង​ការ​បិទ​ទិដ្ឋាការ​ដល់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ខណៈ​ក្រុម​តំណាង​រាស្រ្ត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ កំពុង​ដំណើរ​ការ​ធ្វើ​ច្បាប់​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្រ្តី​កម្ពុជា​ថែម​ទៀត៕

What Next?

Recent Articles

9 Responses to "មន្រ្តី​អូស្រ្តាលី​ព្រមាន​បិទ​ទិដ្ឋាការ​មន្រ្តី​កម្ពុជា និង​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត"

  1. Người bạn Khmer says:

    យោងតាមសេចក្តីថ្លែងការណ៍របស់លោកសុខអីណែសយើងអាចនិយាយបានថាសុខអ៊ីនបានរស់នៅហើយមិនដែលចាកចេញពីអណ្តូងនោះទេ
    ប៉ុន្តែពិភពលោកនេះគឺអស្ចារ្យហើយមិនមែនជាសកលលោកនៃអណ្តូងអំបូរនិងម្ចាស់របស់គាត់ដែលមានភ្នែកតែមួយនោះទេ
    according to the statement of សុខ ឥសាន we could say that សុខ ឥសាន lives and never left the well LOL
    but the world is great and not universe of the well of his clan and his one-eyed master

  2. so socheath says:

    មីជូលី ហិចឆ័រ នេះ (Julie Heckscher) វាគ្រាន់តែជាមនុស្សកំប៉ិកកំប៉ុក ក្រសាំងមញអមហ្នឹងហ្អី !
    វាមានឥទ្ធិពលសម្រេចស្អីវា ?
    ការពិតមីនេះគ្រាន់តែជាឆ្កែមួយក្បាល ជួយព្រុស ឲ្យពួកអាក្បត់ជាតិបក្សសង្គ្រោះផេះ កុំឲ្យវាងត់សម្លង
    សោះហ្នឹង !

  3. Anonymous says:

    just like father like son all those thug will never admit what they have done wrong . this is what I said the frog living in a tiny well though the only their well is greater of all. sorry I used to live in this small well also but please do not make me wrong when I gone out of this small well then I knew how great the world is. please listening to some one at lease you can finding out what going on . also please do not talking like animal that full of anger without human brain . sorry AH CHESS you better change your word speak like some body been at school . by having been born as human being you will never too late of learning until your end. please stop your retaliation to every one and speaking in the truth situation that we can take. GOD bless Cambodia and all innocent Cambodian

  4. Chipmonk says:

    All is wait and see!

  5. Free Cambodia says:

    Right, these people all they do is to attack us. They don’t know that our independent country has many things to offer.

    We are not the puppets. We have survived the Khmere Rough and be successful in many fronts. What can it be worsen. As long as we are not 6 feet under the ground, we will fight for our independent rights. Just like Chipmonk said, “all is wait and see,” because we are the fighters and we fight to keep our country for peace and prosperity.

    You have the right to say, and we have the right to protect our country! These foreigners should stop giving us a warning. If they are serious about sanctions, please “just do it.”

  6. so socheath says:

    អតីតសកម្មជនគណបក្សដែលត្រូវតុលាការរំលាយ ដែលពាក់ព័ន្ធប្រព្រឹត្តអំពើក្បត់ជាតិ ជិត២,០០០នាក់ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
    លោក អាត់ ខែម សមាជិកអន្ដ្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការសម្រេចចិត្តចុះចូល ជាមួយបក្សប្រជាជន របស់សកម្មជនអតីតបក្សសង្គ្រោះជាតិ ទាំង១,៦៤៥នាក់ នៅក្រុង ស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ ដោយសារមើលពីការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន, សម្ដេច ហេង សំរិន អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀត។
    បើតាមលោក អាត់ ខែម ការសម្រេចចិត្តចុះចូលនេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខដល់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបប្រកាសទទួលស្គាល់ទាំងជិត២,០០០នាក់នេះផងដែរ។
    ក្នុងនោះដែរ សកម្មជនគណបក្សទាំងអស់ បានប្តេជ្ញាចិត្តថា នឹងទៅបោះឆ្នោតជូនគណបក្ស CPP ដើម្បីយកជ័យជម្នះឲ្យបាន និងបន្តស្វែងរកសមាជិកថ្មីបន្ថែមទៀត បោះឆ្នោតគាំទ្របក្ស CPP ទទួលបានសម្លេងគាំទ្រច្រើនលើសលុបជាងមុន៕

  7. Anonymous says:

    Cambodia is the real communist but wearing democracy shirt’ This country is leaded by former veitcong killer and now he still used force that support his power and made the mafia law’ and if they wanted to kill or jail any body they said LAW’ What kind of law?? mafia law?? .Veitcong mafia dictator never respected International or constitution because he care only power and serve his veitcong hanoi boss . 1979 Veitcong invade cambodia without co-operated with U N and rob everything from cambodia and keep telling Youn-khmer are brothers&sister ‘but Youn rob everything from cambodia ‘ till now used veitcong mafia dictator as their tool now communist youn-china spread the war 1970 to cambodia and help pol-pot to killed khmer 3 million and now used veitcong mafia dictator to shield in phnom-penh court(khmer rough court) to prevented their crimes ‘ and now theses two country earning a lot from cambodia and make cambodian people become poor and poorer ‘ only 5%rich because they associated with veitcong mafia dictator and some of veitcong dogs are barking and say peace in cambodia destroyed the traitors ‘ who traitors?? who bury parish accord?? who did the coup(1997) killing khmer?? who gave Tral island to Yonu?? who the real traitor?? God will punish all veitcong dogs and their boss soon’. GOD bless all good people’

  8. so socheath says:

    ហាស! ហាស
    ចេតរ៉ូយអាមូស ! ( Anonymous ) ​អាបក្សតៃហោងសង្គ្រោះផេះ ផស់អ្ហែង
    ឆ្អឹង​ចាប់ផ្តើមរលួយរលេះ ម្តងជិត២ពាន់ ម្តងប្រាំពាន់ អញ្ចឹង តើអាចហៅថា
    អាបក្សក្បត់ជាតិសង្គ្រោះផេះ ងាប់តៃហោងដ៏មហិមាបានឬអត់អ្ហា !
    ព្រោះអីកាលវានៅរស់ វាអួតថា ជាបក្សប្រឆាំងសង្គ្រោះផេះដ៏មហិមា ដែរឬហ្នឹង !

  9. Anonymous says:

    “Give me liberty, or give me death”. Thank for this statement from US senator.
    Freedom is not free.
    It is up to you, cambodians.
    Time to change is suitable, now. International organizations can see that a Strong bad eye 😜 man is a real dictator!!!!!!
    This dumb dude has to go!!!

    Hun Sen must go!!!!!!!!!!!!!!

    Hun Sen must go!!!!!!!!!!!!!!