មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ថា របប​លោក ហ៊ុន សែន កាន់តែ​ផ្ដាច់ការ​ខ្លាំង​នៅ​មុន​ការ​បោះឆ្នោត

ដោយ មួង ណារ៉េត
2018-06-05
RFA

(ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។ Photo of Forum Asia

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបើតសិន (Phil Robertson) ចាត់​ទុក​ថា របប​លោក ហ៊ុន សែន កាន់តែ​ផ្ដាច់ការ​ខ្លាំង​ជាង​មុន​ទៅ​ទៀត នៅ​កៀក​បោះឆ្នោត។

លោក​ថ្លែង​ថា «នេះ​គឺជា​ចំណុច​ស្នូល នៃ​ផែនការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ការផ្សាយ​ព័ត៌មាន អំពី​ការបោះឆ្នោត នៅមុន​ការបោះឆ្នោត​ចូល​មក​ដល់។ ខ្ញុំ​ជឿ​ថា ឆ្លង​តាម​ប្រកាស​រួម​នេះ (ប្រកាស​អន្តរក្រសួង​ជា​ចេតនា​បំបិទ​ការ​ចែក​ផ្សាយ​ព័ត៌មាន​ក្នុង​អំឡុង​ពេល​បោះឆ្នោត) នឹង​មាន​សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​តិច​នាក់​ឡើយ ដែល​នឹង​រង​ការ​ចាប់ខ្លួន និង​ផ្ដន្ទាទោស ដោយសារតែ​ហ៊ាន​និយាយ​ការពិត រិះគន់​ការដឹកនាំ​របស់​បក្ស​កាន់អំណាច។ លោក ហ៊ុន សែន គិត​ថា​គាត់​អាច​ធ្វើ​ដូច​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ចោទ​ព័ត៌មាន​ណា​ដែល​គាត់​មិន​ចូលចិត្ត ថា​សុទ្ធ​តែ​ជា​ព័ត៌មាន​ក្លែងក្លាយ​ទាំងអស់។ ប៉ុន្តែ លោក ហ៊ុន សែន ខុស​ពី​លោក ដូណាល់ ត្រាំ ត្រង់​ថា លោក ហ៊ុន សែន បើ​គំរាម​អ្វីមួយ គឺ​គាត់​ធ្វើតាម​ការ​គំរាម​នោះ ដោយសារ​គាត់​មានអំណាច​ផ្ដាច់ការ​ផ្តាច់​មុខ ដោយ​គាត់​ត្រួតត្រា​លើ​គ្រប់​ស្ថាប័ន​រដ្ឋាភិបាល និង តុលាការ​ផង ដែល​ប្រការ​នេះ ធ្វើ​ឲ្យ​គាត់​ងាយ​បញ្ជា​ឲ្យ​ចាប់​មនុស្ស យក​ដាក់​ទណ្ឌកម្ម ឲ្យ​តែ​អ្នក​ទាំងនោះ​ហ៊ាន​និយាយ​អ្វី ដែល​គាត់​មិន​ចូលចិត្ត នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment