លោក សម រង្ស៊ី ថា​គណៈប្រតិភូ​​អឺរ៉ុប​នឹង​កាត់ផ្ដាច់​សហ​ប្រតិបត្តិការ​ជាមួយ​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2018-06-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA


លោក សម រង្ស៊ី​ ថា​សភា​សហភាព​អឺរ៉ុប​អាច​នឹង​​ដាក់​ទណ្ឌកម្ម​របប​លោក​ ហ៊ុន សែន


អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី អះអាង​ថា សភា​សហភាព​អឺរ៉ុប នឹង​បញ្ជូន​មន្ត្រី​ទៅ​ពិនិត្យ​ស្ថានការណ៍​ផ្ទាល់​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​ផ្ដាច់​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​របប​លោក ហ៊ុន សែន ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន មិន​ប្រសើរ​ជាង​នេះ។លោក សម រង្ស៊ី បាន​ប្រាប់​អាស៊ីសេរី ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​ក្នុង​គណៈកម្មាធិការ​ដឹកនាំ និង សមាជិកសភា​នៃ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល (Brussels) ប្រទេស​ប៊ែលហ្ស៊ិក (Belgium) កាលពី​ថ្ងៃទី៥ ខែ​មិថុនា មន្ត្រី​ទាំងនោះ បាន​ប្រាប់​ជា​តម្រុយ​ដល់​លោក​ថា សភា​សហភាព​អឺរ៉ុប នឹង​ឈាន​ទៅ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​ខាង​តែ​បាន ដោយសារតែ​ពួកគេ​មើល​ឃើញ នូវ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។ បញ្ហា​ដែល​ធ្ងន់​បំផុត​នោះ គឺ​ការរំលោភ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប ទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផង ដោយ​ផ្អែកលើ​ការ​គោរព​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ៖ «គេ​ថា​គេ​មិន​អាច​បន្ត ឲ្យ​មាន​សហប្រតិបត្តិការ​បែបនេះ តទៅ​ទៀត​បានទេ បើ​ប្រទេស​កម្ពុជា​មិន​វិលត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ មិន​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​ដែល​បាន​កំណត់​ពី​ដើមទី។ ហ្នឹង​ខ្ញុំ​គ្រាន់តែ​ទទួល​ព័ត៌មាន បែប​ហ្នឹង ព្រោះ​ខ្ញុំ​មានឱកាស​បាន​ទៅ​ជួប​គេ ហើយក៏​គេ​បាន​ប្រាប់​ខ្ញុំ​បែប​ហ្នឹង។ ខ្ញុំ​យក​អ្វី​ដែល​ខ្ញុំ​បាន​ឮ យក​មក​ជម្រាប​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ»

លោក សម រង្ស៊ី អះអាង​បន្ថែម​ទៀត​ថា សហភាព​អឺរ៉ុប កំពុង​ពិចារណា​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន ដើម្បី​ចុះ​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្ដែង​នៅ​កម្ពុជា ដោយ​ផ្ទាល់ មុន​នឹង​ឈាន​ទៅ​ដាក់​ទណ្ឌកម្ម ជាក់លាក់​ណាមួយ នា​ពេល​ខាងមុខ​នោះ។ គណៈប្រតិភូ​នេះ គ្រោង​នឹង​ជួប​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល អង្គការ​ការពារ​សិទ្ធិមនុស្ស សហជីព​កម្មករ មន្ត្រី​គណបក្សប្រឆាំង​ផង​ដែរ៖ «ដូច្នេះ​គេ​ចង់​មក​ស្ដាប់ ព្រោះ​គេ​ដឹង​ខ្លះ​ហើយ គេ​ចង់​ទទួល​ការ​បញ្ជាក់ ថា​ស្ថានការណ៍​ហ្នឹង​វា​ដុនដាប ដូច​អ្វី​ដែល​គេ​បាន​ដឹងឮ​មកដល់ពេលនេះ។ បើ​គេ​នៅតែ​ឃើញ​ថា វា​ដុនដាប​ដូច្នេះ​មែន កែ​មិន​ឡើង ពេល​នោះ​គេ​ចាត់វិធានការ​ហើយ​។ ដូច្នេះ​យើង​ចាំ​មើល​ថា​តើ​គណៈប្រតិភូ​គេ​ទៅដល់​ពេលណា ហើយ​គេ​នឹង​ធ្វើ​សេចក្ដីរាយការណ៍ ឲ្យ​ថ្នាក់ដឹកនាំ​កំពូល​របស់​សហភាព​អឺរ៉ុប ហើយ​ពេលនោះ គេ​នឹង​ចាត់វិធានការ»

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​ខាង​សហភាព​អឺរ៉ុប នៅឡើយ​ទេ​នៅ​ពេល​នេះ។

ចំណែក​ឯ​មន្ត្រី​របប​លោក ហ៊ុន សែន ឯណោះ​វិញ ចាត់​ទុក​យុទ្ធនាការ កៀរគរ​រក​ការ​គាំទ្រ​ពី​ឆាក​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន បែបនេះ ថា ជា​នយោបាយ​ប្រឆាំង។ មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៦ ខែ មិថុនា​នេះ ថា​លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​តស៊ូ​មតិ​របស់​មន្ត្រី​បក្ស​ប្រឆាំង នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

បើទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ និង​ផាត់​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ ដែល​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខនេះ​ទៅ​ហើយ យ៉ាងណាក្តី ក៏​លោក ផៃ ស៊ីផាន នៅតែ​យល់ថា គណបក្សប្រឆាំង​មួយ​នេះ កំពុងតែ​ឃោសនា​ដែរ ដោយ​លោក​ហៅ​ដំណាក់កាល នេះ ថា ជា​រដូវ​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ។ លោក ផៃ ស៊ីផាន អះអាង​ថា របប​លោក ហ៊ុន សែន មិន​បារម្ភ​ពី​សម្ពាធ ឬ​ការ​កាត់ផ្ដាច់ កិច្ច​សហប្រតិបត្តិការ​ណាមួយ ពី​អន្តរជាតិ​នោះ​ទេ៖ «ដឹង​ហើយ​ថា​គណបក្ស​នយោបាយ ជាពិសេស​ដែល​ត្រូវ​បាន​រម្លាយ​ហ្នឹង កំពុង​តែ​មាន​មិត្តភ័ក្ដិ​នៅ​ខាងក្រៅ ដើម្បី​រៀបចំ​ធ្វើ​យុទ្ធនាការ ឲ្យ​មាន​ព័ត៌មាន​ប្រឆាំង​នឹង​កម្ពុជា។ កម្ពុជា​មាន​ដៃគូ​ពាណិជ្ជកម្ម ដោយ​កម្ពុជា​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក៏ដូចជា​អង្គការ​សេដ្ឋកិច្ច​ពិភពលោក ក៏ដូចជា​ឆាក​អន្តរជាតិ។ ដូច្នេះ​កម្ពុជា​មិន​មាន​ការ​ខ្វល់ខ្វាយ​ខ្លាំង​ទេ»

តាំងពី​ក្រោយ​ពេល របប​ក្រុងភ្នំពេញ​សម្រេច​បំផ្លាញ​ឫសគល់ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​បន្ដ​បន្ទាប់ ដើម្បី​បន្ត​ក្រាញ​អំណាច សហគមន៍​អន្តរជាតិ រួមមាន សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ពី​ក្ដី​បារម្ភ និង​បាន​ដាក់​សំណើ​ជា​បន្ដ​បន្ទាប់ ជំរុញ​ឲ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ អ្នក​និយម​ប្រជាធិបតេយ្យ និង​ងាក​មក​រក​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ការ​ទទួលស្គាល់​ឡើងវិញ។

ប៉ុន្ដែ​របប​មួយ​នេះ មិនបាន​ទទួលយក​សំណើ​របស់​អន្តរជាតិ​ទេ និង​បាន​ផ្គើន​បន្ត​ធ្វើទុក្ខបុកម្នេញ​អ្នក​និយម​ប្រជាធិបតេយ្យ​បន្ថែម​ទៀត រហូតដល់​សហរដ្ឋអាមេរិក​បានសម្រេច ដាក់ទណ្ឌកម្ម​ជា​បន្ដ​បន្ទាប់ លើ​សមាជិក​ជាន់ខ្ពស់​របស់​របប​ក្រុងភ្នំពេញ។ បច្ចុប្បន្ន​ក្រៅពី​សហរដ្ឋអាមេរិក និង​សហគមន៍​អ៊ឺរ៉ុប ដែល​មាន ២៨​ប្រទេស ក៏​មាន​ប្រទេស​ប្រជាធិបតេយ្យ​មួយទៀត គឺ ប្រទេស​អូស្ត្រាលី កំពុងតែ​ពិចារណា ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​ជាន់ខ្ពស់ ក្នុង​របប​ក្រុងភ្នំពេញ​នេះដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​អតីត​ទីប្រឹក្សា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិនទាន់​អាច​ធ្វើ​ការវិភាគ​បាន ថា​តើ​សហភាព​អឺរ៉ុប នឹង​លុបចោល​កិច្ចព្រមព្រៀង ឬ​បន្ត​ទៀត​ទេ ដោយសារ ក្រុម​ប្រទេស​ទាំងនោះ កំពុង​បើក​កិច្ចប្រជុំ​នៅឡើយ។ តែ​យ៉ាងណា លោក​បណ្ឌិត​យល់ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប​លុបចោល​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​មែន នឹង​នាំ​ឲ្យ​របប​ក្រុងភ្នំពេញ ជួប​វិបត្តិ​ធ្ងន់ធ្ងរ៖ «ផ្ដាច់​ហ្នឹង ផ្ដាច់​ដល់​ណា? អ្វី​ដែល​សំខាន់ គឺ​រឿង អ៊ីប៊ីអេ (Everything But Ars) តើ​គេ​ផ្ដាច់​អាហ្នឹង​អត់​ទេ? តើ​គេ​លែង​ឲ្យ​យើង​នាំ​ទំនិញ​ទៅ​ប្រទេស​គេ ដោយ​ឥត​យកពន្ធ ដូច​អ្វី​ដែល​បាន​ផ្តល់​ដូច​សព្វថ្ងៃ​នេះ ឬ​យ៉ាងម៉េច​? អា​ហ្នឹង​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​។ បើ​មាន​ដូច្នេះ​មែន គឺ​អាច​មាន​វិបត្តិ​ធំ​ហើយ​ក្នុង​ប្រទេស​យើង»

ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​ខាងមុខ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ប្រតិកម្ម​ពី​អន្តរជាតិ​ក៏​កាន់តែ​កើន​ឡើង​យ៉ាង​សន្ធាប់។ សហគមន៍​អន្តរជាតិ បាន​ព្រមាន​របប​លោក ហ៊ុន សែន រួចជាស្រេច​ទៅ​ហើយ ថា​ការបោះឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ​នោះ នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ យុត្តិធម៌ នោះ​ឡើយ បើ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម។ ពួកគាត់​ព្រមាន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត នេះ​រួចជាស្រេច​ទៅ​ហើយ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "លោក សម រង្ស៊ី ថា​គណៈប្រតិភូ​​អឺរ៉ុប​នឹង​កាត់ផ្ដាច់​សហ​ប្រតិបត្តិការ​ជាមួយ​របប​លោក ហ៊ុន សែន"

  1. Free Cambodia says:

    Could, would, will, Rainsy keeps saying for many years about punishment to Cambodia. Rainsy deceives and lies to our people again. We never trust Rainsy from the beginning. This man wants to divide us while he was in the country. Now he is in France, so he incites others to hate us. Rainsy has lost his credibility. He should be retired because no one is listening to him any more. It’s over for Rainsy.

    Cambodia is great! We travel to work every day without any problem. This is our democracy, not Rainsy democracy. Keep lying Rainsy because the moon is falling down soon.

  2. so socheath says:

    អាក្បត់ជាតិ សមរង្សី ម្ង៉ៃណាក៏លឺវានិយាយថា អានេះជួយបក្សក្បត់ជាតិសង្គ្រោះផេះ អានោះដាក់ទណ្ឌកម្ម រាជរដ្ឋាភិបាល ដាក់ទណ្ឌកម្ម ហុនសែនដែរ !
    តែចុងបញ្ចប់ អាក្បត់ជាតិសមរង្សី និងបក្សពួកក្បត់ជាតិរបស់វា នៅតែជាឆ្កែដដែលហ្នឹង !
    ពួកអា​ក្បត់ជាតិ ! ចេះត្រឹមតែព្រុសដូចឆ្កែ​ហ្នឹងហ្អី !

  3. Sam says:

    One who threatened to go to war if the party lost and did one time for threatening of succession of Eastern part of Cambodia in 1993 UNTAC supervised election. AND one who wants international community to cut aid to Cambodia because his party was dissolved.

  4. Anonymous says:

    who was the nation traitor we will see but at the main time the question is still have to answer soon. be your own boss Cambodian just do not love too much and when you hate you hate too much. I’m not supported CNRP nor CPP but right now I knew between this two parties . both of them is trying to convincing people to believe in them. this is the problem between HUN SEN and SAM RANSY these two men in the ring fighting each other every day. but one thing I wonder HUN SEN had kill his enemy why he still worry too much about that gosh . talking too much it will not help any thing mistake can be done by talking whit no brain. I remember the old Cambodian prediction said >>black bird are flying over the sky at the gosh town , house no one to live road no people walking that was over. the question is about the three evil king come to powers I wonder is it acting right now. I believe when the storm and the dark cloud over the clear bright sky will come . please do not be under estimated your enemy you may hurt so bad at the end. GOD bless Cambodia and all innocent Cambodian including Free Cambodia and SO SOCHEATH also

  5. Free Cambodia says:

    Rainsy is impeding our progress. He keeps lying to the people who wish to believe him. We are not sick people and we never trade banana for carrot. However, we are moving forward without Rainsy. Read article on project in Koh Kong.

    Thanks to Ly Yong Phat for his leadership in business and investment. First he started the Koh Kong casino and hotel. Second, he built the bridge crossing the river to Thailand. And third he developed in real estate through out the state. These significant improvements create jobs and a better standard of living for our people.

    Economic development in any country is not new. Any developing world needs foreign investors. Such a development is a process by which a nation improves the economic, political, and social well-being of its people.

    Dr. Ly Phung Kim told us that Koh Kong will be the second Hong Kong in the near future. Hunday car manufacturing is already here. We need more investors to achieve this goal. Thanks to both Ly Yong Phat and Dr. Ly Phung Kim for the contribution to make our nation great. These are positive trends for Cambodia and it’s people.

  6. Anonymous says:

    The lost of Tral island is the traitor ‘s commitment ‘ because of Hanoi force their veitcong mafia dictator puppet gave it to them’ and it against the Parish Accord treaty’ and even Singapore never accepted it because singapore still accepted Tral island is belong to cambodia so who the real traitor??? Who bury Parish Accord?? Who did the coup 1997 killing khmer people ?? GOD will punish the bad soon ‘. GOD bless all good people’