តំណាងរាស្ត្រ​សហព័ន្ធ​អាមេរិកាំង​ពីរ​រូប​ទៀត ​ចេញ​មុខ​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន

ដោយ តាំង សារ៉ាដា
2018-06-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ូប៊ើត ប្រ៊ែតឌី (Robert Brady) តំណាងរាស្ត្រ​អាមេរិកាំង​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ ផេនស៊ីលវេនញ៉ា (Pennsylvania)។ រូបថត​ពី​ហ្វេសប៊ុក​លោក រ៉ូ ប៊ើត ប្រ៊ែតឌី (Robert Brady)
លោក រ៉ូប៊ើត ប្រ៊ែតឌី (Robert Brady) តំណាងរាស្ត្រ​អាមេរិកាំង​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ ផេនស៊ីលវេនញ៉ា (Pennsylvania)។ រូបថត​ពី​ហ្វេសប៊ុក​លោក រ៉ូ ប៊ើត ប្រ៊ែតឌី (Robert Brady)


តំណាង​រាស្ត្រ​អាមេរិក ​២​រូប​ទៀត​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


តំណាងរាស្ត្រ​សហព័ន្ធ​អាមេរិកាំង ២រូប ប្រកាស​គាំទ្រ​សេចក្ដី​ព្រាង ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ២០១៨ លេខ H.R. 5754 ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដែល​គ្រោង​អនុម័ត នៅ​ក្នុង​សភា​ពេញ​អង្គ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។

តំណាងរាស្ត្រ​អាមេរិកាំង​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ ផេនស៊ីលវេនញ៉ា (Pennsylvania) លោក រ៉ូ ប៊ើត ប្រ៊ែតឌី (Robert Brady) កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា បាន​យល់​ព្រម​តាម​សំណើសុំ​របស់​អនុប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ខាង​ផ្នែក​ស្ត្រី គឺ​អ្នកស្រី សេង ជែណេត (Janet Seng) ដើម្បី​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដល់​របប​លោក ហ៊ុន សែន ។

លោក រ៉ូប៊ើត ប្រ៊ែតឌី​ (Robert Brady) បាន​ប្រាប់​អាស៊ី​សេរី​ថា របប​លោក ហ៊ុន សែន ទាល់​តែ​ត្រូវ​ទណ្ឌកម្ម​ខ្លះ ទើប​អាច​នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន៖ «ខ្ញុំ​បាន​ចុះ​ហត្ថលេខា​គាំទ្រ​លើ​សេចក្ដី​ព្រាង​ច្បាប់​លេខ H.R. 5754 នេះ​ហើយ ក្នុង​បុព្វហេតុ​នាំ​មក​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ខ្ញុំ​យល់​ថា វិធានការ​នេះ គឺ​ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​កាន់​របប​លោក ហ៊ុន សែន ថា ត្រូវ​តែ​អនុវត្ត​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ខ្ញុំ​នឹង​ទៅ​ចូលរួម​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ នៅ​សភា​ពេញ​អង្គ​នៅ​ពេល​ខាង​មុខ។ សេចក្ដី​ព្រាង​ច្បាប់​នេះ បាន​និយាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ដល់​ក្រុម​មន្ត្រី​សំខាន់ៗ ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​លោក ហ៊ុន សែន ​ក្នុង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ខ្ញុំ​យល់​ថា ប្រសិន​បើ​យើង​ដាក់​ទណ្ឌកម្ម​ឲ្យ​កាន់​តែ​ធ្ងន់​ដល់​របប​លោក ហ៊ុន សែន​ វា​នឹង​អាច​នាំ​មក​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន»

កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​ទៅ​នេះ គណៈកម្មាធិការ​កិច្ចការ​បរទេស នៃ​រដ្ឋសភា​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​លេខ H.R.5754 ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន។ ទណ្ឌកម្ម​ទាំង​នោះ រួម​មាន ការ​រឹតត្បិត ការ​ចល័ត​សាច់​ប្រាក់​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​អាមេរិក ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​ការ​បិទ​ទិដ្ឋាការ​មន្ត្រី​យោធា​សំខាន់ៗ មន្ត្រី​កង​កម្លាំង​សន្តិសុខ និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល នៃ​របប​ក្រុង​ភ្នំពេញ។

អ្នកស្រី សេង ជេនេត (Janet Seng) ដែល​បាន​យក​ញត្តិ​ទៅ​ឲ្យ​តំណាង​រាស្ត្រ​អាមេរិកាំង លោក រ៉ូប៊ើត ប្រ៊ែតឌី ​(Robert Brady) ចុះ​ហត្ថលេខា​គាំទ្រ​នោះ បាន​ប្រាប់​អាស៊ី​សេរី​ទាំង​ក្តី​ត្រេកអរ​ជា​ខ្លាំង ដែល​តំណាង​រាស្ត្រ​អាមេរិកាំង​រូប​នេះ យល់​ព្រម​គាំទ្រ​លើ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន៖ «ភ្លាមៗ ហ្នឹង គាត់​សុខ​ចិត្ត​ទទួល​សំណូមពរ​របស់​ខ្ញុំ ហើយ​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​រដ្ឋ ផេនស៊ីលវេនញ៉ា ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន។ គាត់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ដែល​គាត់​អាច​បញ្ចុះបញ្ចូល​តំណាង​រាស្ត្រ​ដទៃ​ទៀត​ឲ្យ​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ»

អ្នកស្រី​បន្ត​ថា ក្រៅ​ពី​ទទួល​បាន​ការ​គាំទ្រ​របស់​លោក រ៉ូប៊ើត ប្រ៊ែតឌី (Robert Brady) អ្នកស្រី​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​យល់​ព្រម​គាំទ្រ លើ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ ពី​លោក ដ្វាយ អ៊ីវ៉ានស៍ តំណាង​រាស្ត្រ​សហព័ន្ធ​ម្នាក់​ទៀត​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ ផេនស៊ីលវេនញ៉ា (Pennsylvania) ដែរ។

អ្នកស្រី សេង ជែនេត (Janet Seng) អះអាង​ថា ក្រុម​តំណាង​រាស្ត្រ អាមេរិក​ទាំង​ពីរ​រូប​នេះ មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​បែប​កំប្លុកកំប្លែង ហើយ​ខ្ទប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល ជា​គណបក្ស​មាន​សម្លេង​គាំទ្រ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​នោះ។

ទោះ​ជា​មាន​ការ​គំរាមកំហែង​អំពី​ការ​ប្រើ​ទណ្ឌកម្ម​ប្រភេទ​ណា​ក៏​ដោយ ក៏​លោក ហ៊ុន សែន​ តែងតែ​ប្រកាស​ថា លោក​គ្មាន​លុយ​ទុក​នៅ សហរដ្ឋ​អាមេរិក​សម្រាប់​ឲ្យ​បង្កក​ចោល​នោះ​ឡើយ។​ លោក​បន្ត​ថា​លុយ ដែល​លោក​មាន គឺ​សម្រាប់​កសាង​សាលារៀន​ប៉ុណ្ណោះ៖ «យើង​អត់​ត្រូវ​ការ​ទៅ​តាម​ថា នែ គេ​បង្កក​ទ្រព្យ​សម្បត្តិ។ ទេ​បង្កក ក៏​បង្កក​ទៅ យក​ទៅ អ្នក​ឯង​ចង់​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​ក៏​ឆក់​ទៅ។ អ្នក​ណា​ភ្លើ​យក​លុយ​ទៅ​ទុក​នៅ​ក្រៅ​ប្រទេស គេ​មាន គេ​យក​ទៅ។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​យក​ទៅ​ទៀត កុំ​ឲ្យ​ខ្មែរ​ពូកែ​យក​លុយ​ទៅ​ផ្ញើ​នៅ​បរទេស​នោះ។ ខ្ញុំ​សុខ​ចិត្ត​ផ្ញើ​នៅ​សាលារៀន​ឲ្យ​ក្មួយៗ រៀន​ហើយ ផ្ញើ​នៅ​វត្ត​អារាម​ឲ្យ​ចាស់ៗ សុំ​សីល​ហើយ»

ប៉ុន្តែ​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាលែន ឡូវែនថល (Alan Lowenthal) ដែល​ជា​សហ​ស្ថាបនិក នៃ​ការ​បង្កើត​សេចក្ដី​ព្រាង​ច្បាប់ លេខ H.R. 5754 ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ស្វែង​រក ប្រភព​ហិរញ្ញវត្ថុ​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ដាក់​តម្កល់​នៅ​សហរដ្ឋ​អាមេរិក នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់ ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ចូល​ជា​ធរមាន។

លោក​ព្រមាន​ថា ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ហើយ ពេល​នោះ របប​លោក ហ៊ុន សែន នឹង​មាន​អារម្មណ៍​ឈឺ​ចាប់ ពី​ឥទ្ធិពល​នៃ​ច្បាប់​នេះ ដូច​ប្រទេស អេរ៉ង់ រុស្សី និង​ប្រទេស​ចិន​អ៊ីចឹង​ដែរ។ លោក​បន្ត​ថា​ ច្បាប់​ដាក់​ទណ្ឌកម្ម​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ដល់​របប​ក្រុង​ភ្នំពេញ​នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ៖ «នេះ​គឺ​ជា​វិធានការ​ទី​មួយ ដែល​យើង​ធ្លាប់​បាន​ធ្វើ​ទៅ​លើ​ប្រទេស​រុស្សី និង​ប្រទេស​ចិន​រួច​ទៅ​ហើយ។ ដូច​ជា ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជា​ដើម​ហ្នឹង។ នេះ​ក៏​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ពួក​យើង ដែល​ត្រូវ​ធ្វើ​ទៅ​លើ ប្រទេស​ទាំង​ឡាយ​ណា ដែល​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព ការ​រំលោភ​សិទ្ធិមនុស្ស។ នេះ​ហើយ​ជា​ចំណុច ​ដែល​យើង​ចាប់​ផ្ដើម ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួកគេ ដូច​ករណី ប្រទេស​រុស្ស៊ី និង​ចិន ជា​ឧទាហរណ៍​ស្រាប់។»

លោក​បន្ត​ថា​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​កិច្ច​ការ​នេះ​បន្ថែម​ទៀត​ដើម្បី​ជំរុញ ឲ្យ​សហគមន៍​អឺរ៉ុប​យក​គំរូ​តាម​សហរដ្ឋ​អាមេរិក ដើម្បី​ដាក់​ទណ្ឌកម្ម ដូច្នេះ​ដល់​របប​លោក ហ៊ុន សែន ថែមទៀត។

ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុម​តំណាងរាស្ត្រ​​អាមេរិកាំង​ទាំង​ពីរ​គណបក្ស​ឲ្យ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​លេខ H.R. 5754 នេះ​ដែរ អ្នកស្រី សេង ជែនេត (Janet Seng) បាន​ប្ដេជ្ញា​ថា អ្នកស្រី​នឹង​ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​បញ្ចុះបញ្ចូល​តំណាង​រាស្ត្រ​សហព័ន្ធ​អាមេរិកាំង​ដទៃ​ទៀត​ឲ្យ​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​សំខាន់​មួយ​នេះ​ឲ្យ​ចូល​ជា​ធរមាន​ទាល់​តែ​បាន។

ចំណែក​លោក រ៉ូប៊ើត ប្រ៊ែតឌី (Robert Brady) បាន​សន្យា​ថា លោក​នឹង​ខិតខំ​កៀរគរ និង​បញ្ចុះបញ្ចូល​តំណាង​រាស្ត្រ​សហព័ន្ធ​អាមេរិកាំង ដែល​ជា​សហសេវិក​របស់​លោក​ជា​ច្រើន​ទៀត ឲ្យ​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​រហូត​ដល់​បាន​ជោគជ័យ​តែ​ម្ដង។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម វា​គឺ​ជា​ការ​បោះ​ឆ្នោត​បែប​ផ្ដាច់ការ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

17 Responses to "តំណាងរាស្ត្រ​សហព័ន្ធ​អាមេរិកាំង​ពីរ​រូប​ទៀត ​ចេញ​មុខ​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន"

  1. Free Cambodia says:

    Cambodia does not welcome any one who is a terrorist to come here, but you have degraded yourself as a terroris and you are afraid to come here on your own. You should not blame on us. About this bill 5754, you can be happy for now. But I suggest that you need to learn first about the process of the Bill. Soon you will be disappointed because this bill will die at the House. If you don’t understand why this bill will die, later you are welcome to discuss with us. And we will tell you why.

  2. Anonymous says:

    The reason why U.S. still attempt to deal with Cambodia affairs because of the China occupation in Asia. If Cambodia government choose to be neutral, U.S. will not be the subject to talk about at all. To stop U.S. involvement in Cambodia, we have to stop China first. U.S. capable of taking any action with or without congress or President approval whenever they want to, especially wherever the China occupied. That’s the nature of power competition.

  3. Người bạn Khmer says:

    history has proven that the people love their ruler when he enlarges their territory for his people
    the case of Alexander the Great, antique ancient egyptian all those pharaohs who conquered territories, ancient Rome expantionist Bonaparte who went as far as Russia, the case of HItler They practiced DICTATURE for the greatness of their people
    The case of Cambodia Jayavarman VII was also a dictator but the Khmers adulait because he worked for the people
    Castro ect in Zimbavie the same
    But it is necessary to pose the good quesstion in cambodia by giving their territory to foreigners in order to fortify its own power inside.
    IS THAT A GOOD CHOICE FOR THE LEADER?
    Personally it is a non categorical personal opion
    but for the present Khmer people they are free to choose in all soul and conscience
    they are their little children back little children who will judge them but mine they will walk with their heads up and change their nationality but the soul remains Khmer and will say to themselves
    They leave their motherland because they are ashamed of their leader

  4. Anonymous says:

    I quest HUN SEN was a terrorist in his own home town look back to the devil action that this man have been committed . it is very shameful to all Cambodia to have this uneducated devil leaded this poor nation. in the history of Cambodia there was one leader is already in the black list of this nation . it was the king CHHAIYATA No2 and in this 21st century HUN SEN may become the worse leader of Cambodia ever. HUN SEN was a communist jungle educated person how can he be able to made this people live in peace. he did not understanding what a democratic like how can he understand world wide policy. all HUN SEN know was AMERICKANG is always his enemy. I think HUN SEN master Vietcong is smart they are flexible in world policy . what was so imagist is they can be friend whit their old bloody enemy and still be HUN SEN boss in secreted. one boss is not enough HUN SEN want a second boss was CHINA that two boss was made this poor people lost almost half of their blood family . this time is more then ever I can see the future of this poor nation is worse then some one can make their imagination. in the past 50% people can survive by collected some food from the forest right now no more forest to collect any shit to eat how can any one survive . I guest even the guy who sacrifice his own life to supported HUN SEN will also can not survive . GOD bless Cambodia and all innocent Cambodian

  5. James says:

    US cannot be trusted. Henry Kissenger ordered the bomb dropped and killed thousands of Cambodians but blames on Vietcong. Just last week US provides aids of $1.6M to defuse the unexploded bombs. But this money cannot justify the lives were lost and will continue to lose due to Agent Orange and other chemical. Not even mention Khmere Rough supported by the US.

    Yes, learn about the history and we cannot repeat the same history twice. This is our country and our land, therefore we don’t need the US and others. Thanks to Free Cambodia and Dr. Ly Phung Kim who stand up for all of us. We have duty to defend and protect for our only sovereign nation.

  6. Free Cambodia says:

    Yes, James, we have fought war after war. Our people don’t want any more war. But if it comes again, we will continue to fight. We are not strangers to war. We did not run away from our country after Hun Sen liberated us in 1979. We stayed and rebuilt our country until now we have stock exchange and economic prosperity. We refuse to live under the control of US and others. We will make sure that our country is free from these war mongers who aim to separate us for their own gain.

  7. Anonymous says:

    don’t both of you think HUN SEN who the one will start the war???????????? I tell you what wait and see in less then ninety days peace or war you will find out soon. I’m wishing peace can come but you never know ??????? GOD bless Cambodia

  8. Anonymous says:

    So funny mr james and mr free cambodia ‘haha so funny’ these two guy blame on America” james ‘why don’t you ask the reaso?? why U S spend a lot of bomb to bomb ho chi minh trail?? it cost a lot of money ‘Why would they spend?? because U S don’t wanted communist spread the germs to cambodia and all Asea ‘ and U S only bomb veitcong not khmer but stupid king si hak nouk let veicong stayed at cambodian land that why U s bomb ‘and Who created khmer rough?? including hun-sen heng sam ring chea sim?? Youn hanoi?? and who bring youn ha noi to invade cambodia and rob everything from cambodia?? and Why Youn hanoi not co-operate with U N ?? It was illegal Youn- hanoi invade cambodia that time’ ‘ and Why hun-sen gave Tral island to Youn hanoi?? witout respected people of cambodia?? and Hun-sen said this country is democracy but how come he dissolve opposition party and jail leader for no reason?? so far haven’t found any evident mr SO KHA betray the country only mr Sen betray the country’ ,U S is the father of democracy and protected all democracy countries in the world so cambodia is declare democracy and now not respected that why U S must intervene so all cambodia will be happy to see U S sanction this fake democracy and bane all corrupted officials from this beast regime and not accept the result of vote like venezeala ‘ haha ‘ wait and see ‘ .Veitcong dictator never enough and still followed order from Youn-hanoi’. GOD will punish all dictators in the world even evil veitcong mafia dictator soon’. GOD bless all good people ‘

  9. Anonymous says:

    Don’t forget if we have a war with U.S., we have to watch out Thailand and Vietnam too because they are U.S. allied. Real simple solution for Cambodia is to stay neutral otherwise the war will be inevitable whether we want it or not. I hope we are not end up like Iraq.

  10. Anonymous says:

    There won’t be any bomb dropped on Cambodia if sihanouk did not allow Vietcong to use our land to hide away from U.S. Any body has the rights to chase their enemies just like hun sen did with Thailand to send hun sen enemies back to Cambodia.

  11. Anonymous says:

    For those of you who choose to support hun sen but ignore the invasion of China and land grapping of Vietnam I doubt that are you really Cambodian? Any Cambodian who is still living in Cambodia will their opposition against these 2 foreigner country and it becomes well known crises and suffered feeling through out the country so if you feel that is the problem, you are not real Cambodian

  12. Anonymous says:

    I mean if you don’t feel that is the problem, you are not real Cambodian

  13. Free Cambodia says:

    Thank you for your concern about our country. We already know all about China, Vietnam, Thailand, and others. We have rebuilt our country from scratch since 1979, and we will continue to maintain it. We have committed to peace and prosperity.

    US has already tried to have the regime change but failed. The reason is simple. We have no oil and Cambodia is not a threat to US National Security. Hun Sen cannot start a war because there are many of us who will fight for our rights and freedom.

  14. roumrith says:

    patriotist champions shocked statements by westerners urging sen sen to restore true democracy in cambodia
    we would like to know their perception of the decision of this government
    concerning the decision below
    មន្ត្រីជាន់ខ្ពស់ រដ្ឋសភា ថា ច្បាប់ សញ្ជាតិ ថ្មី ជួយ សម្រួល ដល់ រដ្ឋាភិបាល ក្នុង ការ ផ្ដល់ សញ្ជាតិ ឱ្យ អ្នក វិនិយោគ បរទេស
    we democrats have shocked this decision and are not Racists at all !!!!

  15. Anonymous says:

    We need real democracy in Cambodia , not communist.
    Paris Peace Agreement has the good way to democracy. Hun Sen’s group robbed this agreement. We all need to reinstall for all Cambodians before it is too late.
    No communist in Cambodia.
    No dictatorship in Cambodia.

  16. Anonymous says:

    Ask So SoChet, why???????
    He knows more than any body!!!!!

  17. Anonymous says:

    we Cambodian should have known about Vietnamese war and spread over to Cambodia . that regional policy was between communist and democratic that was no though about it. the FRANCE was turn over to UNITED STATE to take over this region policy just to prevented CHINA to spread communist policy over this region and also isolated CHINA from getting their foot in world supper powers. the reason why that war was spreading over to Cambodia we Cambodian should knew it. AMERICAN ‘s Vietnamese war veteran are still be the wideness today . the reason why US bomb on Cambodian land the answer is so easy , because Vietcong was there. who let Vietcong cam into Cambodian land we Cambodian should known . instated American’s veteran still be the angry whit Cambodia because we let Vietcong came to fight from the back of their battle field and killed a lot of them. that was the truth situation at that time so HUN SEN the former Khmer Rough should not reveal that old wound . Cambodian need peace right now not war I knew this region is coming into that problem again because of South CHINA sea. the question is>> can Cambodia getting away out of this world policy. I do not think HUN SEN can solve this problem he only good at fighting among his nation that all. GOD bless Cambodia and all innocent Cambodian