“របប​លោក ហ៊ុន សែន កំពុង​កេង​នយោបាយ​ក្រោយ​ជ្រើស​តាំង​ជា​អនុប្រធាន​សម័យប្រជុំ​ អ.ស.ប”

ដោយ មាន ឫទ្ធិ
2018-06-12
RFA

ស្ដាប់ ឬ​ទាញយក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy)  លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។ Facebook
អ្នក​វិភាគ​គោលនយោបាយ​ការបរទេស និង​ជា​អ្នក​និពន្ធ​សៀវភៅ «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ទន់​ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោក​សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល។ Facebook


អ្នក​ជំនាញ​ខាង​កិច្ចការ​ទំនាក់ទំនង​ការទូត និង​គោលនយោបាយ​ការបរទេស​អះអាង​ថា របប​លោក ហ៊ុន សែន កំពុង​កេង​ចំណេញ​នយោបាយ​ពី​ការណ៍​ដែល​កម្ពុជា​ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន​សម័យប្រជុំ​នៅ​ឯ​មហាសន្និបាត​លើក​ទី​៧៣ របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ឆ្នាំ​២០១៨២០១៩។ ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស អះអាង​ពី​លក្ខណៈសម្បត្តិ​របស់​របប​ខ្លួន ក្រោយ​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​ជ្រើសតាំង​ជា​អនុប្រធាន​សម័យប្រជុំ នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​រួច​មក។

អ្នក​ជំនាញ​ខាង​កិច្ចការ​ទំនាក់ទំនង​ការទូត និង​គោលនយោបាយ​ការបរទេស លោក​សាស្ត្រាចារ្យ​បណ្ឌិត អៀ សុផល ថ្លែងប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា ការ​អួតអាង​អំពី​រឿង​ដែល​កម្ពុជា​ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន នៅ​ឯ​មហាសន្និបាត អង្គការសហប្រជាជាតិ​លើក​ទី​៧៣​នេះ គឺ​មិន​ខុសគ្នា​ទៅ​នឹង​ការ​អួតអាង​អំពី​នាឡិកា​ដែល​ខូច​ស្រាប់ ហើយ​ប្រាប់​ថា អាច​ប្រាប់​ពេលវេលា​ត្រូវ​ដូច្នោះ​ដែរ។ លោក​ថា ការ​ពិត​មនុស្ស​ទូទៅ​ដឹង​ថា បើ​ទោះ​បី​ជា​នាឡិកា​នោះ​ខូច​ក៏ដោយ ក៏​នាឡិកា​នោះ​អាច​ប្រាប់​ពេលវេលា​ត្រូវ បាន​ចំនួន​ពីរ​ដង​ក្នុង​មួយថ្ងៃ​ដែរ។ ដូចគ្នា​នេះ​ដែរ ការណ៍​ដែល​កម្ពុជា​ទទួល​បាន​តួនាទី​នេះ គឺ​គ្រាន់តែ​ជា​តួនាទី​ប្ដូរ​វេន​តែប៉ុណ្ណោះ។

ការ​លើកឡើង​របស់​អ្នក​ជំនាញ​បែបនេះ គឺ​ក្រោយ​ពេល​ដែល​លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​គូស​បញ្ជាក់​អំពី​លក្ខណៈសម្បត្តិ​ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រទេស​នានា បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ក្លាយ​ជា​អនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំ​២០១៨​នេះ។ លោក អ៊ូច បូរិទ្ធ ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​លោក ហ៊ុន សែន ស្រង់​ប្រសាសន៍​ក្នុង​ពេល​ថ្លែង​ទៅកាន់​ក្រុម​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី៦ ខែ​មិថុនា នៅ​ទីស្ដីការ​ក្រសួងការបរទេស ស្ដីពី​ការ​ជ្រើសតាំង​កម្ពុជា​ឲ្យ​ធ្វើជា​អនុប្រធាន​សម្រាប់​សម័យ​ប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ។ លោក អ៊ូច បូរិទ្ធ លើកឡើង​ថា មូលហេតុ​ចម្បង​នៃ​ការ​ជ្រើសតាំង​នេះ គឺ​ដោយសារតែ​បទពិសោធន៍​របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និង​ការស្វែងរក​សន្តិភាព​របស់​កម្ពុជា៖ «ជាពិសេស​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​នេះ​បាន​ទាញ​ការចាប់អារម្មណ៍​ខ្លាំងក្លា​ណាស់ នៅ​ក្នុង​ពិភពលោក ជាពិសេស​នៅ​ក្នុង​អង្គការ​អន្តរជាតិ នៅ​គ្រប់​អង្គការ​ក្នុង​តំបន់​ទាំងអស់​។ អ៊ីចឹង ការ​រីកចម្រើន​នេះ រហូតដល់​ប្រទេស​មួយ​ចំនួន គេ​ចាត់​ទុក​យើង​ថា ជា​ខ្លា​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​ដែរ។ អ៊ីចឹង​គេ​ចង់​ដឹង​ណាស់​ពី​បទ​ពិសោធន៍​របស់​កម្ពុជា។ អ៊ីចឹង​ការ​រីកចម្រើន​របស់​យើង ក៏ដូចជា​ការស្វែងរក​សន្តិភាព​របស់​យើង គឺ​ប្រទេស​ទាំង​អស់គេ​ចង់​ដឹង ចង់​ឃើញ ចង់​ឮ។ អ៊ីចឹង តាមរយៈ​នៃ​ការចូលរួម​របស់​កម្ពុជា គ្រាន់តែ​យើង​ចូល​ទៅ​គឺ​គេ​អបអរសាទរ​តែម្ដង​។ នេះ​គឺជា​លក្ខណៈសម្បត្តិ​សំខាន់​ណាស់​ដែល​ពិភពលោក​ទទួលស្គាល់ នូវ​អ្វី​ដែល​កម្ពុជា​បាន​ទទួល​បាន​ពី​រយៈពេល​កន្លង​មក​នេះ»

លោក​បណ្ឌិត អៀ សុផល លើកឡើង​ថា របប​ក្រុងភ្នំពេញ​កំពុង​ទាញ​យក​អត្ថប្រយោជន៍​នយោបាយ​ពី​រឿង​នេះ ដើម្បី​បង្ហាញ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា របប​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​ពី​អន្តរជាតិ ខណៈ​ដែល​របប​នោះ​កំពុង​រង​ការ​ថ្កោលទោស​ពី​គ្រប់ទិសទី ដោយសារ​ការ​ត្រៀម​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ។ លោក​ថា បើ​គេឯង​ជឿ​ដូច​ការ​អួតអាង​នេះ​មែន គឺ​មិន​ខុស​ពី​ជឿ​ថា ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ពុំ​មាន​ការ​ដើរ​ថយ​ក្រោយ ឬ​ធ្លាក់​ចុះ​នោះ​ដែរ។ លោក​រំពឹង​ថា របប​នេះ នឹង​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បោក​បញ្ឆោត​បែបនេះ​តទៅទៀត ជាពិសេស ខណៈ​ដែល​ការបោះឆ្នោត​ក្លែងក្លាយ​កំពុងតែ​ខិត​កៀក​មកដល់។

យោង​តាម​ឧបសម្ពន្ធ​នៃ​សេចក្តី​សម្រេច​លេខ ៣៣/១៣៨ ចុះ​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​១៩៧៨ របស់​អង្គការសហប្រជាជាតិ ប្រធាន​របស់​មហាសន្និបាត​នេះ ត្រូវ​ជ្រើសតាំង​ផ្អែក​តាម​តំណាង ភូមិសាស្ត្រ​មកពី​ទ្វីប​ទាំង​៥ ជា​លក្ខណៈ​ប្ដូរ​វេន​គ្នា។ ដោយឡែក អនុប្រធាន​ទាំង​២១ នៃ​មហាសន្និបាត​នេះ ត្រូវ​ជ្រើសតាំង​ផ្អែក​តាម​រូបមន្ត ៦ រូប​មកពី​រដ្ឋ​ទ្វីប​អាព្រិក ៥​រូប មកពី​ទ្វីប​អាស៊ី ១​រូប ពី​អឺរ៉ុប​ខាងកើត ៣​រូប ពី​អាមេរិក​ឡាទីន ២​រូប​ពី​អឺរ៉ុប​ខាងលិច និង​៥​រូប ជា​រដ្ឋ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។

សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សាយ​កាលពី​ថ្ងៃ​ទី​៧ មិថុនា ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​១៥ ផ្សេងទៀត មកពី​តំបន់​ផ្សេងៗ ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន​នៃ​សម័យប្រជុំ​លើក​ទី៧៣ របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ សម្រាប់​អាណត្តិ​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៩។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ ឲ្យ​ដឹង​ថា លោក ហ៊ុន សែន បាន​ណែនាំ​មន្ត្រី​ការបរទេស​ក្រោម​ឱវាទ​របស់​លោក​ឲ្យ​ដាក់​បេក្ខភាព​កម្ពុជា ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ កាលពី​ខែ​មករា ឆ្នាំ​២០១៧ កន្លង​ទៅ ក្រោម​អ្វី​មួយ​ដែល​លោក​ហៅថា ក្នុង​ស្មារតី​ដើម្បី​លើក​តម្កើង​កិត្យានុភាព និង​កិត្តិយស​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ។ បន្ថែម​ពីលើ​នេះ ក្នុង​ឋានៈ​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កម្ពុជា​អាច​មាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​មហាសន្និបាត ជំនួសមុខ​ឲ្យ​ប្រធាន និង​តាម​សំណើ​របស់​ប្រធាន។ លើស​ពី​នេះ កម្ពុជា​ក៏​នឹង​ក្លាយ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែល​មាន​មុខងារ​ដូចជា ពិនិត្យ​របៀបវារៈ​បណ្ដោះអាសន្ន និង​បញ្ជី​បន្ថែម​ចំណុច​ពិភាក្សា ផ្ដល់​អនុសាសន៍​ដល់​មហាសន្និបាត និង​ជួយ​ដល់​ប្រធាន និង​មហាសន្និបាត​ក្នុង ការរៀបចំ​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​ពេញអង្គ​នីមួយៗ ហើយ​នឹង​ក្នុង​ការងារ​ទូទៅ​របស់​មហាសន្និបាត។

ជាមួយ​គ្នា​នេះ លោក អ៊ូច បូរិទ្ធ ក៏បាន​ចំអក​ដល់ លោក​សម រង្ស៊ី ឲ្យ​មើល​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ឡើងវិញ ប្រសិនបើ​ចង់​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​អង្គការ​នេះ ដក​អាសនៈ​របស់​កម្ពុជា។ លោក អ៊ូច បូរិទ្ធ លើកឡើង​ថា អង្គការសហប្រជាជាតិ​មិនមែន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង ឬ​ការ​ដឹក​ច្រមុះ​របស់​លោក សម រង្ស៊ី នោះ​ទេ ហើយ​ថា ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ មិន​អនុញ្ញាត​ឲ្យ​មានការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ដែល​នៅ​ក្រោម​យុត្តាធិការ​ប្រទេស​ម្ចាស់ផ្ទះ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ ការ​ដកហូត និង​ការ​ដណ្ដើម​យក​អាសនៈ​របស់​កម្ពុជា នៅ​អង្គការសហប្រជាជាតិ មក​គ្រប់គ្រង តែងតែ​ត្រូវ​បាន​អ្នកនយោបាយ​ខ្មែរ​លើក​យក​មក​ធ្វើជា​ប្រធានបទ​នៃ​ការ​តទល់​គ្នា​នៅ​លើ​ឆាក​អន្តរជាតិ នៅ​រៀងរាល់​ពេល​ដែល​កម្ពុជា ជួប​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ម្តងៗ ដែល​ដោះស្រាយ​មិន​ចេញ និង​តម្រូវ​ឲ្យ​មានការ​លូកដៃ​ពី​អន្តរជាតិ។

កាលពី​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ដែល​កាលណោះ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ទី​២ បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​មួយ​ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស និង​រងរបួស​អស់​ជាច្រើន​រយ​នាក់ អាសនៈ​របស់​កម្ពុជា ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទំនេរ​ចោល រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​នយោបាយ​ឡើងវិញ នៅ​ក្រោយ​ការបោះឆ្នោត​សាកល​ឆ្នាំ​១៩៩៨។ នៅ​ក្នុង​ឆ្នាំ​១៩៩០ អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ដដែល​នេះ ក៏​ធ្លាប់​ត្រូវ​បាន​ទុក​ឲ្យ​នៅ​ទំនេរ​ផង​ដែរ ក្រោយ​ការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ជាតិ ហៅ​កាត់​ថា SNC ដែល​កាលណោះ​មាន​សម្ដេច​នរោត្តម សីហនុ ធ្វើជា​ប្រធាន។

លោក​បណ្ឌិត អៀ សុផល ពន្យល់​ថា ប្រសិនបើ​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ដែល​មាន​ប្រទេស​មហាអំណាច​ចំនួន​៥ គឺ​សហរដ្ឋអាមេរិក អង់គ្លេស បារាំង រុស្ស៊ី និង​ចិន ចង់​ដក​អាសនៈ​របស់​កម្ពុជា​នៅ​ឯ​អង្គការសហប្រជាជាតិ រឿងរ៉ាវ​នេះ​ពិតជា​នឹង​កើតមានឡើង បើ​ទោះ​បីជា​កម្ពុជា​កំពុង​ដើរ​តួនាទី​ជា​អនុប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​ក៏ដោយ។ ក៏ប៉ុន្តែ​លោក​ទទួលស្គាល់​ថា កិច្ចការ​នេះ ទំនងជា​តម្រូវ​ឲ្យ​មានការ​តស៊ូ​មតិ​ផ្នែក​ការទូត​ដ៏​ពិបាក​មួយ​សម្រាប់​គណបក្ស​សង្គ្រោះជាតិ។ លោក​ពន្យល់​ថា គណបក្សប្រឆាំង​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ទាមទារ​បាន ក៏ប៉ុន្តែ​គណបក្ស​នេះ នឹង​ត្រូវ​ការ​ឲ្យ​មាន​នូវ​ការ​ឯកភាព​ពី​គ្រប់​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥​ប្រទេស របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​ឲ្យ​រឿងរ៉ាវ​នេះ​កើត​មាន​ឡើង ហើយ​គណបក្ស​នេះ​ត្រូវ​គិត​ថា ប្រទេស​ចិន​ទំនងជា​នឹង​វ៉េតូ (Veto) មិន​យល់ព្រម​តាម​ឡើយ។ បើ​ទោះ​បី​ជា​រឿងរ៉ាវ​នៃ​ការ​ដក​អាសនៈ​កម្ពុជា​នេះ​ទំនងជា​ពិបាក​ក៏ដោយ លោក​បណ្ឌិត អៀ សុផល បកស្រាយ​ថា ប្រសិនបើ​មេដឹកនាំ​គណបក្សប្រឆាំង​គ្រប់រូប ចាប់ផ្ដើម​គិត​ជាមួយ​នឹង​ទស្សនៈ​បែប​ប្រត្យក្ស​និយម​នៃ​ឱកាស​របស់​ខ្លួន​នោះ ពួកគេ​អាច​នឹង​បោះបង់ចោល​ការ​តស៊ូ​របស់​ពួកគេ។ លោក​លើក​យក​ឧទាហរណ៍​ពី​ការណ៍​ដែល​មេដឹកនាំ​នៅ​អាព្រិក​ខាងត្បូង លោក ណែលសិន មែនឌែឡា (Nelson Mandela) មិន​បោះ​បង់​ចោល​ការ​តស៊ូ​របស់​ខ្លួន ហើយ​ក្រោយមក​ក្លាយ​ជា​ប្រធានាធិបតី និង​ជា​វីរបុរស​របស់​ប្រទេស​នេះ។ ដូចគ្នា​នេះ​ដែរ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អាច​បោះបង់​ចោល​ការ​តស៊ូ​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​ច្រើនដង​មក​ហើយ ប៉ុន្តែ​លោក​មិន​បោះបង់​ទេ ឥឡូវនេះ​លោក​ទទួល​បាន​ការ​លើក​លែង​ទោស ហើយ​អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ។

មហា​សន្និបាទ​អង្គការសហប្រជាជាតិ គឺជា​អង្គការ​ចាត់តាំង​មួយ​ក្នុងចំណោម​អង្គការ​សំខាន់ៗ របស់​អង្គការសហប្រជាជាតិ។ នៅ​ឯ​មហាសន្និបាត​នេះ រដ្ឋ​ជា​សមាជិក​ទាំងអស់​មាន​តំណាង​ស្មើភាព​គ្នា គឺ​ប្រជាជាតិ​មួយ មាន​សំឡេងឆ្នោត​មួយ​សន្លឹក។ រដ្ឋ​សមាជិក​ទាំង​១៩៣ របស់​អង្គការសហប្រជាជាតិ នឹង​ធ្វើជា​តំណាង​ក្នុង​វេទិកា​ពហុភាគី​នេះ ដើម្បី​ពិភាក្សា​គ្នា និង​ធ្វើការ​រួមគ្នា លើ​បញ្ហា​អន្តរជាតិ​សំខាន់ៗ ដូច​មាន​ចែង​ដោយ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ រួមមាន​ការ​អភិវឌ្ឍ សន្តិភាព សន្តិសុខ និង​ច្បាប់​អន្តរជាតិ​ជាដើម។ ជា​រៀងរាល់​ឆ្នាំ នៅ​ខែ​កញ្ញា ក្រុម​មេដឹកនាំ​ប្រទេស​ដែល​ជា​រដ្ឋ​សមាជិក​ទាំងអស់ នឹង​មក​ជួប​ជុំ​គ្នា​នៅ​អាគារ​វិមាន​មហាសន្និបាត​អង្គការសហប្រជាជាតិ នា​បូរី​ញ៉ូវយ៉ក ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ។

ក្នុង​សម័យ​ប្រជុំ​លើក​ទី​៧៣ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​នេះ មាន​ប្រទេស​ចំនួន ២១ ប្រទេស នឹង​ដឹកនាំ​ធ្វើជា​អនុប្រធាន ក្នុង​នោះ​មាន​ប្រាំ​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ប្រទេស​ទាំង​២១ រួមមាន ប្រទេស​អាល់ហ្សីរី (Algeria) ប៊ូគីណា ហ្វាសូ (Burkina Faso) កម្ពុជា ចិន ស៊ីប (Cyprus) សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) បារាំង ហ្គា​ប៊ី (Gambia) ហ្គីយ៉ាណា (Guyana) អ៊ីរ៉ាក់ ជប៉ុន ណាមីប៊ី (Namibia) ប៉ាណាម៉ា កាតា រុស្ស៊ី សាំង ម៉ារីណូ (San Marino) អេស្ប៉ាញ ស៊ូដង់ ចក្រភព​អង់គ្លេស អ៊ុយក្រែន និង​សហរដ្ឋអាមេរិក។ អង្គការសហប្រជាជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៤៥ ក្រោយ​ការ​បិទ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទីពីរ។ ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៥៥។

សម្រាប់​កម្ពុជា នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​ត្រូវ​បាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន​សម័យប្រជុំ​មហា​សន្និបាត​អង្គការសហប្រជាជាតិ​នេះ។ កម្ពុជា​ក៏​ធ្លាប់​ទទួល​បាន​តួនាទី​នេះ ពីរ​លើក​រួច​មក​ហើយ គឺ​កាលពី​សម័យប្រជុំ​លើក​ទី​៤៩ (ឆ្នាំ១៩៩៤) និង​សម័យប្រជុំ​លើក​ទី​៥៦ ឆ្នាំ​២០០១។ ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ គិត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០០៦ មកទល់​បច្ចុប្បន្ន កម្ពុជា​បាន​រួម​ចំណែក​ផ្ដល់​ទាហាន​មួក​ខៀវ​សរុប​ចំនួន​ជាង ៥​ពាន់ ២​រយ​នាក់ (.២៥៧​នាក់​) ដើម្បី​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាព្រិក ក្នុង​នោះ​ទាហាន​មួក​ខៀវ​កម្ពុជា ៧​នាក់​បាន​ស្លាប់ និង​រង​របួស​មួយ​ចំនួន​ពេល​កំពុង​បំពេញ​បេសកកម្ម។ កម្ពុជា ជាប់​លំដាប់ថ្នាក់​ទី​៣២ ក្នុងចំណោម​ប្រទេស​ដែល​បាន​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "“របប​លោក ហ៊ុន សែន កំពុង​កេង​នយោបាយ​ក្រោយ​ជ្រើស​តាំង​ជា​អនុប្រធាន​សម័យប្រជុំ​ អ.ស.ប”"

  1. so socheath says:

    មិនដឹងជាអ្នកវិភាគនយោបាយការបរទេស អ្នក​ជំនាញ​ខាង​កិច្ចការ​ទំនាក់ទំនង ការទូត ?
    ជាសាស្ត្រាបណ្ឌឹតក្តស្អីតែអាឡប់ ! (ស្អី !សាស្ត្រាចារ្យ​បណ្ឌិត​ អៀ​ សុផល ? ? ? ) បើភ្លើចុយតាម៉្រាយយ៉ាងនេះនោះ !
    អាពូជឆ្កែអៀ​ សុផលនេះ វាគ្រាន់តែជាឆ្កែដែលបំរើឲ្យនយោបាយក្បត់ជាតិ
    របស់អាក្បត់ជាតិសមរង្សី អាក្បត់ជាតិកឹមសុខាតែប៉ុណ្ណោះ !
    អាពូជឆ្កែនេះនិយាយ ដូចអត់និយាយ !
    សូមពិនឹត្យមើលសម្តីវាខាងលើ និងសូមស្វែងយល់ ទើបដឹងថាអានេះវ៉ល់សុទ្ធ !

  2. Free Cambodia says:

    How can you call yourself doctor or expert when you are only one sided opinion on this appointed UN member. Ea Sophal is wrong and when he said that our government was taking political advantage from this to show Cambodians that our regime had received support. This is the process and we are grateful to be a member of the UN.

    Sophal is also wrong on the international community has condemned our government for the fake election preparations. He also said that the regime will continue to use such deceptive tactics. Sophal himself is fake and deceptive. 99 percent of Cambodians want our government to promote and educate our people to see on the bright side.

    The international community does not control our country. It does not interfere with our internal political affairs. Whatever Sophal has said is the real fake and made up as he goes along with the outsider. This is our country and we support our government for trying to do what is best for our country. We know better and thanks to Dr. Ly Phung Kim who is the expert on being rational about the government’s action in this regard.

  3. so socheath says:

    បើមិនច្បាស់កុំនិយាយល្អជាង អាល្ងង់អៀ សុផល !

    ពិតសណ្តានឆ្កែ តែបែរតាំងខ្លួន សុទ្ធជាបណ្ឌឹត
    ជាសាស្ត្រាចារ្យ ខ្មាស់គេអាងាប់ យកតំរិះឡប់
    មកព្រុសអួតខ្លាំង ។
    បើអ្ហែងចង់ច្បាស់ អើតក្បាលចេញមក ប្រើពាក្យតទល់
    កុំដូចអណ្តើក អាអៀសុផល មនុស្សច្បាស់កុំឆ្ងល់
    មិនព្រុសដូចឆ្កែ ។
    អញអត់បរិញ្ញា បណ្ឌឺតស្អីទេ តែអញហានភ្នាល់
    ប្រើគ្រប់គំនឹត បែបបទនយោបាយ ការបរទេសក្តី
    អញកំដរបាន ។
    ធ្វើមនុស្សកុំណាស់ បើខ្លួនមិនចេះ កុំអួតខ្មាស់ឆ្កែ
    នាំឆ្កែវាសើច ឌឺអាពភ្លើ អានេះល្ងីល្ងើ
    តែតាំងខ្លួនចេះ ។
    អញចងតាឆើត អ្ហែងទេអ្ហា ! ល្ង់យ៉ាងនេះមកត្រដរខ្យល់ស្អីដែរ ?
    បោកបានតែពួកអាសម្រាម អាល្ងង់បក្សក្បត់ជាតិសង្គ្រោះផេះ
    អាដប់មិនបានម៉ាត្រណោតពួកអ្ហែងហ្នឹងទេ !
    ចង់បោក សមាជិក CPP អ្ហែងដេកយល់សប្តិ៍ទៅ អាភ្លើ !

Leave a Reply

Submit Comment