សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ រិះគន់​រដ្ឋាភិបាល​កម្ពុជា​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត

| |
https://vodhotnews.com

លោក Charles Santiago ប្រធាននៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (រូបភាព៖ ហ្វេសប៊ុក ASEAN Parliamentarians for Human Rights – APHR)


អង្គការថ្នាក់តំបន់មួយរិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន កំពុងបង្ខិតបង្ខំប្រជាពលរដ្ឋឲ្យចេញទៅបោះឆ្នោតក្នុងចំនួនច្រើន ដើម្បីបំពេញភាពស្របច្បាប់នៃការបោះឆ្នោតខាងមុខ។ ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចថ្កោលទោសការរិះគន់បែបនេះ។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កំពុងគំរាមកំហែង និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត និងថា រឹតតែធ្វើឲ្យការបោះឆ្នោតលែងមានភាពសេរី បន្ទាប់ពីអតីតបក្សប្រឆាំងដ៏ធំមួយត្រូវបានគេផាត់ចេញ។

អង្គការមួយនេះ ក៏ហៅការបោះឆ្នោតដែលគ្មានបក្សប្រឆាំងចូលរួម ថាជាការបោះឆ្នោតបែប «កំប្លុកកំប្លែង» និងថា ស្ថិតក្នុងកាលៈទេសៈបែបនេះ ប្រជាពលរដ្ឋមានសិទ្ធិមិនចេញទៅបោះឆ្នោត ដើម្បីបង្ហាញការជំទាស់នឹងការបោះឆ្នោតនេះ។

ប្រធាននៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោក Charles Santiago និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ចំណាត់ការរបស់រដ្ឋាភិបាល កាន់តែធ្វើឲ្យការបោះឆ្នោតលែងមានភាពសេរី និងត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋឡើយ។


សកម្មភាពរបស់រដ្ឋាភិបាល គឺកើតឡើងដោយសារក្ដីបារម្ភជុំវិញភាពស្របច្បាប់នៃការបោះឆ្នោត។ ប៉ុន្ដែ ការបង្ខំឲ្យអ្នកបោះឆ្នោតនិយាយពីគោលការណ៍ប្រជាធិបតេយ្យ នឹងមិនជួយអ្វីដល់ភាពស្របច្បាប់នៃការបោះឆ្នោតឡើយ។ ការគំរាមកំហែងមិនត្រឹមត្រូវទៅលើអ្នកបោះឆ្នោត ការពិត វាបំពានលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ ជាពិសេស ការដែលរដ្ឋាភិបាលបដិសេធមិនផ្ដល់ជម្រើសពិតប្រាកដក្នុងការជ្រើសរើស

ក្នុងសេចក្ដីថ្លែងការណ៍ លោក Charles Santiago ប្រធាននៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ ឥសាន ហៅការរិះគន់របស់ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស ថា មានភាពលម្អៀងផ្នែកនយោបាយទៅរកអតីតគណបក្សប្រឆាំង។ លោកថា ចំណាត់ការរបស់រដ្ឋាភិបាល គឺជាការអនុវត្តច្បាប់ ពង្រឹងសណ្ដាប់ធ្នាប់ និងសន្ដិសុខ នៅអំឡុងពេលបោះឆ្នោត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន


មូលហេតុអីចូលចិត្តតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា​ទៅកាន់ជើងអតីតបក្សប្រឆាំងដែលល្មើសច្បាប់? សេចក្ដីសម្រេចអន្ដរក្រសួងនោះ គឺជាបញ្ហាដែលយើងពង្រឹងសន្ដិភាព ស្ថេរភាពនយោបាយ ហើយនិងតម្រង់ទិសឲ្យជនទាំងអស់ត្រូវតែអនុវត្តតាមគោលការណ៍ច្បាប់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក​ សុខ ឥសាន

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការអំពាវនាវណាមួយរបស់អ្នកនយោបាយនៅមុនការបោះឆ្នោត គឺជារឿងធម្មតា និងមិនខុសច្បាប់នោះទេ ខណៈ អតីតបក្សប្រឆាំងបានបាត់បង់សិទ្ធិរបស់ខ្លួន ហើយការបោះឆ្នោតទៀតសោត ក៏រងការរិះគន់ថា មិនមានភាពសេរី និងយុត្ដិធម៌។

អ្នកស្រាវជ្រាវពីការអភិវិឌ្ឍសង្គម លោក មាស នី


លោកបន្ដថា៖ «ការអំពាវនាវផ្សេង វាមិនទាន់ខុសច្បាប់ទេ ក្នុងលក្ខខណ្ឌនៃច្បាប់បោះឆ្នោត ហើយពលរដ្ឋមានសិទ្ធិថា ទៅ ឬមិនទៅបោះឆ្នោត។ រឿងអំពាវនាវរបស់អ្នកនយោបាយ មិនជារឿងចម្លែកទេ ព្រោះគូបដិបក្ខ ច្បាស់ជាមានមួយឲ្យទៅ មួយមិនឲ្យទៅ។ ប៉ុន្ដែ សំខាន់កុំតែដល់ពេលជិតបោះឆ្នោត មានអ្នកដើរស្រែក កៀងគរគេ ឲ្យទៅ ឬមិនឲ្យទៅ»។

ក្នុងពិធីជួបជាមួយកម្មករ កាលពីចុងខែឧសភាកន្លងទៅនេះ លោក ហ៊ុន សែន បានហៅការអំពាវនាវឲ្យពលរដ្ឋកុំចេញទៅបោះឆ្នោត របស់អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ថា នឹងទទួលបរាជ័យ។ លោក ហ៊ុន សែន ថែមទាំងបានព្រមានវិធានការច្បាប់ចំពោះអ្នកដែលមិនទៅបោះឆ្នោត តែបែរជាយកថ្នាំផ្សេងមកជ្រលក់ដៃទៀតផង៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ រិះគន់​រដ្ឋាភិបាល​កម្ពុជា​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត"

  1. Free Cambodia says:

    Mr. Santiago should not take side and inflate the meaning of asking and encouraging people to vote. Any political leader has the right to ask people to vote for their party. This is part of the campaign strategy and perfectly legal in a free society.

    It’s not “funny,” as Mr. Santiago has suggested. Any person has inked their finger, they have the duty to complete the vote, or otherwise it’s called “fraud.” Forcing as accused by Mr. Santiago is not the correct word and he has no proof of it but only his hearsay.

    Mr. Santiago is bias and no he has credibility when he spreads his frivolous statement without any fair consideration.

  2. Anonymous says:

    Now, neighboring countries start to point fingers to Hun Sen and his allies that human Rights not practice properly in Cambodia. They see something wrong,!!!!!!!!!!!!!! Why don’t we correct the mistakes?????????why??????why??!????

Leave a Reply

Submit Comment