កម្ពុជាថ្កោលទោសអាមេរិកករណីបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង

| |
https://vodhotnews.com

លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ីង ប៊ុនហៀង)


ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងការពារ​ជាតិកម្ពុជាបានថ្កោលទោស សហរដ្ឋអាមេរិក​ដែលចោទ​មេអង្គរក្សលោក ហ៊ុន សែនថា រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ។

ក្រសួងរតនាគារអាមេរិកជាតិអាមេរិកកាលពីម្សិលមិញ​ចោទ លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែនថា ជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរូបនេះ។​

ឆ្លើយតបករណីនេះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានប្រតិកម្មនិងសហរដ្ឋអាមេរិកនៅថ្ងៃទី១៣ខែមិថុនានេះថា អាមេរិកធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋានមកលើរូបលោក ហ៊ីង ប៊ុនហៀង និង​បំពានអធិបតេយ្យនៃប្រទេសកម្ពុជា​ផង​ដែរ​។

ដោយឡែក ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះដែរថា ការសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ មកលើមន្រ្តីជាន់ខ្ពស់កម្ពុជាបែបនេះ គឺជាការរំលោភដល់ច្បាប់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគ្មានភស្តុតាងអ្វីទាំងអស់។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment