លោក សៅ សុខា នឹង​ឡើង​កាន់​ការងារ​មេទ័ព​ធំ​ជំនួស​លោក ប៉ុល សារឿន ខណៈ​លោក ហ៊ុន ម៉ាណែត កាន់​ទ័ព​ជើង​គោក​ជំនួស​លោក មាស សុភា

ដោយ ញឹម សុផល
13/06/2018
RFI

media
លោក សៅ សុខា (ឆ្វេង) និង​លោក ហ៊ុន ម៉ាណែត (ស្តាំ)
@សហការី


លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ប្រគល់​តំណែង​បន្ថែម​ពី​លើ​មុខងារ​បច្ចុប្បន្ន ដោយ​លោក​សៅ សុខា ឡើង​ជា​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរៈភូមិន្ទ​ស្តី​ទី រីឯ​លោក ហ៊ុន ម៉ាណែត ទទួល​ការងារ​ជា​អគ្គមេបញ្ជាការរង ជា​នាយ​សេនាធិការ​ចំរុះ​ស្តី​ទី អគ្គបញ្ជាការដ្ឋាន និង​ជា​មេ​បញ្ជា​ការកងទ័ព​ជើង​គោក​ស្តី​ទី។ ការ​ប្រគល់​តំណែង​បន្ថែម​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​កង​ទ័ព​មួយ​ចំនួន បាន​ចេញ​ទៅ​ធ្វើ​ជា​បេក្ខជន​តំណាង​រាស្ត្រ។

តាម​សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថលេខា ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ដែល​បាន​បង្ហើប​ដល់​អ្នក​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ នាយ​ឧត្តមសេនីយ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរៈ​ភូមិន្ទ ត្រូវ​បាន​ប្រគល់​តួនាទី​ជា​អគ្គមេបញ្ជាការ​កងទ័ព​ស្តី​ទី ខណៈ​ដែល លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​ទ័ព មាន​ឈ្មោះ​ទៅ​ឈរ​ជា​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត​សកល​ដែល​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាង​មុខ។

ជាមួយ​គ្នា​នេះ លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ក៏​ត្រូវ​ទទួល​ភារកិច្ច​បន្ថែម​ជា​អគ្គមេបញ្ជាការ​រង​កងទ័ព ជា​នាយ​សេនាធិការ​ចំរុះ​ស្តី​ទី​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​ស្តីទី បន្ថែម​ពី​លើ​មុខងារ​បច្ចុប្បន្ន។ តួនាទី​ទាំង​នេះ កាល​ពី​មុន​ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក មាស សុភា ក៏​ប៉ុន្តែ​មេទ័ព​ជើង​គោក រូប​នេះ ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

សូម​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ ដំណឹង​នៃ​ការ​ព្យួរ​ការងារ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​ មួយ​ចំនួន ដែល​គេ​កត់​សម្គាល់​ថា មាន​លោក ប៉ុល សារឿន លោក គន់ គីម និង​លោក មាស សុភា ជា​ដើម​នោះ ត្រូវ​បាន​លើក​ឡើង​ថា​ជា​ការ​រុះរើ ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​ជួរ​កង​ទ័ព​កម្ពុជា​ដ៏​រឹង​មាំ។ ក៏​ប៉ុន្តែ​ទាំង​អ្នក​នាំ​ពាក្យ​យោធា ក៏​ដូច​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ហៅ​ការ​ព្យួរ​ការងារ​របស់​ប្រមុខ​កងទ័ព ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទាំង​នេះ ថា​ជា​រឿង​ធម្មតា។ ធម្មតា ដោយ​សារ តែ​មេទ័ព​ទាំង​នេះ ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ដែល​ចាំ​បាច់​ត្រូវ​អនុវត្ត​តាម​ច្បាប់។

សូម​រំលឹក​ដែរ​ថា នៅ​ក្នុង​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ញើ​ទៅ​កាន់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កន្លង​ទៅ លោក ប៉ុល សារឿន បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី​១ នៅ​ខេត្ត​ព្រះសីហនុ ខណៈ​លោក គន់ គីម ឈរ​នៅ​ខេត្ត​ឧត្តរមានជ័យ ហើយ​លោក មាស សុភា ឈរ​នៅ​ខេត្ត​ព្រះវិហារ ជា​បេក្ខជន​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ៕

What Next?

Recent Articles

5 Responses to "លោក សៅ សុខា នឹង​ឡើង​កាន់​ការងារ​មេទ័ព​ធំ​ជំនួស​លោក ប៉ុល សារឿន ខណៈ​លោក ហ៊ុន ម៉ាណែត កាន់​ទ័ព​ជើង​គោក​ជំនួស​លោក មាស សុភា"

  1. Anonymous says:

    Changed high ranking officials means the internal CPP has now had the problem and this problem will be broken down very soon.

  2. Chourn says:

    Changed high ranking officials means the internal CPP has now had the problem and this problem will be broken down very soon.

  3. Free Cambodia says:

    Cambodians demand change. We need change for the better of our nation. No one should stay at the same post without advancing any productivity. This change provides the opportunity to others to compete. Soon Hun Sen will also be changed. Just remember, we don’t change a banana for a carrot. We need people who have credential and ability to lead. Cambodians know better than those foreigners about who we want to represent us.

  4. Anonymous says:

    No surprise ‘because we knew that all family and closed friend of Veitcong mafia dictator will go to top range ‘ O K this king dom of dictator is in the cage of veitcong mafia dictator so he can appointed any body he like it specially his son and his clans

  5. Anonymous says:

    Hun Sen said he only needs two more terms to be prime minister ????????,or life term???????
    Who knows this one bad eye dude is very smart of dictatorship figures.

Leave a Reply

Submit Comment