អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​មេ​អង្គរក្ស​លោក​ហ៊ុន សែន​ដោយ​ចោទ​ថា​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ

ដោយ វណ្ណ សុគន្ធា
13/06/2018
RFI

media
លោក ហ៊ីង ប៊ុនហៀង ​មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា ហ៊ុន សែន
@សហការី


ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារជាតិ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​របស់​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា ហ៊ុន សែន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារជាតិ​អាមេរិក​នៅ​ថ្ងៃ​ទី​១២ មិថុនា។ ការ​សម្រេច​ដាក់​ទណ្ឌកម្ម​នេះ ធ្វើ​ឡើង​ដោយ​អាមេរិក​ចោទ​លោក ហ៊ីង ប៊ុនហៀង ថា​ បាន​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ មិថុនា ក្រសួង​រតនាគារជាតិ​អាមេរិក​បាន​ចោទ​លោក ហ៊ីង ប៊ុនហៀង ថា បាន​ជាប់​ទាក់​ទង​សកម្មភាព​បំពាន​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​កម្ពុជា។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក​ហ៊ីង ប៊ុនហៀង បាន​ជាប់​ជំពាក់​វ៉ាក​វិន​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជា​ច្រើន​ទៅ​លើ​ពលរដ្ឋ​គ្មាន​អាវុធ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដូច​ជា​ករណី​នៅ​វត្ត​ភ្នំ​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​ករណី​នៅ​មុខ​រដ្ឋសភា​នៅ​ក្នុង​ឆ្នាំ​២០១៥។ ករណី​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​កត់​សម្គាល់​ថា មាន​តែ​សមាជិក​កង​អង្គរក្ស​៣​នាក់​ប៉ុណ្ណោះ​ដែល​ចាប់​ដាក់​ពន្ធនាគារ​បន្ទាប់​ពួក​គេ​សារភាព​ថា បាន​ចូល​រួម​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ហើយ​ក្រោយ​ដោះ​លែង​ពួក​គេ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថែម​ទៀត។

បន្ថែម​លើ​នេះ លោក ហ៊ីង ប៊ុនហៀង និង​កង​អង្គរក្ស​របស់​លោក​ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​នានា​ផង​ដែរ​នៅ​ពេល​ដែល​កង​កម្លាំង​យោធា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​តវ៉ា និង​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​ក្នុង​នោះ​ក៏​បាន​បណ្តាល​ឲ្យ​ជន​ជាតិ​អាមេរិក​ម្នាក់​ផង​បាន​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​រតនាគារជាតិ​អាមេរិក។ សកម្មភាព​ទាំង​អស់​នេះ ត្រូវ​បាន​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ហើយ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​តាម​ច្បាប់​Global Magnitsky។ ច្បាប់​Global Magnitsky​នេះ គឺ​ចែង​កំណត់​ឲ្យ​បង្កក​ទ្រព្យ​សម្បតិ្ត​មនុស្ស​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​មន្រ្តី​ជាន់​ខ្ពស់​យោធា​កម្ពុជា​រូប​នេះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូច​គ្នា​នេះ​ទៅ​លើ​សមាជិក​សភា​សាធារណរដ្ឋ​ដូមីនីក​(Dominica)​លោក Bautista ផង​ដែរ។ ខុស​ពី​លោក ហ៊ីង ប៊ុនហៀង លោក​Bautista ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​សាង​សង់​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ហៃទី។ ចំពោះ​សកម្មភាព​របស់​មនុស្ស​ទាំង​ពីរ​នេះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​អះអាង​ថា ទ្រព្យ​សម្បត្តិ​ឬ​ផល​ចំណេញ​ដែល​បាន​មក​ពី​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​បាន​បង្កក។ បន្ថែម​លើ​នេះ ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជាប់​ទាក់​ទង​ក្នុង​ជំនួញ​ជួញ​ដូរ​ជាមួយ​មនុស្ស​ទាំង​នេះ​ឡើយ៕

What Next?

Recent Articles

7 Responses to "អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​មេ​អង្គរក្ស​លោក​ហ៊ុន សែន​ដោយ​ចោទ​ថា​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ"

  1. đánh đầu cá says:

    weird you say weird no comments from fan of samdach dach cabbage (bitter)
    according to some neutral observers the count has started for the one-eyed vampire and his little vampire

  2. 😈 omen 😈 says:

    នៅមានច្រើននាក់ទៀតដែលត្រូវប្រឈមនិងទណ្ឌកម្មនេះបើចង់បន្ទោសគួតែបន្ទោសលោក ហ៊ុនសែន ដែលបានជំរុញអោយសហរដ្ធអាមេរិកធ្វើរឿងនេះ។បើតាមខ្ញុំដឹងអាចមានចំនួនលើសពីហាសិបនាក់។

  3. Anonymous says:

    Now, we all know who ordered the bloody hand grenate attacking in 1997.
    Justice must be served. One by one, we will hunt for them.
    For victims to Rest In Peace and for victims families, your long wait for justices now is no longer in sceptical.
    God bless innocent people!!!!!!

  4. Free Cambodia says:

    The sanctions imposed by the US accuse Hing Bun Heang of violating human rights in Cambodia. This accusation is the first step for punishment. However, US needs to show the hard evidence committed by this man. Our law is similar as the US, he is not guilty until proven in the court of law.

    Wiser people don’t just believe and come to conclusion because US said so. We need to be fair and give him the opportunity to refute the accusation. Rational people always have an open mind. If he is found guilty, we will support the finding. Until then, we say that this accusation is just a political motivated.

  5. Anonymous says:

    Hing Bun Hieng will have his rights to defend the accusations, fair trial is always welcomed to everyone, not cambodians courthouses. Someone’s playing with fire, of course, will get burn. It is a natural cause.

  6. tính mọi rợ says:

    mr free cambodia
    I send you this little reflection
    subtlety difference between fact and truth
    the fact is objectively real, (this general has proclaimed loudly and proudly that it was he who reprimanded on the orders of hun sen without the name), whereas the truth must correpond to the fact
    according to the classic procedure the next step that I think for this bloodthirsty general it will be ICC
    SMALL QUESTION IF ANYONE WHO IS LOOKING FOR YOU IS PART OF THE VICTIMS THAT YOU FEEL?

  7. Anonymous says:

    grenade attacked was one in 1997 after the killing on WENGSREANH st and a lot more that FBI investigate on this man . but HUN SEN is a lot more just waiting for the time come . ass I used to say you can run but you can not hiding for too long. what going up it will definitely coming down soon. GOD bless Cambodia