លោក​ សៅ សុខា ​និង​លោក​ ហ៊ុន ម៉ាណែត ​​ត្រូវ​បាន​ក្រសួង​ប្រគល់​ការងារ​បន្ថែម

លោក​ ហ៊ុន ម៉ាណែត ​កូនប្រុស​​លោក​នាយក​រដ្ឋមន្ត្រី​ នឹង​ក្លាយ​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទី​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​កូនប្រុស​​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ក្លាយ​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទី​ដោយ​ជំនួស​នាយ​ឧត្តមសេនីយ៍ គន់ គីម និង​នាយឧត្តមសេនីយ៍ មាស សុភា រីឯ នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​ជំនួស​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ខណៈ​លោក​ទាំង​ ៣ ​ក្លាយ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ខាង​មុខ​។ នេះ​បើ​តាម​ប្រកាស​មួយ​។

តាម​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក ទៀ បាញ់ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទើប​​ទទួល​បាន​ពី​ម្សិលមិញ​បាន​សរសេរ​ថា​៖ «​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ សម្រេច​ប្រគល់​ភារកិច្ច​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​៖១‑ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្ថែម​លើ​​មុខងារ​បច្ចុប្បន្ន ២‑ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី អគ្គបញ្ជាការដ្ឋាន និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ស្តីទី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​»​។

តាម​ប្រកាស​ថា «​ការផ្លាស់ប្តូរ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សំណើសុំ​ឈប់​សម្រាក​ពិសេស​សម្រាប់​ការចូលរួម​នៅក្នុង​ការបោះឆ្នោត​នាពេល​ខាង​មុខ​។ ការផ្លាស់ប្តូរ​នេះ​ចូល​​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​ ៣០ ខែ​មិថុនា​»​។

លោក​ ហង្ស វិទូ ដែល​ជា​អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា​៖ «​ការដំឡើង​តំណែង​បណ្តោះអាសន្ន​ [​ចំពោះ​លោក ម៉ាណែត​] ត្រូវ​បាន​រៀបចំ​ដោយសារ​សេណារីយោ​នយោបាយ​ដើម្បី​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​ ហ៊ុន សែន ដោយសារ​លោក​នាយករដ្ឋមន្ត្រី​មិន​ទុកចិត្ត​នរណា​ម្នាក់​ដូច​កូន​របស់​គាត់​… គាត់​បារម្ភ​អំពី​ការ​រង្គោះរង្គើ​អំណាច​»​។

លោក សៅ សុខា ជាយូរ​មក​ហើយ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​ប្រវត្តិ​​ធ្វើ​ជំនួយការ​លោក​ ហ៊ុន សែន ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ៧០​។

ចំណែក​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ក៏​ជា​មេកង​កម្លាំង​ប្រឆាំង​ភេរវកម្ម​ចម្រុះ​របស់​ក្រសួង​​ និង​ជា​មេបញ្ជាការរង​នៃ​កងអង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​។

ពី​មុន​លោក​ធ្លាប់​ចូលរួម​ចរចា​​ក្នុង​អំឡុង​ជម្លោះ​រវាង​កម្ពុជា-​ថៃ​ពាក់ព័ន្ធ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ផង​ដែរ​៕ PS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

6 Responses to "លោក​ សៅ សុខា ​និង​លោក​ ហ៊ុន ម៉ាណែត ​​ត្រូវ​បាន​ក្រសួង​ប្រគល់​ការងារ​បន្ថែម"

  1. thean says:

    Good job to the new generation!

  2. Free Cambodia says:

    We have predicted that Manet will lead and protect our people. Manet has experience, education, and resources to run our country. So far we see no one is better to take his place. Cambodians need a strong and generous leader. Thanks to his efforts and we all support him.

  3. Anonymous says:

    Is MANET really a biological son of HUN SEN?????? Can they take DNA test to be sure?????

  4. Người bạn Khmer says:

    shaddhu shaddhu shaddhu but Congratulations for this young apprentice what we regret he should have honed his experience with seal AFGAHNISTAN or come to France to perfect his experience with LA LEGION ETRANGEREbut it did not cross his mind
    Evidence that Hun Sen did not dare to send Manet to study in China, Russia or Vietnam
    nor in France because the concoy entry to the X or Ecole des Armés are very selective and the pilots of the navy would never dare to put on a French aircraft carrier and many French instructors give lessons to Americans Au X there is a Khmer woman has managed to get back on its intellectual value and it’s not a girl to dad
    The question is that Manet has guts? In front of the strong, we are weak

  5. Anonymous says:

    Any body knows that Cambodia has too many stars General on earth and most of them don’t even graduated from high school?

  6. Anonymous says:

    Young star generals, they need to know how to speak two languages, Cambodian and favor
    Hun Sen speech or as well as communist dictator language.

Leave a Reply

Submit Comment