លោក សម រង្ស៊ី ថាច្បាប់សញ្ជាតិថ្មីនឹងធ្វើឲ្យបាត់បង់​ទឹកដីខ្មែរដូចកម្ពុជា​ក្រោម​

| |
https://vodhotnews.com

លោក សម រង្ស៊ី ថ្លែងកាលពីម្សិលមិញ ១៣ ឧសភា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី)


មេដឹកនាំអតីតបក្សប្រឆាំងថ្លែងរិះគន់រដ្ឋាភិបាល ដែលធ្វើវិសោធនកម្មច្បាប់មួយចំនួននៃ​ច្បាប់សញ្ជាតិ ដោយថា​​នឹង​​​ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ដូចកម្ពុជាក្រោម។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងក្នុង​ហ្វេសប៊ុក​របស់លោក រិះគន់រដ្ឋាភិបាលកម្ពុជា​កាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដើរតាមគន្លងមេដឹកនាំ​សម័យមុនដែលធ្វើឲ្យបាត់បង់ទឹកដី។​ លោក សម រង្ស៊ី ថ្លែងបញ្ជាក់ថា ច្បាប់សញ្ជាតិថ្មីនេះនឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីដូចកម្ពុជាក្រោម។


ច្បាប់សញ្ជាតិថ្មីនេះជាអាវុធដ៏មហាគ្រោះថ្នាក់ ធ្វើឡើងតាមបញ្ជាបរទេស ដើម្បីសម្លាប់ជាតិយើង ហើយនិងធ្វើឲ្យប្រទេសកម្ពុជាសព្វថ្ងៃ ក្លាយទៅជាកម្ពុជាក្រោមមួយទៀត

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការ​ធ្វើវិសោធនកម្ម ច្បាប់​ស្តីពីសញ្ជាតិនេះ ដើម្បីការពារបូរណភាពទឹកដី មិនដូច​ការ​លើកឡើងរបស់លោក សម រង្ស៊ី​ នោះទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន



ច្បាប់នេះដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា រាល់ការនិយាយរបស់ទណ្ឌិត សម រង្ស៊ី មិនអាច​យកជាការបានទេ ពីព្រោះការធ្វើនយោបាយ​របស់ទណ្ឌិត​ សម រង្ស៊ី វាគ្រាន់តែការសម្តែងឲ្យឃើញចេញពីគំនិតគុំគួន គំនិតឈ្នានីស ក៏ដូចជា​ការ​​សងសឹកតែប៉ុណ្ណោះ


​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់​ស្តីពីសញ្ជាតិនេះ ជាអាវុធមុខពីរ ដោយថាអាវុធទីមួយអាចធ្វើឲ្យសង្គមមានភាពរីកចំរើន និងមួយទៀតអាច​ធ្វើឲ្យកម្ពុជាវិលទៅដូចសម័យស្តេចជ័យជេដ្ឋាទី២ ដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរក្រោម​។

លោក មាស នី ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការធ្វើវិសោធនកម្មច្បាប់នេះ និងអនុវត្តឲ្យមានភាពសុក្រិត ដើម្បីកុំឲ្យ​ដើរតាមគន្លងស្តេចជ័យជេដ្ឋាទី២។

អ្នកស្រាវជ្រាវពីការអភិវិឌ្ឍសង្គម លោក មាស នី


លោក​ផ្តល់ជាអនុសាសន៍ថា«រដ្ឋាភិបាលគួរតែមានការប្រុង​ប្រយ័ត្ន ក្នុងការពិនិត្យលើច្បាប់[ស្តីពីសញ្ជាតិ] កុំឲ្យចេះតែយល់ព្រមតៗគ្នា ហើយ​ចុង​បំផុត​គ្រោះថ្នាក់ គេទំលាក់មក​លើអ្នកដឹកនាំសម័យនេះ​ជាអ្នកទទួលខុសត្រូវ​នៅមុខ​ប្រវត្តិសាស្ត្រ​រាប់ជំនាន់ រាប់រយឆ្នាំទៀត ដូចជ័យជេដ្ឋាទី២ បើសិនជាធ្វើមិនត្រឹម​ត្រូវ​ »។

ច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលព្រឹទ្ធសភាអនុម័តយល់ព្រម​​កាលពីថ្ងៃទី១១ ខែមិថុនានេះ ​ជាមួយ​សំឡេង​គាំ​ទ្រ ៥៩​លើ​សំឡេង ៥៩​នោះ មានចំនួន ១០ ជំពូក និង៣៨ មាត្រា។

យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News ដែលចេញផ្សាយកាលពីខែមេសាកន្លងទៅ ​​មេដឹកនាំវៀតណាមបានស្នើសុំឲ្យ​កម្ពុជា ផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន ១៧​ម៉ឺន​នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

5 Responses to "លោក សម រង្ស៊ី ថាច្បាប់សញ្ជាតិថ្មីនឹងធ្វើឲ្យបាត់បង់​ទឹកដីខ្មែរដូចកម្ពុជា​ក្រោម​"

  1. Phan Phan says:

    នេះជារឿងដែលពលរដ្ឋខ្មែរត្រូវដឹង ពេលយួនមានសញ្ជាតិខ្មែរអស់ទៅ តើខ្មែរយើងអាចគ្រប់គ្រងទឹកដីរបស់ខ្លួនបានទេ? តើទឹកដីកម្ពុជាក្រោមបាត់បង់តាមរបៀបណា?

  2. Free Cambodia says:

    We are the first to implement our nationality law in order to protect the integrity of our border and the people who are living in the country. These undocumented people are mixed of Chinese, Vietnamese, Thai, and other nationalities. Cambodians see this a positive accomplishment by the government, but Rainsy sees this a negative proof. Rainsy has no positive thinking for our country. Rainsy is no longer Cambodian. It’s done.

    We predict that US will pass the amnesty law for those 20 million undocumented immigrants soon. It’s is the right things to do, but the politicians are using these immigrants for their political gain. Sadly, US needs to clean its own house, and stop criticizing others.

  3. Anonymous says:

    Laws and orders. If it is designed to protect our nation, we all support. For instance while discussion is so quick to serve for dictator minds and to pass it in a hurry, it must be a trick behind the scene. Laws would be good if discussion allows public opinions and more organizations participate in a certain period of time.
    Kampuchea Krom is a very bad example to all Kon Khmers for new Generations to learn this is the tragic loss of our territory. Don’t just sit still when the aggression of neighboring countries always attempting to gain more and more of their territories from your quietness. Kon Khmers, we have our rights to defend our nation if we all see something is not benefiting to our motherland. Do not afraid to say of what we see, reality is what we need, don’t let a group of traitors exaggerating the fact by telling you all that “ They will make us suffer to the end”. Then it is too late to get up. If we love ❤️ Cambodia 🇰🇭 from pure hearts.

  4. Anonymous says:

    Do not discuss much of other nations. Cambodia 🇰🇭 is the only hot topic that Kon Khmer have to be aware, save yourself before saving others. Don’t mix too much opinions, it will go nowhere. Now Laws passed favor of traitors and his boss?????
    Then, we have our rights to say No……,,….need more time to discuss, immigration issues is the hard part of problem, subject that Hun Sen cannot solve.

  5. so socheath says:

    សណ្តានពិតរបស់អាពូជឆ្កែគល់ បញ្ញា
    អាពូជឆ្កែ គល់ បញ្ញា ដែលពាក់មុខពីរជានាយកប្រតិបត្តិអង្គការ COMFREL ផង និងជាប្រធានអង្គការបណ្តាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី (ANFREL) ផង បានចេញមកប្រថាប់ត្រារបាយការណ៍របស់ខ្លួន ដោយបង្ហាញពីការព្រួយបារម្ភថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងមានហានិភ័យច្រើនកើតឡើងប្រឆាំងនឹងការបោះឆ្នោត។ អាតិរច្ឆានគល់ បញ្ញា បានបន្ទរតាមការលើកឡើងបែបមួលបង្កាច់ និងគ្មានមូលដ្ឋានច្បាស់លាស់របស់មីសំញ៉េញ
    រ៉ូណា ស្មីត អ្នករាយការពិសេសដ៏សែនល្ងីល្ងើ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងក្រុមអាក្បត់ជាតិបក្សក្បត់ជាតិសង្គ្រោះផេះរត់ចោលស្រុកថា «ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា
    គឺជាការបោះឆ្នោតក្លែងក្លាយ ហើយប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ
    នឹងមិនទទួលស្គាល់»។
    តាមរយៈសម្តីនេះ បង្ហាញឱ្យឃើញថា អាពូជឆ្កែគល់ បញ្ញា កំពុងតែធ្វើអ្នកនាំពាក្យឱ្យអាពូក
    អាក្បត់ជាតិ ទាំង ១១៨នាក់ របស់អាបក្សក្បត់ជាតិសង្គ្រោះផេះ និងគ្រាន់តែជាឆ្កែបម្រើ
    បរទេសដាច់ថ្លៃ ដែលស៊ីឈ្នួលធ្វើរបាយការណ៍បំភ្លៃការពិតអំពីស្ថានភាពនៅកម្ពុជា និង
    បំផ្លាញជាតិខ្លួនឯង ដើម្បីផលប្រយោជន៍ខ្លួននិងបក្សពួកក្បត់ជាតិរបស់វាតែប៉ុណ្ណោះ។
    ពិតណាស់ អ្វីដែលអាពូជឆ្កែ គល់ បញ្ញា បានធ្វើនៅពេលនេះក្នុងគោលបំណងដើម្បី
    បំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ ខែកក្កដា ស្របតាមផែនការរបស់ចៅហ្វាយ
    នាយបរទេសរបស់វានិងស្របតាមពួកអាក្បត់ជាតិ ដែលមានអាក្បត់ជាតិកឹមសុខា អាក្បត់
    ជាតិសមរង្ស៊ីជាមេក្លោងដែលបានបរាជ័យ ក្នុងការស្រោចស្រង់ខ្មោចបក្សសង្គ្រោះជាតិដែលងាប់តៃហោងឱ្យរស់ ឡើងវិញ ។
    ឥឡូវយើងមើលសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសម្របសម្រួលកម្ពុជា (COCC)
    គណៈកម្មាធិការសម្របសម្រួលកម្ពុជា (COCC) នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨បានចេញសេចក្តីថ្លែងការណ៍មួយ ច្រានចោលទាំងស្រុងនូវ របាយការណ៍១៥ទំព័រ
    អង្គការ ANFREL ដែលចោទប្រកាន់ថា មានភាពចុះខ្សោយនៃការប្រកួតប្រជែង និងបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកាសែតដឹខេម
    បូឌាដេលី និងវិទ្យុអាស៊ីសេរី ព្រមទាំងគណៈបក្សសង្គ្រោះជាតិ គ្មានវត្តមាន
    នៅកម្ពុជាតទៅទៀត។
    នៅក្នុងសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ដែលទទួលបាន
    បានឱ្យដឹងថា របាយការណ៍របស់ អង្គការ ANFREL កាលពីថ្ងៃទី១៥ ខែមិថុនានោះ គឺ
    គ្រាន់តែជាលេស ដែលធ្វើឡើងដោយមានចេតនាទុច្ចរិត ធ្វើការវិនិច្ឆ័យអវិជ្ជមានជាមុន លើដំណើរការបោះឆ្នោត និងសភាពការណ៍នយោបាយនៅកម្ពុជា។
    បើតាមគណៈកម្មាធិការសម្របសម្រួលកម្ពុជា លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺអាស្រ័យ
    លើការចូលរួម និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនអាស្រ័យលើមាន ឬគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះទេ ហើយក៏មិនមែនលើការមាន ឬគ្មានកាសែតដឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលជាសម្ព័ន្ធមិត្តដ៏ឧត្តុង្គឧត្តម
    របស់ ANFREL នោះដែរ។ ចំណែកឯរឿង ជំនឿទុកចិត្តនៃការបោះឆ្នោតវិញនោះ ក៏មិនមែនអាស្រ័យលើវត្តមានអ្នកសង្កេតការណ៍របស់អង្គការ
    COMFREL និង NICFEC នោះដែរ។
    គណៈកម្មាធិការស្របសម្រួលកម្ពុជា មើលឃើញថា របាយការណ៍របស់អង្គការ ANFREL គឺពិតជាមានឧបាយកលទុច្ចរិត ប៉ុនប៉ងបំផ្លិចបំផ្លាញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនអាចប្រកែកបាន។ របាយការណ៍របស់អង្គការនេះ គឺជាទឡ្ហីករណ៍ទុច្ចរិត និងស្មោកគ្រោកជាទីបំផុត និងជាទង្វើអគតិរបស់អង្គការនេះ ដែលមានទុច្ចរិតបំផ្លិចបំផ្លាញ សេចក្តីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រជាជាតិខ្មែរ យ៉ាងពិតប្រាកដ៕