ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​រក​ជន​ដែល​បាន​បង្ហោះ​សារ​ពហិការ​ការ​បោះ​ឆ្នោត

ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​​២០១៨


រូបបដាដែលបង្ហាញពីគោលជំហររបស់ពលរដ្ឋមួយរូប ក្នុងការមិនចូលរួម​ទៅបោះឆ្នោត ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ (រូបដកស្រង់ចេញពីទំព័រហ្វេសប៊ុក)


14 មិថុនា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ខណៈ​បណ្តាញ​សង្គម​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បញ្ចេញ​មតិ​ដ៏​មាន​ប្រជាប្រិយ​ភាព ​គេ​ឃើញ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​​ប្រឆាំង​បង្ហោះ​ពី​ការ​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ ហើយ​ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​រក​អ្នក​បង្ហោះ​សារ​ទាំង​នោះ​ដែល​រដ្ឋាភិបាលថា ​ជា​ការឃោសនា​ខុស​ ដើម្បី​យក​ទៅ​អប់រំ​ ​មុន​ឈាន​ទៅ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ​រីឯ​សារអំពី​ការ​ចូលរួម​បោះឆ្នោត​ជា​ការ​ឃោសនា​ស្រប​ច្បាប់។

ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​ និង​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បាន​បង្ហោះ​សារ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ជាតិ​ នា​ពេល​ខាង​មុខ​ ​នៅ​លើ​បណ្តាញ​សង្គម​ ​និង​អ៊ីនធឺណេត។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ។

លោក​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ក្រុម​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​គណនី​ដែល​ថត​បង្ហោះ​សារ​បង្ហាញ​ពី​គោល​បំណង​មិន​ទៅ​បោះ​ឆ្នោត​ទាំង​នោះ​ ​ដើម្បី​ចាត់​វិធាន​ការ​ក្នុង​ពេល​ឆាប់ៗ។​

លោកបញ្ជា​ក់​ថា៖​

«បើ​មិន​ទៅ​ ​មិន​ទៅៗ​ ​តែ​កុំ​ប្រាប់។​ ​កុំ​ប្រាប់​គេ​ថា ​ខ្ញុំ​អត់​ទៅ​ទេ។​ ខ្ញុំ​មិន​ទៅ​បោះ​ឆ្នោត។​ អាហ្នឹង​ជាការ​ឃោសនា​មួយ​ហើយ។​ ​ប៉ុន្តែ​ខ្ញុំ​ទៅ​បោះ​ឆ្នោត​ក៏​ជាការ​ឃោសនា​មួយ​ដែរ។​ ការ​ឃោសនា​ហ្នឹង​វាអត់​មាន​ចែង​ថា​ ខុស​ច្បាប់​ទេ។​ ​ប៉ុន្តែ​ការ​ឃោសនា​មិន​ទៅ​បោះ​ឆ្នោត ​ច្បាប់​គេ​ហាម ​រារាំង​គេ! មិន​ទៅ​ក៏​ដោយ ​ទុក​ក្នុង​ចិត្ត​ខ្លួន​ឯង​ទៅ!​ ​ព្រោះ​ការ​បោះ​ឆ្នោត​គឺជា​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​ បើ​អីចឹងម៉េច​នឹង​យុត្តិធម៌​ បើ​យើង​មិន​ទៅ ​ហើយ​ប្រាប់​គេ​មិន​ទៅ​អីចឹង?»​

លោក​នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ​ ​បន្ថែម​ថា​ ​ជា​ជំហាន​ដំបូង​ ​សមត្ថកិច្ច​នឹង​ឃាត់​ខ្លួនដើម្បី​យក​ទៅ​អប់រំ​ឲ្យ​អ្នក​បង្ហោះសារ​ទាំង​នោះ​បាន​យល់​ ​និង​បញ្ឈប់​រាល់​សកម្មភាព​របស់​ពួក​គេ។ ​ប៉ុន្តែ​លោក​ថា ​សមត្ថកិច្ច​នឹង​ផាក​ពិន័យ​ជា​ប្រាក់​ ​ព្រម​ទាំង​ឈាន​ដល់​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ផ្សេងៗ​ ​ក្នុង​ករណី​មិន​រាងចាល។

រូបឯកសារ៖ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

រូបឯកសារ៖ លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)


លោក​មាន​ប្រសាសន៍​ថា៖​

«វិធានការ​ផ្លូវ​ច្បាប់​គឺការ​ផាក​ពិន័យ​ហ្នឹង​តើ។​ ​ក្រែង​លោ​មាន​ទោស​ព្រហ្មទណ្ឌ​អី​ទៀត ​អាហ្នឹង​យើង​គិត​ផ្សេង។​ ​ដំបូង​បំផុត​គឺ​ពិន័យ​ជា​ប្រាក់»។​

ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​រូប​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​ក្រសួង​សំខាន់ៗ​ចំនួន​បី​ កាល​ពី​សប្តាហ៍​មុន​ ​បាន​ចេញ​ប្រកាស​រួម​ដើម្បី​តាម​ដាន​ ​និង​ចាត់​វិធាន​ការ​លើ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​នានា​តាម​បណ្តាញ​អ៊ីនធឺណេត​ ​ដែល​ក្រសួង​ហៅ​ថា​ ជា​ចេតនា​បង្កជា​ចលាចល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ​ ​និង​សណ្តាប់​ធ្នាប់​សង្គម​ ​គ្រប់រូប​ភាព​ ​និង​ទម្រង់​ក្នុង​ប្រទេស​កម្ពុជា។​

បន្ទាប់ពី​មាន​ការ​អំពាវនាវ​របស់​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត ​គេ​ឃើញ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​បដារ​ ​ក៏​ដូចជា​សារលើ​គណនី​ហ្វេសប៊ុក​របស់​ពួក​គេ​ដោយ​មាន​អត្ថន័យ​ថា​ ​«ខ្ញុំ​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ​ ​ព្រោះ​គ្មាន​គណ​បក្សដែល​ខ្ញុំ​ចូល​ចិត្ត»​ ​ឃ្លា​ថា​ ​«ដេក​ផ្ទះ​ឈ្នះ​ដាច់»​ ​រួម​ទាំង​ការ​ថត​ម្រាម​ចង្អុល​ដៃ ដោយ​មាន​សរសេរ​សារ​ ​«ម្រាម​ដៃ​ស្អាត»​ ​ជា​ដើម។

ខណៈ​ការ​បោះ​ឆ្នោត​កំពុង​ខិត​ជិត​ចូល​មក​ដល់​ ​វោហារ​សាស្រ្ត​របស់​អ្នក​នយោបាយ​ ​ទាំង​អ្នក​នយោ​បាយ​គណបក្ស​កាន់​អំណាច​ ​និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ ​ដែល​ថ្លែង​ពី​ការ​ទៅ​ ​ឬ​មិន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា ​ទៅ​បោះ​ឆ្នោត​ ​ឬ​អត់។​

លោក​ សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្សប្រឆាំង​ ​និង​ក្រុម​ជំទាស់​ ​ដែល​កំពុង​ស្ថិត​នៅ​បរទេស​ ​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត​ ​ប្រសិន​បើ​មិន​មាន​ការ​ចូល​រួម​ពី​គណបក្សសង្គ្រោះជាតិ ​ដោយ​លោក​ថា​ ​ការ​បោះ​ឆ្នោត​ខាង​មុខ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ ​សម្រាប់​បង្គ្រប់​កិច្ច​ឲ្យ​គណ​បក្សកាន់​អំណាច​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្តាច់​ការ។​

ចំណែក​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ​និង​ទើប​ប្រកាស​ថា​ ​នឹង​បន្ត​កាន់​អំណាច​ត្រឹម​រយៈ​ពេល​១០ឆ្នាំ​ទៀត​នោះ ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ ​ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ជា​បន្ត​បន្ទាប់​ថា​ ​ប្រសិន​បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត ​ហើយ​បែរ​យក​ទឹក​ខ្មៅ​ ​ឬ​ថ្នាំ​លាប​សក់​មក​លាប​លើ​ម្រាម​ដៃ​បន្លំ​ថា​ ​បាន​ទៅ​បោះ​ឆ្នោត​ នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស។​

យ៉ាង​ណា​ក៏​ដោយ​ ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ​និង​អ្នក​ជំនាញ​ខាង​ច្បាប់ ​បាន​បញ្ជា​ក់​ថា ​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​សម្រច​ថា ​ទៅ​បោះ​ឆ្នោត​ ​ឬ​អត់​ ​ដោយ​មិន​ត្រូវ​មាន​ការ​ចាប់​បង្ខំ ​មិន​ត្រូវ​មាន​សម្ពាធ ​និង​មិន​ត្រូវ​មាន​ការ​គំរាម​កំហែង​ណា​មួយ​នោះ​ទេ។​

លោក​ ​កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល​ បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ការ​បង្ហោះ​សារ​ដែល​បង្ហាញ​ពីការ​ទៅ​បោះ​ឆ្នោត​ ​ឬ​អត់​គឺជា​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ ​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ។ ​លោក​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​ដោយ​គោរព​លើ​សកម្មភាព​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​សម្តែង​មតិ​ និង​ការ​យល់​ឃើញ​របស់​ពួក​គេ ​ជា​ជាង​ប្រើ​វិធាន​ការ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

លោកបញ្ជា​ក់​ថា៖​

«វា​អត់​មាន​អី​ខុស​ច្បាប់​ទេ!​ ​មែន​ទែន ​វាជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ។​ ​ហើយ​បើជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ​វាអត់​មាន​អី​ខុស​ទេ​ ​ព្រោះ​ច្បាប់​បោះ​ឆ្នោត​ ​វា​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​បោះ​ឆ្នោត។ ​អីចឹង​ ​ច្បាប់​បោះ​ឆ្នោត​ក្នុង​មាត្រា​ទី​១៤២​ ​គេ​និយាយ​អំពី​ការ​រារាំង ​ការ​បំភិត​បំភ័យ​អី​ផ្សេងៗ។​ ​វាអត់​បាន​និយាយ​ពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ។​ ​អីចឹង​ចុង​ក្រោយ​គឺ​ថា​ វា​អត់​មាន​អី​ខុស»។​

ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​មើល​ឃើញ​ថា ​ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាពសេរី​ ​និង​យុត្តិធម៌​ ​បន្ទាប់ពី​គណបក្សប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​ចោទ​ថា​ ​គណបក្សនេះ​បាន​ឃុបឃិតជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តូល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។

យ៉ាង​ណា​ក៏​ដោយ​ ទាំង​ ​គ.ជ.ប.​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក បើ​ទោះ​ជា​មិន​មាន​វត្ត​មាន​របស់​គណបក្សសង្គ្រោះជាតិ​ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ី​វិល​ ​និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ពីបណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

What Next?

Related Articles

10 Responses to "ក្រសួង​មហា​ផ្ទៃ​កំពុង​ស្រាវជ្រាវ​រក​ជន​ដែល​បាន​បង្ហោះ​សារ​ពហិការ​ការ​បោះ​ឆ្នោត"

  1. Anonymous says:

    Be careful people because mafia groups are hunting for the innocent people who just writing their wright ‘

  2. Free Cambodia says:

    Yes, be careful for a friendly reminder by Dr. Ly Phung Kim about the new law.

    Under the new penal code, incitement is vaguely defined in article 495 as directly provoking the commission of a crime or an act that creates “serious turmoil in society” through public speech, writings or drawings, or audio-visual telecommunication that are shared with, exposed to, or intended for the public. It does not require the alleged incitement to be effective for penalties to be imposed, which include prison terms of six months to five years and fines.

    Because the law is vague that would allow the prosecutor to easily convict any person in relation to this writing. Rainsy should have been working to help implementing the law, but sadly he abandoned us. No excuses for Rainsy! Now who to blame for the new law? So Cambodians have to “go with the flow.”

  3. James says:

    I’d have to agree with Mr. Free Cambodia for educating us about the law. Your substantive comments can help many of our innocent Cambodians to be aware of the real world. We respect and appreciate your generous contribution of this information. We need more qualified law makers to write and implement the law for fairness to our people. We need to work together to find the common ground.

  4. Anonymous says:

    The outlaws are above the laws. Tele judges enforce new laws for the blind pirate.

  5. Free Cambodia says:

    If you want to talk about law and Human Rights, where are you in this issue below?
    Nearly 60 miles away, in the town of Brownsville, some 1,500 boys are housed in a building that once was a supermarket Walmart. The boys, aged 10 to 17. It’s America’s largest facility for such minors, and numbers have increased in the last few months by several hundred. Crazy US, you lock up kids in a cage?

  6. Free Cambodia says:

    Here is another news from BBC, and remember you are also immigrant. Please justify your reason before blaming squarely on Cambodia alone. We don’t do these things here.

    Nearly 2,000 children have been separated from their parents at the border between mid-April and the end of May.

    The administration’s “zero tolerance” policy entails criminally charging those entering the US illegally, including those seeking asylum.

    This has led to parents being separated from their children, who are not charged with a crime.

    As a result, hundreds of children are being housed in detention centres, including warehouses and converted supermarkets

  7. so socheath says:

    សោកនាដកម្មលើស្ថានភាពពិតនៅកម្ពុជា
    ***************
    រដូវតវ៉ា គឺជារដូវដែលមាន នៅពេលមានការរៀបចំការបោះឆ្នោត។
    ប៉ុន្មានខែមុនពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦
    នាថ្ងៃទី២៩ ខែកក្កដា មកដល់ ចលនានៃការតវ៉ាលើរឿងដីធ្លី បានកើនឡើង
    នៅតាមបណ្តាខេត្តមួយចំនួន ដែលចលនាខ្លះមកតវ៉ាដល់មុខ
    ផ្ទះនាយករដ្ឋមន្ត្រី និងនៅតាមក្រសួងស្ថាប័ននានាដែលមានការពាក់ព័ន្ធ។
    ការតវ៉ានេះ ប្រគំនិងរៀបចំឆាកដោយក្រុមសង្គមស៊ីវិល និងជនខិលខូចដែលមាននិន្នាកា ផ្កាប់មុខជាមួយខ្មោចអតីតបក្សប្រឆាំងសង្គ្រោះជាតិឈរនៅពីក្រោយខ្នង
    និងមានជនឱកាសនិយមខ្លះ ដែលមិនមែនជាជនរងគ្រោះពិតប្រាកដ ដែលជាអ្នក
    រៀបចំឱ្យមានការតវ៉ាដោយយកទ្រឹស្តីឈ្នះបានដី ចាញ់បានលុយមកអនុវត្ត។
    ពិតណាស់ នៅពេលដែលមានការរៀបចំបោះឆ្នោតម្តងៗ ចលនានៃការញុះញង់ប្រជាពលរដ្ឋ
    ឱ្យមកតវ៉ានេះ គឺតែងប្រព្រឹត្តនិងដឹកនាំក្រុមអង្គការក្រៅរដ្ឋាភិបាល ធ្វើការងារលើផ្នែកសិទ្ធិមនុស្ស
    សិទ្ធិលំនៅដ្ឋាន និងសហគមន៍កសិករមួយចំនួន ដោយអ្នកបំផុស គេញុះញង់ប្រជាពលរដ្ឋឲ្យជឿថា
    រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនឹងដោះស្រាយបញ្ហាជូនពួកគាត់ដើម្បី ទាញយកការគាំទ្រ
    យកសន្លឹកឆ្នោត នៅពេលបោះឆ្នោត។
    ប៉ុន្តែធាតុពិត សម្រាប់ប្រយោជន៍នៃការញុះញង់ គឺពួកគេ ចង់ឲ្យប្រជាពលរដ្ឋចេញមកតវ៉ា ក្នុងចេតនាចិញ្ចឹមទំនាស់ដើម្បីបម្រើផលប្រយោជន៍នយោបាយចៅហ្វាយនាយបរទេសរបស់ពួកគេ ដែលឈរនៅពីក្រោយក្រុមអ្នកនយោបាយអតីតបក្សប្រឆាំងក្បត់ជាតិសង្គ្រោះជាតិ ទាញយក
    ប្រយោជន៍ផង និងជួយវាយប្រហារ លើការដឹកនាំរបស់រាជរដ្ឋាភិបាលថាគ្មានប្រសិទ្ធភាព ក្នុងការដឹកនាំបង្កឱ្យប្រជាពលរដ្ឋនៅតែមានជម្លោះដីធ្លី និងពលរដ្ឋ ខ្លះត្រូវបានគេរំលោភបំពាន។ នេះគឺជារបៀបនៃការធ្វើសោកនាដកម្មលើស្ថានភាពពិតនៅកម្ពុជា ដោយប្រើការឃោសនាបំភ្លៃ
    បំផ្លើស ដើម្បីបំភ័ន្តមតិសាធារណៈ ខុសពីអ្វីដែលជាការពិតជាក់ស្តែង។
    តែថាទង្វើទុច្ចរិត ក្នុងផែនការដ៏អាក្រក់នេះមិនត្រូវទទួលបាននូវជោគជ័យឡើយ ។ សូមជនរួមជាតិ
    គ្រប់គ្រប់រូប ត្រូវដឹងពីសកម្មភាពទាំងនេះ ហើយរួមគ្នាចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងឈានទៅដល់ការវែកមុខរកអ្នកនៅពីក្រោយខ្នងនៃការញុះញង់ និងបង្កចលាចលសង្គមនេះ
    ដើម្បីទាញកពួកវាឲ្យមកប្រឈមមុខជាមួយផ្លូវច្បាប់ ក្នុងឆន្ទះរួមគ្នាការពារផលប្រយោជន៍
    ប្រជាពលរដ្ឋយើងពិតប្រាកដ ៕

  8. so socheath says:

    រដ្ឋាភិបាលប្រទេសអូស្រ្តាលី ពេលនេះកំពុងរៀបចំច្បាប់មិនឱ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីយ៉ាងដាច់ខាត។ ប៉ុន្តែប្រទេសនេះ
    កន្លងទៅនេះ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើង ដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ។
    នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា
    The Espionage and Foreign Interference bill ដែលសំដៅទប់ស្កាត់ការលូកលាន់របស់
    បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ ជាដើម ។
    តើវាចម្លែកទេច្បាប់ក្នុងស្រុករបស់អូស្ត្រាលី ទប់មិនឲ្យគណបក្សនយោបាយក្នុងប្រទេសអូស្ត្រាលី
    មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែបែរមករិះគន់កម្ពុជា ដែលមានវិធានការចំពោះអតីតបក្សប្រឆាំងសង្គ្រោះជាតិដែលកឹមសុខាប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។
    នេះបានហៅថាអស្ចារ្យ ! ដាក់ច្បាប់ថាកុំឲ្យគេផោម តែបែរជាផោមខ្លួនអែងទៅវិញ ?

  9. so socheath says:

    យើងជាខ្មែរ យើងរស់នៅជាខ្មែរ យើងស្រឡាញ់សន្តិភាព
    យើងរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ នឹងការអភិវឌ្ឍ
    ក្នុងនយោបាយឈ្នះៗ សម្តេចតេជោ ហ៊ុន សែន
    សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យើងគោរព
    តែមិនអនុញ្ញាតិឲ្យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាន់ក្បាលយើងទេ !
    we is Khmer , we live be khmer , we love peace
    we live in Freedom Dignity And development
    In politics Win Samdech Techo Hun Sen
    Human rights Doctrine Democracy we respect
    But do not let Human rights Doctrine Democracy
    Head storey We do not !

  10. so socheath says:

    វាគួរឲ្យអស់សំណើចណាស់ តើនរណាទៅហ្ន ! ដែលភ្ញាក់ផ្អើលចំពោះ ការទទួលបានពាន
    រង្វាន់ ផ្នែកសិទ្ធិមនុស្ស និងសន្តិភាពរបស់អង្គការ The National Council of Churches នៅប្រទេស
    កូរ៉េខាងត្បូង ដែលប្រគល់ឲ្យ កឹម សុខា ដែលកំពុងជាប់គុកពីទោសក្បត់ជាតិនោះ
    វាពិតជាឆាកកំប្លែង ដែលសម្តែងខុសសាច់រឿងគួរឲ្យអស់សំណើច ។
    ឆាកកំប្លែងនេះ បើយើងស្មានមិនខុសទេ អង្គការ The National Council of Churches រួមនិងពួកបក្សក្បត់ជាតិសង្គ្រោះជាតិ រៀបចំសម្តែងបែបនេះ ក្នុងបំណងយកស្ទីលតាម ណែលសុនមែនដែលឡា វីរះបុរសស្នេហាជាតិអាហ្វ្រិកខាងត្បូង ដែលជា
    ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពមួយរូបដែរនោះ ។
    ពិតណាស់The National Council of Churches គឺជាអង្គការកំប៉ិកកំប៉ុក ល្អិតល្អោច អង្ករកំប៉ុង
    នៅ កូរ៉េខាងត្បូង ដែលគេមិនស្គាល់ ឬសូវស្គាល់ ។ ការប្រគល់ពានរង្វាន់សិទ្ធិមនុស្ស និងសន្តិភាពអាស៊ីដល់អតីតមេដឹក អតីតបក្សប្រឆាំងដែលជាជនក្បត់ជាតិ គឺជាការវង្វេង
    ក្នុងការយល់ច្រឡំ ។ កឹម សុខា ជានិច្ចកាល ធ្វើសកម្មភាពនយោបាយ មាត់ទន្ទេញថា មិនយកខ្មែរ
    ណាជាខ្មាំង ជាសត្រូវនោះទេ។ តែរាល់សកម្មភាពរបស់កឹមសុខា បង្កប់ដោយចរិត
    ពិសពុលតាមរយះ ទង្វើញុះញង់អុជអាល ភូតភរបោកប្រាស លាបពណ៏ ពិសេសគឺ
    លក់ក្បាលឲ្យបរទេស ធ្វើសកម្មភាពតាមរយះបដិវត្តន៍ពណ៏ ប៉ុនប៉ង ផ្តួលរំលំរាជ រដ្ឋាភិបាល កម្ពុជាស្របច្បាប់ នាំមកនូវគ្រោះមហន្តរាយដល់ជាតិដូចពីអតីតកាល ដូចដែលកឹមសុខាបាន លាតត្រដាងច្បាស់ៗ ប្រាប់ថា នរណាជាអ្នកហ្វឹកហ្វឺន ជាអ្នកបញ្ជាឲ្យកឹមសុខាធ្វើ ដែលបញ្ហានេះ
    មិនអាចបន្លំបានជាដាច់ខាត ។
    សរុបសេចក្តីមក ពាន រង្វាន់ ផ្នែកសិទ្ធិមនុស្ស និងសន្តិភាពរបស់អង្គការ The National Council of Churches
    នៅប្រទេសកូរ៉េខាងត្បូង ដែលប្រគល់ឲ្យ កឹម សុខា ដែលកំពុងជាប់គុកពីទោសក្បត់ជាតិនោះវាពិត
    ជាឆាកកំប្លែង ដែលសម្តែងគួរឲ្យអស់សំណើច និងជាការសម្តែងមិនចំសាច់រឿង ៕