សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ មាន​ព្រះជន្ម​៨៣​ព្រះវស្សា

ដោយ ទីន ហ្សាការីយ៉ា
2018-06-18
RFA

ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​នរោត្តម មុនីនាថ សីហនុ ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​សិស្សានុសិស្ស​នៅ​ស្ថានីយ​រថភ្លើង​កំពង់សោម ឬ​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA
ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​នរោត្តម មុនីនាថ សីហនុ ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​សិស្សានុសិស្ស​នៅ​ស្ថានីយ​រថភ្លើង​កំពង់សោម ឬ​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA


សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះមាតា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ នៅ​ថ្ងៃ​ចន្ទ ទី​១៨ មិថុនា នេះ មាន​ព្រះជន្ម​គម្រប់​ខួប​៨២ យាង​ចូល ៨៣​ព្រះវស្សា​ហើយ។

ស្ថាប័នរដ្ឋ ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល មួយ​ចំនួន បាន​ឆ្លៀត​ឱកាស​នេះ បាន​ផ្ញើ​សារ​ជូនពរ​សូម​អោយ​ទ្រង់​មាន​ព្រះរាជ​សុខភាព​ល្អ​មាំមួន មាន​ព្រះ​ជន្មាយុ​យឺនយូរ​ត​ទៅមុខ​ទៀត។ ក្នុង​ឱកាស​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​លិខិត​ថ្វាយព្រះពរ​ក្នុង​ឱកាស​នេះ​ដែរ។

ក្នុង​សារលិខិត​ថ្វាយព្រះពរ​កាលពី​ថ្ងៃ​ទី​១១ មិថុនា លោក ហ៊ុន សែន បាន​សរសេរ​ថា ក្នុង​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​៨២​យាង​ចូល ៨៣​ព្រះវស្សា​នេះ ក្រុម​គ្រួសារ​លោក សូម​ថ្វាយ​ជា​ឱឡារិក​នូវ​កតញ្ញូ កតវេទិតា​ធម៌ ដ៏​ជ្រាលជ្រៅ​ដល់​ហ្លួង​ម៉ែ​ជាទីគោរព​សក្ការ ដែល​ជា​និច្ចកាល​ទ្រង់​តែងតែ​បំពេញ​ព្រះរាជ​បូជនីយកិច្ច សន្សំ​បុណ្យ​កុសល ប្រោស​ព្រះរាជទាន​ដល់​ជនរួមជាតិ របស់​ព្រះអង្គ ប្រកប​ដោយ​ព្រះរាជហឫទ័យ​ជ្រះថ្លា។

សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ មាន​ព្រះនាម​ដើម​ថា ប៉ូល ម៉ូនិក អ៊ីស្ស៊ី ( Paule Monique Izzi) ម្ដាយ​ទ្រង់​ឈ្មោះ ប៉ុម ពាង និង​បិតា​ឈ្មោះ ហ្យង់ ហ្វ្រង់ស្វ័រ អ៊ីស្ស៊ី (Jean-Francois Izzi) ជនជាតិ​បារាំង ដើមកំណើត​អ៊ីតាលី ធ្វើការ​ជា​ប្រធាន​ធនាគារ​មន្ទីរ​ចងការ​ភូមិបាល នា​ក្រុង​ព្រៃនគរ។

ព្រះអង្គ​បាន​ត្រូវ​ជ្រើសរើស​ជា​អ្នកម្នាង​របស់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ នៅ​ខែ​មេសា ឆ្នាំ ១៩៥២ និង​មាន​បុត្រ​ចំនួន​ពីរ​ព្រះអង្គ គឺ ព្រះករុណា​ព្រះបាទ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច នរោត្តម នរិន្ទ្រៈពង្ស ។ សម្ដេច នរោត្តម នរិន្ទ្រៈពង្ស បាន​សោយ​ទិវង្គត នៅ​ឆ្នាំ​២០០៣ ដោយ​រោគាពាធ។

សម្ដេច​ម៉ែ ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្ដេច​ព្រះមហេសី នរោត្តម មុនីនាថ សីហនុ នៅ​ឆ្នាំ​១៩៩៦ ទទួល​បរម​ងារ​ជា​សម្ដេច​ព្រះរាជ​អគ្គមហេសី កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ២០០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles