តុលាការ​សម្រេច​ឃុំខ្លួន​ចៅសង្កាត់​បក្ស​ប្រឆាំង​ក្រុងព្រះសីហនុ​​ករណី​រាន​ដី​នៅ​ក្បាល​ឆាយ

ដោយ សេក បណ្ឌិត
2018-06-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ទើប​ជាប់​ឆ្នោត លោក អ៊ុក ចេត្តនី ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
ចៅ​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ទើប​ជាប់​ឆ្នោត លោក អ៊ុក ចេត្តនី ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA


គ្រួសារ​របស់​ចៅសង្កាត់​ជាប់ឆ្នោត នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មកពី​គណបក្ស​សង្គ្រោះជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់ ជុំវិញ​ករណី​ចាប់ខ្លួន​លោក អ៊ុក ចេត្តនី និង​ឪពុកក្មេក​របស់​លោក ឈ្មោះ សំ ស៊ុន ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ នៅ​តំបន់​ក្បាលឆាយ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក គួន ចន្ថា បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក អ៊ុក ចេត្តនី ជា​ចៅសង្កាត់​ជាប់ឆ្នោត​នៅ​សង្កាត់​លេខ​១ របស់​គណបក្ស​សង្គ្រោះជាតិ និង​លោក​ឪពុក​ក្មេក​របស់​លោក ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មិថុនា ២០១៨។

អ្នកស្រី ជៀប សុធារី អ្នក​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​តាម​ឃ្លាំមើល​សំណុំ​រឿង​នេះ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​រួចមក លោក អ៊ុក ចេត្តនី បាន​ក្លាយ​ជា​ពលរដ្ឋ​ធម្មតា ដោយ​ប្រកប​របរ​ធ្វើ​ចម្ការ និង​ឃ្វាលគោ ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ។

អ្នកស្រី ជាប សុធារី បន្ត​ថា លោក អ៊ុក ចេត្តនី និង​ឪពុកក្មេក​របស់​លោក ឈ្មោះ សំ ស៊ុន ត្រូវ​បាន​យោធា​ប្រចាំការ​នៅ​តំបន់​ក្បាលឆាយ ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិថុនា និង​បញ្ជូន​ឲ្យ​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ធ្វើ​កំណត់ហេតុ បន្ទាប់មក​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​មួយ​យប់ ទើប​បញ្ជូន​ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា។ «»

ចំណែក​ភរិយា​លោក អ៊ុក ចេត្តនី បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់ និង​ឪពុក​គាត់​ផ្ទាល់ ឈ្មោះ សំ ស៊ុន ត្រូវ​បាន​កម្លាំងយោធា​ប្រចាំការ នៅ​តំបន់​ក្បាលឆាយ​ចាប់ខ្លួន​ប្រគល់​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ពេល​កំពុង​កាប់​ឆ្ការ​ព្រៃ ដើម្បី​ដាំ​ដំណាំ​នៅ​លើ​ដី​មួយ​កន្លែង ដែល​គ្រួសារ​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០០៧។ «»

សំណុំ​រឿង​នេះ អ្នកស្រី ជាប សុធារី ឲ្យ​ដឹង​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា លោក អ៊ុក ចេត្តនី និង​ឪពុកក្មេក លោក សំ ស៊ុន អាយុ ៥៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវ​បាន លោក គួន ចន្ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​នេះ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​៖ កាប់​គាស់​រុករាន ឆ្ការ​ដុត និង​ឈូស​ឆាយ​ដីព្រៃ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ។

អ្នកស្រី សុធារី បន្ត​ថា ព្រះរាជអាជ្ញា នៃ​តុលាការ​ខេត្ត​ព្រះ​សីហនុ សម្រេច​ចោទប្រកាន់ លោក អ៊ុក ចេត្តនី អតីត​ចៅសង្កាត់​លេខ​១ និង​ឪពុកក្មេក​លោក សំ ស៊ុន តាម​មាត្រា ៥៦ និង​មាត្រា​៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ទី​១៩ មិថុនា។

ការ​ចោទប្រកាន់​នេះ ក្រោយ​កម្លាំងយោធា​ប្រចាំការ​នៅ​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​អ្នក​ទាំងពីរ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​លើ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​សម្រេច​ឃុំខ្លួន​ចៅសង្កាត់​បក្ស​ប្រឆាំង​ក្រុងព្រះសីហនុ​​ករណី​រាន​ដី​នៅ​ក្បាល​ឆាយ"

  1. so socheath says:

    រដ្ឋាភិបាលប្រទេសអូស្រ្តាលី ពេលនេះកំពុងរៀបចំច្បាប់មិនឱ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីយ៉ាងដាច់ខាត។ ប៉ុន្តែប្រទេសនេះ
    កន្លងទៅនេះ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើង ដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ។
    នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា
    The Espionage and Foreign Interference bill ដែលសំដៅទប់ស្កាត់ការលូកលាន់របស់
    បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ ជាដើម ។
    តើវាចម្លែកទេច្បាប់ក្នុងស្រុករបស់អូស្ត្រាលី ទប់មិនឲ្យគណបក្សនយោបាយក្នុងប្រទេសអូស្ត្រាលី
    មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែបែរមករិះគន់កម្ពុជា ដែលមានវិធានការចំពោះអតីតបក្សប្រឆាំងសង្គ្រោះជាតិដែលកឹមសុខាប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។
    នេះបានហៅថាអស្ចារ្យ ! ដាក់ច្បាប់ថាកុំឲ្យគេផោម តែបែរជាផោមខ្លួនអែងទៅវិញ ?