ព្រះសង្ឃ​មួយ​អង្គ​អំពាវនាវ​ពុទ្ធបរិស័ទ​ចូលរួម​ពិធី​បុណ្យ​នៅ​វត្ត​ប៉ាក់ណាម​ជាប់​ព្រំដែន

ដោយ ម៉ៅ សុធានី
2018-06-21
RFA

វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ស្ថិត​ក្នុង​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៥ (RFA)
វត្ត​ខេមរៈរាជាការាម ហៅ​វត្ត​ប៉ាក់ណាម ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ស្ថិត​ក្នុង​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៥ (RFA)


ព្រះសង្ឃ​គង់នៅ​វត្ត​ចម្ការខ្សាច់ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​ចូលរួម​បុណ្យ​ឆ្លង​សមិទ្ធផល ដោយ​ហែ​ក្បួន​ទៅកាន់​វត្ត​ខេមរៈរាជការាម ហៅ​វត្ត​ប៉ាក់ណាម ដែល​ស្ថិតនៅ​ក្នុង​ឃុំ​ព្រែកជ្រៃ ខេត្ត​កណ្ដាល ជាប់​ព្រំដែន​កម្ពុជា វៀតណាម នៅ​ថ្ងៃអាទិត្យ​ទី២៤ ខែ​មិថុនា ខាងមុខ។

ព្រះ​ភិក្ខុសង្ឃ យិន រតនសុធាវី ព្រះ​គ្រូសូត្រស្ដាំ វត្ត​ចម្ការខ្សាច់ មាន​ថេរដីកា​ថា ការ​ហែ​ពិធី​បុណ្យ​នេះ នឹង​ចាប់ផ្ដើម នៅ​វេលា​ម៉ោង​៤​ព្រឹក​ទៀបភ្លឺ ដោយ​ជួបជុំគ្នា​នៅ​វត្ត​ចម្ការខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ហើយ​តម្លៃ​ឡាន ក្នុង​ម្នាក់ៗ​ចំនួន ២​ម៉ឺន ៥​ពាន់​រៀល។ វត្ត​ខេមររាជការាម ហៅ​វត្ត​ប៉ាក់ណាម ស្ថិត​នៅ​ក្នុង ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្តាល ជាប់​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម គឺជា​វត្ត​ក្រីក្រ​ជាទីបំផុត។

ព្រះ​ភិក្ខុសង្ឃ យិន រតនសុធាវី ស្នើ​ឲ្យ​ពុទ្ធបរិស័ទ​ទាំងអស់ ត្រៀម​ទេយ្យវត្ថុ សម្រាប់​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ និង​ខ្ចប់​ម្ហូបអាហារ​សម្រាប់​ពិសា​រៀងៗ​ខ្លួន​ផង។

ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ព្រះ​ភិក្ខុសង្ឃ យិន រតនសុធាវី តាម​ទូរស័ព្ទ ០១២ ៨៨ ៦៤ ៩៩ / ០១០ ៨៨ ៦៤ ៩៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles