របាយការណ៍​ថា សង្គម​ស៊ីវិល​រង​គំនាបពី​រដ្ឋាភិបាល​ ខណៈ​លោក ហ៊ុន សែន ព្យាយាម​រក្សា​អំណាច

| |
https://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨គីឡូម៉ែត្រ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប (រូបភាព៖ FN)


របាយការណ៍​ថ្មី​បំផុត​មួយ បាន​បង្ហាញ​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្រោម​គំនាប និង​ការ​បង្ក្រាប​នា​ពេល​សព្វថ្ងៃ​នេះ ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ព្យាយាម​រក្សា​អំណាច​របស់​លោក និង​បំផ្លាញ​យន្តការ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ វាយ​ប្រហារ និង​រឹត​បន្តឹង​លើ​សង្គម​ស៊ីវិល និង​រំលាយ​បក្ស​ប្រឆាំង​ចោល។

​របាយការណ៍​កម្រាស់ ៣០​ទំព័រ ចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​សម្រាប់​សិក្សា​ពី​យុទ្ធសាស្ត្រ​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បរិយាយ​ថា ស្ថានភាព​លំហរ​នយោបាយ សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត បន្ត​ស្ថិត​ក្នុង​ភាព​ងងឹត​​ដដែល។

របាយការណ៍​ដដែល​នេះ បាន​លើក​ឡើង​ទៀត​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ពី​រដ្ឋាភិបាល តាម​រយៈ​ការ​ប្រើ​ប្រាស់​យន្តការ​ច្បាប់ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ព្យាយាម​រក្សា​អំណាច​របស់​ពួកគេ។

របាយការណ៍​ដដែល​នេះ បាន​ផ្ដល់​អនុសាសន៍​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ច្បាស់​លាស់ និង​ទាន់​ពេល​វេលា​ ដើម្បី​បញ្ចៀស​លទ្ធផល​មិន​ល្អ​​កើត​ឡើង​ទៅ​លើ​ប្រជាជន និង​សង្គម​ស៊ីវិល​កម្ពុជា។

របាយការណ៍​ដដែល​នេះ បាន​លើក​ឡើង​ថា ប្រសិន​បើ​សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល មិន​ចាត់​វិធានការ​ណា​មួយ​នោះ​ទេ របប​ផ្ដាច់​ការ​មួយ​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ នឹង​កើត​ឡើង​នៅ​កម្ពុជា។

ប៉ុន្ដែ អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា ចាត់ទុករបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងការពិត និងមាននិន្នាការនយោបាយ។


របាយការណ៍របស់ពួកគេ គេធ្វើក្នុងគោលដៅនយោបាយ អ្វីដែលគេឆ្លើយមក គឺគេមើលពីខាងក្រៅ គេមិនបានប្រើប្រាស់សិទ្ធិរបស់គេ និងសិក្សាឲ្យពិតប្រាកដពីគុណភាពប្រជាធិបតេយ្យនៅកម្ពុជាទេ។ មូលហេតុគេធ្វើរបាយការណ៍ គឺដើម្បីបន្លំមតិសាធារណជន

អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា


អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថា រដ្ឋាភិបាលកម្ពុជា កំពុងតែឲ្យនិយមន័យប្រជាធិបតេយ្យ ខុសពីបណ្ដាប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ។

យ៉ាងណាក៏ដោយ លោកវិភាគថា រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច នឹងប្រឈមមុខនឹងការរិះគន់បន្ដបន្ទាប់បន្ថែមទៀត បើមិនអើពើនឹងក្ដីកង្វល់ទាំងនោះ។


រដ្ឋាភិបាលនៅតែអះអាងថា អ្វីខ្លួនកំពុងធ្វើជារឿងត្រឹមត្រូវ ហើយវាជាប្រជាធិបតេយ្យតាមបែបខ្មែរ។ បើស្ថានការណ៍នយោបាយ វាកាន់តែយ៉ាប់យឺនទៅដូចសព្វថ្ងៃនេះ រដ្ឋាភិបាលនឹងត្រូវរងការរិះគន់ និងឆ្លើយតបមិនលួសថ្ងៃទេ។ ហើយម្សិលមិញ ខាងនូវែលហ្សេឡង់ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិ ក៏មានចេញសេចក្ដីប្រកាសថ្មីៗ

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី


សហគមន៍​អឺរ៉ុប ​សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ សុទ្ធ​តែ​បាន​ថ្កោល​ទោសមក​លើ​ប្រទេស​កម្ពុជាជា​បន្ត​បន្ទាប់ ក្រោយ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ពលរដ្ឋ​​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក​នោះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន ហើយ​មេដឹកនាំ​បក្ស​នេះ​លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្រោម​បទ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាងមុខ​នេះ​ឡើយ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

8 Responses to "របាយការណ៍​ថា សង្គម​ស៊ីវិល​រង​គំនាបពី​រដ្ឋាភិបាល​ ខណៈ​លោក ហ៊ុន សែន ព្យាយាម​រក្សា​អំណាច"

  1. roumrith says:

    mr Hun sen have it translated by one of your slave and reflective
    YOU HAVE TO GIVE UP THE THING YOU WANT MOST IN THE WORLD BECAUSE
    THAT THE THING WILL DESTROY YOU

  2. Anonymous says:

    Mr sen point the finger like Ah gan ga naso ‘haha

  3. Free Cambodia says:

    The report is bias and one sided opinion. The report came from the US and you can tell that it favors only Sokha and Rainsy. If these two were not backed by the US, they would have been free to run their political campaign. But sadly, US wanted Cambodians to kill each other over again, so US can reap the benefit later.

    The history of US backed Pol Pot is still fresh in the mind of Cambodians. This time around we will not allow US to break us again. As long as our government is protecting our people, We all will stand together and reject the US propaganda machine.

  4. so socheath says:

    រដ្ឋាភិបាលប្រទេសអូស្រ្តាលី ពេលនេះកំពុងរៀបចំច្បាប់មិនឱ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីយ៉ាងដាច់ខាត។ ប៉ុន្តែប្រទេសនេះ
    កន្លងទៅនេះ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើង ដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ។
    នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា
    The Espionage and Foreign Interference bill ដែលសំដៅទប់ស្កាត់ការលូកលាន់របស់
    បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ ជាដើម ។
    តើវាចម្លែកទេច្បាប់ក្នុងស្រុករបស់អូស្ត្រាលី ទប់មិនឲ្យគណបក្សនយោបាយក្នុងប្រទេសអូស្ត្រាលី
    មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែបែរមករិះគន់កម្ពុជា ដែលមានវិធានការចំពោះអតីតបក្សប្រឆាំងសង្គ្រោះជាតិដែលកឹមសុខាប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។
    នេះបានហៅថាអស្ចារ្យ ! ដាក់ច្បាប់ថាកុំឲ្យគេផោម តែបែរជាផោមខ្លួនអែងទៅវិញ ?

  5. so socheath says:

    នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីនគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានយកដីកាកោះហៅទណ្ឌិត សម រង្ស៊ី ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា ពាក់ព័ន្ធការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ។
    កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យ សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធករណីប្រមាថព្រះចេស្តា ព្រះមហាក្សត្រ។
    កាលពីពេលថ្មីៗនេះ ឯ/ឧ អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ីដែលប្រមាថ ព្រះមហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។
    វិធានការរបស់ឯ/ឧរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាពេលនេះ បានធ្វើឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានប្រមាថថា ព្រះរាជសារ
    ព្រះមហាក្សត្រ ជាទីសក្ការៈបំផុត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខនោះគឺជាព្រះរាជ
    សារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះជាព្រះរាជសារពិតប្រាកដមិនក្លែងក្លាយក៏ដោយ ។
    ហាស! ហាស
    អាក្បត់ជាតិសមរង្ស៊ី អាអ្នកក្លាហានក្លែងក្លាយ
    ម៉េចហើយ ! ចង់ចូលស្រុកខ្មែរណាស់មែនទេ ឥឡូវគេហៅមកវិញហើយ
    សូមអញ្ជើញចូលប្រញាប់មកទានប្រោស !

  6. Anonymous says:

    So Chet = dead number = 00
    Too much mad cow disease spreading inside the brains, stay away until he is free from brainwashed.

  7. so socheath says:

    has ! has
    Ah ! dog mous ! ( Anonymous )

  8. so socheath says:

    យើងជាខ្មែរ យើងរស់នៅជាខ្មែរ យើងស្រឡាញ់សន្តិភាព
    យើងរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ នឹងការអភិវឌ្ឍ
    ក្នុងនយោបាយឈ្នះៗ សម្តេចតេជោ ហ៊ុន សែន
    សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យើងគោរព
    តែមិនអនុញ្ញាតិឲ្យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាន់ក្បាលយើងទេ !
    we is Khmer , we live be khmer , we love peace
    we live in Freedom Dignity And development
    In politics Win Samdech Techo Hun Sen
    Human rights Doctrine Democracy we respect
    But do not let Human rights Doctrine Democracy
    Head storey We do not !