សព​អ្នកម្នាង អ៊ុក ផល្លា បាន​បូជា​រួចហើយ​នៅ​វត្តបទុមវតី

ដោយ ម៉ៅ សុធានី
2018-06-21
RFA

សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ (ឆ្វេង) អ្នកម្នាង អ៊ុក ផល្លា (ស្ដាំ) ក្នុង​ពិធី​សមាជ​វិសាមញ្ញ ប្រកាស​ផ្ទេរ​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ទី ១៩ មករា ២០១៥។ RFA/Sek Bandith
សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ (ឆ្វេង) អ្នកម្នាង អ៊ុក ផល្លា (ស្ដាំ) ក្នុង​ពិធី​សមាជ​វិសាមញ្ញ ប្រកាស​ផ្ទេរ​ថ្វាយ​តួនាទី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ នៅ​ថ្ងៃ​ទី ១៩ មករា ២០១៥។ RFA/Sek Bandith


សព​អ្នកម្នាង អ៊ុក ផល្លា ដែល​រងគ្រោះថ្នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​បូជា​រួចហើយ នៅ​វត្តបទុមវតី កាលពី​ព្រឹក​ថ្ងៃ​ទី២០ ខែ​មិថុនា ដោយ​វត្តមាន​ព្រះអង្គម្ចាស់​នរោត្តម ចក្រពង្ស ថ្វាយ​ព្រះ​ភ្លើង​បូជាសព​អ្នកម្នាង តំណាង​ឲ្យ​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ពិធី​បូជាសព​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច សមាជិក​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជាច្រើន។ ក៏ប៉ុន្តែ​ព្រះ​ស្វាមី​អ្នកម្នាង ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនបាន​ចូលរួម​ទេ ដោយសារ​ព្រះអង្គ​កំពុង​ទទួល​ការ​ព្យាបាល​មុខរបួស​ធ្ងន់ធ្ងរ នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក ប្រទេស​ថៃ។

អ្នកម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃអាទិត្យ​ទី១៧ ខែ​មិថុនា នៅ​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ចំណែក​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ ហើយ​ព្រះអង្គ ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​បាងកក។

គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ ម៉ាក​ហាយឡែនឌើ (HighLander) មួយ​គ្រឿង បាន​បើក​បុក​ចំ​ព្រះ​ទីនាំង​របស់​សម្ដេច​ក្រុមព្រះ ខណៈ​ដែល​ព្រះអង្គ និង​អ្នកម្នាង អ៊ុក ផល្លា យាង​ចុះទៅ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ចំណែក​អ្នកបើកបរ​រថយន្តឈ្នួល​វិញ ត្រូវ​បាន​តុលាការ​ខេត្ត​ព្រះសីហនុ ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles