មេ​ប៉ូលីស៖ ហេតុការណ៍​លើ​ក្បួន​រថយន្ត​សម្ដេច​ក្រុម​ព្រះ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ មិន​មែន​ជា​ករណី​ឃាតកម្ម​ឡើយ

ដោយ អេង គីមហុង
21/06/2018
RFI

media
អគ្គស្នងការ​នគរបាល​ជាតិ
@នគរបាលជាតិ


អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ បាន​បញ្ចេញ​របាយការណ៍​អង្កេត​បឋម​ជុំវិញ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ក្បួន ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ​ដែល​បណ្ដាល​ឲ្យ អ្នក​ម្នាង អ៊ុក ផល្លា ទទួល​មរណភាព។ របាយការណ៍​ប៉ូលីស​អះអាង​ថា ហេតុការណ៍​នោះ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​សុទ្ធ​សាធ គឺ​មិន​មែន​ជា​ករណី​ឃាតកម្ម ដូច​ការ​លើក​ឡើង​នា​ពេល​កន្លង​មក​ឡើយ។

នៅ​ក្នុង​សន្និសីទ​កាសែត​រៀប​ចំ​ឡើង​នៅ​អគ្គស្នង​ការដ្ឋាន​ប៉ូលីស​ជាតិ នៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ លោក​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នង​ការ​រង​នគរបាល​ជាតិ​បាន​គូស​បញ្ជាក់​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​ក្បួន​ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ កាល​ពី​ថ្ងៃ​ទី​១៥​មិថុនា នៅ​ខេត្ត​ព្រះសីហនុ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​សុទ្ធ​សាធ។​

ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ព្រោះ​ម្ចាស់​រថយន្ត​ឈ្នួល​ម៉ាក HIGHLANDER ឈ្មោះ មិល សារ៉េត ភេទ​ប្រុស ចេញ​មក​សារភាព​កំហុស​ថា រថយន្ត​របស់​គេ​ផ្ទុក​មនុស្ស​លើ​ចំណុះ​រហូត​ដល់​ទៅ​៧​នាក់ និង​បើក​បរ​ក្នុង​ល្បឿន​លឿន​រយៈ​ចំងាយ​១០០​គីឡូម៉ែត្រ នៅ​ក្នុង​១​ម៉ោង និង​បាន​បើក​វ៉ា​ជែង ក៏​ជ្រុល​ទៅ​បុក​ក្បួន​រថយន្ត​សម្ដេច​ក្រុម​ព្រះ។ ត្រង់​ចំណុច​នេះ លោក ហ៊ឹម យ៉ាន បាន​ឯកភាព​នឹង​ចម្លើយ​សារភាព​របស់​ជន​បង្ក តែ​បាន​ទាត់​ចោល​ព័ត៌មាន​ដែល​ថា ករណី​សម្ដេច​ក្រុម​ព្រះ​ជា​ករណី​ឃាតកម្ម ក្រោម​រូប​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍។

បើ​តាម​លោក ហ៊ឹម យ៉ាន សកម្មភាព​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​ ឈ្មោះ មិល សារ៉េត លើ​ក្បូន​ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ បាន​ល្មើស​នឹង​មាត្រា​៨៣ និង​៨៥​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក។ ហើយ​បច្ចុប្បន្ន អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដោយ​រង​ចាំ​ចំណាត់​ការ​បន្ត​ពី​តុលាការ។ ចំពោះ​ទី​តាំង​ដែល​សម្ដេច​ក្រុម​ព្រះ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​បាន​បញ្ជា​ឲ្យ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឡើង​វិញ។

គេ​នៅ​ចាំ​បាន​ថាសម្ដេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុន ស៊ិនប៉ិច បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​បី​លើក​មក​ហើយ បូក​រួម​នឹង​ករណី​ចុង​ក្រោយ​នេះ។មួយ​ថ្ងៃ​បន្ទាប់​ពី​សម្តេច​ក្រុម​ព្រះ​និង​អ្នក​ម្នាង​ជួប​ប្រទះ​ឧប្បត្តិហេតុ​ចុង​ក្រោយ​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទូច​ឲ្យ​សមត្ថកិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ ឬ​ជា​ករណី​អ្វី​ផ្សេង? ការ​លើក​ឡើង​ដូច្នេះ ក៏​ដោយ​សារ​តែ​ក្បួន​រថយន្ត​របស់​សម្តេច​ក្រុម​ព្រះ ត្រូវ​បាន​រថយន្ត​ល្មើស​បុក​យ៉ាង​ពេញ​ទំហឹង ក្នុង​ចំណោម​រថយន្ត​ប្រមាណ​ជា​២០​គ្រឿង ដែល​ដង្ហែរ​ជា​ក្បួន។

បច្ចុប្បន្ន សម្តេច​ក្រុម​ព្រះ នរោត្តម​រណឫទ្ធិ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ ខណៈ​ដែល​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវ​បាន​ធ្វើ​ពិធី​បូជា​កាល​ពី​ម្សិល​មិញ នៅ​ខាង​មុខ​វត្ត​បទុមវតី៕

What Next?

Recent Articles

3 Responses to "មេ​ប៉ូលីស៖ ហេតុការណ៍​លើ​ក្បួន​រថយន្ត​សម្ដេច​ក្រុម​ព្រះ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ មិន​មែន​ជា​ករណី​ឃាតកម្ម​ឡើយ"

  1. Người bạn Khmer says:

    we want to believe the explanations given by the competent authority
    We must dare this car that has passed a dozen escort cars and came crashing into the car ranarith and his wife killed on the spot
    Very possible, we must believe, but we can advance another explanation, it was possible to open parentheses Ranarith and his wife would not have to curse this one-eyed LACOSTE protected by black magic, ie BARAMEI on the dark side, but there is an obscure way there is also the good baramei
    Council that Lacoste one-eyed and all these crimels will have to watch their back, because the universal and ultimate law of nature when we sow we harvest what we sow
    TIME TAKES TIME
    BUT many democrats and pacifists continue to send meta karuna mttita uppekkha to this bunch of one-eyed thug Lacoste and we do not practice the law of Talion or repression of crimes

  2. Free Cambodia says:

    After carefully studied the evidence gathered by the authority, I can tell you that this was the unfortunate accident. The road was congested and the taxi was in a hurry while carrying 6 passengers in it, the taxi driver wanted to pass the car in front but did not come back to its lane on time, so the car collide.

    In this situation, the taxi driver should have reduced the speed and follow the car in front until no more incoming traffic so he can pass the car safely. He is responsible for making the wrong decision.

  3. Anonymous says:

    That king dom of cambodia’ the best country of democracy’ and so much develop ‘that why every years a lot of people die by accident ‘ some pure accident some are intense to kill ‘ that so strange ‘strange ‘this is the second accident ‘ so GOD watch and who ever had the bad heart will get KARMA ”