ធនាគារពិភពលោកផ្ដល់ប្រាក់កម្ចី ១១០លានដុល្លារបន្ថែម ដើម្បីអភិវឌ្ឍផ្លូវជាតិលេខ៤

| |
https://vodhotnews.com

ធនាគារពិភពលោក (រូបភាព៖ វេបសាយបរទេស)


ធនាគារពិភពលោកបានសម្រេចផ្ដល់កម្ចីឥតការប្រាក់បន្ថែមចំនួន ១១០លានដុល្លារ​ ដើម្បីអភិវឌ្ឍ និងបង្កើនគុណភាពផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ​ ទៅខេត្តព្រះសីហនុ។

តាមរយៈសេចក្ដីប្រកាសមួយកាលពីថ្ងៃម្សិលមិញ ធនាគារពិភពលោកអះអាងថា ក្រោមជំនួយហិរញ្ញប្បទានបន្ថែមនេះ បណ្ដោយផ្លូវជាតិលេខ ៤ ដែលមានចម្ងាយ ២០០គីឡូម៉ែត្រ នឹងត្រូវបានបង្កើនគុណភាពប្រសើរជាងមុន តាមរយៈការអ៊ុតកៅស៊ូថ្មី ការរៀបចំឡើងវិញនូវចិញ្ចើមផ្លូវទាំងសងខាង ការដាក់លូបង្ហូរទឹក និងការធ្វើស្ពាននៅក្នុងតំបន់ងាយលិចទឹក នៅតាមដងផ្លូវនេះ។

បើតាមសេចក្ដីប្រកាស ហិរញ្ញប្បទានបន្ថែមនេះ គឺបន្ទាប់ធនាគារពិភពលោក បានអនុម័តគម្រោង «គ្រប់គ្រងសម្បត្តិផ្លូវ-ថ្នល់ ជំហានទី២» កាលពីខែឧសភាឆ្នាំ២០១៦ ក្នុងគោលដៅកែលម្អផ្លូវជាតិក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តក្រចេះ។ គម្រោងនេះ ក៏មានគោលដៅឆ្លើយតបភ្លាមៗ ក្នុងករណីស្ថានភាព មានវិបត្តិ ឬស្ថានភាពបន្ទាន់ចាំបាច់ណាមួយ៕

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាខ្ចីថវិកាពីធានាគារពិភពលោកប្រមាណ ១១០លានដុល្លារ ដើម្បីស្តារផ្លូវជាតិលេខ៤ កាលពីថ្ងៃទី ៣០ ឧសភា ២០១៨ (រូបភាព៖ FN)


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាខ្ចីថវិកាពីធានាគារពិភពលោកប្រមាណ ១១០លានដុល្លារ ដើម្បីស្តារផ្លូវជាតិលេខ៤ កាលពីថ្ងៃទី ៣០ ឧសភា ២០១៨ (រូបភាព៖ FN)


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment