លោក ហ៊ុន សែន សម្ពោធ​អាគារ​អង្គរក្ស​ទួល​ក្រសាំង​មាន​​តម្លៃ​ជាង ៤​លាន​ដុល្លារ​អាមេរិក

ដោយ មាន ឫទ្ធិ
2018-06-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen Facebook Page
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen Facebook Page


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក ក្រោយ​សហរដ្ឋអាមេរិក បាន​បង្កក​ទ្រព្យសម្បត្តិ​មេ​អង្គរក្ស​របស់​លោក គឺ​លោក ហ៊ីង ប៊ុនហៀ​ង ដើម្បី​ជា​ការ​ព្រមាន​មួយ​ទៅ​របប​លោក ហ៊ុន សែន ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅមុន​ការ​បោះឆ្នោត​ជាតិ។

សមិទ្ធផល​ថ្មីៗ​នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​ទួល​ក្រសាំង ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្រោម​ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ក្រោម​ការគ្រប់គ្រង​របស់​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀ​ង ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​លោក ហ៊ុន សែន សម្ពោធ​នៅ​ថ្ងៃ​ទី​២១ មិថុនា រួមមាន អគារ​បញ្ជាការដ្ឋាន​អង្គរក្ស អគារ​ការិយាល័យ​ទទួល​ភ្ញៀវ​សម្រាប់​ស្នាក់នៅ អាគារ​ការិយាល័យ​មេបញ្ជាការ មេ​បញ្ជាការរង បញ្ជាការដ្ឋាន​កង​អង្គរក្ស សាល​ប្រជុំ សាល​ទទួល​ភ្ញៀវ ដោយមាន​បំពាក់​សម្ភារ និង​សមិទ្ធផល​ជាច្រើន​ទៀត ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​រហូតដល់​ទៅ ជាង ៤​លាន​ដុល្លារ​អាមេរិក។

លោក ហ៊ីង ប៊ុនហៀ​ង ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន ស្រង់​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ទីបញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នៅ​ទួល​ក្រសាំង​នេះ​ថា ការ​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ៤​លាន​ដុល្លារ​នេះ គឺជា​ថវិកា​របស់​សប្បុរស​ជន និង​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន។ លោក​ថា ទីតាំង​អគារ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​នេះ អតីត​ជា​តំបន់​បឹង ដែល​ប្រឈម​នឹង​ការ​បាក់​ស្រុត ទើប​លោក ហ៊ុន សែន បញ្ជា​ឲ្យ​សាងសង់​ទីតាំង​នេះ​ឡើងវិញ​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ទទួល​បាន​អាគារ​ស្នាក់នៅ និង​ការិយាល័យ​ធ្វើការ​បាន​ល្អ​ប្រសើរ បំពាក់​ដោយ​សម្ភារ​យោធា​គ្រប់គ្រាន់ ក្នុង​អ្វីមួយ​ដែល​លោក​អះអាង​ថា ដើម្បី​បុព្វហេតុ​បំពេញបេសកកម្ម​ការពារ​ជាតិ​មាតុភូមិ។

មេបញ្ជាការ​អង្គរក្ស​លោក ហ៊ុន សែន ល្បីឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​ខាង​រំលោភ​សិទ្ធិ​មនុស្ស​រូប​នេះ ថ្លែង​រំឭក​បន្ត​ទៀត​ថា កម្លាំង​នៅ​ទីបញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នេះ មាន​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ និង​សន្តិសុខ​របស់​លោក ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន ដែល​លោក​អះអាង​ថា ពិសេស​គឺជា​កងកម្លាំង​សេនាធិការ​ផ្ទាល់​សម្រាប់​គណៈបញ្ជាការ​ក្រុងភ្នំពេញ និង​មាន​សមត្ថភាព​អាច​ចល័ត​កងទ័ព​បាន​នៅ​គ្រប់កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ស្របតាម​សភាពការណ៍​ជាក់ស្ដែង​ចាំបាច់ ឬ​ដើម្បី​ទប់ស្កាត់​រាល់​សភាពការណ៍​នានា​ដែល​អាច កើតមានឡើង​ជាយថាហេតុ។

អ្នកវិភាគ​នយោបាយ​លោក ហង្ស វិទូ មើលឃើញ​ថា បើ​ទោះ​ជា​ថវិកា​ចំណាយ​សម្រាប់​ការសាងសង់​ទីបញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន នេះ​ជា​ថវិកា​ឧបត្ថម្ភ​របស់​សប្បុរសជន ដែល​ស្និទ្ធ​និង​លោក ហ៊ុន សែន និង​ជា​ថវិកា​របស់​លោក ហ៊ុន សែន ខ្លួនឯង​ក៏ដោយ ក៏ប៉ុន្តែ លោក​ថា ថវិកា​ទាំងនេះ ជា​ថវិកា​ច្រើន​ហួស​ប្រមាណ ដើម្បី​ការពារ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ខ្លួនឯង។ លោក​ថា ប្រសិនបើ​បញ្ជាការ​ដ្ឋាន​កង​អង្គរក្ស​លោក ហ៊ុន សែន នេះ ធ្វើឡើង​ដើម្បី​បម្រើ​បុព្វហេតុ​ជាតិ និង​មិនមែន​ជា​បុព្វហេតុ​បុគ្គល​នោះ នោះ​នឹង​មិន​មាន​បញ្ហា​ចោទ​អ្វី​ទេ៖ «ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា យើង​ឃើញ​ថា កន្លងមក​អង្គរក្ស​ហាក់បីដូចជា ត្រូវ​បាន​បំពាក់បំប៉ន ពង្រឹង ហើយ​នឹង​ឧបត្ថម្ភ ដើម្បី​តែ​គាំទ្រ​គណបក្ស​កាន់អំណាច។ អាហ្នឹង​គឺជា​រឿង​មួយ​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេសជាតិ​។ យើង​បារម្ភ​ថា​នៅ​ពេល​ណា​ដែល ឧទាហរណ៍​ថា មានការ​ផ្លាស់ប្ដូរ​អំណាច​អី​មួយ អ្នកថ្មី​ឡើង​មក​តែងតែ ខាង​អង្គរក្ស​ហ្នឹង គាត់​មិន​គោរព​តាម​អ្នកថ្មី​អីចឹង​ណាស់​គាត់​អាច​នឹង​ការពារ​អ្នក​ចាស់​អីចឹង គឺ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង»

លោក ហង្ស វិទូ បន្ត​ថា ជា​ការ​ប្រសើរ ប្រសិនបើ​លោក ហ៊ុន សែន យក​ថវិកា​ដ៏​សម្បើម​នេះ ទៅ​ផ្គត់ផ្គង់​ទាហាន​ដែល​នៅ​យាមកាម​ការពារ​តាម​បណ្ដោយ​ព្រំដែន ដែល​កំពុងតែ​មានការ​ខ្សត់ខ្សោយ​ផ្នែក​ជីវភាព និង​សម្ភារៈ​យោធា​ស្រាប់​នោះ។ លោក​ថា គណបក្ស​កាន់អំណាច និង​លោក ហ៊ុន សែន មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ ពាក់ព័ន្ធ​នឹង​ពេលវេលា​នៃ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​នៅ​ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នៅ​ពេល​នេះ។ លោក​ថា ការ​ដាក់​សម្ពោធ​នេះ គឺជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​របស់​គណបក្ស​នេះ ដើម្បី​ជា​ការ​ផ្គើន​នឹង​សហរដ្ឋអាមេរិក ដែល​ទើបនឹង​ដាក់ទណ្ឌកម្ម​មេ​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង និង​ទីពីរ​ដើម្បី​ជា​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​នៅមុន​ការ​បោះឆ្នោត​ជាតិ​មក​ដល់៖ «ទីមួយ​គឺ​អាច​ជា​ការ​ផ្គើន​ចំពោះ​សហរដ្ឋអាមេរិក ដែល​ថា ទោះបីជា​មានការ​បង្កក​ទ្រព្យសម្បត្តិ ឬមួយ​ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​ស្អី ក៏​កម្ពុជា​ហ្នឹង មិន​ខ្លាច ហើយក៏​មិន​អត់​លទ្ធភាព​ដើម្បី​ធ្វើ​នោះ​ទេ។ ទី​ពីរ វា​អាច​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ហ្នឹង​គឺ គាត់​ញញើត គាត់​មានការ​ភ័យខ្លាច​ដែរ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ណាមួយ​។ បាទ នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា គាត់​ពូកែ​លេង​ហើយ​គាត់​ហ៊ាន​លេង​ទៀត!»

ទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០០៩ ហើយ​បែងចែក​ជាច្រើន​ផ្នែក ជា​កងឯកភាព​ផ្សេងៗ​ក្នុង​នោះ​រួមមាន ផ្នែក​អន្តរាគមន៍ ផ្នែក​ប្រយុទ្ធ សង្ក្រោះ សិល្បៈ កសិកម្ម ពេទ្យ ជាដើម។ ទីបញ្ជាការដ្ឋាន​នេះ​កើត​ចេញពី​កងវរសេនាតូច​លេខ ២៤៦ ដែល​ជា​កងពល​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ក្នុង​សម័យ​រដ្ឋ​កម្ពុជា ឆ្នាំ​១៩៩០។ របាយការណ៍​នានា​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន មាន​អង្គរក្ស និង​ក្រុម​ទ័ពស្រួច​ឯកជន​មិន​តិច​ជាង ៣​ពាន់​នាក់​ឡើយ នៅ​ទីបញ្ជាការ​ដ្ឋាន​របស់​លោក​នេះ បំពាក់​ដោយ អាវុធ​ធ្ងន់​ទំនើបៗ ស្មើនឹង​កង​យោធពល​ខេមរភូមិន្ទ​ថ្នាក់​ជាតិ​ដែរ ក្នុង​នោះ​រួមមាន យន្តហោះ រថក្រោះ រថពាសដែក​មិន​តិច​ជាង ១០០​គ្រឿង និង​កាំជ្រួច​ហ្វូង​បេអឹម ២១ ជា​អាវុធ​ប្រតិកម្ម​រហ័ស​ជាច្រើន​គ្រឿង​ទៀត​ផង ព្រមទាំង​កាំភ្លើង​គ្រប់​ធុន​ក្រោម​ការ​ឧបត្ថម្ភ​របស់​មហាអំណាច​ចិន។ គិត​រហូត​មក​ទល់​ពេល​នេះ ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នេះ មាន​អាយុកាល​ជិត​១០​ឆ្នាំ​ហើយ។ កាលពី​ឆ្នាំ​២០១០ ទី​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន នេះ បាន​ចង​សម្ពន្ធភាព​យោធា និង​ពាណិជ្ជកម្ម ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Unite International ដែល​គ្រប់គ្រង​ដោយ​ឈ្មួញ​ចិន​ឈ្មោះ Fu Xianting ដែល​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ដ៏​ធំ​នៅ​កម្ពុជា។ ក្រុមហ៊ុន​នេះ ធ្លាប់​បាន​ផ្តល់​វិភាគទាន​ជាច្រើន​ដល់​កង​អង្គរក្ស​នេះ រួមមាន​ទាំង​ការ​ផ្តល់​ម៉ូតូ​ចំនួន​២២០​គ្រឿង​កាលពី​ឆ្នាំ​២០០៩។ ទីបញ្ជាការ​ដ្ឋាន​របស់​លោក ហ៊ុន សែន នេះ រង​ការ​ចោទប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​នោះ​រួមមាន ការដឹកនាំ​ធ្វើ​រដ្ឋប្រហារ និង​បោក​គ្រាប់បែក​សម្លាប់​ហ្វូង​បាតុករ​អហិង្សា​កាលពី​ឆ្នាំ​១៩៩៧ ការចូលរួម​ក្នុង​អំពើ​បង្ក្រាប​បាតុកម្ម និង​វាយ​ទាត់​ធាក់​យ៉ាង​ដំណំ​លើ​តំណាងរាស្ត្រ គណបក្ស​ប្រឆាំង កាលពី​ឆ្នាំ​២០១៥ ជាដើម។

ជាច្រើនលើក​ជាច្រើន​សារ មន្ត្រី​ខ្ពស់​គ្រាក់ៗ​នៃ​ទីបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន តែងតែ​ប្រកាស​ប្ដេជ្ញា​ចិត្ត និង​ត្រៀមខ្លួន​ទុកជា​ស្រេច ចេញ​ប្រតិបត្តិការ​ស្ម័គ្រ​ស្លាប់​ដើម្បី​ការពារ​ក្រុម​គ្រួសារ​ពូជពង្ស​ត្រកូល ហ៊ុន ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ក៏បាន​ប្រកាស​ផង​ដែរ​ថា នឹង​គាំទ្រ​បេក្ខភាព​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន សម្ពោធ​អាគារ​អង្គរក្ស​ទួល​ក្រសាំង​មាន​​តម្លៃ​ជាង ៤​លាន​ដុល្លារ​អាមេរិក"

  1. so socheath says:

    រដ្ឋាភិបាលប្រទេសអូស្រ្តាលី ពេលនេះកំពុងរៀបចំច្បាប់មិនឱ្យប្រទេសណាមួយ លូកលាន់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសអូស្រ្តាលីយ៉ាងដាច់ខាត។ ប៉ុន្តែប្រទេសនេះ
    កន្លងទៅនេះ បែរជារិះគន់លើវិធានការនានា របស់ប្រទេសកម្ពុជា ដែលធ្វើឡើង ដើម្បីការពារដល់សុខសន្តិភាព និងសណ្តាប់ធ្នាប់ នៅក្នុងប្រទេសទៅវិញ។
    នៅក្នុងអាទិត្យនេះ សភាអូស្ត្រាលីនឹងអនុម័តច្បាប់ដែលគេហៅថា
    The Espionage and Foreign Interference bill ដែលសំដៅទប់ស្កាត់ការលូកលាន់របស់
    បរទេស ទៅក្នុងឆាកនយោបាយរបស់អូស្ត្រាលី ដោយផ្តោតជាសំខាន់លើការចូលជ្រៀតជ្រែក ក្នុងដំណើរការបោះឆ្នោត ការគាំទ្រ និង ការផ្តល់អំណោយបរទេសដល់គណបក្សនានា ការជួយកាសែតនានាសរសេរគាំទ្រគណបក្សនយោបាយ ជាដើម ។
    តើវាចម្លែកទេច្បាប់ក្នុងស្រុករបស់អូស្ត្រាលី ទប់មិនឲ្យគណបក្សនយោបាយក្នុងប្រទេសអូស្ត្រាលី
    មិនអោយមានការទាក់ទង និង ទទួលជំនួយពីបរទេស តែបែរមករិះគន់កម្ពុជា ដែលមានវិធានការចំពោះអតីតបក្សប្រឆាំងសង្គ្រោះជាតិដែលកឹមសុខាប្រកាសជាចំហថា មានបរទេសនៅពីក្រោយខ្លួន។
    នេះបានហៅថាអស្ចារ្យ ! ដាក់ច្បាប់ថាកុំឲ្យគេផោម តែបែរជាផោមខ្លួនអែងទៅវិញ ?

  2. Anonymous says:

    Cambodia seem to be getting fare away from out side world. the country like AUSTRALI and all western country they have their agent found out clearly that Cambodia dictatorship was spreading their agent to where Cambodian settlings in western country. their intention was not just control Cambodian inside the country but also outside of Cambodia. we knew clearly HUN SEN was a dictator indeed no question to ask. I’m felling so sad for Cambodia and all Cambodian people including me to have HUN SEN as our fake GOD. please look at the devil action of HUN SEN, starting from the way he speak , his word seem to be a wild animal in the jungle . every time he trying to spit his poison ivy to media he always looking backward to see all his high ranging officers are clapping their hand to support him. all Cambodian knew and also the world that if HUN SEN continuous to lead this nation this country will be disappearing from the world. too bad so sad to have this kind of animal ‘s brain person as another genocidal leader in this century . this country is too small and less population to afford two genocidal leaders ones more it definitely out of the raise in the world. My last massage to HUN SEN enough is enough give up you will be a hero for this nation we Cambodian will forgive and forget not mentioning any thing from the past. life have to go on take time off and enjoy the last minute of your life. I 100% know it is not going to word no matter what you do . CHINA can not help you at last your nation will be an forgettable from the world community . GOD bless Cambodia and all innocent Cambodian

  3. Anonymous says:

    Add more equipmens to attack innocent peacefull protests!!!!!!!!!!!