អ្នកវិភាគព្រួយបារម្ភអំពីវិបត្តិនយោបាយថ្មីមួយ ដោយសារភាពច្របូកច្របល់ ជុំវិញដំណើការបោះឆ្នោតបច្ចុប្បន្ន

ដោយ មួង ណារ៉េត
2018-06-22
RFA

ស្តាប់សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្បួនហែរបស់គណបក្សសង្គ្រោះជាតិ(ឆ្វេង)និងគណបក្សប្រជាជនកម្ពុជា ឃោសនារកសំឡេងឆ្នោតសម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ RFA
ក្បួនហែរបស់គណបក្សសង្គ្រោះជាតិ(ឆ្វេង)និងគណបក្សប្រជាជនកម្ពុជា ឃោសនារកសំឡេងឆ្នោតសម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ RFA


អ្នក​​វិភាគ កំពុង​ព្រួយ​បារម្ភ អំពីវិបត្តិនយោបាយ​ថ្មីមួយ ដែលនឹងអាច​​កើត​ឡើង​នៅកម្ពុជា នាពេលខាងមុខ ដោយសារ​ភាពច្របូកច្របល់ ជុំវិញ​ដំណើការ​បោះឆ្នោត​បច្ចុប្បន្ន​ ដ៏ចម្រូង​ចម្រាសបែបនេះ។

អ្នកវិភាគ​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញនូវ​ភាព​ចម្រូងចម្រាសដ៏ធំ មួយ​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ ដែល​គាំទ្រ​បក្សកាន់អំណាច និង បក្សប្រឆាំង បែកបាក់គ្នា​យ៉ាងខ្លាំង ដែលនឹង​ឈាន​ទៅ​រក​ស្ថានភាព​លំបាកបំផុតមួយទៀត នៃវិបត្តិ​នយោបាយ​បន្ថែមថ្មីមួយ​ ដោយសារ​តែ​បក្សកាន់អំណាច ប្រឹងជម្រុញ​ឲ្យ​មាន​ការ​បោះឆ្នោតមួយ ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​បក្ស​ប្រឆាំងឯណោះវិញ មិន​ទទួល​ជោគជ័យ​ ក្នុងការ​​ប្រឹង​ជម្រុញ​ឲ្យ​មានវត្ត​មាន​បក្សនេះ ចូលរួម​ក្នុងការ​បោះឆ្នោតនាពេលមុខ។

ការណ៍ដែលរ​បបលោក ហ៊ុន សែន ផាត់​បក្សប្រឆាំងចោល មិន​ឲ្យ​ចូលរួមបោះឆ្នោត​បែបនេះ ទើបធ្វើ​ឲ្យ​បក្ស​នេះ ​​ផ្តើម​ធ្វើ​យុទ្ធនាការ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ កុំ​ទៅបោះឆ្នោត​ នៅថ្ងៃទី ២៩ ខែ កក្កដា។ ប្រការនេះ ធ្វើ​ឲ្យ​លោកបណ្ឌិត​ ឡៅ ម៉ុងហៃ ចាត់​ទុកថាកា​របោះឆ្នោត​ខាង​មុខនេះ មិន​មែនជា​ការ​បោះឆ្នោត​ ដើម្បី​ប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោតនោះ​ទេ ប៉ុន្តែជា​ការ​បោះឆ្នោត​ ដើម្បី​ក្រាញ​អំណាចបុគ្គល និង បក្សប៉ុណ្ណោះ។ ការ​បោះឆ្នោត​បែបនេះ គឺ​គ្រាន់តែជា​ការ​ស្ទាប​ស្ទង់មតិពលរដ្ឋ ឲ្យ​ដឹង​​ថាតើ​មាន​ចំនួន​ពលរដ្ឋ​ ប៉ុន្មាន​ភាគរយ ដែល​មិនពេញចិត្ត ទៅនឹងគណបក្ស​កាន់អំណាច ដែល​រម្លាយ​គណបក្ស​ប្រឆាំង​ <<អ៊‍ីចឹង​ការ​បោះឆ្នោតនេះ មិនមែន​ជាការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត តែ​វាទៅជាការបោះឆ្នោត​ប្រជាមតិ​ អំពី​ថាតើ​ការ​ទៅ​បោះឆ្នោត ឬ មិន​បោះឆ្នោត។ កាលណា​អ្នក​ចូល​រួម​បោះឆ្នោត​តិច គឺយ៉ាង​ម៉េច? គឺ​មាន​ន័យថា ប្រជាពលរដ្ឋ​មិន​គាំទ្រ​ព្រះ​មហាក្សត្រ និង របបនេះ​ទាំង​មូល។ ហើយ​តិច​ឬច្រើន​នេះ​យ៉ាង​ម៉េច? កាលពីឆ្នាំកន្លងទៅ កុំ​ភ្លេចថា អត្រា​ចូល​រួម​បោះឆ្នោត​មាន​ ៩០% ឯណោះ រួច​បើ​ចុះ​មក​ ៥០% ឬ ក្រោម​ ៥០% មានន័យ​ថាប្រជាពលរដ្ឋ​ បដិសេធ​ចោល​ការ​បោះឆ្នោត​ហ្នឹង ពួកគាត់​អត់​ចូលរួម>>។

ស្រប​ពេល​ដែលគ្មាន​បក្សប្រឆាំង ចូលរួមក្នុងការ​បោះឆ្នោត​ លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន និង មន្រ្តីសាធារណៈនៃ​របបលោក កំពុង​សម្រុកចេញ​ឃោសនា​រក​សំឡេងឆ្នោត ឲ្យ​គណបក្ស​កាន់អំណាច មុន​រដូវកាល។ ការធ្វើ​បែបនេះ រងការ​រិះគន់យ៉ាង​ខ្លាំង ថា​កំពុង​រំលោភច្បាប់​បោះឆ្នោត និង ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្រ្តី​​រាជការស៊ីវិល ដោយសារ​ប្រញាប់​រួស​រាន់ ចេញឃោសនា​ និង ការ​បំពាន​តួនាទី​មន្រ្តីរាជការ​សាធារណៈ។

លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ប្រឹង​ចេញ​ឃោសនា​រកសំឡេងឆ្នោត គ្រប់​ច្រកល្ហក ជាពិសេសការ​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជា រៀងរាល់​លើក ដែលលោកចុះជួបកម្មករតាម​រោងចក្រ។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន យក​តួនាទី​ជានាយករដ្ឋមន្រ្តី ដែល​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​រូប​ គ្រប់​និន្នាការ​នយោបាយ ទៅ​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​គូសលេខ ២០ លើ​សន្លឹក​ឆ្នោត​ ដែលជាលេខ​រៀង​របស់​បក្ស​លោកទៅវិញ។ មន្រ្តី​រាជការសាធារណៈ ដែល​ជា​សមាជិក​បក្ស​កាន់អំណាច ក៏ហ៊ាន​ឃោសនា​ អំពាវនាវឲ្យ​ពលរដ្ឋ​បោះឆ្នោត ឲ្យ​បក្សរបស់ខ្លួន ទាំងក្នុងតួនាទីបម្រើរដ្ឋ មិន​ត្រូវ​បម្រើ​បក្ស​ក៏ដោយ។

ច្បាប់​ស្តីពី​សហលក្ខន្តិកៈមន្រ្តី​រាជការស៊ីវិល ជំពូកទី ៥ មាត្រា ៣៧ ចែង​ច្បាស់​អំពី​អព្យាក្រិតភាព ​របស់​មន្រ្តី​រាជការសាធារណៈ រួមទាំង​នាយករដ្ឋ​មន្រ្តីផង ដែល​ច្បាប់​ហាមឃាត់ដាច់​ខាត មិន​ឲ្យ​ប្រើប្រាស់​មុខងារ​របស់ខ្លួន និង សម្ភារៈរបស់​រដ្ឋ​ ដើម្បី​បម្រើ​សកម្មភាព​នយោបាយរបស់​បក្ស​នោះឡើយ។ ការ​ប្រព្រឹត្តិផ្ទុយ នឹង​មាត្រា​នេះ ចាត់​ទុកជាកំហុស និង ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ។ ចំណែក​ឯ​ច្បាប់​បោះឆ្នោត ក៏ហាម​ឃាត់​មិន​ឲ្យ​ឃោសនា​រកសំឡេង​ឆ្នោត នៅមុន​ថ្ងៃនៃយុទ្ធនាការឃោសនា​បោះឆ្នោតនោះដែរ។ សម្រាប់​ការ​បោះឆ្នោតជាតិអាណត្តិនេះ ថ្ងៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត មិន​ទាន់មកដល់​នៅឡើយ​ទេ ព្រោះថ្ងៃឃោសនា​ពិត​ប្រាកដ គឺចាប់ពីថ្ងៃទី ០៧ ដល់ទី ២៧ ខែ កក្កដាឯណោះ។

ទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ទម្លាប់​រំលោភច្បាប់​បែបនេះ គឺមិនមែន​ជារឿង​អ្វី​ថ្មីនោះឡើយ <<អ៊‍ីចឹង​បានថា ទម្លាប់​អ៊‍ីចឹងៗ គឺវាបានធ្វើ​យូរ​មកហើយ រួចយើង​អត់​មាន​នរណា​តវ៉ា​អ្វីនោះទេ។ ប៉ុន្តែ សំខាន់គឺត្រង់ថា ទម្លាប់​ដែល​ថ្មី​លើក​នេះ គឺដូចជាមានការ​ច្របូក​ច្របល់ ហើយ​យក​តួនាទី​របស់​ខ្លួនហ្នឹង​ឃោសនា​បណ្តើរៗបែបនេះ ធ្វើ​ឲ្យ​ប្រចូកច្របល់​អស់ គឺយក​តួនាទី​របស់​ខ្លួន ហើយនឹង​សកម្មភាព ទៅ​ឃោសនា​បោះឆ្នោត​ ដែល​ប្រការនេះ បើ​មិន​ខុស​ច្បាប់​ ក៏ខុស​ស្មារតី នៃគោលការណ៍ប្រជាធិបតេយ្យ ឬ គោលការណ៍ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោតសេរី ត្រឹមត្រូវ​ និង​ យុត្តិធម៌ដែរ >>។

ប៉ុន្តែ​មន្រ្តី​នាំពាក្យ​របបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន អះអាងថា គ្មាន​ច្បាប់​ណា​ហាមឃាត់​ នាយករដ្ឋ​មន្រ្តី មិន​ឲ្យ​ឃោសនា​រកសំឡេង​ឆ្នោតសម្រាប់​បក្ស​ខ្លួនឯង​នោះឡើយ ព្រោះ​លោក ហ៊ុន សែន ជា​នាយករដ្ឋ​មន្រ្តីផង និង ជាប្រធានបក្សកាន់អំណាច​ផង <<នៅពេលដែលលោក​មាន​ប្រសាសន៍ លោក​ត្រូវ​តែ​ការពារ​បុព្វហេតុ​បក្ស​របស់​លោក ជាតួនាទី​របស់​នាយករដ្ឋ​មន្រ្តី។ ដូច្នេះ គួរ​សួរ​ទៅ​ គជប តើ​គេ​យល់​ឃើញ​យ៉ាង​ម៉េច គេ​វិនិច្ឆយយ៉ាង​ម៉េច គឺជារឿង​របស់​ គជប >>។

អាស៊ីសេរី មិន​អាចសុំ​ការ​បំភ្លឺពី​​អ្នកនាំ​ពាក្យ គជប គឺលោក ឌឹម សុវណ្ណារុំ បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី ២១ ខែ មិថុនា ទោះ​ខិតខំ​ព្យាយាម​ទូរសព្ទទៅលោកជាច្រើន​សារ តែ​គ្មាន​អ្នកទទួល។ ទោះជាយ៉ាង​នេះក្តី លោកធ្លាប់​អះអាងប្រាប់​អាស៊ីសេរី ថាការ​ឃោសនា​រកសំឡេង​ឆ្នោត នៅក្រៅរង្វង់ថ្ងៃយុទ្ធនាការ​បោះឆ្នោត មិនមែនជាការ​ទទួល​ខុសត្រូវរបស់​ស្ថាប័ន​ គជប នោះឡើយ។

បន្ថែមទៅលើការ​បំផ្លាញ​ឆន្ទៈរាស្រ្ត​ម្ចាស់​ឆ្នោត ដោយសាររបបលោក ហ៊ុន សែន ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​អ្នកគាំទ្ររហូតដល់ជិត ៤៤% ឬ ជាងបីលាននាក់នោះ របបលោក ហ៊ុន សែន បែរជា​ខិតខំ​​ប្រឹងប្រែងយ៉ាង​ខ្លាំង និង ធ្វើ​រឿង​ដែល​មិន​ធ្លាប់​ធ្វើ​ពីមុន​ជាច្រើន រួមទាំងការ​ណ៍ដែល ប្រធាន​ គជប ចុះជួបគ្រូបង្រៀនតាម​ខេត្ត ដើម្បីអប់រំអំពីការ​បោះឆ្នោត, ការ​អំពាវនាវ ឲ្យ​ពលករ​ចំណាក​ស្រុក​ មកចូល​រួម​បោះឆ្នោត ការ​អនុញ្ញាតឲ្យ​កម្មករ​រោងចក្រ ឈប់​សម្រាក​បីថ្ងៃ ដោយ​មាន​ប្រាក់ខែ ដើម្បី​អាច​ទៅបោះឆ្នោតបាន និង ការឲ្យ​ក្រុមហ៊ុនទូរស័ព្ទចល័ត ផ្សាយ​សារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ ​ចេញ​ទៅ​បោះឆ្នោតជាដើម។

មន្រ្តីឃ្លាំមើលការ​បោះឆ្នោត ចាត់ទុកការខិតខំប្រឹងប្រែង ដែលមិនធ្លាប់​មាននេះ ថា​ជាការ​បំបែក​ឯតទគ្គកម្ម​​ថ្មីមួយ នៅកម្ពុជាក្នុង​ការ​ងារ​បោះឆ្នោត។ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស យល់ឃើញថា ការ​ខំប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ ចេញ​ទៅ​បោះឆ្នោត​ឲ្យបាន​ច្រើននេះ គឺប្លែកខ្លាំង ត្រង់​ថាកន្លងមក ទោះបីអង្គការ​សង្គមស៊ីវិល និង បក្សប្រឆាំង​ប្រឹងប្រែង​ឲ្យ គជប និង រដ្ឋាភិបាល ធ្វើយ៉ាង​សម្រួល​ឲ្យ​ពលករចំណាកស្រុក បាន​ចុះឈ្មោះបោះឆ្នោតឲ្យ​បាន​ច្រើន ក៏​សំណើនេះ មិន​ត្រូវ​បាន​យកចិត្តទុកដាក់នោះដែរ ទើប​តែ​ពេល​គ្មាន​វត្ត​មាន​គណបក្ស​សង្គ្រោះជាតិ បែរជាមាន​ការ​យកចិត្ត​ទុកដាក់ខ្លាំង ខ្លាច​ពលករចំណាកស្រុក មិន​មកបោះឆ្នោត​បែបនេះទៅវិញ។

ទោះជាយ៉ាងនេះក្តី លោក កន សាវាង្ស យល់ឃើញថា មិនថា​របបលោក ហ៊ុន សែន ខំប្រឹងប្រែង​អំពាវនាវ ឲ្យ​ពល​រដ្ឋ​ទៅបោះឆ្នោត​យ៉ាងណានោះទេ​ ក៏ចំនួន​នៃការ​ចូលរួមនោះ បើ​ឧបមា​ថាវាមាន​​ច្រើន ក៏មិនប្រាកដ​ថាឆ្លុះបញ្ចាំងពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដនោះដែរ ព្រោះមានកត្តាភ័យខ្លាច និង រងការ​គម្រាម​កំហែង​ជាច្រើន ពាក់ព័ន្ធនឹង​ការ​មិន​ទៅបោះឆ្នោតនេះ <<ចង់មិនចង់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋហ្នឹង ទទួល​រង​បញ្ហា​ហើយ។ បញ្ហា​ហ្នឹង​ហើយ​ដែល​គេ​មើលឃើញហើយ ទោះបី​ចំនួន​អ្នកចេញទៅបោះឆ្នោត​ មានច្រើន​ប៉ុនណា​ក៏ដោយ ក៏​វានៅតែ​មិនអាច​ទទួល​យកនូវ​លំនាំ​នៃលទ្ធិ​ប្រជាធិបតេយ្យ ដ៏​ទូលំទូលាយ​នោះដែរ។ ទាក់ទងរង​បរិយាកាស​នយោបាយ ការ​គម្រាម​កំហែង ការ​ទិញ​ទឹកចិត្ត​ ការ​បង្ខិត​បង្ខំ ​ប្រជាពលរដ្ឋ​ដែល​ទៅបោះឆ្នោត ដែរ​ឬទេ? ដូច្នេះតិចឬច្រើន វា​ផ្អែក​ទៅលើ​ស្ថានភាព​ទាំងអស់នេះ​ថែមទៀត>>។

ទោះជាមានការ​អំពាវនាវឲ្យពលរដ្ឋ​ ទៅ​បោះឆ្នោត និង ការ​ធ្វើយុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត​ខុសរដូវកាល យ៉ាង​សន្ធាប់​របស់​លោក ហ៊ុន សែន និង មន្រ្តី​រាជការ ​ដែលជាមន្រ្តីបក្ស​កាន់អំណាចផង ​យ៉ាងណាក្តី ក៍អង្គការឃ្លាំមើលការបោះឆ្នោតធំៗ រួម​ទាំង​អង្គការ​តម្លាភាព​កម្ពុជា​ផង សុទ្ធតែ​បាន​ប្រកាសធ្វើពហិការ​ និង មិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតនោះទេ ដោយ​សារ​តែ​ស្ថានការណ៍​នយោបាយអាប់​អួរ​ខ្លាំង​ពេក។​ ចំណែក​ឯសហគមន៍អន្តរជាតិ ឯណោះវិញ ក៏បាន​ចាត់ទុកការ​បោះឆ្នោត​ខាងមុខ នឹងមិនអាច​ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ និង មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈពលរដ្ឋ​ម្ចាស់​ឆ្នោត បាន​នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "អ្នកវិភាគព្រួយបារម្ភអំពីវិបត្តិនយោបាយថ្មីមួយ ដោយសារភាពច្របូកច្របល់ ជុំវិញដំណើការបោះឆ្នោតបច្ចុប្បន្ន"

  1. Free Cambodia says:

    There is no such law to ban the current prime minister from campaigning for his political party. Mong Hay is too old and now is living in the US. He is out from politics long ago. Because he does not like Hun Sen, so he will speak against Hun Sen no matter what.

    We are living in the country and know better that there is no crisis from now to the election day. The government is already prepared for any situation may impede this coming election. Just wait and see.

  2. so socheath says:

    we is Khmer , we live be khmer , we love peace
    we live in Freedom Dignity And development
    In politics Win Samdech Techo Hun Sen
    Human rights Doctrine Democracy we respect
    But do not let Human rights Doctrine Democracy
    Head storey We do not !
    យើងជាខ្មែរ យើងរស់នៅជាខ្មែរ យើងស្រឡាញ់សន្តិភាព
    យើងរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ នឹងការអភិវឌ្ឍ
    ក្នុងនយោបាយឈ្នះៗ សម្តេចតេជោ ហ៊ុន សែន
    សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យើងគោរព
    តែមិនអនុញ្ញាតិឲ្យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាន់ក្បាលយើងទេ !

  3. so socheath says:

    អង្គការ​សិទ្ធិមនុស្សមួយរបស់​កូរ៉េខាងត្បូងឈ្មោះ ក្រុមប្រឹក្សាជាតិព្រះវិហារ ???????
    ហាស ! ហាស
    អញស្មានថា អារង្វាន់ផ្នែកលើកកម្ពស់សិទ្ធិមនុស្សនិង ប្រជាធិបតេយ្យហ្នឹងបានម៉ោពីលើមេឃ !
    ដឹងអីផស់ពួកសមាគមខ្មែរផ្នែកសិទ្ធមនុស្សឆ្កែអង្គែរសីបក្សពួកអាបក្សក្បត់ជាតិសង្គ្រោះផេះ
    នៅកូរ៉េខាងត្បូងសោះ ។
    ហាស ! ហាស
    អញឆ្អើមណាស់អាអើយ !
    របស់សម្រាមគេកឹតអាចម៏សោះ ម៉ោអួតអោយថ្លង់ដែរវ៉ី !
    អញបានប្រាប់ហើយ អារបស់គ្មានតម្លៃអញ្ចឹង អញចង់ធ្វើ ម៉ាលានសន្លឹក សរសើរអ្នកណាតាមក្បាល់វ៉ាល់អញក៏បានដែរ ។
    សរសើរគេ គេអត់វ៉ៃទេអាអើយ !
    ពួកអា​ក្បត់ជាតិ ប្រសព្វរកកន្លែងឃោសនាបោកប្រាសមែន !

  4. Anonymous says:

    So Chet = dead number= 0, Zero.
    Besides copy, can you write from your true mind. Or don’t you know how to.!!!!!!!!

  5. Anonymous says:

    to all my be love Cambodian>>> please be nice to each other and trying to be together as a nation. I’m not a fan of any political party I only speak on some problem that was true and trying to wakening to all Cambodian come along together. to Free Cambodia and So Socheath please try to understand that Cambodia right now is in a very dangerous situation then ever . do you see what I’m seeing Cambodian inside the country and out are broken apart and the foreign policy is taking over without all of us knowing . expressly I want to talk to So Socheath please stop talking in those bad manor if you are a pure Cambodian please trying to speak nice in BUDDHA way. I do not think you know that much about the dangerous that our nation is facing right now. do not over warming to see some of those improvement and some fancy car driving in PHNOM PHEN capital every day. all of that improvement was cam from the help from international community after 1979 it is no comparison to the country I living in every day. I can see the worse situation in the history of Cambodia right now . please do not make me wrong because I do not want to be sorry when it is too late. in time that Cambodian can be together all our countrymen should come as one nation and trying to protect our home land . the policy of our neighboring country is every complicated some of our Cambodian may not understood about their intention . for example I would like you to look at LAO country what is going on now . Cambodian will be the same as LAO but we still have change to get away from those policy all of that came from Cambodia inside and out side world protest again whit that policy. I would like to ask all CPP leadership please change your direction come to your own people and we can get away from those dangers. my word is coming from my heard because I do not want to see any bad situation in five week from now . we can cancel this election to 2019 until all those leadership coming along together. please stop the war be for it is too late please believing me I’m seeing it coming . GOD bless Cambodia and all Cambodian people inside and out. thank for reading my comment*****************

  6. James says:

    Well, I have to agree with Mr. Free Cambodia for being positive on our country. We cannot allow these negative people to destroy us. If they say that they love Cambodia so much, they should send $1 each person to our Red cross. I know these people are only pretending and they want to see us dead.

    In democratic country we don’t allow the minority to dictate the majority. Where did they go to school for this? If they have no brain, they should “Show us the money”?

  7. so socheath says:

    So Chet = dead number= 0, Zero.
    Besides copy, can you write from your true mind. Or don’t you know how to.!!!!!!!! (????)

    has ! has
    Ah ! dog mous ( Anonymous )