លោក កឹម សុខា ទទួល​រង្វាន់​សន្តិភាព ពី​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ពេល​លោក​កំពុង​ជាប់​ឃុំឃាំង

ដោយ មួង ណារ៉េត
2018-06-23
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី ដែល​លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ ទទួល​បាន​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ ២០១៨។ Provided photo
រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី ដែល​លោក កឹម សុខា និង​អ្នកស្រី មូរ សុខហួរ ទទួល​បាន​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី២២ ខែមិថុនា ឆ្នាំ ២០១៨។ Provided photo


លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ ហើយ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ប្រគល់​រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី នៅ​ថ្ងៃ​ទី២២ មិថុនា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​ទៅ​ទទួល​ជ័យ​លាភី​នេះ និយាយ​ថា នេះ​ជា​មោទនភាព ចំពោះ​ពលរដ្ឋ​ខ្មែរ និង​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

រង្វាន់​សន្តិភាព​សិទ្ធិមនុស្ស​អាស៊ី ដែល​ផ្តល់​ជូន​លោក កឹម សុខា និងអ្នកស្រី មូរ សុខហួរ គឺ​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ចូល​រួម​តស៊ូ​ទាមទារ​ប្រជាធិបតេយ្យ និង​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​យ៉ាង​ដំណំ ពី​សំណាក់​របប​លោក ហ៊ុន សែន ដែល​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​និយម​ប្រជាធិបតេយ្យ

អ្នកស្រី មូរ សុខហួរ ដែល​ទៅ​ទទួល​ជ័យ​លាភី​នេះ លើក​ឡើង​ថា ការ​ផ្តល់​រង្វាន់​នេះ ជា​កិត្តិយស​ចំពោះ​ក្រុម​អ្នក​ប្រជាធិបបតេយ្យ​នៅ​កម្ពុជាអ្នកស្រី​បន្ត​ថា រង្វាន់​នេះ មិនមែន​ជា​របស់​អ្នកស្រី និងលោក កឹម សុខា តែ​ពីរ​នាក់​នោះ​ទេ ពោល​គឺ​ជា​រង្វាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ និងការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ នៅ​បន្ត​តស៊ូ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នេះ​ត​ទៅ​ទៀត រហូត​បាន​សម្រេច«»

អ្នកស្រី មូរ សុខហួរ និយាយ ការ​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ គឺ​ត្រូវ​ទាមទារ​ការ​តស៊ូ ដែល​ប្រើ​ពេល​វេលា​វែង​ឆ្ងាយ។ ដូច្នេះ អ្នកស្រី​បន្ត​អំពាវនាវឲ្យ​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ចូលរួម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត​ទៅ​ទៀត៖ «»

ដោយសារ​តែ​លោក កឹម សុខា នៅជាប់​ពន្ធនាគារ​នៅ​ឡើយ ទើប​ អ្នកស្រី មូរ សុខហួរ និង​សមាជិក​សភា​បក្ស​ប្រឆាំង​មួយ​រូប​ទៀត គឺ​លោក ញ៉យ​ ចំរើន ទៅ​ទទួល​រង្វាន់​នេះ នៅ​មុខ​អគារ​ក្រុម​ប្រឹក្សា​សង្កាត់មួយ​កន្លែង នៅ​ប្រទេស​កូរ៉េ ដែល​ជាកន្លែង​ធ្លាប់​រង​ការ​បង្ហូរ​ឈាម ទាមទារ​ឲ្យមាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ប្រទេស​កូរ៉េ ដែល​តតាំង​កង​កំលាំង​យោធា កាល​ពី​អំឡុង​ឆ្នាំ១៩៨០

មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់​ថា ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត និងការ​ទទួល​ស្គាល់​ការ​តស៊ូ​របស់​លោក កឹម សុខ គឺ​ច្បាស់​ជា​ផ្អែក​លើ​សកម្មភាព​ការងារ​របស់​លោក កឹម សុខា នា​ពេល​កន្លង​មក ទាំង​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ទូទាំង​ប្រទេស ឲ្យ​យល់ដឹង​អំពី​សិទ្ធិ និង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​របស់​លោក ដែល​តស៊ូ​នៅ​ក្រាញ​ននៀល រហូត​រង​ការចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ជា​ច្រើន​លើក​នោះ​ឯង«»

គិត​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជាង ៩​ខែ​មក​ហើយ ដែល​លោក កឹម សុខា ជាប់​នៅ​ក្នុង​ពន្ធនាគារ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក កឹម សុខា រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ពី​របប​លោក ហ៊ុន សែន។

លោក កឹម សុខា ចាប់​ផ្ដើម​ជាប់​ពន្ធនាគារ​ដំបូង​នៅ​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០០៥ ដោយ​ការ​ប្ដឹង​របស់​លោក ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍កាល​នោះ លោក​នៅ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

របប​លោក ហ៊ុន សែន បាន​ចូល​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កម្រោល​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​លោក​ពី​បទ «ក្បត់​ជាតិ» និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម។

ការ​ផ្តល់​រង្វាន់​នេះ គឺ​ធ្វើ​ឡើងតែ​ពីរថ្ងៃ​ប៉ុណ្ណោះ នៅ​មុនក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ នឹង​ធ្វើ​បាតុកម្មធំ​មួយ នៅ​ថ្ងៃ​ទី២៤ ខែមិថុនា ដើម្បី​តវ៉ា​ឲ្យ​ប្រទេស​ជប៉ុន ផ្តាច់​ជំនួយ​ដល់​ គ.ជ.ប និង​ប្រកាស​កុំ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជាតិ នា​ថ្ងៃ​ទី២៩ ខែកក្កដា​ខាង​មុខ ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​មិន​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក កឹម សុខា ទទួល​រង្វាន់​សន្តិភាព ពី​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​កូរ៉េ ពេល​លោក​កំពុង​ជាប់​ឃុំឃាំង"

  1. Anonymous says:

    it does not matter KIM SOKHA is already a HERO for this nation. even those he have been punish by those HUN SEN devil court all Cambodia will never forget him . do I speak the true all NEAK CHESS in Cambodia. HUN SEN keep KIM SOKHA in jail it be come art quake every day if any thing wrong to his life may be the world on fire. be happy now all those CPP members right now no any party that can competing whit you. after that it will be sourly a free country indeed. GOD bless Cambodia and all innocent Cambodian

  2. so socheath says:

    វាគួរឲ្យអស់សំណើចណាស់ តើនរណាទៅហ្ន ! ដែលភ្ញាក់ផ្អើលចំពោះ ការទទួលបានពាន
    រង្វាន់ ផ្នែកសិទ្ធិមនុស្ស និងសន្តិភាពរបស់អង្គការ The National Council of Churches នៅប្រទេស
    កូរ៉េខាងត្បូង ដែលប្រគល់ឲ្យ កឹម សុខា ដែលកំពុងជាប់គុកពីទោសក្បត់ជាតិនោះ ។
    វាពិតជាឆាកកំប្លែង ដែលសម្តែងខុសសាច់រឿងគួរឲ្យអស់សំណើច ។
    ឆាកកំប្លែងនេះ បើយើងស្មានមិនខុសទេ អង្គការ The National Council of Churches រួមនិងពួកបក្សក្បត់ជាតិសង្គ្រោះជាតិ រៀបចំសម្តែងបែបនេះ ក្នុងបំណងយកស្ទីលតាម ណែលសុនមែនដែលឡា វីរះបុរសស្នេហាជាតិអាហ្វ្រិកខាងត្បូង ដែលជា
    ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពមួយរូបដែរនោះ ។
    ពិតណាស់The National Council of Churches គឺជាអង្គការកំប៉ិកកំប៉ុក ល្អិតល្អោច អង្ករកំប៉ុង
    នៅ កូរ៉េខាងត្បូង ដែលគេមិនស្គាល់ ឬសូវស្គាល់ ។ ការប្រគល់ពានរង្វាន់សិទ្ធិមនុស្ស និងសន្តិភាពអាស៊ីដល់អតីតមេដឹក អតីតបក្សប្រឆាំងដែលជាជនក្បត់ជាតិ គឺជាការវង្វេង
    ក្នុងការយល់ច្រឡំ ។ កឹម សុខា ជានិច្ចកាល ធ្វើសកម្មភាពនយោបាយ មាត់ទន្ទេញថា មិនយកខ្មែរ
    ណាជាខ្មាំង ជាសត្រូវនោះទេ។ តែរាល់សកម្មភាពរបស់កឹមសុខា បង្កប់ដោយចរិត
    ពិសពុលតាមរយះ ទង្វើញុះញង់អុជអាល ភូតភរបោកប្រាស លាបពណ៏ ពិសេសគឺ
    លក់ក្បាលឲ្យបរទេស ធ្វើសកម្មភាពតាមរយះបដិវត្តន៍ពណ៏ ប៉ុនប៉ង ផ្តួលរំលំរាជ រដ្ឋាភិបាល កម្ពុជាស្របច្បាប់ នាំមកនូវគ្រោះមហន្តរាយដល់ជាតិដូចពីអតីតកាល ដូចដែលកឹមសុខាបាន លាតត្រដាងច្បាស់ៗ ប្រាប់ថា នរណាជាអ្នកហ្វឹកហ្វឺន ជាអ្នកបញ្ជាឲ្យកឹមសុខាធ្វើ ដែលបញ្ហានេះ
    មិនអាចបន្លំបានជាដាច់ខាត ។
    សរុបសេចក្តីមក ពាន រង្វាន់ ផ្នែកសិទ្ធិមនុស្ស និងសន្តិភាពរបស់អង្គការ The National Council of Churches
    នៅប្រទេសកូរ៉េខាងត្បូង ដែលប្រគល់ឲ្យ កឹម សុខា ដែលកំពុងជាប់គុកពីទោសក្បត់ជាតិនោះវាពិត
    ជាឆាកកំប្លែង ដែលសម្តែងគួរឲ្យអស់សំណើច និងជាការសម្តែងមិនចំសាច់រឿង ៕

Leave a Reply

Submit Comment