មានការលើកឡើងថា អង្គការ​ដែល​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ភាគ​ច្រើន គ្មាន​​ជំនាញ​​បោះ​​ឆ្នោត និង​​គាំទ្រ​​របប ហ៊ុន សែន

2018-07-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​តម្រង់​ជួរ​ឈរ​ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
ពលរដ្ឋ​តម្រង់​ជួរ​ឈរ​ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Hum Chamroeun


មន្រ្តីគណបក្សនយោបាយ និងអ្នកវិភាគ មើលឃើញថា អង្គការសមាគមន៍ជាតិនិងអន្តរជាតិ ដែល​​គណៈកម្មកាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អះអាងថា មានប្រមាណជាង ៦ម៉ឺននាក់ ដែល​នឹង​ចូលរួម​សង្កេតការណ៍បោះឆ្នោតភាគច្រើន ខ្វះឯករាជ្យភាព មាននិន្នាការទៅរកបក្សកាន់អំណាច និង​គ្មាន​បទពិសោធន៍រឿងបោះឆ្នោត ដែលធ្វើឲ្យលទ្ធផល​បោះ​ឆ្នោត​ខាង​មុខ មានភាព​ស្រពិចស្រពិល និងពិបាកទទួលស្គាល់ពីសហគមន៍ជាតិនិងអន្តរជាតិ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកហង្ស ពុទ្ធា ឲ្យដឹងថា មកដល់ថ្ងៃទី៥ ខែកក្កដា គ..ប បានទទួលស្គាល់​អង្គការសមាគមជាតិចំនួន៨២ហើយដែលមានអ្នកសង្កេត ការណ៍បោះឆ្នោតចំនួន៦ម៉ឺន ១ពាន់ ៦រយ ៧៣នាក់(៦១៦៧៣)។ ចំណែកអ្នកសង្កេតអន្តរជាតិវិញ ទទួល ស្គាល់បានចំនួន ៣៤នាក់ ក្នុង​នោះ​មក​​ពី​​​ប្រទេស​​ចិន វៀតណាម សឹង្ហបុរី និងប្រទេសភូមា ព្រមទាំងមកពីអង្គការអាយខាប់ (ICAPP-International Conference of Asian Political Parties) ដែលធ្លាប់ គេរិះគន់ថា បាន​ទទួល​លុយ​ពី​របបលោកហ៊ុន សែន ជាថ្នូរនឹងការចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា។

លោក ហង្ស ពុទ្ធា ឲ្យដឹងថា អ្នកសង្កេតការណ៍បោះឆ្នោតពីខាងអង្គការសមាគមជាតិ អាចនឹងកើន​ឡើង​បន្ថែម​ទៀត ព្រោះ គ..ប នឹង​បិទ​ទទួល​ពាក្យ​នៅ​ជិតថ្ងៃបោះឆ្នោត។ ចំពោះទីភ្នាក់ងារគណ បក្សនយោបាយវិញ គឺសម្រាប់គណបក្សថ្មីថ្មោង មិន​បាន​ពង្រាយ​ភ្នាក់ងារ​សង្កេត​ការណ៍​គ្រប់​ការិយាល័យ​​បោះ​ឆ្នោត​នោះ​ទេ គឺ​​​មាន​​​តែ​​​គណបក្ស​​​កាន់​​​អំណាច និង​​​​គណបក្ស​​​​ចាស់ៗ មួយ​​​ចំនួន​​​ទៀត។

ក្នុង​ចំណោមអង្គការ-​សមាគម​ន៍ទាំង​ ៨២ ​ដែល​​នឹង​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ មាន​ភាគច្រើន មិន​ធ្លាប់​ចូលរួម​​ឃ្លាំមើល​​​ពី​​​មុន និង​​គ្មាន​​ជំនាញ​រឿង​បោះ​ឆ្នោត​នោះ​ទេ ហើយស្ថាប័នទាំងនេះ ត្រូវបាន គេមើលឃើញថា ​មាន​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច​។ សមាគមន៍មួយចំនួនទៀត ធ្លាប់ចេញ​ញត្តិគាំទ្រឲ្យរបបលោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​​ទៀត​​ផង ដូចជា សមាគម​​​សហព័ន្ធ​​​និស្សិត​​​បញ្ញវន្ត​​ប្រជាធិបតេយ្យ​​កម្ពុជា​ (CDSIF) និង​​សមាគម​​គ្រឹះស្ថាន​​ឧត្តមសិក្សា​​កម្ពុជា (CHEA) ជា​ដើម។

ក្នុង​ចំណោម​អង្កការសមាគមទាំង ៨២​​នេះ​ ក៏មានតែសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស...ក ដែល​​​គ្រប់គ្រង​​ដោយ​​លោក​ ហ៊ុន ម៉ានី ជា​កូន​ប្រុសរបស់ លោក ហ៊ុន សែន និង​​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ច្រើន​ជាង​គេ គឺ​ចំនួន​ជាង ២ម៉ឺន​នាក់ (២០,៨៩១)។ បន្ទាប់​មក គឺ​សមាគម​​​សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​ប្រជាធិបតេយ្យ​​កម្ពុជា​ (CDSIF) ដាក់​អ្នក​សង្កេត​ការណ៍​ជាង ៣​ពាន់​នាក់។ ក្រៅ​ពី​នេះ មាន​តែ ២នាក់ និង ១០នាក់​ភាគ​ច្រើន។

តាម​ព័ត៌មាន​នៅ​លើ​គេហទំព័រ​មួយ​ចំនួន​​ បាន​បញ្ជាក់​ថា សមាគម​ទាំង​​នេះ ​គឺ​មាន​អ្នក​គ្រប់គ្រង​ជា​​​មន្ត្រី​​នៃ​​របប​លោក ហ៊ុន សែន ខ្លះ​​​ជា​​សមាជិក​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​ និង​ខ្លះ​ទៀត​គ្រប់គ្រង​ដោយ​​យុវជនរបស់លោក ហ៊ុន ម៉ានី តែ​ម្តង។ ប្រភព​ដដែល​​​បញ្ជាក់​​ថា ពួកគេ​គ្មាន​​ជំនាញ​រឿង​បោះ​ឆ្នោត​ទេ ព្រោះ​សមាគម​ទាំង​នេះ ធ្វើការ​ពាក់ព័ន្ធ​នឹង​ជនពិការ ស្ត្រី យុវជន កុមារ បរិស្ថាន សុខភាព ថ្នាំពេទ្យ និង​ពាក់ព័ន្ធ​ការអភិវឌ្ឈ រួមទាំង​សន្តិភាព​ជា​ដើម។

អាស៊ីសេរី បានព្យាយាមទាក់ទងទៅសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនលើក ប៉ុន្តែ​បុគ្គលិក​រដ្ឋបាល​ប្រាប់​ថា មិន​​អាច​​និយាយ​​​តាម​​​ទូរស័ព្ទ​​បាន​​ឡើយ ដោយ​ឲ្យ​អាស៊ីសេរីដាក់លិខិតសុំការអនុញ្ញាត​ផ្ទាល់​ជា​មុន​សិន«»

រីឯប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមន៍គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យានវណ្ណដា គណនេយ្យ លោក ហេង វ៉ាន់ដា ឲ្យ​ដឹង​ថា សមាគមន៍របស់លោកនឹងដាក់អ្នកសង្កេតការណ៍ជាង ២ពាន់នាក់សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាង​​រាស្រ្តនៅ​ថ្ងៃទី២៩ ខែកក្កដា ដោយគ្រោង​ចំណាយ​ថវិកា​ជាង ២០​ម៉ឺន​ដុល្លារ។ លោក ហេង វ៉ាន់ដា បញ្ជាក់​ថា មាន​​​មូលហេតុ ៣​យ៉ាង ដែល​​សមាគម​របស់​លោក​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត គឺ​ដើម្បី​ចូលរួម​លើក​ស្ទូយ​​លទ្ធិ​ប្រជាធិបតេយ្យ ចូលរួម​​ការពារ និង​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​តាមដាន​បរិយាកាស​​នយោបាយ​​សកម្មភាព​​​របស់​​​គណបក្ស​​​នយោបាយ និង​សកម្មភាព​របស់ គ..ប។

ប្រធានសមាគមន៍រូបនេះ​បន្ថែមថា ថ្វីដ្បិតគណបក្ស​ សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ និង​មជ្ឈដ្ឋាន​មួយ​ចំនួន​​រិះគន់​​ថា ការ​​បោះ​​ឆ្នោត​​មិន​​យុត្តិធម៌ និង​​ត្រឹមត្រូវ​​ក្តី ប៉ុន្តែ​លោក​មិន​ចាប់​អារម្មរណ៍​ឡើយ ហើយ​លោក​មើល​ឃើញ​ថា បរិយាកាស​​បោះ​​ឆ្នោត​​រហូត​មក​​នៅ​ពេល​នេះ គឺ​មាន​លក្ខណៈ​ល្អ​ទាំង​សន្តិសុខ​របៀប​រៀបរយ គ្មាន​ការ​ភ័យ​ខ្លាច និង​​សប្បាយ​​ជាង​​ពេល​​ណា​​ណា​​ទាំង​អស់«»

លោក ហេង វ៉ាន់ដា ឲ្យដឹងថា ការចូលរួមដាក់អ្នកសង្កេតការណ៍នេះ គឺ​ជា​លើក​ទី​២ ហើយ បន្ទាប់​ពី​​សមាគម​​នេះ ធ្លាប់​​ចូលរួម​​ការ​​បោះ​​ឆ្នោត​​ព្រឹទ្ធសភា ដែល​​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​រំលាយ​គណបក្ស​ប្រឆាំង។

ទោះយ៉ាងណាក្តី ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ មានមតិជាច្រើនរិះគន់ថា ជា​ការ​​​បោះ​​ឆ្នោត​​​នេះ​​​ក្លែងក្លាយ គ្មាន​​​យុត្តិធម៌ ព្រោះ​​​របប​លោក ហ៊ុន សែន បានរំលាយគណបក្ស សង្គ្រោះជាតិ បិទ​វិទ្យុ​ឯករាជ្យ និង​បិទ​អង្គការ​​សង្គម​​ស៊ីវិល​មុន​ការ​បោះឆ្នោតជាច្រើន ដើម្បីធានាឲ្យលោក ហ៊ុន សែន ឈ្នះឆ្នោត​បន្ត​ក្តោប​ក្តាប់​អំណាច​​តទៅ​​ទៀត។

នៅមុនការបោះឆ្នោត​នេះ មាន​អង្គការមួយចំនួន ដែល​មាន​ឯកទេស​ខាង​បោះ​ឆ្នោត និង​​ធ្លាប់​​បាន​​ចូលរួម​​សង្កេត​ការណ៍​​​បោះ​​ឆ្នោត​​​ជា​​ច្រើន​​​អាណត្តិ​​រួច​​មក​​ហើយ​នោះ មាន​ដូចជា អង្គការ​ខុមហ្វ្រែ ល (COMFREL) អង្គការ​និចហ្វិក (NICFEC) និង​អង្គការ​​តម្លាភាព​​កម្ពុជា (TI Cambodia) និងអង្គការ ឯករាជ្យជាច្រើនទៀតដែលធ្លាប់ជាសមាជិកបន្ទាប់ស្ថានការណ៍ បាន​​ប្រកាស​​មិន​​ចូលរួម​​សង្កេតការណ៍​​បោះ​ឆ្នោត​​ជ្រើសតាំង​​តំណាងរាស្ត្រ​​នីតិកាល​ទី៦ នេះ​ឡើយ ដោយសារ​​បរិយាកាស​នយោបាយ​​​មិន​​ល្អ ខណៈ​​ក្រុម​​ប្រទេស​​ប្រជាធិបតេយ្យ​​លោក​​ខាង​លិច ដូចជា សហរដ្ឋអាមេរិក និង​សហ ភាព​អឺរ៉ុប ជាដើម ក៏​​​បាន​​​ប្រកាស​​​មិន​​​បញ្ជូន​​​អ្នក​សង្កេត​ការណ៍​​របស់​​ខ្លួន មក​​ឃ្លាំមើល​​ដំណើរ​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា​​ដែរ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​មិន​​ចូលរួម​​សង្កេត​​ការណ៍​​នីតិកាល​​ទី៦ នេះ ព្រោះ​​របប​លោក ហ៊ុន សែន បានបិទ​បន្ទប់​ស្ថានការណ៍ ដែល​ជា​បន្តុំ​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ឃ្លាំមើល​ការ​បោះ​ឆ្នោត និង​បាន​ចោទ​ថា អង្គការ ខុមហ្វ្រែល ថា មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌​ជាដើម ដែល​​បណ្តាល​​ឲ្យ​​អង្គការ ខុមហ្វ្រែល ពិបាក​​រក​​អ្នក​​សង្កេត​ការណ៍​ព្រោះ​ពួក​គេ​ភ័យ​ខ្លាច។

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​រូប​នេះ​ សង្កត់​ធ្ងន់​​ថា ចំនួន​​អ្នក​សង្កេត​ការណ៍​​ច្រើន​​មិនមែន​​ជា​​កត្តា​​កំណត់​​ថា ការ​​បោះ​​ឆ្នោត​​​មួយ​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​​នោះ​​ទេ ហើយ​​ការ​វាយ​តម្លៃ​​ទៀត​សោត ​ក៏​​មិន​មែន​​ធ្វើ​ឡើង​​តែ​​ថ្ងៃ​​បោះ​ឆ្នោត​​មួយ​ថ្ងៃ​នោះ​​ដែរ។

លោក​ថា ​ដើម្បី​វាយតម្លៃ​ដំណើរការ​បោះឆ្នោត​មួយ​ថា ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ចាំបាច់​​​ត្រូវ​​​​ពិនិត្យ​​​មើល​​​​បរិយាកាស​​​​នយោបាយ​​​​នៅ​​​មុន​​ការ​បោះ​ឆ្នោត ការឃោសនា​បោះ​ឆ្នោត បរិយាកាស​​ថ្ងៃ​បោះ​ឆ្នោត រហូត​​ដល់​​ក្រោយ​​ពេល​​ចេញ​លទ្ធផល​​បោះ​ឆ្នោត។

អគ្គលេខាធិការគណបក្ស​ ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន មាន​ប្រសាសន៍​ថា លោក សោក​ស្តាយ ចំពោះ​​អង្គការ ខុមហ្វ្រែល អង្គការ និចហ្វិក និង​អង្គការ​ឯករាជ្យដទៃទៀត ដែលមិន​បាន​ចូលរួមសង្កេតការណ៍បោះឆ្នោត។ លោក​​សង្កេត​ឃើញ​​ថា សមាគម​មួយ​ចំនួន ដែល​បាន​ចូលរួម​​សង្កេតការណ៍ ដូចជា សហភាព​សហព័ន្ធ​យុជន​កម្ពុជា របស់​លោក ហ៊ុន ម៉ានី គឺ​ជាប់​ជំពាក់​​ជាមួយ​​គណបក្ស​​កាន់​អំណាច​ច្រើន ដូច្នេះ​មិន​រំពឹង​ថា ពួក​គេ​ធ្វើការ​ដោយ​ឯករាជ្យ​នោះ​ទេ៖ «»

ដោយឡែកអ្នកនាំពាក្យ គ..ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការចោទប្រកាន់អំពីឯករាជ្យ ភាពរបស់​អង្គការ​​នានា​ ដែល គ..ប ទទូល​ស្គាល់ គឺជាការរើសអើង ព្រោះពួកគេ ក៏មានតួនាទីសំខាន់ សម្រាប់ឆ្លុះបញ្ចាំងនូវ​ព្រឹត្តការណ៍​បោះ​ឆ្នោត​ផង​ដែរ៖ «»

ផ្ទុយពីការលើកឡើងនេះ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លក្ខខណ្ឌនៃការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ក៏អាស្រ័យលើគុណ ភាពនៃអ្នកសង្កេតការណ៍ដែរ។ ប្រសិន​បើ​អ្នក​សង្កេត​ការណ៍ ត្រូវគេមើលឃើញថា មិនឯករាជ្យនោះ គឺលទ្ធផលបោះឆ្នោត នឹងមានភាព​ស្រពិចស្រពិល​​ដែល​​ពិបាក​​ឲ្យ​​មជ្ឈដ្ឋាន​​ជាតិ និង​អន្តរជាតិ​​ទទួល​ស្គាល់។ លោក មាស នី បន្តថា មកដល់ពេលនេះ អ្នកសង្កេតការណ៍ភាគច្រើន ដែល​បាន​ដាក់​ដល់​ទីតាំង​ខាង​ក្រោមនោះ ​គឺមានតែគណបក្ស​ម្ខាង ឬ​បក្ស​កាន់​អំណាច​នោះ​ទេ៖ «»

មជ្ឈដ្ឋានមួយចំនួន យល់ថា គណបក្សកាន់អំណាច កំពុងខិតខំប្រមូលអង្គការសមាគមនានា ដើម្បី​ចូលរួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នីតិកាល​ទី៦ នេះ អោយបានច្រើន ដើម្បីជួយលម្អការបោះឆ្នោត ដែលកំពុងតែរងការរិះគន់ពីស្ទើគ្រប់ទិសទី។ ពួកគេ​មិនរំពឹងថា ក្រុមអ្នកសង្កេតការណ៍ទាំងនេះ អាច​ធ្វើជាសាក្សីនៃការបោះឆ្នោតដោយសេរី និង​យុត្តិធម៌​បាន​​ឡើយ ពោល​​គឺ​គ្រាន់​តែ​ចូលរួម​បង្គ្រប់​កិច្ច គ្រាន់តែឲ្យល្អមើល​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពួក​គេ នឹង​រួម​គ្នា​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ការ​ បោះ​ឆ្នោតក្លែងក្លាយ ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន នេះ ដើម្បីទប់ទល់​ការ​រិះគន់​ និង​​ការ​​​ដាក់​ពី​​សម្ពាធ​​នានា ពី​​សហគមន៍​​ជាតិ និង​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "មានការលើកឡើងថា អង្គការ​ដែល​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ភាគ​ច្រើន គ្មាន​​ជំនាញ​​បោះ​​ឆ្នោត និង​​គាំទ្រ​​របប ហ៊ុន សែន"

  1. Free Cambodia says:

    Do you really need voting skills just to register your name and to vote? I don’t think so. When we don’t stay home as you advised us, so you insult us in a different way. Shame on you.

    Cambodians are not too damn smart as the foreigners, but we are getting smarter as the days progress. This is another reason that Cambodians don’t want CNRP and those one sided observers.

  2. Anonymous says:

    What a funny fake vote ‘ haha’ Veitcong mafia dictator did the coup 1997 rob power from the other guy without respected democracy of parish accord ‘ then rob again 2013 ‘ then dissolve opposition party ‘jail leader without justice’ What a robber’ what a dictator’ GOD will punish this criminal soon ‘