លោក កឹម សុខា ផ្ដាំ​មិន​ឲ្យ​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ​ដោយ​ទុកឲ្យ​អន្តរជាតិ​ធ្វើការ

ដោយ អាស៊ីសេរី
2018-07-08

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo from Facebook
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​នាំ​យក​មក​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ Photo from Facebook


ជំនួយការ​របស់​លោក កឹម សុខា អះអាង​ថា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ផ្ដាំ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ថា មិន​ត្រូវ​ធ្វើការ​ចរចា​ណា​មួយ ជាមួយ​របប​ក្រុងភ្នំពេញ ដោយ​គ្រាន់តែ​ដើម្បី​ចង់​ឲ្យ​មានការ​ដោះលែង​រូបលោក ឬ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ឡើយ។ អ្នកវិភាគ​ថា ប្រសិនបើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង ចរចា​មិន​រក្សា​ជំហរ​រឹងមាំ​ទេ គណបក្ស​នេះ​នឹង​មាន​វាសនា​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ប្រធាន​ចលនា​យុវជន និង​ជា​ជំនួយការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ ឲ្យ​ដឹង​ថា លោក កឹម សុខា ប្រាប់​ថា គណបក្ស​ប្រជាជន​កម្ពុជា បង្ហើប​ថា ចង់​មានការ​ចរចា​ជាមួយ​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដើម្បី​លើកលែង​ការចោទប្រកាន់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​១១៨​នាក់ បាន​ចូល​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ផ្សេង ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​កុំ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​ក្រុងភ្នំពេញ។

លោក ហ៊ីង សុខសាន្ដ បន្ដ​ថា លោក កឹម សុខា ប្រាប់​ថា គណបក្ស​សង្គ្រោះជាតិ​អាច​ចរចា​បាន​លុះត្រាតែ ត្រូវ​រក​ដំណោះស្រាយ​ចំនួន​៤ គឺ​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់ មិនមែន​តែ​រូបលោក​ទេ ត្រូវ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ការ​បោះឆ្នោត រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​វត្ត​មាននៅ​កម្ពុជា​ឡើងវិញ៖ «មិន​មាន​ជា​លក្ខណៈ​ផ្លូវការ​ក្នុង​ការ​ចរចា​នោះ​ទេ មិនមែន​ជា​ការ​ផ្លូវការ​ទេ ខ្ញុំ​ចង់​និយាយ​ថា អ៊ីចឹង​ណា គ្រាន់តែ​វា​ជា​តម្រុយ​មួយ​ជា​លក្ខណៈ​ផ្ញើ​សារ រឺ​ក៏​បំប្លោង​ពាក្យ​សម្ដី​អីចឹងៗ​នឹង​ទៅ​ណា ថា​គេ​ចង់​ឲ្យ​មានការ​ដោះស្រាយ​មនុស្ស​ចំនួន​១១៨​រូប អោយ​ចេញ​ធ្វើ​នយោបាយ​វិញ ការ​បោះឆ្នោត​នៅតែ​ទៅមុខ លោក កឹម សុខា នៅ​តែ​ត្រូវជា​ឃុំ​នៅ​ក្នុង​គុក​ដដែល ចំណែក​ឯ​អង្គការក្រៅរដ្ឋាភិបាល​អី នៅតែ​ធ្វើការ​ដូច​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អីចឹង»

កាលពី​ថ្ងៃ​ទី​៧ កក្កដា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ បាន​សរសេរ​ក្នុង​ហ្វេសប៊ុកថា លោក កឹម សុខា ឲ្យ​អត់ធ្មត់​ដើម្បី​ជាតិ។ លោក​បន្ដ​ថា នេះ​ជា​ការ​ផ្ដាំផ្ញើ​របស់​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង ដែល​មាន​អាសន​:​នៅ​សភា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ម៣ព្រំដែន​ខ្មែរ​-​យួន​ត្រូវ អត់ធ្មត់ ខាំ​មាត់​សង្កត់​ចិត្ត មិន​វៀចវេរ​ក្បត់​ឆន្ទ​:​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ដល់​ក្ដី​សង្ឃឹម ជំនឿ​ទំនុក​ទុកចិត្ត​មក​លើ​គណបក្ស​សង្គ្រោះជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ដ​ទៀត​ថា លោក កឹម សុខា ថា អត់ធ្មត់​ដើម្បី​ជាតិ​យើង មិនមែន​ដើម្បី​បុគ្គល បក្ខពួក​គ្រួសារ មិន​ត្រូវ​បោះបង់ចោល​ប្រជាជាតិ​យើង ក្បត់​ឆន្ទ​:​ប្រជារាស្ត្រ នោះ​ទេ។ លោក កឹម សុខា ថា គិត​ពិចារណា មាន​អី​ហូប​ហ្នឹង គ្រាន់តែ​ហូប​ដើម្បី​រស់​មិន​សំខាន់​ទេ កុំ​ក្បត់​ឆន្ទ​:​រាស្ត្រ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កន្លង​មក អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ថ្ងៃ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ឡើយ ដោយសារ​គណបក្សប្រឆាំង​បាន​ដើរ​ផុត​គំនូស​ក្រហម​របស់ លោក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ សាន្ដ អះអាង​ថា មិន​មាន​ការ​ចង់​ចរចា​ណាមួយ​ទេ។ លោក​បន្ត​ថា ដំណើរការ​នយោបាយ​នៅ​កម្ពុជា មានតែ​ឈាន​ទៅ​មុខ មិន​មាន​ការ​ត្រលប់​ថយ​ក្រោយ​ទេ៖ «អានេះ​គ្រាន់តែ​ជា​ការ​ឃោសនា​នយោបាយ​ដែល ជា​អ្វី​បោក​ជាតិ និង​អន្តរជាតិ ការ​បញ្ឆោត​អន្តរជាតិ​នឹង ពួក​នេះ​ពូកែ​បង្កើត​ព័ត៌មាន​បំភ័ន្ត​ណាស់ មក​ដល់​ពេល​នេះ​នាវា​បាន​ចេញ​ទៅមុខ​រួចហើយ​មិន​អាច​ថយក្រោយ​បានទេ​បាទ មិនមែន​ជា ការ​លេង​សើច​ទេ អ៊ីចឹង​ទេ​បាន​ជា​មាន​ក្រសួង​បង្កើត​ក្រុម​អន្តរក្រសួង​ទប់ស្កាត់​នឹង​ការពារ​ព័ត៌មាន​ក្លែងក្លាយ ដល់​តែ​ពេល​គេ​បង្កើត​ទៅ​អាង​ថា​គេ​រឹតត្បិត តឹងរ៉ឹង ឲ្យ​គេ​ធ្វើ​យ៉ាងម៉េច​ចុះបើ​យើង​នឹង​វា​ឡប់ឡែ​អ៊ីចឹង តុលាការ​កំពូល​មិនមែន​ជា​តុលាការ​លេងសើច​ទេ​ណា តា​គេ​រំលាយ​បក្ស​ប្រឆាំង​គឺ គេ​រំលាយ​ហើយ មិនមែន​ចេះតែ​ចង់​បាន​ចេះ​ចង់​បាន​ចុះ​នោះ​ទេ​បាទ! គេ​រំលាយ​មែនទែន​គេ​មិន​រំលាយ​លេងៗ​ទេ​បាទ»

ជុំវិញ​ការ​ប្រកាស​បិទ​ផ្លូវ​ចរ​ចារ​រក​ដំណោះស្រាយ​ជាតិ របស់​គណបក្ស​កាន់​អំណាច អ្នកវិភាគ​ព្រមាន​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ព្រម​ធ្វើ​ព្រងើយកន្តើយ​លើ​រឿង​នេះ​ទេ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ យល់​ថា ប្រសិនបើ​មានការ​សម្របសម្រួល​ក្រៅ​ផ្លូវការ​ដើម្បី​ចរចា​មែន គឺ​គណបក្ស​កាន់អំណាច​នឹង​មិន​ព្រម​ចរចា​ផ្ដល់​ម្ដង​ទាំងអស់​តាម​សំណើ​របស់​លោក កឹម សុខា ទេ ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា ខ្លាច​បាក់​មុខមាត់។ អ្នកវិភាគ​បន្ដ​ថា បើ​មាន​ការ​ចរចា គណបក្សប្រឆាំង​ត្រូវ​ចរចា​ដោយ​រក្សា​ជំហរ​រឹងមាំ ឯ​បក្ស​កាន់អំណាច​ត្រូវ​ដាក់​ចិត្ត​ស្មោះ​ចរចា មិនមែន​ត្រឹម​ចង់​ចរចា ដើម្បី​រួច​ពី​ទណ្ឌកម្ម​អន្តរជាតិ​ទេ៖ «ប្រសិន​បើ​ជា​មាន​ការ​ដោះលែង​របស់​សំណើ​រលោក កឹម សុខា ណា​គឺជា​ការ​ល្អ​បំផុត ប៉ុន្តែ​ខ្ញុំ​ដឹង​ថា រដ្ឋាភិបាល​គាត់​មិន​អាច​ធ្វើ​បានទេ ព្រោះ​គាត់​ស្រលាញ់ មុខមាត់ កេរ្តិ៍​ឈ្មោះ​និង​តម្លៃ​ណាស់ គណបក្ស​កាន់អំណាច​មួយ​នេះ គេ​មិន​ព្រម​ចាញ់​យើង​នោះ​ទេ»

គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​កក្កដា លោក កឹម សុខា ត្រូវ​បាន​កង​កម្លាំង​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ឃុំ​អស់​រយៈពេល ៣០៩ ថ្ងៃ​ហើយ។ ជំនួយការ លោក កឹម សុខា គឺ លោក ហ៊ីង សុខសាន្ដ ថា លោក កឹម សុខា ផ្ដាំ​ពី​ពន្ធនាគារ​ថា សុខទុក្ខ​លោក​ជា​រឿង​ធម្មតា តែ​សុខទុក្ខ​ប្រទេសជាតិ ទើប​ជា​រឿង​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "លោក កឹម សុខា ផ្ដាំ​មិន​ឲ្យ​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ​ដោយ​ទុកឲ្យ​អន្តរជាតិ​ធ្វើការ"

  1. Anonymous says:

    We are cambodian people support mr So kha idea’ because cambodia and her people is in the cage of this beast regime and who the hell can talk with this Vietcong mafia dictator ?? No way ‘ because veitcong mafia dictator do everything for himself and his mafia groups ‘ so it use-less for people or who ever wanted to talk with dictator ‘ there must be International or U S & EUROPE to sanction this beast regime and let them survive by their friend communist china and veit’ . GOD bless all good people’

  2. so socheath says:

    has ! has
    ah ! breed dog Anonymous , misfits is not it ?
    ah ! breed mad arrogant stupid

  3. Free Cambodia says:

    Whoever instructed Sokha does not understand the implication of the law. No international community can help Sokha for his release. Cambodia is sovereignty independent and no other country can demand our government to obey. These people are so incompetent due to the lack of education.

    My advice of the law is that Sokha will likely get a shorter sentence or less harsh punishment by accepting responsibility by pleading guilty. The prosecutor may agree to drop some of the charges if Sokha admits guilt. Sokha’s attorney must work with the prosecutor to come to terms both sides can agree with.

    These pretrial negotiations, sometimes called a plea bargain, do not involve the judge until Sokha formally changes his plea from not guilty to guilty. At that time, the judge will put the defendant under oath, and ask a series of questions to determine not only that the defendant is competent to enter the plea, but also that he is doing so truthfully and willingly. Once the judge accepts the guilty plea on the record, a sentencing hearing is scheduled.

    Thereafter, Sokha can ask Hun Sen for a parden or commutation of sentence. Again, work with the court system and the head of our government. And perhaps the king. I will offer my service if Sokha asks me for assistance to get him release sooner.

  4. Anonymous says:

    Now, cambodians is reaching into 2018 election campaign time!!!!!!
    20 parties are in the pool to be elected by people.
    As many as 3,000,000 cambodians people are still unable to find the opposition party, CNRP.
    Without CPP and CNRP, international societies will consider this election just going on without
    Showing real democracy.
    The campaign will go on until one day before July 29, 2018!!!!!!!!!!!!
    Cambodians who live abroad will be holding mass protests against this election result. Why?????????????????
    We all are demanding Free and Fair election. CNRP must be in the pool.
    Laws and Orders of Cambodia make it too confused to cambodians to decide.
    People decisions are very difficult but just make it simple:
    Your voice is your choice. You want to vote, just go to vote.
    For people who see something unfair, not democracy, or this election is fake one, your rights to stay clear from the pool, not to vote are yours. Stay home having a good time with friends and Gather more friends for private party the whole day of July 29, 2018.
    No one can force you all to go to vote, it is your rights and it is protected by the constitution.
    Stay clean, stay clear and stay away from dirty fingers, black ink.
    Good luck to all cambodians. We will be all united for real democracy, United Khmers.
    May God continues to bless Cambodians to make Cambodia success in achieving real democracy.

  5. Anonymous says:

    OH… that mean you are one of those who responsible in this case . then I should fine out who you are . do not lei to me Mr from your word on the top I already know you are just a piece of shit. you are not one of the young Cambodian who have good education to understanding and caring about your own nation. after all every thing you talked was to please HUN SEN regime, that what I call a gold digger. three month ago up till this day I have been reading your comment . it make me believe that you are an educated young Cambodian nationalist the only deference was you did not seeing what we call Democracy mean. you are not deference from Mr SOK ESAN the bird only how to speak a few word for the treat. at last I know you only love your favorite leader HUN SEN are you?????????my main question is >>do you see what I see, do you hear what I hear, do you understand what I understand , even I not in Cambodia I have a lot of eyes and ears to see and to hear what going on . at lease I’m a judge that was not what every one call ( DOLLAR KA ) I do not want to speak too long at last my question to you is>>>>> can you tell between black and white if you say yes >> can you speak like an educated person??????? as I used to say know you better appreciated some one else is also know . GOD bless Cambodia and all innocent Cambodian

  6. Sam says:

    It is not a Hilton Hotel atmosphere for being jailed in Cambodia as well as other countries. Nelson Mandela, South African anti apartheid founding father decided to keep himself 27 years , by refusing to abandon the cause of his movement. PM Clark, white only dominated government offered to set him free if he agreed to stop his struggle.
    People, who side with CPP, might have said Khem SoKha is a traitor/villian/ betrayer and so forth… People who support CNRP keep saying he is hero and crusader and so forth…
    It is the matter of principle of belief, sacrifice to meet the challenges head on. People like him, as Cambodian politician, playing with fire, knows the danger(s), and landmines, etc… He must prepare to meet the duel of fury and rage falling upon him.
    International community and many Cambodian people still talk about him. Definitely he can walk out much sooner or even get MUCH RICHER before he was arrested for just accept” the offer of comfort.”
    One day in prison is long enough and painful but one day of capitulation is lasting for generations to remember.

  7. James says:

    I have to agree with Free Cambodia. Because we have our own law and constitution, Cambodia is not obligated to the international community. Learn to understand the big picture. For example, if I cannot tell you to shut up, no one can tell Cambodia to obey. I hope these readers can understand on how the world works.

Leave a Reply

Submit Comment