លោក សម រង្ស៊ី បន្ត​រិះគន់​បក្ស​កាន់អំណាច​ថា​ជា​បក្ស​លក់​ជាតិ​ហើយ​បក្ស​តូចៗ​១៩​ទៀត​ជា​បក្ស​អាប

ដោយ មាន ឫទ្ធិ
2018-07-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។ Photo: RFA


ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី នៅ​ថ្ងៃទី ៨ កក្កដា បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​រិះគន់​សាជាថ្មី ប្រដូច​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​គណបក្ស​លក់​ជាតិ បំផ្លាញ​ជាតិ និង​ក្បត់ជាតិ។ ចំណែក​គណបក្ស​១៩​ផ្សេងទៀត​ដែល​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ខាងមុខ ថា ជា​គណបក្ស​មាន​តែ​ក្បាល​អត់​ខ្លួន ឬ​ជា​គណបក្ស​អំពិលអំពែក។ ចំណែក​លោក ហ៊ុន សែន វិញ ធ្លាប់​បាន​អះអាង​ថា ការបោះឆ្នោត​នេះ ដំណើរការ​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ត្រឹមត្រូវ និង​យុត្តិធម៌។

ប្រធាន​ចលនា​សង្គ្រោះជាតិ បាន​បង្ហោះ​សារ​វាយប្រហារ​ដំណើរការ​បោះឆ្នោត​នេះ​ជា​បន្តបន្ទាប់។ សារ​ចុង​ក្រោយនេះ លោក សម រង្ស៊ី បាន​ចាត់​ទុក​គណបក្ស​លេខ​រៀង​ទី២០ គឺជា​គណបក្ស​លក់​ជាតិ បំផ្លាញ​ជាតិ និង​ក្បត់ជាតិ។ ចំណែក​គណបក្ស​តូចៗ​ដែល​មាន​លេខ​រៀង ពី​ទី១ ដល់​ទី​លេខ​ទី​១៩ គឺជា​គណបក្ស​អាប ដែល​មានតែ​ក្បាល​អត់​ខ្លួន ឬ​គណបក្ស​អំពិលអំពែក ដែល​កើត​ចេញ​មក​ព្រោងព្រាត ពេល​រដូវ​បោះឆ្នោត​ម្តងៗ តែ​រលត់​បាត់​ទៅវិញ​អស់​ក្រោយ​ថ្ងៃ​បោះឆ្នោត។ លោក​ថា គណបក្ស​ទាំង ១៩​នោះ គ្រាន់តែ​ជា​គណបក្ស​មក​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លេខ​រៀង​ទី​២០ ដែល​ជា​អ្នក​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨។ លោក សម រង្ស៊ី ថា​ការបោះឆ្នោត​នេះ ជា​ឆាកល្ខោន ដើម្បី​កម្ចាត់​គណបក្ស​សង្គ្រោះជាតិ សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ប្រថាប់ត្រា ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ១០០​ភាគរយ ហើយ​មាន​លេស​កាន់អំណាច បំផ្លាញ​ជាតិ តទៅទៀត ហើយ​គណបក្ស​គណបក្ស​អំពិលអំពែក​ទាំង ១៩ នោះ មិន​គួរ​ចូល​មក​លេងល្បែង​ដ៏​ថោកទាប​បែបនេះ​សោះ ពីព្រោះ​ជា​ការ​ចូល​ដៃ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្លាប់​ជាតិ​មាតុភូមិ​កម្ពុជា​របស់​យើង​ទាំងអស់​គ្នា។

លោក​ថា ទោះបីជា គណបក្ស​អាប ឬ​អំពិលអំពែក​ណាមួយ អាច​ទៅជា​គណបក្ស​ខ្លាំង​គួរសម ដែល​អាច​យកឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ​ពេលនោះ លោក ហ៊ុន សែន ច្បាស់​ជា​នឹង​រំលាយ​គណបក្ស​នោះ ដូច​គណបក្ស​សង្គ្រោះជាតិ​ជា​ពុំខាន។ លោក សម រង្ស៊ី បន្ត​ថា ពិភពលោក​ដឹង​ហើយ​ថា ពេលនេះ​ថា លោក ហ៊ុន សែន មិន​ហ៊ាន​លេងល្បែង​ប្រជាធិបតេយ្យ​ទៀត​ទេ ពីព្រោះ​គាត់​ដឹង​ថា គាត់​ច្បាស់​ជា​ចាញ់​គណបក្សប្រឆាំង​ដែល​បាន​រីក​ធំ ដូច​គណបក្ស​សង្គ្រោះជាតិ បើ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ពិតប្រាកដ​នោះ។

ទោះជា​មានការ​រិះគន់​យ៉ាង​នេះ​ក្ដី កន្លង​មក​លោក ហ៊ុន សែន អះអាង​ថា ការ​បោះឆ្នោត​ខាងមុខ​ដំណើរការ​ប្រកបដោយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពហុបក្ស ហើយ​មាន​គណបក្ស​នយោបាយ​ចំនួន ២០​គណបក្ស ចូលរួម​ប្រកួតប្រជែង គឺ​មែន​ជា​គណបក្ស​អាប ឬ​គណបក្ស​អំពិលអំពែក​ដូច​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី នោះ​ទេ។ «»

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស សុំ​មិន​អត្ថាធិប្បាយ​ច្រើន​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​នេះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា សារ​រិះគន់​មួយ​ចំនួន​នៅ​អំឡុង​ពេល​បោះឆ្នោត គឺ​អាច​ជះឥទ្ធិពល​ដល់​ប្រជាពលរដ្ឋ​ទាំងមូល​បាន។ «»

លោក សម រង្ស៊ី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ជាតិ ស្រលាញ់​សេរីភាព និង​ស្រលាញ់​យុត្តិធម៌ មិន​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត ថ្ងៃ​ទី២៩ កក្កដា ខាង​មុខ​នេះ​ទេ ដើម្បី​បង្ហាញ​ពិភពលោក​ថា ហ៊ុន សែន ជា​ជន​ក្បត់ជាតិ អស់​លក្ខណ៍​ហើយ ពីព្រោះ​ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​ការ​ដូរ​គាត់​ចេញ ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។ ដោយឡែក​នៅ​ថ្ងៃ​យុទ្ធនាការ​ថ្ងៃ​ទី​២ ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ ទាំង​គណបក្ស​តូចៗ​និង​គណបក្ស​កាន់អំណាច​ហាក់​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​ដូច​ការឃោសនាបោះឆ្នោត​កាលពី​អាណត្តិ​មុនៗ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "លោក សម រង្ស៊ី បន្ត​រិះគន់​បក្ស​កាន់អំណាច​ថា​ជា​បក្ស​លក់​ជាតិ​ហើយ​បក្ស​តូចៗ​១៩​ទៀត​ជា​បក្ស​អាប"

  1. Vireak Chhay says:

    អ្នកនយោបាយអាញ់និយម

  2. Free Cambodia says:

    Rainsy is so obsessed with negativies. So, I have 7 things people will do to you, they will,
    1. Demean your value;
    2. Destroy your image
    3. Drive you crazily!
    4. Dispose your dreams!
    5. Discredit your imagination!
    6. Deframe your abilities and
    7. Disbelieve your opinions!

    Cambodians are staying away from Rainsy and of course negative people. All these years I never hear one good thing from Rainsy about Cambodia. Remember I said, if you cannot change other, change yourself.

  3. Anonymous says:

    as I used to say I’m not a fan of SAM RANSY my judgement is on the true situation . look at you and your favorite leader HUN SEN seem to be>> life and dead enemy fighting each other in the world stage. sorry for me I’m seeing you and HUN SEN gave SAM RANSY a credit card to go around the world and the whole world seem to be welcome him excepting CHINA and Vietnam the communist nation. after all Cambodian should ask you guy>>what kind of Democracy are you and your favorite leader is talking about??????? one last question >> did you and your boss realize that all of you walking naked???????????shame on me to have all these kind of person that related to my bird place. I tell you what because of I think the blood is thicker then the water that right I spend my time to say some thing in order to reunited this poor nation come to a great unity that Cambodian used to have. if all Cambodian not changing their attitude the last thing I’m sadly will say good by Cambodia or KAMPOUCHEA. GOD bless Cambodia and all innocent Cambodian

  4. Anonymous says:

    kkk

  5. Anonymous says:

    មិនទៅបោះឆ្នោតពិតជាអត់ការងារធ្វើ