លោក សម រង្ស៊ី ផ្សាយ​ខិត្តប័ណ្ណ​តាម​ហ្វេសប៊ុក​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ខណៈ​ការឃោសនា​កំពុង​ដំណើរ​ការ

ដោយ សឿង ភារៈ
08/07/2018
RFI

media
លោក សម រង្ស៊ី ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដោយសារ​តែ​មិនមាន​វត្តមាន​បក្ស​ប្រឆាំង​
@ Sam Rainsy’s Facebook page


លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ពី​ក្រៅ​ប្រទេស​បាន​បន្ត​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​របស់​លោក​ជា​ថ្មី​ទៀត តាម​រយៈការ​ផ្សាយ​ខិត្តប័ណ្ណ អំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ​នេះ។ ជាការ​អំពាវនាវ ខណៈ​ការឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រព្រឹត្ត​ទៅ ដោយ​អ​វត្ត​មាន​អតីត​គណ​បក្ស​​ប្រឆាំង។

លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី០៧ ខែ​កក្កដា ចំ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ បាន​ផ្សព្វ​​ផ្សាយ​ខិត្តប័ណ្ណ​អេឡិចត្រូនិច តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ក្នុង​គោល​ដៅ​អំពាវនាវ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ​នេះ។ ជាការ​បោះ​ឆ្នោត ដែល​អតីត​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ថា​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។

លោក សម រង្ស៊ី តាម​រយៈខិត្តប័ណ្ណ​អេឡិចត្រូនិច បាន​ចាត់​ទុក​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ថាជា​អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ខណៈ​ដែល​បក្ស​នេះ មិន​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ ចំណែក​ឯ​អ្នក​ទៅ​បោះ​ឆ្នោត លោក​ចាត់​ទុកថា​ជា​អ្នក ដែល​គាំទ្រ​គណ​បក្ស​​ប្រជាជន​កម្ពុជា និង​ចង់​ឲ្យ​គណ​បក្ស​​ប្រជាជន បន្ត​​ដឹក​នាំ​​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត។

ខិត្តប័ណ្ណ ដែល​មាន​ផ្សាយ​នៅ​ថ្ងៃ​ទី០៨ ខែ​កក្កដា លោក សម រង្ស៊ី បាន​វាយ​ប្រហារ​ខ្លាំងៗ​ទៅ​លើ​គណ​បក្ស​​ប្រជាជន​កម្ពុជា និង​គណ​បក្ស​​ទាំង​១៩ ដែល​ចូល​រួម​ការ​បោះ​ឆ្នោត។ ក្រៅ​ពី​នេះ អតីត​ប្រធាន​គណ​បក្ស​​ប្រឆាំង​រូប​នេះ បាន​យក​សន្លឹក​ឆ្នោត​មកគូសសញ្ញាខ្វែងពីលើថែម​ទៀត។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត គ.ជ.ប បាន​ថ្លែង​ថា នេះ​គឺជា​គំនិត​ដ​ដែលៗ របស់​លោក សម រង្ស៊ី ហើយ​ការ​ផ្សាយ​ខិត្តប័ណ្ណ​នេះ គឺ​គ្រាន់​តែ​ជាការ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ថ្មី​មួយ​បែប​ទៀត​ប៉ុណ្ណោះ។ អ្នក​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ជា​ថ្មី​ថា ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​អាចឈប់​នៅ​ទ្រឹង ព្រោះ​តែសម្តី​របស់​មនុស្ស​មួយ​ក្រុម​តូច​នោះ​ទេ ដូច្នេះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក។

សូម​ជម្រាប​ជូន​ថា យុទ្ធនាការ​ផ្សាយ​ខិត្តប័ណ្ណ​អេឡិចត្រូនិច តាម​បណ្តាញ​សង្គម​របស់ លោក សម រង្ស៊ី បាន​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​កក្កដា ដោយ​មាន​គណ​បក្ស​​នយោបាយ​ចំនួន​២០​ចូល​រួម។ ក្រៅ​ពីការ​ផ្សាយ​ខិត្តប័ណ្ណ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក មន្ត្រី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ទៀត បាន​ធ្វើ​យុទ្ធនាការ​សិទ្ធិ​ម្រាម​ដៃ​ស្អាត ដើម្បី​បង្ហាញ​ពីការ​មិន​ចូល​រួម​បោះ​ឆ្នោត៕

What Next?

Recent Articles

5 Responses to "លោក សម រង្ស៊ី ផ្សាយ​ខិត្តប័ណ្ណ​តាម​ហ្វេសប៊ុក​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ខណៈ​ការឃោសនា​កំពុង​ដំណើរ​ការ"

  1. Free Cambodia says:

    You can see that Rainsy is very desparate. To repeatedly tell Cambodians not to vote is disgusting and unpopular, but Rainsy has to satisfy his supporters. Cambodians are saying that Rainsy’s statement on his Facebook is beyond stupid and mental.

    Phnom Penh (FN), July 8 – The National Election Committee (NEC) welcomed over 65,781 national and international observers for the upcoming 6th National Assembly elections; NEC also issued ID to 910 journalists from 92 media outlets to be the observers, according to the NEC’s report on Sunday.

  2. Anonymous says:

    OH my lord I do not know what else to say to some one that seeing every thing and pretending he can not see nothing. please stop talking about this election I knew it is not going to work. in my last comment I said Cambodia will isolate from international community, if HUN SEN leadership trying to persist this election to go ahead on 29 JULY . it look like some one is over joy from the situation that he was not so sure. in my last comment I said SAM RANSY is still on the raise , is it true on what I said??? think about it Mr why HUN SEN is so scare whit SAM RANSY on what reason??????please try to use your brain, I can bet if this election will make peace for Cambodia instate Cambodia future will be worse then what you can imagine . this old man still alive and watching you every day . two more week that all you will see . this old man is bagging all of you Please do not kill each other and crying after you know you are wrong. I do not know what else to say to you it seem to be devil is whit you that why you can not think . I can see the future of Cambodia but I do not want to telling you right now . GOD bless Cambodia

  3. so socheath says:

    អាជនក្បត់ជាតិសមរង្សី វាគ្រាន់តែជាឆ្កែក្រៅរបងប៉ុណ្ណោះ ។ វាសនាជាតិនិងប្រជាជនសុខទុក្ខ
    រីកចម្រើន មិនមែនស្ថិតនៅលើបបូរមាត់អាតិរច្ឆានក្បត់ជាតិនេះទេ ។ អាតិរច្ឆានក្បត់ជាតិនេះ
    វាសនាវា បច្ចុប្បន្នគឺបនទទួលរួចហើយនៅទុក្ខទោស ដែលវាហាក់ដូចជាការនិរទេសចម្ងាយ
    ៣ពាន់យោជន៍ ។
    សួរថាបើអញ្ចឹង តើអាតិរច្ឆាន ក្បត់ជាតិនេះអាចមានវាសនាសម្រេចបំណងក្បត់ជាតិវាទេ ?
    គ្មានទេ គឺពិតជាគ្មាន !
    ព្រោះថា អាពូជក្បត់ក្បត់ជាតិ អាក្បត់ជាតិនេះ វាគ្មានវាសនាល្អទេ !

  4. James says:

    Rainsy again? This man does not know how to quit. Probably he has brain tumor. I forgive you if you go to see the doctor soon.

  5. Anonymous says:

    Hun Sen did not talk of illegal immigrants in Cambodia????????????
    Why this issue not being discussed????????????????
    Hun Sen and CPP has nothing new to control illegal immigrants matter.
    I don’t trust any body who cannot solve the real problems,
    Hun Sen must address people of this issue, we really need to know before election.

Leave a Reply

Submit Comment